ភាគ៣

45 3 0
                                    

បន្ទាប់ពីចេញពីក្រុមហ៊ុនត្រលប់មកដល់ភូមិគ្រិះធំវិញថេយ៉ុងក៏ប្រញាប់ប្រញាល់ឲ្យមនុស្សជំនិតខ្លួនកក់សំបុត្រយន្តហោះរួចខ្លួនក៏ឡើងទៅក្នុងបន្ទប់របស់ខ្លួនរៀបចំសម្លៀកបំពាក់និងរបស់របរប្រើប្រាស់មួយចំនួនដោយសារពេលវេលាមិនយូរប៉ុន្មាននោះទេ...

------------------

# នៅយើងយន្តហោះ

"សួស្តីអ្នកប្រុសគីម..."

"ឯងមកតាមយើងមែនទេផាកជីមីន" ថេយ៉ុងភ្ញាក់ផ្អើលនិងវត្តមានរបស់បងប្អូនខ្លួន

"មិនមែនតាមឯងទេតែយើងមកជាគ្នាជាមួយឯងខ្លាចឯងពិបាក" ជីមីននិយាយទាំងមិនមើលមុខរបស់អ្នកនៅជិតខ្លួន

"ហេតុអីឯងមកបាន... ក្រែងឯងមាន business ច្រើនត្រូវគ្រប់គ្រងមែនទេ???" ថេយ៉ុង

"សម័យ social media សម័យ technology ហើយ... យើងអាចត្រួតពិនិត្យការងារតាម internet បានហើយក៏អាចគ្រប់គ្រងការងារតាម camera សុវត្ថិភាពដែរ..." ជីមីននិយាយទាំងមិនខ្វល់ដដែល

"ឯងនិយាយទាំងសោះកក្រោះបែបនេះឬដោយសារបងធំជាអ្នកបង្ខំឲ្យឯងមកតាមយើង???" ថេយ៉ុងនិយាយចប់ជីមីនក៏លើក credit card មួយមកឲ្យអ្នកកម្លោះក្បែរខ្លួនមើលរួចក៏និយាយប៉ុន្មានម៉ាត់ទៀតទៅកាន់អ្នកក្បែរខ្លួនដែលកំពុងមានចម្ងល់

"១,០០០,០០០,០០០លានវ៉ុនគឺនៅទីនេះ"

"នេះគឺថ្លៃឈ្នួលដែលឯងត្រូវមកតាមយើង???" ថេយ៉ុង

"ហុឺយ... បានហើយយើងសម្រាកហើយ... ដោយសារតែមកតាមឯងយើងត្រូវចំំណាយកម្លាំងធ្វើការគ្មានសម្រាកស្អីទេ!!!! ទើបរួចរាល់ការងារក៏ត្រូវប្រញាប់មកប្រលាន្តយន្តហោះដើម្បី flight ជាមួយឯងទៀត... ធុញណាស់..."

"បើឯងមិនតាមយើងទៅទេយើងនិងឲ្យឯងគុណនឹង២..." ថេយ៉ុង

"ឯងគិតថាយើងចង់បានប្រាក់ទាំងនេះ???" ជីមីន

"ចុះឯងចង់បានអី????" ថេយ៉ុង

"ហុឺយ... យើងចង់សម្រាក... បិទមាត់ឯងទៅ!!! ហ្សូត..." ជីមីនធ្វើកាយវិការឲ្យអ្នកកម្លោះក្បែរខ្លួនបិទមាត់រួចខ្លួនក៏ទម្លាក់កៅអីគេងបាត់ទៅ...

       -----Cambodia-----

"ទីបំផុតយើងបានមកដល់ហើយ... ហុឺយម៉ោងជិត ១២យប់ហើយ... អស់កម្លាំងណាស់..." ជីមីនអូសវ៉ាលីបណ្ដើរស្ងាបបណ្ដើរ... ឯអ្នកកម្លោះថេយ៉ុងបានត្រឹមតែដើរពីក្រោយទាំងមិននិយាយអ្វីទាំងអស់... អ្នកទាំង២ដើរចេញមកក្រៅបានបន្តិចក៏ស្រាប់តែក្រឡេកឃើញបុរសប៉ុន្មាននាក់ស្លៀកពាក់ឈុតអង្គរក្សកំពុងឈរលើកផ្លាកឈ្មោះអ្នកទាំង២នៅខាងក្រៅរួចជីមីនក៏បន្លឺឡើង...

"គាត់សាហាវពេកហើយ..."

"ឯងនិយាយអី??? ហើយនេះឯងជាអ្នករៀបចំមែនទេ???" ថេយ៉ុងសួរទាំងឆ្ងល់

"ប្រហែលប្អូនពៅឯងហើយ..." ជីមីន

"នេះពួកយើងទៅណា???" ថេយ៉ុង

"យើងមិនដឹងទេ... ប្រហែលពួកគេនាំយើងទៅកន្លែងចាប់ជំរិតទេដឹង!!!" ជីមីន

"មកដល់ហើយលោក... សូមអញ្ជើញចុះមក..." បុរសឈុតខ្មៅប៉ុន្មាននាក់នោះក៏ដើរមកឈរអមសងខាងឡាន

"ពួកគេជាជនជាតិកូរ៉េ????" ថេយ៉ុង

"បានអ្នកប្រុសពួកយើងមិនមែនជាជងជាតិកូរ៉េទេតែពួកយើងអាចប្រើប្រាស់ភាសាកូរ៉េបានទើបត្រូវបានជ្រើសរើសមក... " អង្គរក្សទី១

"ពួកយើងត្រូវនៅ apartment មែនទេ????" ជីមីន

"បាទ... ទីនេះគឺជា apartment GradeA ហើយលោកប្រុស" អង្គរក្ស

"បងធំទៀតហើយ????" ថេយ៉ុង

"នេះជិតភ្លឺហើយ... យើងងងុយណាស់គីមថេយ៉ុង... ល្មមទៅរកកន្លែងសម្រាកហើយ..." ជីមីនទះស្មាអ្នកកម្លោះថេរួចក៏ឲ្យអង្គរក្សនាំផ្លូវទៅបន្ទប់គេ... ឯថេយ៉ុងបានត្រឹមឈរភ្លឹកបន្តិចរួចក៏ដើរទៅតាមក្រោយដោយមានអង្គរក្សម្នាក់ទៀតដើរតាមពីក្រោយ...

~~~~ សូមរង់ចាំភាគបន្ត ~~~~

Aster LoverWhere stories live. Discover now