Why did I seduce her?

1.1K 55 0
                                    


Episode 05

          Jimin រើសខោអាវអោយនាង ជាច្រើនទុកសម្រាប់ពាក់ចំណែកMinta បានតែដើរតាមគេ
Minta": លោកប៉ុន្នឹងបានហើយ" Jimin ក៏ងក់ក្បាលយក់ព្រម រួចគេក៏គិតលុយ.... Jimin និង Minta ក៏ដើរមកចូលហាងស្បែកជើង
Jimin": អង្គុយនៅទីនេះហើយ" Jimin រុញនាងអោយអង្គុយចុះលើសាឡុង រួចគេក៏ដើរមកមើលស្បែកជើង
Jiminដើរមើលស្បែកជើងមួយគូរទៅមួយគូរ នៅមិនទាន់ពេញចិត្តគេនៅឡើយ គេក្រលេកភ្នែកទៅក៏ឃើញស្បែកជើងស៊កមួយគូរ ពណ៌ប្រផេះ មានកែងបន្តិច និងមានក្រវ៉ាត់តែមួយតង់ម៉ូតវាសាមញ្ញាតែមើលទៅស្រស់ស្អាត..... Jimin ក៏យកវាមួយគូរ រួចមើលលេខបាតស្បែកជើងគឺលេខ38 គេគិតថានិងត្រូវនាងហើយ
Jimin អង្គុញចុះរួចទាញជើងនាង យកមកស៊កស្បែកជើង
Jimin": ស្រលាញ់ទេ?" Jimin និយាយស្របពេលគេ ថ្ពក់ក្រវ៉ាត់ស្បែកជើងអោយនាង
Minta": ស្រលាញ់..." នាងឆ្លើយទាំងញញឹម Jimin មិនមាត់ក៏ទាញស្បែកជើងមួយចំហៀងទៀត យកមកស៊កពាក់អោយនាង រួចគេក៏រើសស្បែកជើង 2,3គូរអោយនាងទៀត ទើបនាំនាងទៅគិតលុយ
Jimin និង Minta ក៏នាំនាងទៅផ្ទះវិញ ព្រោះគេត្រូវត្រឡប់ទៅធ្វើការ របស់គេវិញមិនអាចទុកការងារចោលបានទេ

-Skip

Minta បានត្រឡប់មកផ្ទះវិញ នៅថ្ងៃត្រង់ នាងសប្បាយចិត្តញញឹមបឹទមាត់មិនជិតនោះទេ
Minta": បង Yim " Minta ក៏រត់ទៅរក Yim នៅផ្ទះបាយ
Yim": មានការអីមេនទេ Minta?" Yim បែរមកនិយាយជាមួយនិងនាង
Minta": ខ្ញុំសូមខ្ចីទូរស័ព្ទបងCall ទៅJimin បន្តិចបានទេ?"
Yim": ចាស៎បាន" Yim ក៏ដកទូរស័ព្ទពីហោប៉ាវខោហុចអោយMinta រួចនាង ក៏ Call ទៅJimin
Jimin : អាឡូ Yim ខ្ញុំកំពុងរវល់ នាងមានការអីមេនទេ?
Minta : អឺ Jimin គឺខ្ញុំMinta ណា៎ គ្រាន់តែឮសម្លេងរបស់នាងតូចក៏ធ្វើអោយគេញញឹមភ្លាម
Jimin : មានការអីមេនទេ?
Minta : លោកមកញ្ញាុំបាយល្ងាចទេ?
Jimin : អឹម... ខ្ញុំញ្ញុាំ
Minta : Ok បុិននិងចុះខ្ញុំទៅធ្វើម្ហូប Jimin ញញឹមរួចក៏ បឹទទូរស័ព្ទ ចំណែកឯMinta ក៏រៀបចំធ្វើម្ហូប ដើម្បីញ្ញុាំបាយជាមួយ Jimin

-Skip

ពេលនេះម៉ោង5ល្ងាចហើយ Minta ក៏ដើរទៅបើកទូរទឹកកក យកម្ហូបដែលនាងបានធ្វើកាលពីព្រឹក យកមករៀបចំដើម្បីទទួលទានអាហារល្ងាចជាមួយនិង Jimin
Minta": ម្ហូបរួចហើយ គួរតែធ្វើបង្អែមអោយគេញ្ញាុំល្អទេ?" Minta ក៏ឈរគិតមួយសន្ទុះ
Minta": Ok ធ្វើអោយគេចុះ" Minta ថារួចក៏ទៅធ្វើបង្អែមមួយ ចានអោយJimin បន្ថែម

ម៉ោង 6 ហើយ Minta អង្គុយចាំJimin ត្រឡប់មកវិញញ្ញាុំបាយជាមួយគេ តែមិនទាន់ឃើញមកទៀត
Yim": Minta មិនទាន់ញ្ញាុំបាយទៀត?" Minta ក្រវីក្បាលញញឹមដាក់គាត់
Minta": បងញ្ញាុំចុះ ខ្ញុំចាំ Jimin" Yim ក៏ងក់ក្បាល រួចនាងទៅញ្ញាុំបាយ ចំណែកឯMinta អង្គុុយធ្វើមុខស្អុយប៉ែ នៅតុបាយ ព្រោះចាំគេយូរហើយ

Jimin នៅកន្លែងធ្វើការនៅឡើយ គេអង្គុយពត់ពែនខ្លួនរបស់គេនៅឡើយ
Jimin": ស្អីម៉ោង9ហា៎? ងាប់ហើយអញ Minta ចាំបាយ" Jimin ក៏ប្រញ៉ាប់បឹទ Computer រួចទាញអាវក្រៅត្រឡប់ទៅផ្ទះជាមួយ និង Wid

Jimin បោះជំហានចូលផ្ទះ យ៉ាងលឿនទៅដល់គេក៏ឃើញ Minta ដេកផ្កាប់នៅនិងតុបាត់ហើយ Jimin ក៏ដើរទៅរកនាង
Jimin": Minta... Minta ភ្ញាក់ឡើង" Jimin ដាស់នាងតិច ហើយនាងក៏ភ្ញាក់មេន
Minta": ចាំខ្ញុំយូរហើយមេនទេ?" Minta មិនមាត់ ហើយក៏មិននិយាយអីដែល
Minta": សុីតាអែងទៅ អញលែងឃ្លានហើយ" Minta ក៏ងើបដើរចេញ តែត្រូវ Jimin ចាប់កដៃនាងជាប់
Jimin": ញ្ញាុំជាមួយខ្ញុំណា៎ នាងមិនទាន់ញ្ញាុំអីទេខ្ញុំដឹង" Jimin ក៏អង្វរនាង តែនាងប្រលេះដៃរបស់គេចេញ រួចឡើងទៅលើបាត់
Jimin": ហឺអញ សុីមិនចូលទេ" Jimin ក៏មួលម៉ៅ រួចឡើងទៅងូតទឹក ទើបគេទៅតាមនាងក្រោយ

Jimin បើកទ្វារចូលបន្ទប់ក៏ឃើញនាង កំពុងតែអង្គុយមុខទូរសំអាង
Jimin": Minta ahh ..." Jimin ក៏ដើរទៅឈរពីក្រោយនាង
Minta": ចេញទៅវិញទៅខ្ញុំត្រូវការគេង..." Minta និយាយបែបធម្មតា
Jimin": ខ្ញុំដឹងថានាង ខឹងខ្ញុំ តែខ្ញុំធ្វើការ ភ្លេចមើលម៉ោង"
Minta": លោកធ្វើការ ធ្វើទៅពាក់ព័នអីនិងខ្ញុំ"
Jimin": Minta ahh .... ឈប់ខឹងទៅណា៎..."
Minta": ឈប់ធ្វីអី?" Minta សម្លឹងមើលមុខ របស់Jimin
Jimin": គឺខ្ញុំនៅមិនសុខនោះទេ.... Minta ahh ថ្ងៃក្រោយខ្ញុំឈប់បែបនេះទៀតហើយណា៎ សន្យា"
Minta": មេនណា៎?"
Jimin": មេន..." Minta ក៏ញញឹមបន្តិច ចំណែក Jimin ក៏អោបនាងពីក្រោយយ៉ាងណែន
Minta": ទៅគេងទៅ"
Jimin": ខ្ញុំគេងជាមួយនាង" Minta ក៏មើលមុខគេបន្តិច ទើបងក់ក្បាល យល់ព្រម

Minta និង Jimin ក៏ដើរទៅពូក រួចឡើងគេងជាមួយគ្នា ចំណែកឯ Jimin ក៏ទាញនាងយកទៅអោប
Minta": អោបបាន ហាមធ្វើអីលើសពីនេះ" Jimin ក៏សើច រួចបឹទភ្លើងគេងអោបនាង

ហេតុអីខ្ញុំលួងនាង?

Debt Where stories live. Discover now