I don't want to come back

2.4K 113 25
                                    


Episode 24

ក្រោយប៉ុន្មានសប្តាហ៍ក្រោយមក Jimin និង Minta បានចេញពីមន្ទីពេទ្យក្រោយពីសម្រាកនៅមន្ទីពេទ្យ អស់រយៈពេលយូរគួរសមដែរនោះ។

Jimin": Mintaអូន បងគិតថាបើយើងនៅតែសង្ងំក្នុងផ្ទះបែបនេះរហូតមិនកើតទេ បងគិតចង់ទៅធ្វើការណា៎" Jimin និយាយស្របពេលដែលកំពុងទទួលទានអាហារជាមួយរាងក្រាស់ដែលជាប្តីនោះ។

Minta": ប៉ុន្តែ បងមើលមិនឃើញបែបនេះតើបងធ្វើអ្វីកើត?" Minta ក៏លើកចំណុចនេះឡើង បានត្រឹមធ្វើអោយរាងក្រាស់ដកដង្ហើមធំពិបាកចិត្តជាខ្លាំង។

Minta": មិនអីនោះទេណា៎ អូននិងទៅដាក់ពាក្យធ្វើការនៅហាងមួយកន្លែង ពួកយើងអាចរកចំណូលបានខ្លះណា៎" រាងស្តើងក៏យកដៃរបស់ខ្លួនទៅដាក់លើប្រអប់ដៃរបស់ Jimin និងអង្អែលថ្នមៗ

Jimin": បងជឿជាក់លើអូន" Jimin ញញឹមស្រាលៗដាក់ប្រពន្ធ ទោះបីគេពិការភ្នែកក៏ស្រីម្នាក់នេះ នៅព្រមស្រលាញ់និងយកចិត្តទុកដាក់ជាមួយគេគ្រប់ពេល។

Minta": អញ្ចឹងល្ងាចនេះ បងនៅម្នាក់អែងបានទេ អូនទៅដាក់ CV ពេលសម្ភាសរួចរាល់អូននិងប្រញ៉ាប់ត្រឡប់មកវិញភ្លាមៗ"

Jimin": បាទ បងនៅម្នាក់អែងបាន អូនកុំបារម្ភអីណា៎" Jimin ញញឹមងក់ក្បាល ចំណែកឯ Minta ក៏ឈោងខ្លួនទៅថើបថ្ពាល់ប្តីមួយខ្សឺត

Minta": អូនស្រលាញ់បង" Jimin ក៏ញញឹម ហើយលើកដៃមកអង្អែលកន្លែងដែលរាងស្តើងថើបអម្បាញ់មិញនេះ ដោយការសប្បាយចិត្ត។

- Skip

ពេលវេលាថ្ងៃត្រង់ ជាពេលដែលក្តៅហួសហែងជាខ្លាំង ចំណែកឯរាងស្តើង កំពុងរៀបចំខ្លួនដើម្បីទៅដាក់ CV ចូលធ្វើការ។

Minta": អូនទៅហើយណា មើលថែខ្លួនឮទេ" Minta ដើរមកប្រាប់ Jimin ដែលគេកំពុងអង្គុយនៅលើកៅអ៊ីស្ងៀមៗ

Jimin": បាទ អូនត្រូវប្រយ័ត្នប្រយែងផង" Jimin លើកដៃរាវរកមុខរបស់រាងស្តើងមុននិងអង្អែលថ្ពាល់នាងថ្នមៗ

Minta": ចាស៎ អូនទៅហើយ"

Jimin": ហឹម.." Jimin ក៏ក្រហឹមនៅដើមក ស្របពេលរាងស្តើងអោនមកថើបបបូរមាត់របស់គេ ជញ្ចក់មាត់របស់គេដោយអស់ចិត្តរួចទើបអូសមកថើបថ្ពាល់រាងក្រាស់មួយខ្សឺត ទើបនាងចេញទៅ។

You've reached the end of published parts.

⏰ Last updated: Oct 30, 2020 ⏰

Add this story to your Library to get notified about new parts!

Debt Where stories live. Discover now