ភាគទី35

Start from the beginning
                                    

    ផ្ទះរបស់ស៊ូឈីន.......

      ពន្លឺភ្លើងឡានបានបើកចូលមកដល់ក្នុងបរិវេណក្នុងផ្ទះរបស់នាង ហើយមិនរងចាំយូរនាងក៏ប្រញ៉ាប់ចុះទៅចាក់សោរទ្វារផ្ទះដើម្បីពិនិត្យមើលថាពេលនាងមិននៅ សភាពផ្ទះដែរគ្មានអ្នកថែតើវានិងទៅជាយ៉ាងណា៖

«មិចក៏ផ្ទះស្អាតម្លេះ? ដូចជាមានអ្នកនៅមើលថែយ៉ាងអញ្ចឹង»ស៊ូឈីននិយាយឡើង ពេលដែរជីនទើបតែចូលមកតាមក្រោយ ឯភ្នែកព្យាយាមសម្លឹងមើលក្នុងផ្ទះព្រោះគ្រប់យ៉ាងនៅថ្មីស្អាត មិនឃើញប្រែប្រួលត្រង់ណាឡើយ ជាពិសេសគ្មានដីឬធូលីនៅជាប់របស់ទុកចោលនោះទេ។

«បងអោយគេមកបោសសម្អាតរៀងរាល់អាទិត្យ ព្រោះដឹងថាអូនប្រកាដជាបារម្ភពីផ្ទះនោះអី» ជីនអូសវ៉ាលីរបស់នាងចូលមកមុននិងហួសយកទៅដាក់ក្នុងបន្ទប់អោយតែម្ដង ដោយមាននាងដើរចូលមកក្នុងបន្ទប់ជាមួយ

«អាហហ អូនមិនដឹងទាល់តែសោះ»ស៊ូឈីនមិននឹកស្មានថាគេនិងធ្វើរឿងបែបនេះដើម្បីនាងទេ តែសូម្បីរឿងតូចតាចក៏គេខ្វល់បានដែរ ។បើប្រៀបធៀបគ្នាផ្ទះរបស់នាងមិនបានស្មើរនិងផ្ទះបាយរបស់គេផង តែកក់ក្ដៅគួរអោយចង់នៅខ្លាំងណាស់ ទើបជាហេតុដែរនាងស្រឡាញ់ផ្ទះនេះ ទោះស្លាប់ក៏មិនព្រមលក់ចោលដែរ។

«ជារង្វាន់អោយបង យប់នេះបងគេងនៅទីនេះហើយ»ជីនដើរមកឱបនាងពីក្រោយនិងនិយាយ
ឡើង ព្រោះគេក៏ឧស្សាហ៍មកគេងនៅទីនេះដែរតែគ្រាន់តែគេគេងលើសាឡុង ឯនាងមកគេងក្នុងបន្ទប់ ថ្ងៃនេះគេនិងមិនបាច់គេងលើសាឡុងទៀតនោះទេ។

«ហេតុអី? នៅទីនេះមិនឃើញមានអ្វីធ្វើអោយបងចង់នៅនោះទេ»ស៊ូឈីន

«ក៏មានអូននោះអី »ជីននិយាយព្រមទាំងថើបកញ្ចឹងកររបស់នាងតិចៗ ចំហាយក្លិនស្រាដែរគេនិងនាងបានផឹកក៏ភាយចេញមកតិចៗបូកផ្សំគ្នាយ៉ាងស្អិតរមួតតែម្ដង។

«រសើបណាស់ ឆាប់ទៅមូជទឹកចេញទៅបើបងចង់គេងនៅទីនេះ»ស៊ូឈីន

«អញ្ចឹងមូជជាមួយគ្នា»ជីន

«បងឆ្កួតទេដឹង មូជជាមួយគ្នាយ៉ាងមិច? ឆាប់ឡើងទៅមូជមុនអូនទៅ អូននិងមូជតាមក្រោយ»ស៊ូឈីនលូកដៃទាញកន្សែងមកកាន់ក្នុងដៃមុននិងរុញគេអោយចូលទៅក្នុងបន្ទប់ទឹក នេះនៅសុខៗអោយមនុស្សទៅមូជទឹកជាមួយបានយ៉ាងមិច។

«ច្បាស់ហើយឬថាមិនមូជ?»ជីនទទួលកន្សែងពីនាងមកកាន់ និងឈរសួរនាងនៅមាត់ទ្វារបន្ទប់។

«មិនមូជទេ បងមូជមុនទៅ»ស៊ូឈីនបម្រុងដើរចេញទៅវិញហើយ ស្រាប់តែគេលូកដៃមកឱបទាញចង្កេះរបស់នាងចូលទៅជាមួយ ថែមទាំងនិយាយឡើងធ្វើអោយនាងគ្រឺតស្ទើរស្លាប់ទៅហើយ។

«តែបងចង់មូជជាមួយអូន»ជីន

«បងមិនខ្មាសខ្ញុំទេឬ?»ស៊ូឈីន

«ឃើញ2,3ដងហើយមិនដឹងត្រូវខ្មាសអីទៀត»ជីន

«បងមិនខ្មាសតែខ្ញុំខ្មាស»ស៊ូឈីន

«អញ្ចឹងមូជបិទភ្នែកទៅ»ជីនប្រកែកនិងនាងយកឈ្នះតែម្ដង មុននិងដោះសម្លៀកបំពាក់លើខ្លួននិងលើខ្លួនរបស់នាងចេញដើម្បីមូជ បើនៅប្រកែកគ្នាមិនដឹងស្មាលណាបានចូលដេកនោះទេ។

      ពេលមូជទឹករួចគេក៏យកកន្សែងមករុំត្រឹមចង្កេះរបស់ខ្លួនព្រោះយកមកតែមួយ ទើបគេយកអាវសឺមីពណ៍សររបស់គេមកអោយស៊ូឈីនពាក់ មុននិងបណ្ដើរគ្នាចេញទៅ។

«មានស្រវឹងឬអត់?»ជីនសង្កត់ដៃនៅលើពូកសួរទៅកាន់អ្នកដែរដាក់គូទអង្គុយអម្បិញមិញ ក្រោយឃើញរាងកាយនាងហើយទោះគេមិនស្រវឹងក៏ត្រូវតែស្រវឹងដែរ។

«ខ្ញុំញ៉ំាតែបន្តិចប៉ុណ្ណោះមិនបានស្រវឹងទេ»ស៊ូឈីនពែនខ្លួនទៅក្រោយបន្តិច ព្រោះគេឱនមុខមកគៀកខ្លាំងពេក ជាហេតុធ្វើអោយនាងដឹងពីដំណក់ទឹកដែរស្រក់ចេញពីខ្លួនរបស់គេតក់ៗមកលើអាវសរស្ដើងដែរនៅលើខ្លួនរបស់នាង។

      រាងស្ដើងរបស់នាងមើលទៅកាន់តែស្រស់ស្អាតនៅពេលពាក់តែអាចសាមីពណ៍សរស្ដើងបែបនេះ គ្មានទាំងឈុតអាវក្នុង ហើយក៏គ្មានអ្វីផ្សេងឡើយក្រៅពីផ្ទាំងក្រណាត់សរស្ដើង ដែរកំពុងសើយឡើងបញ្ចេញគល់ភ្លៅនិងសាច់សរម៉ត់រលោងមកស្ទើរអស់ទៅហើយ ចុងទ្រូងរបស់នាងកំពុងចង្អុលឡើង ហើយចង្កេះរបស់នាងពេលនេះត្រូវបានអ្នកកម្លោះលូកដៃចូលមកក្រសោបអោយកាន់តែស្និតស្នាល ជាប់ស្អិតរមួត។។

«តែបងស្រវឹងនិងអូនហើយ» ជីនបញ្ចប់ប្រយោគរបស់ខ្លួន មុននិងឱនទៅបឺតជញ្ចក់មាត់របស់នាងខ្លាំងៗរហូតឮសម្លេងចេញមកកាត់បរិកាសស្ងាត់ជ្រងំមួយនេះ ដៃរបស់ស៊ូឈីនក៏លើកទៅតោងកររបស់គេដោយស្វៃប្រវត្តិ ហើយទីបំផុតខ្នងរបស់នាងក៏ទ្រេតនៅលើពូកទន់ៗដោយមានរាងកាយមាំរបស់គេនៅទ្រោបពីលើបានសម្រេច។

To be continued 🌷✨

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now