13 Xiao Zhan និង ភិត ស្ថិតក្នុងគ្រោះថ្នាក់

Start from the beginning
                                        

« បង Zhan ប្រយ័ត្ន ពីក្រោយ!» សម្លេងភិតបន្លឺមកពីជ្រុងម្ខាង ខ្ញុំគេចសឹងមិនទាន់ គ្រាប់កាំភ្លើង បាញ់ត្រូវស្មារបស់ខ្ញុំ ខ្ញុំដួលព្រុសទៅលើដី

« ឯងនៅគ្រាន់បើទៀតទេ? » សម្លេងគ្នាវាម្នាក់និយាយទាំងចម្អក និងខឹង ហើយទាត់ខ្ញុំមួយជើង ដួលផ្ញាក្រោយ វាបានដើរមកជិតខ្ញុំហើយបញ្ជាគ្នាវាឲ្យគ្រាខ្ញុំដាក់ឡាន ពេលនោះ ខ្ញុំគ្មានកម្លាំងតតាំងនិងពួកទេ បានត្រឹមបណ្តោយឲ្យពួកវាអូសដាក់ឡាន

«នាំអាក្មេងនិង ដាក់ដែរមក!»

ខ្ញុំឮសម្លេងពួកវាល្ហៀងៗ ភ្នែកចាប់ផ្តើមបិទបន្តិចម្តងៗ គ្រប់យ៉ាងងងឹតសូន្យឈឹង!!

********

ឆាច!!

« ភ្ញាក់ឡើងអាសង្ហា!» សម្លេងនរណាម្នាក់និយាយឡើង ឈរចំពីមុខខ្ញុំ ខ្ញុំព្យាយាមបើកភ្នែក ម្តងបន្តិចៗ ប៉ុន្តែមិនអាចមើលអ្វីបានច្បាស់ឡើយ ព្រោះបិទភ្នែកយូរភពេក គ្រប់យ៉ាងគឺ ស្រពិចស្រពិល

«ឯងជាអ្នកណា?» ខ្ញុំសួរទាំងសម្លេងខ្សោយៗ

« អ្នកដែលសម្លាប់ឪពុកម្តាយឯងនោះអី! ភ្លេចហើយមែនទេ?» ឮបែបនេះភ្លាម zhan ចាប់ផ្តើមខាំធ្មេញ ហើយព្យាយាមសម្លឹងមើលមុខរបស់វា

" ការពិតគឺជាឯងសោះ, ប៉ុន្មានឆ្នាំមកនេះយើងមិនស្មានថា អ្នកយើងតែងតែទុកចិត្តបំផុត គឺអ្នកដែលក្បត់យើងទាល់តែសោះ" Zhan និយាយទៅាំងក្តាប់ដៃយ៉ាងណែន សម្លឹងទៅបុតសម្នាក់នោះគ្មានដាក់ភ្នែក

" ក្មួយប្រុស ម៉េចក៏និយាយបែបនេះដាក់ពូ ឯងដឹងទេថា ពូ ខំតាមរកឯងទម្រាំតែឃើញគឺពិបាកខ្លាំងណាស់, ពេលនេះបានជួបគ្នាហើយ ហេតុអ្វីមិនស្វាគមន៍សោះអញ្ជឹង?!" មនុស្សម្នាក់នោះនិយាយទៅាំងមុនស្មើ ហើយដើរមកជិត Zhan

" ហ៊ឹស! មនុស្សថោកទាបដូចជាឯង ហើយសម្លាប់សូម្បីតែបងបង្កើតខ្លួនឯង ដើម្បីភាពលោភលន់របស់ខ្លួន តើសមជាមនុស្សដែរទេ?" Zhan និយាយទាំងកំហឹង ដៃត្រូវជាប់ចំណងចង់ភ្ជាប់និងកោអី គេមិនបានខ្លាចស្លាប់ទេ នៅពេលឃើញមិនឃាតករដែលសម្លាប់ឪពុកម្តាយរបស់គេ តែផ្ទុយទៅវិញគឺគេ ចង់ហក់ទៅវាយមនុស្សម្នាក់នោះទៅវិញទេ

You've reached the end of published parts.

⏰ Last updated: May 04, 2021 ⏰

Add this story to your Library to get notified about new parts!

អូនជាអ្វីៗគ្រប់យ៉ាងរបស់បងWhere stories live. Discover now