«ត្រូវហើយភពផ្សេង ឯងរស់នៅភពមនុស្ស ចំណែក
យើងរស់នៅភពខ្មោច!»ជុងហ្គុក និយាយធម្មតា តែ
មានឥទ្ធិពល ដល់អ្នកក្បែរខ្លួនយ៉ាងខ្លាំង រហូតទឹកភ្នែកមួយតំណក់ស្រក់ចេញពីប្រឡង់ភ្នែក ដោយ
មិនបានព្រៀង។
«លោកនិយាយឆ្គួតស្អីហ្នឹង?ហ្អា៎៎ស?»ថេយ៉ុង ញ័រ
ខ្លួនទទ្រើក ខឹងនឹង ជុងហ្គុក ហ៊ាននិយាយពាក្យស្លាប់
នៅនឹងមុខគេ ហើយក៏គំហកសួរបញ្ជាក់ទាំងទឹកភ្នែក។
«ក្រែងនេះជាអ្វីដែលឯងចង់បានមិនអីុចឹង?នេះមិនសប្បាយចិត្តទេហ្អ៎៎េស...ពេលដែលយើងស្លាប់!»ជុងហ្គុក ទាយដឹងពីជម្រៅចិត្ត ក្មេងក្បែរខ្លួន ថាកំពុងតែយំ ភ័យខ្លាច គេស្លាប់ចោល។
«អ្នកណាថា?ខ្ញុំមិននៅក្បែរលោក មិនមែនចង់ឲ្យលោកទៅស្លាប់ទេ!»អ្នកណាថាគេចិត្តអាក្រក់ ចង់ឲ្យ
ជុងហ្គុក ស្លាប់ ទោះបីពេលនេះស្អប់ តែចិត្តស្រឡាញ់
នៅតែមានពេញព្រៀបបេះដូង។ចិត្តស្រឡាញ់និងចិត្ត
ដែលស្អប់វាកប់ក្នុងកន្លែងតែមួយ។
«លើស៥នាទីបាត់ហើយ សុំទោសផង!» ជុងហ្គុក លើកដៃ មើលម៉ោងក្នុងនាឡិកាតម្លៃខ្ទង់លានរបស់
គេ ហើយក៏ប្រលែងការឱបពី ថេយ៉ុង ព្រមទាំងនិយាយសុំទោស ដែលខ្លួនល្មើសឱបលើសនាទី មុន
នឹងដើរចូលទៅខាងក្នុងកប៉ាល់បាត់ ទុកឲ្យ ថេយ៉ុង
នៅឈរហេងហងតែម្នាក់ឯង មិនយល់ពីទង្វើដែល
គេកំពុងតែធ្វើ។
«អ្ហឹក...ៗៗ»ពេល ជុងហ្គុក ដើរចេញទៅបាត់ ថេយ៉ុង
ព្រមប្រលែងភាពឈឺចាប់ដែលកប់ទុកក្នុងទ្រូងចេញ
មកខាងក្រៅ អមដោយទឹកភ្នែកហូរជោកជាំ សម្រូតខ្លួនអង្គុយតុបលើក្ដាកប៉ាល់ យំយកៗ ទាល់តែគេង
លក់នៅនឹងកន្លែង។
«បងស្លាប់ម៉េចនឹងកើតទៅ បើអូននៅតែក្មេង មិនចេះធំបែបនេះ!»តាមពិតគេមិនបានចូលដល់ខាងក្នុងទេ
តែនៅពួនចាំមើលប្រតិកម្ម ថេយ៉ុង ពេលគេធ្វើសោះ
អង្កើយដាក់ប៉ុណ្ណោះ។
កម្លាំងខ្យល់បក់បោកផ្ទប់ខ្លាំងៗ បណ្ដាលឲ្យកប៉ាល់
ទឹកយោលយោក លើផ្ទៃសាគរ ហើយអ្នកដែលគេង
លក់ទាំងអង្គុយ ពេលកប៉ាលនៅមិននឹងនបែបនេះ នាំឲ្យរាងកាយទន់ល្អូករេខ្លួនប្រុងដេកដួលបោកក្បាល
នឹងក្ដារកប៉ាល់ តែក៏មានដៃរឹងមាំមួយគូ រត់ទៅក្រសោបយកមកឱបជាប់ដើមទ្រូង គេចផុតពីគ្រោះ
ថ្នាក់ដោយយថាហេតុ។
KAMU SEDANG MEMBACA
💕លិខិតស្នេហ៍ម៉ាហ្វៀ💕(ចប់)
Cerita Pendekរឿងរ៉ាវស្នេហា រវាង កំលោះម៉ាហ្វៀ ឃោឃៅ ផ្ដាច់ការ ជាមួយនឹង កូនក្មេង ឡិកឡក់ តែឈ្លាសវៃ
💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP :២៧
Mulai dari awal
