ភាគ១៦

19 1 1
                                    

បន្ទាប់ពីចំណាយពេលដើរផ្សារអស់យ៉ាងយូរទីបំផុតអ្នកទាំង២ក៏បានត្រឡប់មកវីឡាវិញជាមួយគ្នា...

"អ្នកប្រុស, សម្លៀកបំពាក់និងរបស់របរប្រើប្រាស់របស់អ្នកនាងខ្ញុំបានឲ្យគេយកទៅដាក់នៅបន្ទប់របស់អ្នកនាងរួចរាល់ហើយ" មេកា

"បាទ... " ថេនិយាយចប់ក៏ដើរចូលទៅក្នុងបាត់ទៅ

"ខ្ញុំអរគុណហើយអ្នកស្រីមេកា..." Moonie

"អ្នកនាងសំណាងណាស់ដែលមានអ្នកប្រុសទី៦ជូនទៅទិញរបស់របរប្រើបែបនេះ..." មេកា

"ហេតុអីទៅអ្នកស្រី" Moonie

"អ្នកដឹងទេថាគាត់កម្រដើរផ្សារណាស់... ព្រោះអ្នកនាងជូអុីនជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដូច្នេះសម្លៀកបំពាក់ទាំងអស់របស់អ្នកប្រុសគឺអ្នកនាងជាអ្នកកាត់ជូន... ពិសេសគឺឈុតអាវធំ..." មេកា

"Ohhhh, អញ្ចឹងបានជាឈុតរបស់គាត់កម្រមាន brand logo... " Moonie

"ត្រូវហើយ... " មេកា

"អ្នកស្រីមេកា... " អ្នកបំរើស្រីម្នាក់ក៏ដើរចូលមកខ្សឹបប្រាប់មេកាយ៉ាងតិចៗបំផុតឯ Moonie ឃើញបែបនេះក៏លាអ្នកស្រីមេកាទៅបន្ទប់របស់ខ្លួន

------------------

*តុក... តុក... តុក...*

"អ្នកនាង... នេះជាឈុតដែលអ្នកនាងត្រូវពាក់នៅថ្ងៃនេះ" មេកា

"ស្អាតណាស់... ឈុតនេះសម្រាប់ខ្ញុំមែនទេ???" Moonie

"ចាសអ្នកនាង... ថ្ងៃនេះអ្នកនាងត្រូវទៅក្រុមហ៊ុនជាមួយអ្នកប្រុសទី៦" មេកា

"មែនហើយ... ខ្ញុំមកកូរ៉េនេះឋានៈជាលេខាផ្ទាល់ខ្លួន... " Moonie

"អ្នកនាងរៀបចំខ្លួនចុះ... ហើយខ្ញុំក៏សុំបញ្ជាក់ពីពេលវេលាបន្តិច... អ្នកប្រុសទី៦និងចេញដំណើរទៅក្រុមហ៊ុននៅម៉ោង ៨ព្រឹកដូច្នេះអ្នកនាងអាចរៀបចំខ្លួននិងញុាំអាហារពេលព្រឹកនៅបន្ទប់ញុាំអាហារជាមួយអ្នកប្រុសបាន... អញ្ចឹងខ្ញុំសុំចេញទៅវិញហើយ... " មេកា

"ចាសអរគុណមេកា..." Moonie

---------------

ម៉ោង ០៧:០៤នាទីព្រឹក

"នេះជាទឹកអប់អីទៅ??? ក្លិនដូចជាពិបាកទទួលយកម្លេះ???" Moonie

*តុក... តុក... តុក...*

Aster LoverWhere stories live. Discover now