I luv you Park Jimin

955 37 1
                                    


Episode 12

           បងប្អូន7នាក់របស់គេ អង្គយជជែកគ្នាលេងក្នុងផ្ទះ សើចឮៗ ឮរហូតដល់ Minta ដែលអង្គុយក្នុងបន្ទប់

Minta": និយាយអីក៏យូរសម្បើមម៉េស?" Minta ទ្រាំមិនបានក៏ចុះទៅក្រោមមើល តែទៅដល់ឃើញថា Jimin នៅអង្គុយមើលទូរទស្សន៍ជាមួយ Taehyung ទៅវិញ ក្រៅពីនិងគេទៅអស់ហើយ

Minta": លោក" Jimin ក៏ងាកទៅមើលនាង

Jimin": យ៉ាងម៉េច?" Jimin ឆ្លើយកំបុតៗទៅកាន់នាង

Minta": ខ្ញុំសូមចេញទៅក្រៅ"

Jimin": អត់... មិនអោយទៅ" Jimin និយាយខ្លាំងៗដាក់នាង អោយនាងដឹងថា នាងមិនអាចចេញទៅក្រៅបានទេ បើគេមិនអោយនាងទៅ

Minta": ហេតុអី?"

Jimin": ថាអត់ អត់ហើយ ឡើងទៅលើវិញភ្លាម" Jimin ចង្អុលទៅខាងលើ អោយនាងឡើងទៅវិញភ្លាម បើមិនចឹងទេ គេនិងហែកសុីនាងជាមិនខាន

Minta": ហែងចាំមើលទៅ កុំមកនិយាយរកអញ" Minta និយាយរួចឡើងទៅលើបាត់

Taehyung": ហែងក៏ចិត្តអាក្រក់ម៉េសហា៎?" Taehyung ទះស្មារគេតិចៗ តែJimin មិនមាត់

Jimin": អញចឹង"

Taehyung": ស្រលាញ់នាងទេដឹង"

Jimin": ស្រលាញ់ឪហែង" Jimin ក៏សម្លក់មុខ Taehyung ចង់តែដាល់អោយងាប់

Taehyung": ឪអញមានម៉ែអញស្រលាញ់ហើយ ហែងមិនបាច់ស្រលាញ់ទេ" Taehyung ក៏និយាយឌឺទៀត

Jimin": ទៅបានហើយ ទៅផ្ទះហែងវិញទៅ"

Taehyung": អញក៏ខ្ពើមនៅដែល ឆើស" Taehyung និយាយរួច ក៏ក្រវីគូទដើរចេញទៅបាត់

Jimin": យីអានេះ ចំមេន" Jimin ក្រវីក្បាលអស់សំណើច រួចគេក៏ឡើងទៅខាងលើវិញ

Jimin": Minta..." Jimin បើកទ្វារចូលបន្ទប់របស់ Minta រួចក៏ទៅអង្គុយជិតនាងនៅលើពូក

Minta": ថី" Minta តបទាំងកំបុតៗ

Jimin": ខ្ញុំមិនចង់អោយនាងទៅពីព្រោះ ខ្ញុំគិតថានាងទៅរកអា Jack" Jimin និយាយបណ្តើរក៏លូកដៃទៅអោបចង្កេះនាងថែមទៀត

Minta": ដកដៃចេញ" Minta បែរទៅសម្លក់រាងក្រាស់

Jimin": កុំធ្វើអោយខ្ញុំខឹង ខ្ញុំមិនចង់ធ្វើបាបនាងទេ" Jimin និយាយសម្លេងស្រាលៗ អោយនាងស្តាប់គេខ្លះ

Debt Where stories live. Discover now