«អម្បិញមិញកើតអី?»ស៊ូឈីន

«មិនឃើញពួកវាប្រើខ្សែរភ្នែកតណ្ហាមកមើល
នាងទេឬ? ពួកមកពីណាក៏មិនដឹងបើនាងនៅតែម្នាក់ឯងច្បាស់ជាបានខាតចុងខាតដើមមិនខានទេ។យ៉ាងមិចទៅរួចឬអត់?បើអត់ខលមករកខ្ញុំ»ជីនឈរនិយាយជាមួយនាងនៅមុខបន្ទប់ ព្រោះបារម្ភពីនាងតិចតួចដែរ ហើយនាងក៏ក្រវីក្បាលឆ្លើយតបថា៖

«គ្មានបញ្ហាទេ ខ្ញុំមើលថែខ្លួនឯងបានលោកឆាប់ទៅសម្រាកទៅក្រែងស្អែកក្រោកពីព្រលឹមទៅមន្ទីរពេទ្យផង ។ អម្បិញមិញអរគុណហើយណា»ស៊ូឈីននិយាយជាមួយគេដូចធម្មតាទាំងពេលនេះនាងកំពុងទប់ក្អួតមិនអោយចេញមកក្រៅអោយគេបានដឹងទាន់ ការពិតនាងមិនបានធម្មតាដូចដែរឃើញទេ ភ្នែកនាងមើលឃើញផែនដីក្រឡាប់ចាក់បណ្ដើរៗហើយ។

«ចូលមកខាងក្នុងមក»ជីនចុចលេខកូដទ្វារបន្ទប់របស់នាង ហើយក៏បើកឡើងមុននិងនាំនាងដើរចូលមកខាងក្នុងធ្វើអោយនាងង៉េមងើម ឆ្ងល់មិនដឹងថាគេចូលមកជាមួយធ្វើអី?

«ខ្ញំមិនអីទេ លោកទៅគេងចុះមិនបាច់ចូលមកមើលក៏បាន»ស៊ូឈីននិយាយព្រៀវក្រែងល៎គេចូលមកមើលនាងមែន ទើបប្រាប់គេថាមិនអីហើយនិងបានដេញគេចេញអោយឆាប់ៗព្រោះនាងកំពុងច្រាលទឹកមាត់យកតែមែនទេនហើយ។

«ក្អួតអោយអស់ទៅ ខ្ញុំទៅយកទឹកក្ដៅមកអោយ»ជីនរុញនាងចូលមកក្នុងបន្ទប់ទឹកមុននិង
ដើរចេញទៅរកផ្ទះបាយដើម្បីរកទឹកក្ដៅឧណ្ឌៗអោយនាងផឹក នេះស្មានថាគេមើលនាងមិនដឹងឬ?គេជាពេទ្យអ្នកជម្ងឺស្រួលមិនស្រួលខ្លួន តែក្រឡេកក៏ដឹងបាត់ទៅហើយ ណាទម្លាប់របស់នាងគឺបែបនេះបើផឹកស្រាល្មមៗគឺក្អួតបែបនេះ តែបើផឹកអោយជោគជាំគ្រាន់តែវង្វេងវង្វាន់ហើយនិងដេកលក់ដោយខ្លួនឯងតែម្ដង។

អ៊ួកកក អ៊ួកកក

      សម្លេងចេញពីក្នុងបន្ទប់ទឹកបន្លឺឡើង ទើបគេរហ័សចាក់ទឹកក្ដៅអ៊ុនៗចូលទៅក្នុងកែវមុននិងកាន់យកមកឈរចាំហុចអោយនាងនៅមុខបន្ទប់ទឹក

ក្រាកក~~

«ញ៉ំាទៅ»គេហុចកែវទឹកថ្លាមានដៃសម្រាប់កាន់មកអោយនាង ហើយក៏សួរឡើងតាមបែបដែរគេបារម្ភ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now