ភាគទី៣៦:នាងយល់ព្រមនៅមួយគេ

Comenzar desde el principio
                                        

« ត្រជាក់ទេ?? » នាងញញឹម ហើយរៀបចំសារ៉េក្រវាត់ករអោយគេ !! ជុងហ្គុកសម្លឹងមុខនាងតូចជាភរិយា ខ្សែភ្នែកហាក់កំពុងគិតពិចារណា អ្វីដែលនាងធ្វើ ការយកចិត្តទុកដាក់ តើត្រូវនិងធ្វើបាបនាងទេ?? ណ្ហើយបច្ចុប្បន្នគឺបច្ចុប្បន្នមិនមែនអតីត រឿងខ្លះក៏ចាត់ទុកជាស្រមោលអន្ទោងទៅចុះ ។

« នេះបបរបង្គា ហើយនិងទឹកក្រូចច្របាច់ » ពេលគេដាក់បង្គុយ នាងហើបសម្ដីប្រាប់ដោយស្នាមញញឹម !! ជុងហ្គុកកាន់ស្លាបព្រាដួសបបរដាក់ចូលមាត់ រួចងក់ក្បាលតិចនិងរសជាតិវា !! នាងតូចឃើញបែបនេះហើយញញឹមខ្ជឹប សប្បាយចិត្តដែលគេញាំបានច្រើន !! គេញាំដល់អស់ពីចានហើយលើកទឹកក្រូចផឹកមុនក្រោកឈរ !!

« ថ្ងៃនេះខ្ញុំមានប្រជុំដល់យប់ នាងមិនបាច់ចាំបាយល្ងាចទេ ញាំហើយចូលគេងមុនចុះ » នាងងក់ក្បាលស្របរាងសង្ហាក្រវីសោរឡានចេញទៅ ហើយក៏ដល់ពេលដែលនាងដោះស្រោមមុខចេញ !! នាងតូចដកដង្ហើមរួចប្រមូលចានទៅលាង ខណៈរឿងដែលមិនចង់គិតមិនចង់នឹកវាលោតឡើង បណ្ដាលអោយចិត្តទោរទន់ធ្លាក់ក្នុងបន្លា !! នាងរឹងមាំ នាងមិនងាយយំ នាងតែងញញឹម តែក្រោយខ្នងមានអ្នកណាដឹងថានាងបែបណានាងទន់ខ្សោយណាស់ងាយស្រាំ ពុកភុយតែនាងមិនដែលបង្ហាញឡើយរហូតអ្នកក្បែរខ្លួនមិនដឹងថាអារម្មណ៍នាងបែបណា !!!

————————————

       ស្ថិតនៅហាងកាហ្វេម្ចាស់កាយសង្ហាអ៊ុនវ៉ុន ហាក់មិនសូវជឿឡើយនូវសម្ដីប្អូនស្រីប្រាប់ តែមិនដឹងធ្វើយ៉ាងណាបើសាមីខ្លួនអះអាងមកបែបនិងហើយ !!! នាងល្អិតយ៉ុងជី ដាក់បង្គុយលើតុ ដោយលើកកែវកាហ្វេជេបបន្ដិចរួចទម្លាក់ចុះវិញ !! ពេលដែលស្វាមីចេញទៅនាងក៏ប្រញាប់មកជួបបងប្រុសភ្លាមដើម្បីមកផ្ដល់ចម្លើយ !!!

« ជីប្រាកដទេថាមិនអី » អ្នកជាបងសង្កេតមើលភ្នែកប្អូនស្រី គេមិនសូវជាទុកចិត្តឡើយណាមួយនៅឆ្ងាយផងពិបាកមកលេង ត្រូវសួរអោយប្រាកដសិន !!

« ប្រាកដណាស់ បងប្រុសក៏ដឹងថាជីស្រលាញ់គាត់ខ្លាំង » សម្ដីភ្ជាប់ស្នាមញញឹម ដោយភាពប្រាកដប្រជាផ្ដល់អោយបងប្រុស ថានាងពិតជាចង់នៅជាមួយប្ដីរបស់នាងមែន នាងស្រលាញ់គេមិនអាចរស់ខ្វះបានឡើយ ។

« ឯងស្រលាញ់វា ហើយចុះវា... »
« គាត់ក៏ស្រលាញ់ខ្ញុំដែរ » នាងកាត់ប្រយោគបងប្រុស ទាំងគេមិនដែលនិយាយឡើយថាស្រលាញ់នាង !! អ៊ុនវ៉ុនមិនដឹងថាមានអ្វីសួរទៀត បើប្អូនស្រីទាមទារបែបនេះមិនជំទាស់ទេ !!

« សម្រេចតាមនិងចុះបើស្រលាញ់គ្នាខ្លាំង តែបើប្អូនបងកើតអីឡើងបងប្រាកដជាសម្លាប់វា »

« ចំណែកប៉ាម៉ាក់ចាំបងដោះស្រាយ ឯងមិនបាច់ភ័យទេ រស់នៅអោយសុខឆាប់មានក្មួយអោយបងទៅបានហើយ » ចប់សម្ដីនាយអង្អែលក្បាលប្អូនស្រាលៗ បណ្ដុំនៃក្ដីសុខរំលេចឡើងតាមតំណក់ទឹកពីកែវភ្នែកក្រវង់ភ្នែក ដៃស្រឡូនស្រវាអោបបងប្រុសហើយយំអណ្ដឺតអណ្ដក់ឡើង នាងពិតជាសំណាងណាស់ដែលមានបងប្រុសដូចគាត់ តទៅមិនបានជួបមុខគ្នាទៀត នាងប្រាកដជានឹកបងប្រុសខ្លាំង !! អ៊ុនវ៉ុនសើចដើមករបន្ដិចមុនអោបនាងតប នាងជាប្អូនស្រីតែម្នាក់ដែលមាន ឥលូវត្រូវប្រគល់អោយប្រុសម្នាក់ផ្សេងទៀតមើលថែក្នុងនាមជាប្ដីជាអនាគតប្អូន តែបើអាម្សៀរនោះធ្វើបាបប្អូនរបស់គេ ត្រៀមចុះហើយកុំថាមិនបានប្រាប់ !!

« បើវាធ្វើអោយជីទឹកភ្នែក ប្រាប់បង!! បងនិងយកអូនមកនៅផ្ទះយើងវិញណា៎ !! លុះត្រាតែប្អូនបងសប្បាយចិត្តមានសុភមង្គលបងក៏ធូរចិត្តណាស់ទៅហើយ !! » កាយតូចក្នុងរង្វង់ដៃអ្នកជាបងញ័រទទ្រើកនាងយំ មិនមែនព្រោះខូចចិត្តតែនាងកម្សួលនៃការរំភើបទៅវិញទេ បងប្រុសជាមនុស្សល្អពេកហើយ គាត់ជូនមករកប្ដីក៏សប្បាយចិត្តណាស់ទៅហើយថ្ងៃក្រោយរឿងរបស់នាងទុកអោយនាងខ្លួនឯងចុះ ៕

————————

« គូកម្ម » ♥️ (completed )Donde viven las historias. Descúbrelo ahora