ភាគតី14

Start from the beginning
                                    

ឈូ!!!!!

   សម្លេងសាច់ដែរត្រូវនាងដាក់ចូលទៅក្នុងខ្ទះខ្លាញ់ក៏បន្លឺឡើង ឆ្លៀតពេលបន្តិចបន្តួចនាងក៏ទៅហាន់បន្លែរៀបដាក់ចាន ព្រោះថ្ងៃនេះមានម្ហូបប៉ុន្មានមុខដែរទំនងគួរអោយចង់ញ៉ំាណាស់។

«ហឹមមម ឆ្ងុយខ្លាំងណាស់»សម្លេងកូរពោះរបស់នាងបន្លឺឡើងគ្រីតក្រតព្រោះ តែក្លិនអាហារដែររៀបចំនៅលើតុវាភាយឡើងមកពេញបន្ទប់តែម្ដង ។

ក្រាកកកក~~~~

«ឆ្ងុយណាស់ ថ្ងៃនេះមានម្ហូបអ្វីពិសេសមែន
ទេ?»ជីនដែរបើកទ្វារចូលមកក៏រហ័សដើរទៅតុបាយ ព្រោះក្លិនឆ្ងុយតាំងពីមាត់ទ្វារក៏ស្មានដឹងថានិងមានម្ហូបពិសេសដែរគេចូលចិត្តហើយ។

«គឺ steak និងសាច់មាន់បំពង ឆាប់ញ៉ំាទៅខ្ញុំឃ្លានខ្លាំងណាស់»ស៊ូឈីនដាក់គូទអង្គុយមុននិងទាញកាំបិតនិងសមមកកាន់និងដៃ ដើម្បីហាន់steakជាជំនិត ហើយអាហារពេលយប់របស់ពួកគេក៏កន្លងទៅយ៉ាងរលូនជាមួយគ្នា ពេលញ៉ំារួចជីនក៏ដើរទៅបើករឿងមើលនៅបន្ទប់ទទួលភ្ញៀវរបស់នាង។

«ស៊ូឈីនហាហ រួចឬនៅ?»ជីនកាន់តេឡេទូរទស្សជាប់និងដៃ មុននិងងៀកទៅរកអ្នកដែរនៅក្នុងផ្ទះបាយ នេះអម្បិញមិញគេជួយលាងចានរួចហើយតើ នៅមានអ្វីធ្វើទៀតឬទើបមិនទាន់ចេញមកបែបនេះ។

«រួចហើយយ មានការអីមែនទេ?»ស៊ូឈីនដើរចេញមកដោយដាក់គូទអង្គុយលើសាឡុងក្បែរគេ

«ក៏ហៅមកមើលរឿងនេះអី ទំនងល្អមើលណាស់»ជីន

«ហឹមម ជាតួរដែរខ្ញុំចូលចិត្តទៀតនៀក នៅចាំត្រង់និងហើយខ្ញុំទៅរកទឹកក្ដៅៗមកញ៉ំាសិន» ស៊ូឈីនងើបឈរ ដើរត្រឡប់ទៅផ្ទះបាយម្ដងទៀត មុននិងចេញមកវិញជាមួយនិងសូកូឡាក្ដៅៗពីរកែវ ហើយពួកគេក៏មើលរឿងជាមួយគ្នារហូតដល់ចប់ក៏យប់ជ្រៅណាស់ទៅហើយ នេះស៊ូឈីនគេងលក់តាំងពីពេលណាក៏មិនដឹង។

«គេងបែបនេះសោះក៏លក់ដែរ» ជីនក្រវីក្បាលសើចឡើងនិងនាង មើលចុះគ្រាន់តែផ្អែកក្បាលនិងសាឡុងនាងក៏លក់បានដែរ នេះសូម្បីតែគេក៏មិនដឹងថានាងគេងលក់តាំងពីពេលណាដែរ។

«ឡើងគីឡូឬយ៉ាងមិចនេះ មិខក៏ធ្ងន់ម្ល៉េះ»

      គេលើកនាងបីឡើងថ្នមៗយកទៅដាក់គ្រែគេង ហើយក៏ដណ្ដប់ភួយអោយនាងយ៉ាងត្រឹមត្រូវទើបចេញមករៀបចំនៅខាងក្រៅអោយស្អាតបាតវិញរួចសឹមគេដើរត្រឡប់ទៅបន្ទប់របស់គេវិញ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now