ភាគ23+24 *ដាំចិត្តស្នេហ៍ក្បែរអូន*

Start from the beginning
                                        

"គឺច្រើនបំផុត2ឆ្នាំ បើតិចបំផុតតែ9ខែប៉ុណ្ណោះតែពួកយើងនៅមានវិធីព្យាបាលជាច្រើនសម្រាប់អ្នកនាងដូចជា ការវះកាត់យកដុំសាច់នោះចេញរឺ ព្យាបាលតាមបែបគីមីត្រូវបាញ់គីមីដើម្បីទៅសន្លប់មេរោគដុំសាច់នោះចេញអោយតូចទៅតូចទៅរួចអោយបាត់ទៅដោយឯង ៗតែការបាញ់គីមីនេះគឺមានការឈឺចាប់ខ្លាំងណាស់រាល់ពេលដែលបាញ់ម្ដងៗហើយប្រើពេលព្យាបាលគឺរយៈពេលយូរតាមប្រភេទន័យដុំសាច់តែវាគឺគ្រោះថ្នាក់ខ្លាំងណាស់ដល់ជីវិតអ្នកនាង"លោកគ្រូពេទ្យនិយាយពន្យល់ទៅកាន់zoeyបន្ថែម

"......."zoeyមិនបានតបអ្វីទេតែនៅស្ងាមធ្មឹងកំពុងតែគិតថាត្រូវជ្រើសរើសយកវិធីមួយណារួចនាងក៏ហើបមាត់និយាយ "ចុះបើសិនជាវះកាត់តើខ្ញុំអាចមានភាគរយៈប៉ុន្នានដែលអាចជាដូចដើម?"zoey

"គឺបើតាមការពិនិត្យមើលនៅពេលនេះគឺពិបាកនិងប្រាប់ខ្លាំងណាស់ព្រោះដុំសាច់មួយនោះបានដុះនៅជាប់និងសរសៃរសំខាន់របស់ខួរក្បាលពួកយើងមានការពិបាកក្នុងវះកាត់យកវាចេញណាស់បើសិនជាមានករណីណាមួយចំបាត់ទើបពួកយើងយល់ព្រមប្រើវិធីនេះ! ហើយសម្រាប់អាការៈជំងឺនេះវិញ បន្តិចទៀតវានិងប៉ះពាល់ដល់រាងកាយ ចលនា ភ្នែករបស់អ្នកនាងខ្លាំងណាស់រហូតដល់ពេលមួយអ្នកនាងមិនអាចដើរបានទៀតទេសូមបីតែកម្លាំងនិយាយក៏មិនមានដែរអ្នកនាងបានត្រឹមតែសម្រាក់លើគ្រែមួយកន្លែងតែប៉ុណ្ណោះ!ខ្ញុំសូមអោយអ្នកនាងសម្រាក់នៅពេទ្យបន្ថែមប៉ុន្នានអាទិត្យទៀត អោយពេទ្យពិនិត្យមើលបន្ថែមទៀតហើយអ្នកនាងត្រូវតែលេបថ្នាំរបស់គ្រូពេទ្យអោយជាប្រចាំថ្ងែដើម្បីពន្យាលពេលន័យការចុះខ្សោយរបស់រាងកាយនិងកាត់បន្ថោយការឈឺចាប់"គ្រូពេទ្យ

"ចា៎,លោកគ្រូពេទ្យសូមលោកគ្រូពេទ្យលាក់រឿងនេះពីអ្នកមកមើលខ្ញុំទាំងអស់បានទេ"zoeyបានស្នើរសូមលោកគ្រូពេទ្យម្ដងទៀតហើយ

"រឿងនេះទាក់ទង់ដល់ជីវិតមនុស្សខ្ញុំពិបាកនិងជួយខ្លាំងណាស់"គ្រូពេទ្យ

"សូមអង្វរលោកគ្រូពេទ្យទៅចុះខ្ញុំមិនចង់អោយពួកគេពិបាកចិត្តរឿងរបស់ខ្ញុំទេ រឿងទាំងនេះពួកគេពិបាកហ្នឹងទទួលយកណាស់សូមអង្វរលោកគ្រូពេទ្យ"នាងនិយាយដោយលើដៃសំពះលោកគ្រូពេទ្យអង្វរមិនអោយនិយាយប្រាប់អ្នកណាម្នាក់ឡើង រឿងនេះនាងខ្លួនឯងទទួលយកមិនបានផងចុះទំរាំតែពួកគេទៀតនោះ

ដាំចិត្តស្នេហ៍ក្បែរអូនWhere stories live. Discover now