Ending part ✨🤍

Začít od začátku
                                    

«គ្មានអ្វីធំដុំទេ ព្រោះជាតួនាទីពួកយើងស្រាប់»ណាមជុន

«អញ្ចឹងខ្ញុំទៅសម្រាកសិនហើយ»ណាមជុន

«ទៅហើយណាៗ តាមសប្បាយចុះណា»ជីមីននិងអ្នកផ្សេងក៏បំបែកផ្លូវគ្នារៀងខ្លួនព្រោះនៅនិយាយគ្នាតាប៉ែដាក់ដូងនៅនិងហើយ ម៉ោងជិតកណ្ដាលអាធ្រាត្យទៅហើយនេះ។

«ឆាប់ទៅអង្គុយទៅអូនប្រហែលចុកជើងហើយ» ជីនបិទទ្វារបន្ទប់និងនាំនាងទៅអង្គុយលើពូកដែរសុទ្ធតែផ្កាកុលាបក្រហម មិនថាលើគ្រែ ក្រោមគ្រែ លើតុ ក្នុងបន្ទប់ទឹកឬអ្វីឡើយ ពេលនេះក្រាលដោយស្រទាប់ផ្កាពណ៍ក្រហមពាសពេញជាមួយពន្លឺភ្លើងទានព្រឹមៗនិងទានក្រអូបដែរគេអុជត្រៀមទុកសម្រាប់ពួកគេទាំងពីរមកដល់ក្នុងបន្ទប់នេះឯង។

    ក្នុងផ្ទះក៏គ្មានអ្នកបម្រើ មានតែគេពីរអ្នកដែរនៅសង្ងំក្នុងបន្ទប់ដើម្បីសម្រាក ពេលស៊ូឈីនបានមកអង្គុយលើពូកបាត់ហត់ហើយ ទើបនាងក្រោកទៅអង្គុយពីមុខទូរសម្អាងវិញដើម្បីដោះគ្រឿងអលង្ការទុក ហើយជីនដែរកំពុងផ្លាស់ខោអាវរបស់ខ្លួនក៏ផ្អាកសិនព្រោះគេនិងដើរមកដោះខ្សែរករពីក្រោយអោយនាង កាលបើពេលនេះគេពាក់តែអាវសាមីពណ៍សរនិងប្រឡេះឡេវដល់ទៅ4គ្រាប់ព្រោះដោះអោយខ្លួនឯងអម្បិញមិញមិនទាន់ហើយ ក៏មកជួយដោះអោយនាងសិន។

«បងដោះអោយ»ជីនដោះខ្សែរករនិងក្រវិលពីខ្លួននាងយកមកទុកលើតុ ធ្វើអោយនាងអង្គុយញញឹមសម្លឹងមុខគេតាមកញ្ចក់យ៉ាងមានក្ដីសុខ មើលចុះគេធ្វើអោយនាងមានក្ដីសុខខ្លាំងណាស់។

«អរគុណបងណាស់»ស៊ូឈីន

«បងគ្រាន់តែជួយ»ជីន

«អូនសម្ដៅទៅគ្រប់យ៉ាង មិនថាថ្ងៃនេះ ម្សិលមិញ ឬតាំងពីថ្ងៃអូនជួបបងដំបូងឡើយ»ស៊ូឈីនលូកដៃទៅកាន់ដៃមាំរបស់គេជាប់ ហើយគេក៏លូកដៃមកឱបនាងពីក្រោយព្រោះគេក៏មានក្ដីសុខខ្លាំងដូចគ្នា។

«បងក៏ដូចគ្នា បងក៏អរគុណដែរមានអូននៅក្បែរដល់ពេលនេះដូចគ្នា សម្រេចមកថាយប់នេះជាយប់ផ្សំដំណេករបស់យើង មិនអោយរំលងទេណា»ជីនឱនមុខមកថើបកញ្ចឹងកររបស់នាងទៅមក ហើយសឹមហួសទៅរកបបូរមាត់ពណ៍ស៊ីជម្ពូរដែរនាងរងចាំតបគេរួចជាស្រេច។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Kde žijí příběhy. Začni objevovat