ភាគ23+24 *ដាំចិត្តស្នេហ៍ក្បែរអូន*

Start from the beginning
                                        

"Hmmmm បានខ្ញុំយល់ព្រមហើយ"លោកគ្រូពេទ្យយល់ព្រមទាំងបង្ខំ ហើយថែមទាំងអាណិតនាងតូចទៀតផង

"ចា៎,អរគុណលោកគ្រូពេទ្យ"zoeyអោនគោរអរគុណលោកគ្រូ

••••••Skip time

"Aisha...ឈប់សិន!"សម្លេងធំៗរបស់Eunwooស្រែកស្កាត់ដំណើររបស់នាងតូចអោយឈប់មើលទៅម្ចាស់សម្លេង

"លោកមានការអី?"Aishaឆ្លើយខ្លីទាំងមិនខ្ចីមើលមុខសង្ហា

"សូមទោស"នាយសង្ហាដើរមកឈរនៅពីមុខស្រីស្រស៎ហើយអោនខ្លួនបន្តិចសូមការអភ័យទោសតាមសុជីវធម៍

"សូមទោសខ្ញុំធ្វើអី លោកមិនបានធ្វើខុសទេ"Aishaនិយាយបែបហីៗមិនព្រមមើលទៅរាងក្រាស់ព្រោះតែចិត្តនៅខឹងនៅឡើយមិនទានបាត់

"គឺខ្ញុំតាំងចិត្តសូមទោសនាងពិតមែន ដែលបានស្រែកដាក់នាងនៅមន្ទីពេទ្យដោយមិនសួរហេតុផង"Eunwoo

"នៅក្នុងភ្នែករបស់លោកខ្ញុំនៅតែជាមនុស្សអាក្រក់មិនអាចកែបាន"នាងបែរមុខតម្លើងសម្លេងនិយាយខ្លាំងៗ ជាមួយនិងក្រសែនភ្នែកសម្លក់រួចក៏ដើរចេញទៅតែត្រូវដៃមាំចាប់ទាញមកវិញ

"ឈប់សិន មិនមែនបែបនេះទេពីមុនខ្ញុំពិតជាមិនជឿថានាងកែទេ តែពេលនេះខ្ញុំនិងព្យាយាមជឿជាក់នាងអោយបានច្រើន"នាងស្រដីដោយសម្លេងស្រទន់បែបជឿជាក់ពិតមែន

"បានត្រឹមតែព្យាយាមទេរឺ?ហឹក.....មិនបាចក៏បានដែរ"នាងនិយាយដោយសើចក្នុងបំពុងកតិចៗព្រោះហួសចិត្តនិងរាងមាំ ម្ដេចក៏គេជ្រើសរើសព្យាយាមជឿជាក់នាងបែបនេះម្ដេចមិនព្រមប្រែមកជាការជឿជាក់ពិតប្រាកត់ទៅវាធ្វើអោយនាងយល់ថាសម្ដីរបស់គេមិនស្មោះត្រង់ទេ

"មិនអីទេបើសិនជានាងមិនព្រមទទួលទេ"នាយនិយាយរាងអស់សង្ឃឹមតិចៗហើយបំរុងនិងដើរចេញទៅតែលើនេះត្រូវនាងតូចវាចារឡើងកាត់ដំណើរវិញម្ដង

"អេ....បើស្រលាញ់នរណាម្នាក់លោកគួរតែក្លាហានសារភាពប្រាប់គេអោយហើយទៅកុំធ្វើជាអណ្ដើរក្នុងស្នូកខ្លាចនេះខ្លាចនោះអី ថែរក្សាមនុស្សដែលលោកស្រលាញ់អោយបានល្អផង របស់ខ្លះបើសិនជាបាត់បង់ហើយលោកមិនអាចយកមកវិញបានទេកុំអោយភាពកំសាករបស់លោកគ្រប់គ្រង់ក្ដីស្រលាញ់លោកចំពោះនាងអោយសោះ"នាងស្រដីឡើងក្នុងការដាស់តឿនអោយនាយសង្ហាចេះថែរក្សារបស់ដែលនៅចំពោះមុខ រួចក៏ដើរចេញទៅបាត់ទៅ ទុកអោយកំលោះសង្ហាEunwooឈរមើលផ្ទៃខ្នង់របស់នាងពីក្រោយដោយអារម្មណ៍ច្របូកច្រលង់តែក៏អរគុណនាងដែលនិយាយពាក្យទាំងនេះឡើងអោយគេមានភាពក្លាហាន

ដាំចិត្តស្នេហ៍ក្បែរអូនWhere stories live. Discover now