វ៉ាង អុីយៀក ជាកូនស្រីតែម្នាក់របស់គ្រួសារអភិជនជនជាតិចិនមួយរូបនាងជាមនុស្សស្រីទន់ភ្លន់ សុភាពរាបសារ តែមិនចុះញមអ្នកណាទោះបីជានាងកើតមកក្នុងត្រកូលដែលមានគំនរមាសប្រាក់ច្រើនមហាសាលក៏ដោយ ។បើក្រលេកមកមើលសម្រស់របស់នាងគឺពិតជាស្រស់ស្អាត នៅក្នុងវ័យ២៥ឆ្នាំនេះ មិនថាមុខមាត់ រឺក៏រូបរាងគឺល្អឥតខ្ចោះ ទោះជាមិនបានតុបតែងអ្វីច្រើនក៏ដោយ វាជាសម្រស់ដែលលេចធ្លោ ។ ហ្សុងជិន ណៃហ្វេង ជាបុរសសង្ហាខ្ពស់ស្រលះ វ័យ២៨ឆ្នាំ មិនថាមុខមាត់ រឺក៏រូបរាង គ្រប់យ៉ាងរបស់គេគឺល្អឥតទាស់ អាជីពរបស់គេជាCEOរូបស្រស់ ដែលត្រូវបានផ្ទេរតំណែងឲ្យ នៅពេលដែលគេត្រូវបានជួយសង្គ្រោះដោយបុរសម្នាក់ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីមួយរូបនៅក្នុងប្រទេសបានយកគេទៅបណ្ដុះបណ្ដាល និងឲ្យក្លាយជាកូនប្រុសរបស់គេ