ក្មេងកំពូលសយ(Part3)

Start from the beginning
                                    

    មិនចម្លែកទេព្រោះគេស្អាតជាងនាងឆ្ងាយតំណែងលេខ1សមនឹងគេបំផុតហើយ"JM

    ឯង...."Zanaយារដៃប្រុងវៃរាងតូចតែរាងក្រាស់ដើរមកពីក្រោយក៏ចាប់ដៃរាងជាប់

    នាងចង់ធ្វើអី"JK

    Jung...គឺគេមករករឿងខ្ញុំមុន"Zana

    ទីនេះមិនមែននៅតែនាងម្នាក់ឯងទេគ្រប់គ្នាក៏បានឃើញថានាងមករករឿងថេមុខ"JM

    តោះ...."JKក៏ដឹកដៃរាងតូចចេញទៅក្រៅ

    ហេតុអីគេដាក់ឈ្មោះខ្ញុំចូលក្នុងចំណោមសិស្សស្រី?"Taeសួររាងក្រាស់

    មកពីឯងដូចស្រីនឹងណា...ចូលមកភ្លាមក៏ដណ្តើមបានតំណែងលេខ1ភ្លាមមិនធម្មតាទេឯងនេះ"JK

    គ្រាន់តែជាលេខហេតុអីម្នាក់ៗចង់បានម្ល៉េះ"Tae

    ព្រោះអ្នកណាបានលេខនោះគឺដូចជាមានអំណាចជាងគេក្នុងសាលានេះអញ្ចឹម"JK

    ប្លែកមែន...តែថាលោកនាំខ្ញុំទៅណា"Tae

    នាំទៅរំលោភទេដឹង"JK

    ហី...លោក...លែងខ្ញុំទៅ...ឌឹប"Taeលើកដៃគក់រាងក្រាស់

    អូយយ...ថាលេងទេទៅញ៉ាំបាយតា៎"JK

    ញ៉ាំបាយមិនប្រាប់ថាញ៉ាំបាយ"Taeព្រមដើរទៅជាមួយរាងក្រាស់

    ឯងញ៉ាំអី"JKសួររាងតូច

    គឺលោកញ៉ាំអីខ្ញុំញ៉ាំនឹង"Tae

    Okចាំបន្តិចសិន"JKក៏ដើរទៅកម្ម៉ង់អាហារមួយសន្ទុះក្រោយមកគេក៏លើកម្ហូបមកវិញ

    អរគុណហើយ"Taeក៏យកបាយឆាដែលរាងក្រាស់កម្ម៉ង់មកញ៉ាំ

    Jungkookនេះខ្ញុំអោយលោក"ស្រីៗពីបីនាក់យកទឹកមកអោយរាងក្រាស់តែងគេមិនយកបែរជាយកទឹកដោះគោរាងតូចមកផឹកទៅវិញ

    អេ៎...របស់ខ្ញុំទេ"Taeពេបមាត់ទឹកដោះគោគេត្រូវរាងក្រាស់ផឹកអស់បាត់ទៅហើយ

    អេ៎...ខ្ញុំអោយឯង...ឯងស្អាតដូចក្នុងរូបមែន"Jakeដែលជាប្រុសស្អាតលំដាប់ទី2បន្ទាប់ពីរាងក្រាស់នោះយកទឹកដោះគោមួយដបអោយរាងតូចគេក៏ចាប់អារម្មណ៍នឹងរាងតូចដែរ

    មិនបាច់ទេ...យើងទិញទុកអោយឯងរួចហើយពួកយើងទៅថ្នាក់ទៅ"JKលើកទឹកដោះគោមួយយួរអោយរាងតូចហើយក៏នាំគេទៅថ្នាក់វិញធ្វើអោយអ្នកកំម្ល៉ោះឈរក្តៅក្រហាយម្នាក់ឯង

    ហេតុអីលោកចេះតែហួងហែងតាមខ្ញុំគ្រប់កន្លែងបែបនេះលោកមានបំណងអីអោយប្រាកដ"Taeវាស់ដៃរាងក្រាស់ចេញ

    មកពីយើងស្រលាញ់ឯងនឹងហើយ...ស្រលាញ់តាំងពីជួបដំបូងម្ល៉េះ"JK

    ហើយលោកមានដឹងថាខ្ញុំជាមនុស្សយ៉ាងម៉េចទេ...លោកមានដឹងថាខ្ញុំចង្រៃយ៉ាងណាទេគ្រប់គ្នាដែលនៅជិតខ្ញុំសុទ្ធតែជួបគ្រោះថ្នាក់"Tae

    ចុះហេតុអីយើងមិនអីគ្រប់ពេលយើងនៅជិតឯងយើងបែរជាមានក្តៅសុខទៅវិញ"JK

    តែខ្ញុំមិនបានកុហកលោកទេ...ខ្ញុំសយបែបនេះតាំងពីដើមមានតែលោកទេដែលនៅជិតខ្ញុំមិនអីខ្ញុំក៏មិនយល់ដែរថាហេតុអីខ្ញុំនៅជាមួយលោកបាន"Tae

    យើងមិនសូវយល់ពីអ្វីដែលឯងនិយាយសោះ"JKវល់នឹងសម្តីរាងតូច

    បាន....លោកថយចេញ10ជំហានខ្ញុំពិសោធន៍អោយលោកមើល"TaeថាហើយJungkookក៏ថយចេញឆ្ងាយពីរាងតូច

    ឃើញទេ...ជឿខ្ញុំឬនៅ"TaeពេលដែលJungkookចេញឆ្ងាយពីគេហើយគេក៏លូកដៃចូលទេកស្រះទៅជិតនោះស្រាប់តែត្រីអណ្តែតព្រៀតសង្ស័យវាលុងទឹកហើយ😂

    នេះឯងធ្វើបាយ៉ាងម៉េចទៅ...ឯងជាធ្មប់មែនទេ"JK

    លោកឆ្កួតទេហេស៎...លោកមិនបានស្តាប់ខ្ញុំនិយាយទេអី"Taeសម្លក់រាងក្រាស់អាគេនិយាយការពិតរាងក្រាស់បែរជាលេងសើចទៅវិញ

    ហីយ៉ា...គ្រាន់តែធ្វើលេងតា៎មានតែយើងម្នាក់ដែលអាចនៅជិតឯងប្រសើរហើយឯងគួរតែសប្បាយចិត្តព្រោះយើងជាប្រុសស្អាត"JKនិយាយដោយភាពជឿជាក់

    អាឆ្កួត...."Taeខ្ចិលនិយាយជាមួយរាងក្រាស់ច្រើនក៏ដើរទៅថ្នាក់វិញបាត់

     អេ៎....ខឹងហើយហេស៎"JKប្រញាប់រត់ទៅតាមរាងតូច

                To Be Continue~~~~~💙

   

   

Short Novel🔥🔞Where stories live. Discover now