ភាគទី ០៣

3.2K 230 3
                                    


Taehyung សម្រូតខ្លួនអង្គុយអោបជង្គង់យំនៅកណ្តាលវាល គេមិនខ្វល់ថាអ្នកណានិងមើលមកគេយ៉ាងមិច គេមិនខ្វល់ឡើយ ដឹងត្រឹមថាពេលនេះគេចង់យំ

» Tae « សម្លេតខ្សោវនៅក្បែរគេបន្លឺឡើង មិនបាច់ប្រាប់ក៏គេដឹងថាអ្នកណាដែល

» អា Min « Taehyung ក៏ស្ទុះអោបJimin យំខ្លាំងៗ ទាំងអោបគេ ល្អហើយដែលពេលនេះមានគេនៅក្បែរ

» យំមកណា យំអោយឆ្អែតទៅណា « Jimin និយាយលួងលោមគេដោយសម្តីទន់ភ្លន់និងអង្អែលខ្នងគេតិចៗ

Taehyung យំអោប Jimin ទាំងដង្ហក់ សំណាងហើយដែលមានគេមក ដែលមានគេមកអោបលួងលោមគេ មានតែគេដែលនៅក្បែរ Tae គ្រប់បែបយ៉ាង មានតែគេ ដែលសុខចិត្តចំណាយស្មារ មួយផ្តល់អោយ Tae ដើម្បីអោយគេចំណាយ ទឹកភ្នែកគេ សុខចិត្តធ្វើគ្រប់បែបយ៉ាង

Jimin បានអៀវ Taehyung ដើរតាមផ្លូវ ដើម្បីជូនគេត្រឡប់ទៅ Condo វិញ

» អែងមិនធ្ងន់ទេហេស៎? « Taehyung

» អត់ទេ ខ្លួនឡើងស្រាលមើលតែស្រី «

» មេនឬ? «

» អឺ «

Jimin ជូន Taehyung មកដល់ Condo របស់គេ រួចរៀបនិងត្រឡប់ទៅវិញ តែត្រូវ Taehyung ចាប់ដៃជាប់

» ឈប់សិន «

» កើតអី? «

» អរគុណអែង «

» ទៅឆាប់ចូលក្នុងទៅ « Jimin ក៏ប្រញ៉ាប់ដេញអោយគេចូលក្នុង Taehyung សើចតិចៗ ទើបចូលក្នុងបន្ទប់ ចំណែកឯJimin ក៏ត្រឡប់ទៅវិញ

Taehyung កំពុងអង្គុយចុចទូរស័ព្ទក៏ព្រោះតែគេគេងមិនលក់ ទើបនៅអង្គុយចុច

» ឈាមច្រមុះទៀតហើយ « Taehyung ប្រញ៉ាប់លើកដៃជូតឈាមចេញពីច្រមុះ ហើយក៏រត់ចូលបន្ទប់ទឹកយ៉ាងលឿន

» ច្រមុះក៏ឧស្សាហ៍ឈាម ដេកឥលូវក៏ឆាប់ងើបទៀត ហឺយអា Tae អើយ « Taehyung ដើរចេញពីបន្ទប់ទឹក រអ៊ូរម្នាក់អែងតិចៗ ទើបគេបើកកេះតុយកថ្នាំងងុយគេង 3គ្រាប់ យកមកផឹក ទើបឡើងទៅគេងនៅលើគ្រែ

4 ខែកន្លងផុតទៅ

Taehyung ស្ថិតនៅក្នុងមន្ទីពេទ្យ រាល់ដងដែលគេឧស្សាហ៍មក ពិគ្រោះជំងឺ ម្នាក់អែងពេលខ្លះមកជាមួយនិង Jimin បើនិយាយពី រវាងគេជាមួយ Jungkook វិញមិនបាច់និយាយ ឆ្ងាយដូចមេឃអញ្ចឹង

Regret (Short Novel) «ចប់»Where stories live. Discover now