ភាគ23+24 *ដាំចិត្តស្នេហ៍ក្បែរអូន*

Start from the beginning
                                        

•••••Back to zoey

រាងស្ដើងអង្គុយនៅលើគ្រែពេទ្យក្នុងបន្ទប់ឯជនដែលនាងទើបនិងដូរមកថ្មីៗនេះព្រោះតែនាងចង់នៅស្ងប់ស្ងាត់មិនចង់ជួបអ្នកណាម្នាក់ឡើយ មុខស្រស់ស្អាត់ដែលធ្លាប់តែញញឹមពេលនេះពោលពេញអោយ
ស្រទប់ទុក្ខសោកដណ្ដប់ពីលើជិតគ្មានសល់ មនុស្សដែលមានវ័យប្រហែរហ្នឹងនាងពួកគេកំពុងតែស្វែររកក្ដីស្រមៃដែលបានកសាងមកជាយូររបស់ពួកគេគ្រប់ៗគ្នាហើយ ពួកគេកំពុងតែបោះជំហ៊ានដើរម្ដងបន្តិចៗទៅចាប់យកហើយតែសម្រាប់នាងវិញគឺប្រហែលជាមិនអាចនោះទេក្ដីស្រមែរបស់នាងទាំងប៉ុន្នានបាន
រលាយអស់ហើយ ឱកាសរបស់នាងគឺតិចបំផុតសម្រាប់រស់រានក្នុងពិភពលោកមួយនេះ តើពេលនេះនាងត្រូវធ្វើអ្វីបន្តទៅ នាងចាប់ផ្ដើមធ្វើអ្វីមុន ទុកអ្វីចោលខ្លះទៅនាងត្រៀមខ្លួនមិនទាន់ទេជាមួយនិងជំងឺដ៏កាចសាហាវមួយនេះ វាសនាពិតជាអាក្រក់ណាស់ហេតុអ្វីក៏ធ្វើបែបនេះទៅលើក្មេងស្រីដូចជានាងទៅវិញ។ ភាគរយៈជាពីជំងឺក៏តិច បើព្យាបាលមិនដឹងថាមានសង្ឃឹមរឺមួយក៏អត់បើវះកាត់គ្មានភាគរយៈរស់នោះទេតើជីវិតនាងត្រូវបញ្ចប់តែត្រឹមនេះរឺ?

"តើខ្ញុំត្រូវធ្វើបែបណាទៅ ម៉ាក់កូននឹកម៉ាក់ណាស់"នាងតូចសម្រក់ទឹកភ្នែកម្ដងទៀតហើយជាមួយនិងសម្លេងដង្ហោយហៅអ្នកម្ដាយជាទីស្រលាញ់យ៉ាងគួរអោយអាណិត

"Zoe.....!"jungkookបើទ្វារចូលមកជាមួយនិងថង់អាហារផ្លែឈើពេញដៃទិញទុកអោយនាងល្អឹតញាំតែនាយកំលោះទំលាក់ឥវ៉ាន់ទាំងនោះចោលអស់ស្ទុះចូលទៅក្រសោបអោបនាងតូចដើម្បីលួងលោម រាល់ពេលដែលគេឃើញនាងយំ ថ្លើមប្រមាត់របស់គេគឺធ្លាក់លឺសូរ ក្ដុក....ទៅក្រោបអស់ហើយ!!! គ្មានអ្នកណាចង់ឃើញមនុស្សដែលខ្លួនស្រលាញ់យំបែបនេះទេ

"កុំយំអីzoey...តើមានរឿងអីមែនទេ....ប្រាប់ខ្ញុំមកចាំខ្ញុំជួយ....កុំយំណា....កុំយំ....យំច្រើនចឹងប្រយ័ត្នឈឺថែមទៀតណា"នាយក្រសោបមុខមូលៗប៉ោងៗក្នុងដៃហើយជួតវាសទឹកភ្នែកចេញពីមុខរលោនដោយមេដៃរបស់គេ បូករួមនិងសម្ដីដ៏សែនស្រទន់វាចារលួងលោមនាងក្រមុំអោយបាត់យំទៀតផង

"អឺរ....ឈប់យំហើយ"នាងយកដៃមកជួតទឹកភ្នែកចេញពីមុខ ងក់ក្បាល់ដូចកូនក្មេងអាយុ5ឆ្នាំចឹង មើលទៅគួរអោយខ្នាញ់ខ្លាំងណាស់

ដាំចិត្តស្នេហ៍ក្បែរអូនWhere stories live. Discover now