ភាគ១: មិនអាចប្រកែកបានទេ

Mulai dari awal
                                        

"កុំឲ្យពួកគេចូលមកទៀតអីណាលោកប៉ា ហ្គុកហ្គីខ្លាចពួកគេ"នាយកម្លោះរុលខ្លួនចូលមកអោបលោកប៉ា ទាំងយំសស្រាក់ លោកចនឃើញកូនបែបនេះ អត់នឹងខ្លោចចិត្តមិនបាន បើកុំតែមានរឿងកើតឡើង គេក៏មិនក្លាយទៅជាបែបនេះដែរ ។

@មួយខែមុន

ជុងហ្គុក គេត្រូវចុះទៅមើលការងារនៅឯប៊ូសាន ។ ក្នុងនាមជាអគ្គនាយកនៃសម្ព័ន្ធ ជេឃេគ្រុប គេមិនសូវមានទំនេរនោះទេ ងាកចុះទៅតាមខេត្ត ងាកចេញទៅក្រៅប្រទេស ។ តែរឿងដែលនឹកស្មានមិនដល់ ខណ:ពេលដែលនាយទៅមើលការនៅប៊ូសាន ស្រាប់តែឡានមានបញ្ហា ដាច់ហ្រាំ្វងភ្លាមៗ កូនចៅជំនិតរបស់នាយ ពិបាកក្នុងការបញ្ជាចង្កូតទើបជ្រុលទៅបុកនឹងឡានសេរីធំមួយគ្រឿង ។ សភាពឡានត្រូវខ្ទេចមើលលែងយល់ ចំណែកអ្នកនៅក្នុងឡាន មានភាគរយច្រើនដែលត្រូវស្លាប់ប៉ុណ្ណោះ ។ ក្រោយដឹងរឿងភ្លាម លោកចនក៏ប្រញាប់ប្រញាល់ចេញទៅកន្លែងកើតហេតុ តែគាត់ទៅមិនទាន់ទេ ព្រោះឡានបានដឹកអ្នករបួសទៅមន្ទីរពេទ្យបាត់ទៅហើយ ។

អាចថាវាជាសំណាងរបស់ជុងហ្គុក ដែលនាយអាចរួចជីវិតមកបានទាំងដែលកូនចៅជំនិតរបស់នាយបានស្លាប់នៅហ្នឹងកន្លែង តែក្រោយពីរួចជីវិត ជុងហ្គុកពីមុន មិនបានត្រឡប់មកវិញឡើយ តែបែរជាព្រះបញ្ជូនជុងហ្គុកដែលមានចរឹកដូចកូនក្មេង មានចិត្តភ័យខ្លាចច្រើន គ្រប់ពេលដែលនាយឃើញមនុស្សប្លែកមុខចូលមកជិត ។ នាយមិនហ៊ានឲ្យនរណាចូលមកជិតឬប៉ះពាល់ខ្លួនរបស់នាយក្រៅពីលោកប៉ា ព្រោះតែភាពភ័យខ្លាចដែលមានក្នុងខ្លួន ។ លោកចនអស់ជម្រើស ក្នុងការរកអ្នកមកមើលថែគេ ទើបគាត់ពឹងថេហ្យុង ដែលត្រូវជាកូនរបស់លោកគីម មិត្តរួមសម្ពន្ធ័ជេឃេគ្រុបជាមួយគ្នា ព្រោះថេហ្យុង និងជុងហ្គុក ពួកគេស្គាល់គ្នាតាំងពីក្មេងមកម្ល៉េះ តែគាត់មិនដែលដឹងរឿង ថាពួកគេមិនសូវត្រូវគ្នាឡើយ ទើបសម្រេចពឹងថេហ្យុងឲ្យមកជួយមើលថែនាយបែបហ្នឹង ។

@ត្រឡប់មកឥឡូវ

"កុំខ្លាចអី! ប៉ាមិនឲ្យពួកគេមកទៀតទេ"លោកចននិយាយបណ្ដើរអង្អែលក្បាលកូនថ្នមលួងលោមគេកុំឲ្យខ្លាចទៀត ។ គាត់ស្រក់ទឹកភ្នែកនឹកអាណិតកូនប្រុសជាខ្លាំង ជុងហ្គុកដែលធ្លាប់ជាមនុស្សអង់អាច ជាកូនប្រុសឈ្លាសវៃក្នុងការធ្វើជំនួញ កូនប្រុសដែលគាត់ផ្ដល់ការជឿទុក បែរជាមកធ្លាក់ក្នុងសភាពបែបនេះ តើចិត្តរបស់ឪពុកឯណា ទ្រាំនៅមើលបាន? អាការ:របស់គេ សូម្បីតែគ្រូពេទ្យក៏គ្មានសង្ឃឹមថានឹងត្រឡប់ទៅដូចដើមដែរ ។

✨TAETAE ម្ចាស់បេះដូងបង✨ [Completed✨]Tempat cerita menjadi hidup. Temukan sekarang