💕លិខិតស្នេហ៍ម៉ាហ្វៀ💕EP:១៨

Start from the beginning
                                        

«ជុងហ្គុក អ្ហឹកៗ ចាំផង...ដើរមិនរួចទេ» ថេយ៉ុង ដាក់
គូទលើខ្សាច់បឹុប ស្រែកយំ ហៅ ជុងហ្គុក ឲ្យមកយក
ទៅផង ខ្មឺតលែងកើតហើយ ហត់ក៏ហត់ បាយក៏ឃ្លាន
គូទក៏ឈឺ។

«សន្យាសិនមក ថាឈប់រឹង ឈប់មានះ ជជេសដាក់បងទៀត?មោះ!អឹប»ថេយ៉ុង ងក់ក្បាលយល់ស្រប បញ្ជាក់ ថាឈប់ធ្វើរឿងទាំងប៉ុន្មានប្រការ ដែល ជុងហ្គុក បម្រាម ទើបគេព្រម លើកព ថេយ៉ុងនាំទៅ
កន្លែងវិញ។




«អង្គុយចាំត្រង់នេះហើយ បងទៅដួសបាយ ម្ហូប ថ្មី
ឲ្យញាុំ សឺត»ប្រហែលជា១០នាទីការធ្វើធ្វើដំណើរ
ដោយថ្មើរជើង ក៏ត្រូវបានបញ្ចប់។ ជុងហ្គុក ដាក់ ថេយ៉ុង ឲ្យអង្គុយលើកៅអី ចំណែកគេយកអាហារចាស់
ទៅចាក់ចោល ហើយជំនួសដោយបាយ ម្ហូបថ្មីុ។

«មកនេះមក!»គេទះភ្លៅខ្លួនឯងតិចៗហៅ ថេយ៉ុង មកអង្គុយពីលើ រាងស្ដើងយល់ន័យ រហ័សងើបពី
កៅអីខ្លួន ទៅអង្គុយលើភ្លៅរាងគ្រាន់ភ្លាម មិនរារែក
ដោយមាន ដៃមាំទាំ ក្រសោបចង្កេះជាប់ ថើបស្នាតផ្កា
ថេយ៉ុង ជាច្រើនខ្សឺត មិនចេះជិនណាយ។

«ជុង..»
«ហឹម?»
«ចង់ងូតទឹក!»
«ញាំបាយរួចចាំងូតទឹក បើងូតទឹកមុន ហើយញាំបាយក្រោយ អូនប្រាកដជាឃ្លានខ្លាំង ឈឺក្រពះមិនខានទេ»
«ក៏បាន»
«សឺត...ឆ្លាត!»គេថើបបង្អូសលើថ្ពាល់ ថេយ៉ុង មួយ
ខ្សឺតធំ យ៉ាងវែងអន្លាយ រួចសរសើរពីភាព ឆ្លាតវៃ ស្ដាប់បង្គាប់របស់រាងតូច ចំពោះគេ ។





«សុំទោស!»
«រឿងអី?»

«លោកមិនគួរមកញាុំម្ហូបសម្រែៗ អង្គុយក្នុងបន្ទប់
មួយរៀលៗអញ្ចឹងទេ!វាមិនសមនឹងឋានះរបស់លោក
បន្ដិចសោះ»

ថេយ៉ុង មានអារម្មណ៍រអៀសចិត្តជាខ្លាំង ពេល ជុងហ្គុក មកអង្គុយបញ្ចុកបាយខ្លួន ហើយញាុំ
បាយ ដោយប្រើ ចាន ស្លាបព្រា ជាមួយគេទៀត ឃើញហើយអត់នឹងក្រែងចិត្តមិនបានពិត បើប្រៀប
ធៀប កាលរស់នៅភូមិគ្រឹះ ជុងហ្គុក វិញ គេស្រួល
គ្រប់យ៉ាង សូម្បីតែ ជុងហ្គុក ជាម្ចាស់ភូមិគ្រឹះក៏តាម
បម្រើគ្រប់ពេលវេលាដែរ ដល់ឥឡូវតាមបម្រើដល់បន្ទប់ជួលទៀត។

«ឈប់និយាយពាក្យបែបហ្នឹងទៀត!បងមិនចូលចិត្ត»
ជុងហ្គុក ចាប់ផ្ដើមមានអារម្មណ៍មិនល្អកើនឡើងជា
លំដាប់ ហេតុអ្វីចាំបាច់គិតបែបនេះ?រាល់ថ្ងៃចាត់ទុក
គេជាអ្វី?ជាមហាសេដ្ឋី? អាចថាពីមុនគេមិនអាច នៅ
កន្លែងតូចចង្អៀតដូចសម្បុកកណ្ដុរ មិនអាចញាុំ
អាហារធម្មតា តែពេលនេះខុសពីមុន ដើម្បី ថេយ៉ុង
អ្វីក៏គេអាចធ្វើបាន នៅបាន អាចញាំបាន មិនរើស
ច្រើនទេ សំខាន់ឲ្យតែមាន ថេយ៉ុង នៅក្បែរ ប៉ុណ្ណឹង
គ្រាប់គ្រាន់ហើយ។





💕លិខិត​ស្នេហ៍​ម៉ាហ្វៀ​💕(ចប់​)Where stories live. Discover now