ភាគទី25

Start from the beginning
                                    

«គ្រប់គ្នានិងឆ្ងល់ ពេលបាត់យើងតែពីរអ្នក ។ ខ្ញុំមិនទាន់ចង់អោយអ្នកណាដឹងនោះទេ ជាពិសេសគឺហ្វាងលី»ស៊ូឈីន និយាយធ្វើមុខដូចជាបារម្ភណាស់អញ្ចឹងតែថាវាក៏ពិតមែនណា នេះនាងមិនទាន់ចង់អោយអ្នកណាមកបំផ្លាញក្ដីសុខរបស់នាងឡើយពេលនេះឡើយ។

«ទៅខ្វល់ធ្វើអី អ្នកណានិយាយអ្វីក៏និយាយទៅ។ នេះម្ចាស់មន្ទីរពេទ្យនៅទីនេះណាគ្មានអ្នកណាហ៊ានដេញយើងចេញទេ»ជីន និយាយទាំងញញឹមពេលឃើញនាងប្រែមុខជាបារម្ភមកសើចវិញ។

«បងមិនដែរដឹងថាដែរមកឱបអូនបែបនេះវាកក់ក្ដៅដល់ថ្នាក់នេះទេ» ជីនបន្តរមួយប្រយោគទៀត ដោយគេថែមសព្វនាមរបស់នាងនិងខ្លួនឯងទៅតាមមនុស្សស្រឡាញ់គ្នាដែរគេតែងហៅ ព្រោះគេមិចនិងអាចហៅនាងថាស៊ូទៅ?ស្ដាប់ទៅមិនសមនិងចិត្តរបស់គេទេ។

«អូនក៏ដូចគ្នា » នាងតបរួចក៏ជ្រុបមុខចូលទៅក្នុងដើមទ្រូងរបស់គេម្ដងទៀត ព្រោះសាកនិយាយពាក្យនេះតាមគេលើកដំបូង ក៏អៀនមាត់ខ្លាំងណាស់តែក៏គួរអោយចង់និយាយ ព្រោះស្ដាប់ទៅពីរោះជាពិសេសគឺមានគេជាម្ចាស់ដែរហៅសព្វនាមនេះ។

«យើងស្គាល់គ្នាជិត5ឆ្នាំហើយ ហើយចាត់ទុកថានេះជាdate ឬ tripដំបូងបង្អស់របស់ពួកយើងទៅចុះ»ជីនញញឹមស្រាលនិងនិយាយទៅកាន់នាងទាំងផ្អែមល្ហែម ព្រោះគេនិងមិនធ្វើអោយនាងខកបំណងឡើយ។

«ក៏ល្អណា នៅទីនេះទេសភាពស្អាតខ្លាំងណាស់»ស៊ូឈីន

«បងនិងនាំអូនទៅកន្លែងអស្ចារ្យជាងនេះទៅទៀត»ជីន

«អស្ចារ្យជាងនេះ? កន្លែងណា?»ស៊ូឈីន

«មិនប្រាប់ទេ មិនsurprise »ជីន

«មិនបាច់ដឹងក៏បាន »ស៊ូឈីនធ្វើពុតជា ងរ គេហើយងាកទៅម្ខាងដោយមិនមើលមុខរបស់គេឡើយ។

«សឺតតត ទៅមូជទឹកទៅ បងនាំទៅកន្លែងគេងថ្មី»ជីនងើបមុខមកថើបថ្ពាល់នាងមួយខ្សឺតធ្វើអោយនាងទប់សើចមិនបាន ហើយក៏ងើបអង្គុយចាប់មុខគេថើបវិញគ្រប់កន្លែង មិនថាច្រមុះ ថ្ងាស ថ្ពាល់ខាងឆ្វេង ថ្ពាល់ខាងស្ដាំ ភ្នែក ចញ្ចើម មាត់ នាងថើបមិនអោយចន្លោះទេព្រោះតែខ្នាញ់និងគេខ្លាំងពេក។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now