«ភ័យ ហើយខ្លាំងទៀតផង» ស៊ូឈីន

«មិនអីទេ អូនគ្រាន់តែកាន់ដៃបងអោយជាប់ ហើយឆ្លើយសំណួរណាដែរអូនអាចឆ្លើយបានទៅបានហើយ ម៉ោះចុះមក»ជីនកាន់ដៃនាងជាប់និងនិយាយអោយនាងបានធូរអារម្មណ៍បន្តិច ហើយក៏បើកទ្វារឡានដើម្បីចុះទៅទាំងពីរអ្នក។

«មកខាងនេះចាហ្វាយ» ជេនដែរជាអ្នកនាំផ្លូវក៏នាំពួកគេដើរចូលទៅវេទិការដែរមានតុអង្គុយសម្រាប់មនុស្សពីរអ្នក និងមានអ្នកកាសែតនៅព្រោងព្រៀតមិនដឹងមកពីណាខ្លះ តែថាអង្គរក្សក៏យាមប្រាមល្អិតល្អន់មិនទុកចន្លោះអោយអ្នកកាសែតបានចូលទៅគៀកពួកគេពេកឡើយ ជីនប្រលែងដៃពីកាន់ដៃនាងមកឱបចង្កេះរបស់នាងជំនួសវិញដើម្បីអោយនាងបានកក់ក្ដៅដែរមានគេនៅក្បែរ ហើយក៏ដើរហួសទៅអង្គុយលើកៅអីដែរគេបានត្រៀមទុកអោយ។

«សួស្ដីលោកគីម »

អ្នកកាសែតព្រោងព្រៀតចាប់ផ្ដើមរាបរឹកនិងងើបនិយាយសួស្ដីទៅកាន់ពួកគេជាការរាក់ទាក់ ហើយក៏អង្គុយចុះវិញដំណើរគ្នានិងគេ ដើម្បីផ្ដល់បទសម្ភាសតែម្ដង។

«លោកគីម តាមដំណឹងមកថាអ្នកទាំងពីរជាមិត្តនិងគ្នាមករាប់ឆ្នាំហើយ មូលហេតុអ្វីទើបធ្វើអោយលោករហ័សរៀបការភ្លាមៗបែបនេះ» អ្នកកាសែត

«ព្រោះកាលដែររាប់គ្នាយើងក៏ស្គាល់គ្នាត្រឹមជាមិត្តធម្មតា តែក្រោយពេលថ្មីៗដែរពួកយើងដឹងដាពួកយើងមានចិត្តលើគ្នា ខ្ញុំក៏ចង់អោយពិធីមង្គលការកើតឡើងតែម្ដង ព្រោះយើងប្រហែលមិនបាច់នៅមើលចិត្តគ្នាទៀតទេ កន្លងមក4ឆ្នាំក៏គ្រប់គ្រាន់ណាស់ទៅហើយ»ជីន

«អ្នកនាងស៊ូមានចំណុចពិសេសអ្វីដែរធ្វើអោយលោកដាក់ចិត្តស្រឡាញ់រហូតរើសយកមកធ្វើគូរជីវិតបែបនេះ?»

«នាងមានចំណុចច្រើនណាស់ដែរអ្នកដទៃមិនមាន» ជីនឆ្លើយមួយប្រយោគយ៉ាងខ្លីតែគ្រាន់តែស្ដាប់ក៏ដឹងហើយថាគ្មានអ្នកណាមកជំនួសដំណែងនាងបានឡើយ។

«លោកអាចបង្ហើបតិចតួចពី ពិធីរៀបការរបស់លោកដែរទេ?»

«ក៏បែបធម្មតាដូចដែរប្អូនៗរបស់ខ្ញុំធ្លាប់ធ្វើពីមុនមក » ជីន

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Donde viven las historias. Descúbrelo ahora