ភាគ១

195 7 1
                                    

រថយន្តស្ព័រសេរីទំនើបពណ៌ក្រហមមួយកំពុងបើកបរយ៉ាងលឿនសំដៅមកចតនៅខាងមុខក្រុមហ៊ុនយ៉ាងធំនៅចំកណ្ដាលទីក្រុងដែលមានអង្គរក្សជាច្រើនកំពុងឈរអមសងខាងទ្វារចូលទៅខាងក្នុងក្រុមហ៊ុនដ៏ធំមួយនេះ...  បន្ទាប់ពីរថយន្តបានឈប់ទ្វារឡានក៏បានបើកដោយមានអ្នកកម្លោះដ៏ស្រស់សង្ហារម្នាក់ចុះមកដោយស្លៀកសម្លៀកបំពាក់ឈុតធំមាឌមាំក្រាស់ខ្ពស់ទឹកមុខមាំដើរសម្ដៅចូលទៅក្នុងក្រុមហ៊ុនដោយមានបុរសឈុតខ្មៅកំពុងឈរអមផ្លូវទាំងសងខាង...

---------------------

#Private meeting room

*ក្រាក... ក្រឹប...*

"ខានឃើញឯងមក្រុមហ៊ុនយូរហើយ" សម្លេងរបស់អ្នកប្រុសទី២ក៏បានបន្លឺឡើងមកទាំងភ្នែកទាំងគូរមិនបានសម្លឹងមើលមុខអ្នកដែលកំពុងដើរចូលមកនោះទេ

"សប្បាយឆ្អែតហើយមើលទៅទើបគេត្រលប់មកក្រុមហ៊ុនវិញបែបនេះ" ជីមីន អ្នកប្រុសទី៥ក៏បានបន្លឺឡើងមកទាំងទឹកមុខបែបញញឹមចុងមាត់

"ខ្ញុំលឺថានាងនៅប្រទេសមួយ... មែនទេ???" សម្លេងអ្នកកម្លោះថេក៏បានបន្លឺឡើងមកទាំងទឹកមុខមាំដដែល

"ឯងនៅតែមិនបោះបង់នាងទៀតមែនទេថេ???" ជេហូបអ្នកប្រុសទី៣

"បើពេលនោះគ្មាននាងទេបងដឹងទេ... ពេលនេះក៏គ្មានខ្ញុំនៅឈរទីនេះដែរ!!!" ថេយ៉ុងនិយាយចប់ទឹកមុខអ្នកកម្លោះប្រែទៅជាក្រហម ភ្នែកទាំង២ដែលសមុននេះក៏ស្រាប់តែប្ដូរទៅជាក្រហមទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកភ្លាមៗដូចគ្នា

================

(•°•ត្រលប់ទៅកាន់៣ឆ្នាំមុន•°•)

សម្លេងសើចសប្បាយបានសម្លឺឡើងយ៉ាងខ្លាំងនៅលើវាលស្មៅពណ៌ប៉ៃតងខ្ចីដោយអមជាមួយផ្កាជាច្រើនដែលកំពុងរីកសុះសាយពាសពេញដី... សម្លេងស្រែកហៅមួយក៏បានបន្លឺឡើងមកក៏បានធ្វើឲ្យនារីម្នាក់ដែលកំពុងរត់លេងមុននេះឈប់រួចក៏ងាកមកក្រោយមើលមកម្ចាស់សម្លេងទាំងញញឹមដោយបង្ហាញថានាងជានារីដ៏ស្រស់ស្អាតម្នាក់មានមាត់រូបបេះដូង ច្រមុះស្រួច សក់ពណ៌ត្នោតពិសេសមានកែវភ្នែកមូលក្រឡង់និងចែងចាំទៀតផង...

"អូនឈប់ញញឹមដាក់បងបែបនេះទៅ... ជូអុីន... "

"ហេតុអីអូនញញឹមបែបនេះមិនបាន???" និយាយចប់នាងក្រមុំក៏បានញញឹមបញ្ចេញមន្តស្នេហ៍យ៉ាងទាក់ទាញដាក់អ្នកកម្លោះ

"អេ... បងចង់ធ្វើអី??? ឈប់ភ្លាម" ជូអុីននិយាយចប់ប្រញាប់ប្រញាល់រត់ចេញទៅដោយសារអ្នកកម្លោះក្បាលខូចនោះកំពុងរត់មកទាំងទឹកមុខព្រាន...

==============

[ °•° បច្ចុប្បន្ន °•° ]

"មិនអាចជានាងទេ... ឯងឈប់ឆ្កួតទៅ" ជីនអ្នកប្រុសធំ

"បើនាងនៅរស់មែននាងប្រាកដណាស់ថានិងត្រលប់មករកបងហើយ... មិនមែនជាសុខចិត្តរត់ទៅនៅប្រទេសឆ្ងាយម្លឹងទេ... " ជុងគុកអ្នកប្រុសពៅ

"ជួនកាលនាងអាចនិងបាត់ការចងចាំក៏ថាបាន" ថេយ៉ុង

"៣ឆ្នាំហើយ... មិនមែន៣ថ្ងៃឬ៣ខែទេឯងត្រូវចាំណាថេយ៉ុង" ណាមជុន

"កាត់ចិត្តទៅ..."

"បងឲ្យពត៌មានរបស់នាងមក... ខ្ញុំចង់ទៅមើលថានោះជាជូអុីនមែនទេ... បើនាងមិនមែនទេខ្ញុំនិងកាត់ចិត្ត... ខ្ញុំឈប់តាមរកនាងទៀតហើយ... ឈប់ហើយ" ថេយ៉ុងនិយាយបណ្ដើរដៃលាទៅសុំយកឯកសារនោះបណ្ដើរដោយបិទភ្នែករួចទឹកភ្នែកស្រាប់តែស្រក់ចុះមក...

°°°°°°°សូមរង់ចាំភាគបន្ទាប់°°°°°°°°

Aster LoverWhere stories live. Discover now