I hate you because you closed up with my enermy

1K 48 0
                                    


Episode 10

ព្រឹកឡើងជាព្រឹកថ្ងៃថ្មី នាងតូច Minta ក៏ភ្ញាក់ឡើងដោយសារពន្លឺ ជះចូលតាមបង្អួចកញ្ចក់មន្ទីពេទ្យ នាងលើកដៃបាំងមុខបន្តិច ទើបសម្លឹងមើលជុំវិញខ្លួន

Minta": ស្អី នៅណានិង?" Minta ក៏ឆ្ងល់ឡើង រួចនាងក៏សម្លឹងមើលកៀនដៃរបស់នាង ឃើញ Jimin គេងជិតដៃរបស់នាង

Minta": ហឹស... យប់មិញស្មានងាប់បាត់ហើយ" Minta សើចចំអកខ្លួនអែង នឹកឃើញរឿងយប់មិញគេពិតជាសាហាវខ្លាំងណាស់ ។ ទឹកភ្នែកនាងក៏ក្រហមរកយំទៀតហើយ ព្រោះនឹកឃើញរឿងដែល Jimin ធ្វើម្តងៗ នាងស្ទើតែស្ទះទ្រូងស្លាប់

Jimin": Minta. ងើបហើយហរ៎" Jimin ក៏ងើបឡើងរួចសួរនាង តែនាងមិនឆ្លើយ

Jimin": ឃ្លានទេ?"

Minta": ....." Minta នៅតែមិនឆ្លើយនិងគេធ្វើអោយគេដកដង្ហើមធំបន្តិច

Jimin": បើមិនឃ្លានទេក៏អត់ទៅ ចង់ងាប់ក៏ងាប់ទៅ" Jimin ស្រែកដាក់នាងមួយទំហឹង រួចក៏ច្របាច់កនាង

Minta": អឹម...." Minta ក៏ចាប់ដៃរបស់ Jimin សុំគេអោយប្រលែងព្រោះនាងដកដង្ហើមមិនចង់ដល់គ្នាទេ

Jimin": នាងកុំចង់ម៉ោខ្លាំងជាមួយខ្ញុំ នាងដឹងថាខ្ញុំស្អប់នាងដោយសារស្អីទេ Jeo Minta" Jimin ក៏រឹតច្របាច់កនាងទៀត ភ្នែកនាងក៏ចាប់ផ្តើមបញ្ឈរឡើងលើ ទើបគេសម្រាច់ចិត្ត ប្រលែងដៃចេញពីកនាង

Minta": ខ្ញុំធ្វើស្អីលោក? បានជាសុខៗលោកមកស្អប់ខ្ញុំបែបនេះ ខ្ញុំសួរថាខ្ញុំធ្វើស្អីខុស Park Jimin" Minta ក៏ស្រែកតបសួរគេវិញ ទាំងអារម្មណ៍អន់ចិត្តជាទីបំផុត

Jimin": នាងនិងអា Jack ត្រូវជាអីនិងគ្នា? នាងដឹងទេថាខ្ញុំស្អប់វា ខ្ញុំស្អប់វា ព្រមទាំងស្អប់នាងដូចគ្នា ស្អប់ដែលនាងនិងវាស្គាល់គ្នា យល់ដែលទេ" Jimin ចង្អុលក្បាលនាង សឹងតែបាក់ គេចង្អុលមុខនាងទាំងស្អប់ខ្ពើម

Minta": លោកស្អប់គេហេស៎.... ខ្ញុំក៏ស្អប់លោកដូចគ្នា" គ្រាន់តែឮសូរនាង និយាយបែបនេះ Jimin ខឹងនាងជាងស្អីទៀត

"ផាច់ ផាច់" Jimin ក៏ទះកំផ្លៀងនាង2ដៃជាប់គ្នា ធ្វើអោយមុខរបស់នាង ងាកទៅតាមកម្លាំងទះរបស់គេ

Jimin": មើលមុខខ្ញុំអោយច្បាស់ ជីវិតដូចនាងខ្ញុំក្តក់តែបន្តិចទេ ជីវិតនាង និងងាប់ដូចឆ្កែអនាថាចឹង សូមកុំមកប្រហើនជាមួយនិងខ្ញុំ សម្បត្តិស្រីអស់សាច់ដូចជានាង" Jimin និយាយទាំងចាប់សក់ក្បាលនាងជាប់ គេខាំមាត់សង្រ្គឺតធ្មេញ និងនាងខ្លាំងណាស់ គេចង់តែសម្លាប់នាង សម្លាប់អាចង្រៃយ៍ Jack នោះតែវាមិនទាន់ដល់ពេល

Debt Where stories live. Discover now