Mother fcker

849 45 5
                                    


Episode 19

Jimin អូសដៃMinta ចេញក្រោមក្រសែភ្នែក 6នាក់នោះដោយមិនខ្វល់អ្វីសោះ

Mr.Park": លោក Lee កុំបាច់ភ័យអី វាប្រាកដជាមកវិញ ខ្ញុំដឹងចរឹកគេ តើគេអត់លុយ គេនិងមកវិញហើយ" លោក Park និយាយយ៉ាងជឿជាក់ ផ្ទុយស្រឡះនិង ការគិតរបស់ Jimin ទាំងស្រុង

Wid": ចៅហ្វាយ យ៉ាងមិចហើយ" Wid ក៏សួរ ចៅហ្វាយរបស់ខ្លួន ព្រោះគេមិនបានចូលទៅខាងក្នុងទើបមិនដឹងថា មានរឿងអីកើតឡើងនោះទេ

Jimin": Wid ស្តាប់យើងណា៎ យើងមិននៅ បន្ទុក ប្រហែលជាធ្លាក់មកលើអែងហើយ" Jimin សម្របសម្រួល និយាយជាមួយ គេដោយរឹងមាំ មិនថាទោះមានរឿងអ្វី បញ្ហាទាំងប៉ុន្មានគេ មិនត្រឡប់មកវិញនោះទេ

Wid": ចៅហ្វាយ និយាយអីនិង និយាយអោយស្រួលស្តាប់បន្តិចទៅបានទេ" Wid ហាក់ចង់ភាំងៗ

Jimin": យើងចេញពីទីនេះហើយ យើងប្រគល់គ្រប់យ៉ាងអោយទៅប៉ាហើយ ពេលនេះ ក្នុងដៃយើងគ្មានអ្វីនោះឡើយ ក្រៅពីសប្បកខ្លួន ទទេនោះទេ ស្តាប់យើងណា៎ យើងមិននៅថែខ្លួនអោយល្អ តំណែងទាំងនោះគឺធ្លាក់មកលើដៃអែងហើយ មើលខុសត្រូវអោយល្អយល់ដែលទេ" Jiminនិយាយទាំងញញឹមទៅកាន់ Wid និយាយទាំងផ្តល់កម្លាំងចិត្ត ទៅអោយ Wid

Wid": ចៅហ្វាយ.... អត់ពីចៅហ្វាយ ខ្ញុំធ្វើយ៉ាងមិចបាន? ចៅហ្វាយកុំទៅបានទេ ចាំខ្ញុំជួយអង្វរ លោក Park អោយណា៎" Wid អង្រួនដៃអង្វរ ក Jimin កុំអោយទៅ បើគេទៅការងារនោះធ្លាក់ មកលើគេពិតមេន ហើយអោយគេធ្វើយ៉ាងណា៎ បើរាល់ថ្ងៃត្រូវ Jimin ជេ ផងពេលខ្លះ បើមកអោយគេគ្រប់គ្រងទាំងអស់ គេពិតជាធ្វើមិនបាន

Jimin": Wid ថ្ងៃក្រោយអែងនិងមានប្រពន្ធ អែងនិងមានកូន អែងនិងក្លាយជាមេបន្ទុកនៃគ្រួសារ ហើយអែងក៏ក្លាយជាអ្នកគ្រប់គ្រងគ្រួសារ អែងចង់អោយយើងទៅរើសប្រពន្ធអោយអែងទៀតឬ? បានហើយយ៉ាងណា យើងត្រូវតែទៅ យើងមិននៅនោះទេ ថែខ្លួនផង" Jimin ញញឹមអង្អែលស្មារគេ តិចៗធ្វើអោយ Wid អត់យំមិនបាន

Wid": ចៅហ្វាយ" Wid ក៏ទាញ Jimin មកអោប ជាលើកចុងក្រោយ។ Jimin ប្រលែងចេញពីការអោប រួចគេក៏កាន់ដៃ Minta ចេញពីផ្ទះមួយនេះ

Jimin និង Minta ចេះតែដើរ នៅតាមផ្លូវតែ2នាក់ ព្រោះពេលនេះពួកគេ គ្មានអ្វីឡើយ

Debt Where stories live. Discover now