"អ៊ុំអរគុណណាស់"
"បាទ មិនអីទេលោកអ៊ុំ"រាងល្អិតតបទៅគាត់ទាំងញញឹមស្រស់ ។ អង្គុយនិយាយគ្នារៀងយូរគួរសមដែរ ទើបលោកចននិងថេហ្យុង នាំគ្នាទៅញាំបាយសឹមនាំគេទៅរកជុងហ្គុកបន្ត ។
រាងចំណាស់បើកទ្វារចូលមក ដោយមានថេហ្យុងជាអ្នកជួយលើកថាសអាហារមកជាមួយ ។ គ្រាន់តែឃើញមនុស្សប្លែកមុខចូលមកជាមួយលោកប៉ាភ្លាម រាងសង្ហារក៏ងើបចេញពីសាឡុងដែលខ្លួនអង្គុយលេងជាមួយមនុស្សយន្ដរបស់ខ្លួនមុននេះ រត់សំដៅទៅរកគៀនគ្រែ ពួនសម្ងំមិនហ៊ានចេញមកនោះទេ ។ ដៃក្រាស់លើកអោបជង្គង់ចូលគ្នាយ៉ាងណែន ដៃជើងញ័រទទ្រើតដោយភាពភ័យខ្លាច សូម្បីតែមុខក៏នាយមិនហ៊ានងើបមើលមុខលោកប៉ានឹងរាងតូចដែរ ។
"ហ្គុកហ្គី! ចេញមកញាំបាយណា ប៉ាបានយកបាយមកឲ្យហើយ"លោកចនហៅដោយប្រើសម្លេងស្រាលៗ ព្យាយាមហៅនាយកម្លោះឲ្យចេញមកវិញ តែនាយមិនត្រឹមតែមិនចេញមកទេ នៅរុលខ្លួនចូលទៅក្រោមគ្រែថែមទៀតផង ។
"ហ្គុកហ្គីមិនឃ្លានទេឬ?"នឹកដល់ចំណុចនេះ ពោះរបស់នាយក៏ចាប់ផ្ដើមកូរគ្រូកៗ ដោយសារតែឃ្លាន មួយថ្ងៃហើយនាយមិនបានញាំអីនោះទេ ដោយសារលោកចនមិននៅ គ្មាននរណាហ៊ានចូលមកឡើយ ខ្លាចគេភ័យ ។
"ប៉ាឲ្យគេយកម្ហូបដែលកូនចូលចិត្តមកណា មិនញាំបន្ដិចទេឬ?"ទោះមិនហ៊ានចេញ តែគេក៏មិនអាចទ្រាំឃ្លានបានដដែល ។ នាយសង្ហារលូនចេញពីក្រោមគ្រែមកវិញ ងើបឈរខ្ញាំជាយអាវរបស់ខ្លួនទាំងអោនមុខចុះមិនឈប់ លោកចនក៏ដើរទៅក្បែរកូននឹងនាំនាយមកអង្គុយលើសាឡុងញាំបាយ ។ ថេហ្យុងដកដង្ហើមធំមិនឈប់ គេកាន់តែតឹងទ្រូង ពេលឃើញសភាពរបស់រាងក្រាស់ ត្រឹមឮអ្នកម៉ាក់និយាយគេតឹងស្ទើរស្លាប់ តែដល់ពេលឃើញផ្ទាល់ គេខ្លួនឯងក៏ពិបាកដែរ ចឹងតើទើបលោកអ៊ុំគេមិនរកនរណាមកមើលថែនោះ ។
"លោកប៉ាឲ្យគេចេញទៅវិញ...ហ្គុកហ្គីខ្លាច"ជុងហ្គុកអោបដៃលោកប៉ាជាប់ណែន នឹងប្រាប់ឲ្យគាត់ឲ្យដេញថេហ្យុងចេញទៅវិញ មាត់ប្រាប់ថាខ្លាច ទាំងដែលមិនទាន់ងើបមើលមុខនៅឡើយ រោគឆ្កួតស្អីចឹង? គេមុខមាត់ស្អាតថ្នាក់នេះ នៅមកខ្លាចគេទៀត ។
"ហ្គុកហ្គី!...ដេញប្អូនចេញមិនបានទេណា ប្អូនខំមានទឹកចិត្តមកមើលថែកូន ឲ្យប្អូនចេញទៅវិញបានយ៉ាងមិច?"
"ហ្គុកហ្គីមានប្អូនដែរមែនទេ?"ជុងហ្គុកងើបមើលមុខលោកប៉ាម៉ក់ៗ រង់ចាំទទួលចម្លើយពីលោកប៉ា ព្រមទាំងលួចដៀងភ្នែកមើលទៅរាងល្អិតតិចៗ
"មែនហើយ ប្អូនទើបត្រឡប់មកពីរៀន ហ្គុកហ្គីមិនគួរខ្លាចប្អូនទេ"
"គេចិត្តល្អទេ? គេអត់វៃហ្គុកហ្គីមែនទេលោកប៉ា? គេមិនស្រែក គេមិនសម្លុតថាឲ្យហ្គុកហ្គីទេមែនទេ?"
"ប្អូនឯណាវៃបងខ្លួនឯងនោះ បងប្រុស?"ថេហ្យុងទ្រាំមិនបានក៏ឆ្លើយជំនួស គេតឹងចិត្តណាស់លោកអើយ ចង់ស្ទះទ្រូងស្លាប់មុនទៅហើយ ។
"........."ជុងហ្គុករៀងស្ងាត់មាត់បន្ដិច តែគេនៅតែលួចមើលមុខរាងល្អិតដដែល ទោះប្រាប់ថាជាប្អូន តែគេមិនធ្លាប់ឃើញមុខរាងតូច ទើបចិត្តដែលខ្លាចគឺនៅតែមានដដែល ។
"បានហើយៗ! ហ្គុកហ្គីឃ្លានហើយត្រូវទេ? មកអង្គុយត្រង់នេះមក"លោកចនដាក់ឲ្យនាយអង្គុយជិតថេហ្យុង ដោយមានគាត់អង្គុយជិតគេដែរ មិនចឹងជុងហ្គុកច្បាស់ជាមិនហ៊ានអង្គុយឡើយ ។
"ថេហ៍!...."
"បាទ"ថេហ្យុងតបភ្លាមក្រោយយល់ន័យរបស់លោកចន ។ គេដួសបាយមួយស្លាបព្រាមកបញ្ចុកអ្នកដែលអង្គុយជិតខ្លួន ជុងហ្គុកអេះអុញមិនហ៊ានហាមាត់ញាំនោះទេ តែពេលងាកទៅមើលមុខលោកប៉ា ឃើញគាត់ងក់ក្បាលទើបគេព្រមញាំ ។ ថេហ្យុងបន្តបញ្ចុកបាយឲ្យនាយរហូតដល់អស់ពីចាន រួចក៏ឲ្យគេផឹកទឹកដោះគោដែលខ្លួនយកមក មុននឹងយកវាទៅទុកវិញ រួចគេក៏ឡើងមកម្ដងទៀត ។
"ថ្ងៃនេះ ថេហ៍ជាអ្នកងូតទឹកឲ្យកូន ប៉ារវល់មិនបានងូតឲ្យទេណា"លោកចនអង្អែលក្បាលកូនថ្នមៗ និយាយយ៉ាងស្រទន់ ចំណែកនាយកម្លោះមិនមាត់មិនកអ្វីឡើយ គឺនៅអង្គុយចាំស្ដាប់លោកប៉ានិយាយ ។ មិនយូរ ថេហ្យុងក៏ចូលមកវិញ ទើបលោកចនងើបដើរចេញទៅ ដោយទុកឲ្យថេហ្យុងនៅជាមួយគេតែពីរនាក់ គាត់អាចមើលដឹងថាជុងហ្គុកមិនសូវជាខ្លាចថេហ្យុងប៉ុន្មានទេ អាចមកពីគាត់ប្រាប់ថារាងតូចជាប្អូនហើយ ទើបគេមិនសូវខ្លាចដូចអ្នកផ្សេង ។
TO BE CONTINUED.....
YOU ARE READING
✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]
Romanceការមកមើលថែមនុស្សដែលយើងមិនចូលចិត្ត ទោះជាយើងមិនចង់ តែគ្រប់យ៉ាងវាក៏ត្រូវដើរមកដល់ចំណុចនេះ ការបដិសេធ គ្មានប្រសិទិ្ធភាពឡើយសម្រាប់គីម ថេហ្យុង តើគេអាចទ្រាំរស់នៅជាមួយមនុស្សម្នាក់នោះបានប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? ប៉ុន្មានឆ្នាំ? ដរាបណាប្រុសម្នាក់នោះ នៅតែមិនអាចដូ...
ភាគ២: ប្អូនឯណាវាយបងខ្លួនឯងនោះបងប្រុស?
Start from the beginning
![✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]](https://img.wattpad.com/cover/261361110-64-k558139.jpg)