«អ្ហឹកៗ...ពេលដេកជាមួយគ្នា ហៅសុទ្ធតែអូនបង ប្រ
ពន្ធប្ដី! ពេលរួចរាល់ក៏ហៅឯង យើង!ហឹកៗ ខ្ញុំសំខាន់តែពេលដេកថ្ងូរក្រោមទ្រូងឲ្យលោកស្ដាប់ តែពេលឆ្អែតឆ្អន់ក៏ទុកដូចខ្ញុំជាមនុស្សគ្មានរូបរាង ហឹកៗ អាឆ្គួតហ្គុក ទុកចិត្តមិនបានពិតមែន! ហឹុក!»
«ចុះមុននេះ លោកជំទាវណា អ្នកនិយាយថា ប្ដីមុខដូចទន្សាយមិនចេះស្រឡាញ់?ថែមទាំងនិយាយថាស្អប់មុខទន្សាយពេញៗមាត់! ហឹម?លោកជំទាវណា?»
ជុងហ្គុក ឈប់ដើរ ឱនឈ្ងោកមុខមើលមនុស្សនៅនឹងដៃ កំពុងផ្ទប់មុខយំងិកង៉ក់ ដូចក្មេងអាយុ១ខួប មុននឹងសួរចោទសួរក្មេងរឿងច្រើន អារម្មណ៍ដូរលឿន
ដូចរន្ទះបាញ់ ឲ្យដឹងគ្នាម្ដង។
«ហឹុក!ខ្ញុំថា មិនស្រឡាញ់ប្ដីមុខដូចទន្សាយ មិនបានប្រាប់កុំឲ្យឈប់ហៅអូនបង ប្ដីប្រពន្ធឯណា?»
«មនុស្សមិនស្រឡាញ់ ប្រើពាក្យសំដីផ្អែមល្ហែមដូចមនុស្សស្រឡាញ់គ្នាមិនកើតទេ! អៀនមាត់»គេលោដៃ
ស៊កចូលក្លៀក ថេយ៉ុង ពដើរទៅបន្ទប់ជួលបន្តទៀត។
ដើរបានពីរ បី ជំហានក៏នឹកឃើញនិយាយស៊កសៀត
ដូចពាក្យ ថេយ៉ុង ធ្លាប់និយាយដាក់គេពេលធ្វើ...គ្នា
លើដីខ្សាច់ បណ្ដាលឲ្យអ្នកខ្លះ ខឹងញ័រដៃ ញ័រជើងទទ្រើត។
ខឹងចិត្តខ្លាំងពេក ថេយ៉ុង សម្រូតខ្លួនចុះមិនព្រមឲ្យគេពដើរបន្ត មុននឹងងាកសម្លឹងមុខជុងហ្គុកចង់លានគ្រាប់ភ្នែកចេញក្រៅ រួចទប់ចង្កេះដើរតិកតាកៗ អូសជើងម្ចាង ដូចទាឈឺគូទ មិនខ្ចីឲ្យ ជុងហ្គុក ជួយ។
«ថេ...ៗៗ ថេយ៉ុងហ្អា៎៎...ចាំបងផង កុំដើរលឿនពេក
ប្រយ័ត្នដួល»ម៉ែអើយ ដំណើរដូចទាទេ តែកុំភ្លេចដើរ
លឿនជាងគេរត់ទៀត ។បេះដូង ជុងហ្គុក ចង់ធ្លាក់ដល់ពោះវៀន ពេលឃើញ ថេយ៉ុង ដើររេៗរកតែដួល គេចង់ជួយក៏មិនព្រម ចិត្តធំពិតមែន។
«កុំមកប៉ះ...!ប្រាប់ថាកុំប៉ះ មើស៎៎!ថយចេញ»ពេល
ជុងហ្គុក ដើរមកចាប់កុំឲ្យដើរ ក៏រុញគេទៅម្ខាង មិន
ឲ្យប៉ះសូម្បីតែចុងក្រចក មនុស្សកំពុងតែខឹងឲ្យប៉ះ
ស្រួលៗ ម្ដេចនឹងបាន។
«បាន!តាមចិត្ត» ជុងហ្គុក ធ្វើជាខឹងដោយធ្វើឫកពា
ជាឈប់ខ្វល់ខ្វាយ ហើយក៏ដើរទៅមុនបាត់ ធ្វើមិនដឹងទុកឲ្យ ថេយ៉ុង នៅខាំមាត់ ធាក់ខ្សាច់ម្នាក់ឯងទាំងមិនសុខចិត្ត។
YOU ARE READING
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Short Storyរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ
