ភាគ23+24 *ដាំចិត្តស្នេហ៍ក្បែរអូន*

Start from the beginning
                                        

"ល្អណាស់ជួតអោយស្អាត់ ហើយមកញាំអីវិញល្អទេ"ឯនាយកំលោះនេះក៏ណាស់ទៀត គេប្រញើតនាងតូចដូចកូនក្មេងអញ្ចឹង

"នេះអាហារដែលនាងចូលចិត្តខ្ញុំខំរត់ទៅទិញបន្លែសាច់ធ្វើអោយនាងដោយផ្ទាល់ដៃហើយនៅលួចគិចម៉ោងរៀនទៀតផង"jungkookបើកប្រអប់អាហារបណ្ដើរនិយាយទៅកាន់នាងតូចបណ្ដើរដោយស្នាមញញឹមយ៉ាងផ្អែមល្ហែម ធ្វើអោយzoeyនឹករលឹកដល់រឿងពួកគេពីមុនតាំងពីនៅតូចរហូតដល់ធំ គឺសុទ្ធតែជាសកម្មភាពដ៏សប្បាយរីករាយរបស់ពួកគេទាំងពីរនាក់បើអាចបង្វឹលពេលវេលាថយក្រោយនោះនាងពិតជាចង់ត្រលប់ទៅកាលពីក្មេងណាស់ យ៉ាងហោចណាស់ក៏នាងអាចរស់បានយូរជាងនេះទៀតដែរ

"មិចក៏ថ្ងែនេះប្លែកយ៉ាងនេះអត់និយាយស្ដីអីចឹង ឈឺកន្លែងណាមែនទេ?ហើយមិចក៏អ្នកគ្រូពេទ្យប្រាប់ថានាងត្រូវសម្រាក់នៅពេទ្យយូរយ៉ាងនេះ?តើមានរឿងអ្វីមែនទេ?"jungkookចូលមកអង្គុយជិតរាងតូចzoeyបន្ទាប់ពីបើកនិងរៀបចំអាហារដាក់លើទុករួច នាយសង្ហា បក់មកសួរនាំរឿងរបស់នាងវិញទាំងងើយឆ្ងល់

Zoeyមិនមាត់តែនាងបែរជាចូលទៅអោបរាងកាយមាំយ៉ាងណែនពេញៗដៃដែលមិនធ្លាប់ធ្វើពីមុនមកចំពោះJungkookឡើយតែពេលនេះនាងស្រាប់តែអោបគេភ្លាមៗហើយអោបបែបណែនៗដូចជាខ្លាចគេរត់ទៅណាបាត់ចឹង។

"កុំសួរច្រើនបានទេ អោបខ្ញុំអោយខ្លាំងបានទេ?ខ្ញុំ...ខ្ញុំខ្លាចណាស់jungkook!"នាងនិយាយដោយសម្លេងតិចៗ អស់កម្លាំងខ្លាំងណាស់នាងអង្គុយគិតមួយថ្ងែហើយនាងច្របូលច្របល់ខ្លាំងណាស់ ពេលនេះនាងត្រូវការស្មាមួយដើម្បីផ្អែករំសាយទុក្ខមួយនេះចោលណាស់ហើយស្មាដ៏កក់ក្ដីមួយនោះគឺស្មារបស់អ្នកកំលោះJungkookនេះហើយ

"បាទ,បាន"នាយក៏អោបរាងតូចវិញពេញៗដៃយ៉ាងណែនដូចគ្នា ការអោបមួយនេះពិតជាធ្វើអោយបេះដូងរបស់ពួកគេទាំងពីរទទួលបានក្ដីសុខនិងភាពកក់ក្ដៅខ្លាំងណាស់វាកាន់តែធ្វើអោយអារម្មណ៍របស់នាងតូចប្រែមកជាមានសុវត្តិភាព បាត់អស់ភាពភ័យខ្លាចទុក្ខកង្វល់ទាំងអស់

"បើអាចនោះខ្ញុំចង់អោបលោកបែបនេះរហូតណាស់"នាងនិយាយតិចៗតែអាចធ្វើអោយjungkookស្ដាប់លឺបានយ៉ាងងាយ នាយលិចនៅស្នាមញញឹមយ៉ាងពេញចិត្តពេញប្រអប់ទ្រូងខាងឆ្វេងរបស់គេ

"រាងកាយរបស់ខ្ញុំមួយនេះគឺថ្វាយជួននាងរួចមកហើយនាងចង់អោបពេលណាក៏បានដែរ អោបជារាងរហូតក៏បានzoey,ខ្ញុំរីករាយនិង
នៅក្បែរនាងអោយនាងអោបគ្រប់ពេលវេលា"jungkookតបទៅនាងតូចវិញយ៉ាងផ្អែមល្ហែមជាមួយនិងសុភមង្គលតែគេនៅមិនទានដឹងថាតើបន្តិចទៀតគេនិងត្រូវបាត់បង់នាងនោះទេ រឺក៏អាចនៅក្បែរមនុស្សម្នាក់ដែលមានតែរាងកាយក្នុងលោកនេះ តែគ្មានវិញ្ញាណនិងកាយវិការ ឆ្លើយតបនិងគេ!

-សូមរងចាំអានភាគបន្ត-

ដាំចិត្តស្នេហ៍ក្បែរអូនWhere stories live. Discover now