Ending part ✨🤍

2.3K 82 8
                                    

      ក្រោយចប់ពិធីរាំរែក មេឃក៏កាន់តែងងឹត ត្រនិចនាឡិការក៏ចេះតែដើរទៅមុខ ភ្ញៀវចាប់ផ្ដើមត្រឡប់ទៅវិញម្ដងម្នាក់ៗរហូតដល់អស់នៅសល់តែកូនកម្លោះកូនក្រមុំនិងបងប្អូនរបស់គេតែប៉ុណ្ណោះ អ្នកបម្រើនិងបុគ្គលិកដែររៀបចំក៏ចាប់ផ្ដើមបោសសម្អាតនិងរុះរើពិធីដើម្បីរៀបចំអោយមកសភាពដើមវិញ ពេលនេះម្នាក់ៗក៏ស្រវឹងជោគជាំអស់ទៅហើយ លើកលែងតែម្ចាស់កម្មវិធីពីរអ្នកនេះតែប៉ុណ្ណោះ។

«ថ្ងៃនេះជាយប់ដំបូងផង ឆាប់ចូលទៅក្នុងបន្ទប់ទៅ ខាងក្រៅទុកអោយខ្ញុំជាអ្នកចាត់ចែង» ថេយ៉ុងនិងអ្នកផ្សេងដែរនាំជីនមកវីឡាក្រោយភូមិគ្រិះក៏រុញអោយគូរស្នេហ៍ថ្មីថ្មោងបានចូលទៅសម្រាកព្រោះហត់មកមួយថ្ងៃទៅហើយ។

«ស្រវឹងដូចជាពួកឯងនេះហេហ នៅមើលខុសត្រូវជំនួសយើងបាន?»ជីន

«ហីយ៉ាមើលងាវ!!!  ស្រវឹងតែមិនបានវង្វេងទេ»ថេយ៉ុង

«អ្នកទាំងពីរអាចចូលទៅសម្រាកបាន ខាងក្រៅមានគេរៀបចំហើយ ឆាប់មានក្មួយអោយខ្ញុំពរទៅគឺបានហើយ»គ្រីសស៊ីនិយាយឡើងធ្វើអោយស៊ូឈីនឡើងអៀនទៅហើយ ហីយ៉ាមានអារម្មណ៍ថាពិបាកធ្វើខ្លួនអោយត្រូវណាស់ពេលបងប្អូនគេបែរជាជូនមកដល់មុខបន្ទប់ហើយ និយាយពាក្យទាំងនេះ។

«ឯងក៏គួរតែមានជីហ៊ុនតូចមួយទៀតដូចគ្នា»ជីន

«ហីយ៉ា ខ្ញុំខំរាល់ថ្ងៃហើយតែនៅមិនទាន់បាន»ជីមីន

«មកពីឯងកម្លាំងស្ទើរ ទើបមិនបានបែបនេះហើយ»ជីន

«យកអោយបានមុនខ្ញុំទៅខ្ញុំនិងទទួលស្គាល់ពាក្យនេះ»ជីមីន

«អញ្ចឹងក៏បំបែកគ្នារៀងខ្លួនចុះ ព្រោះខ្ញុំងងុយដេកសែនងងុយហើយនេះ »ជុងហ្គុកថាហើយក៏ដើរសម្ដៅទៅរកឡានរបស់ខ្លួនបាត់ ព្រោះជិះទៅចតនៅមុខភូមិគ្រិះវិញកាលបើផ្ទះនៅក្នុងទីធ្លាតែមួយជាមួយភូមិគ្រិះពិតមែនតែចម្ងាយមានទៅជិតគ្នាអី។

«ខ្ញុំក៏ទៅដូចគ្នា ស្រឡាញ់គ្នាអោយច្រើនៗនិងមានក្មួយអោយខ្ញុំពរឆាប់ៗ»ហូស៊ុក

«បងថ្លៃ ផ្ញើរបងប្រុសខ្ញុំម្នាក់នេះផង »ថេយ៉ុង

«ចាស អរគុណអ្នកគ្រប់គ្នាខ្លាំងណាស់ ទាំងកាដូនិងកម្លាំងជួយនៅថ្ងៃនេះណា»ស៊ូឈីន

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Dove le storie prendono vita. Scoprilo ora