꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ១៥

3.4K 272 0
By Axnnie_Jjang

_ Jungkook បានបើកឡានជូន Tae ព្រមទាំង Donghae ទៅញ៊ាំបាយរួចក៏នាំមកលេងនៅសួន កម្សាន្តមួយនាពេលល្ងាចគួរសមដែរដោយនាយមាន ពាក់វ៉ែនតាខ្មៅបិទបាំងភ្នែកជាំដោយស្នាដៃរបស់រាងតូចផងដែរ អ្នកណាទៅដឹងថាត្រូវ Tae តាមទាន់ថា និយាយដើមហើយដាល់គេឡើងសន្លប់ សំណាងហើយបាន Jimin ជួយយកប្រេងខ្យល់មកឲ្យគេ ហិតទើបបានដឹងខ្លួនឡើងវិញ ។

« Wow ឡូយដល់ហើយពូJung!! » អាល្អិត Donghae និយាយទាំងរំភើបពេលបានឃើញទិដ្ឋភាពមានរបស់លេងកម្សាន្តច្រើនមុខដែលគេមិនធ្លាប់បានឃើញពីមុនមក ។

« Donghae ធ្លាប់ជិះសេះហោះឬអត់? » Jungkook

« អត់ទេ ម៉ាក់មិនដែលនាំខ្ញុំមកលេងកន្លែងចឹងផង » Donghae

« បើចឹងពួកយើងទៅជិះទៅល្អទេ? » Jungkook

« ល្អ!! ល្អណាស់ហិហិ » Donghae ទះដៃលោត ហក់កញ្ឆេងសប្បាយចិត្តណាស់ព្រោះម៉ាក់គេមួយ ថ្ងៃៗគិតតែពីបង្ខំឲ្យរៀនដើម្បីពេលធំឡើងអាចធ្វើការធំជំនួសលោកប៉ាធ្វើឲ្យគេមិនអាចប្រើជីវិតដូចក្មេងឯទៀតសោះ ។

« គ្មានស្អីអសា្ចរ្យផង ទៅផ្ទះវិញ! » Tae ធ្វើមុខធុញទ្រាន់មុននឹងងាកខ្លួនបម្រុងដើរទៅហើយតែរាងក្រាសរហ័សមកឈរពាំងមុខភ្លាម ។

« ទើបតែមកដល់សោះក៏ទៅវិញហើយ ក្រែងចង់លំហែរខួរក្បាលមុនពេលប្រឡងមិនចឹងហ្អេ៎? » រាងតូចភ្ញាក់ព្រើតពេល Jungkook និយាយត្រូវនឹងចិត្តរបស់គេធ្វើឲ្យ Tae បែរខ្នងមកវិញភ្លាមគេចពីស្នាមញញឹមរបស់រាងក្រាស មើលទៅគេនាំមកទីនេះពិតជាមិនខកបំណងមែនហើយ ។

« អ៊ីចឹងពួកយើងទៅជិះសេះទៅ តោះ!! » Jungkook ថាហើយក៏កាន់ដៃរាងតូចនិងDonghae ម្នាក់ម្ខាងនាំទៅកន្លែងលក់សំបុត្រ ។

« សួស្ដី!! ខ្ញុំចង់ទិញសំបុត្រ » Jungkook

« គឺថាសេះហោះពេញអស់ហើយលោកនៅសល់តែពីរទេ មួយជិះម្នាក់ឯងនិងមួយទៀតអាចជិះពីរនាក់ បានណា៎ » លឺបែបនេះនាយក៏ងាកទៅមើលសេះដែលអ្នកលក់និយាយ មួយដែលជិះម្នាក់ឯងបាននោះ ដាក់បានតែ Donghae ដែលជាកូនក្មេងទេ
ចាំអង្កាល់ទៀត ឱកាសល្អមកដល់ហើយ មិនចាំយូរ Jungkook ក៏ទិញសំបុត្រមែនដោយឲ្យ Donghae ឡើងជិះហើយក៏នាំ Tae ទៅរកសេះមួយទៀតនៅខាងមុខគ្នា ។

« ពួកយើងជិះវាជាមួយគ្នាទៅ » Jungkook

« ជិះជាមួយគ្នា? លោកឆ្កួតទេហ្អេ៎? » Tae ច្រឡោតភ្លាមពេលលឺថាត្រូវជិះជាមួយគ្នា មិនកើត ទេអាប៉ិនេះល្មោភកាមណាស់បើជិះជាមួយគ្នាមែនច្បាស់ជាលួចកេងចំណេញខ្លួនគេជាមិនខាន ។

« មិនបានឆ្កួតទេតែមួយនេះជិះបានពីរនាក់អ៊ីចឹងកុំឲ្យពិបាក យើងជិះជាមួយគ្នាតែម្ដងទៅ » Jungkook

« ខ្ញុំមិនជិះជាមួយលោកទេ កុំសង្ឃឹម!! » Tae និយាយហើយក៏បែរខ្នងបម្រុងដើរចេញតែបែរជាអ្នកខាងក្រៅចាក់សោររបងទៅហើយ ។

« ពូចាក់សោរ ខ្ញុំចង់ចេញ » Tae

« មិនបានទេប្អូន ទាល់តែជិះសេះចប់បានពួកខ្ញុំបើក វិញ »

« តែខ្ញុំមិនជិះទេ!! » រាងតូចប្រកែកមុខស្អុយស្ញេញ ភ្លាមនោះ Jungkook ក៏រហ័សតាមមកភ្លាមធ្វើឲ្យអ្នកយាមឃើញហើយយល់ភ្លាម ។

« អីយ៉ាប្អូនស្អាត...នេះប្ដីឯងខំនាំមកជិះហើយនៅ ប្រកាន់ច្រើនធ្វើអី មិនងាយទេណា៎អាផ្អែមៗជាមួយគ្នាចឹងនៀក »

« តែខ្ញុំនិងគេមិនមែន... » Tae ចង់ប្រកែកតែ Jungkook ឃើញចឹងក៏ឆ្លៀតឱកាសមកកៀកចង្កេះតូចអង្ក្រងហើយទាញមកផ្អឹបនឹងខ្លួនភ្លាម ។

« ប្រពន្ធសម្លាញ់ឆាប់ឡើងជិះទៅ នៅឈរបែបហ្នឹងប្រយ័ត្នសេះហោះបុកខូចសម្រស់អស់ណា៎ ឲ្យលឿនឡើង » នាយថាទាំងញញឹមរួចក៏ទាញចង្កេះTae ដើរត្រឡប់ទៅរកសេះហោះវិញមិនទុកឱកាសឲ្យគេប្រកែកឡើយ ។

« លោក!! លែងដៃចេញពីខ្ញុំភ្លាម!! » គ្រាន់តែរាងតូចសម្លុត Jungkook ក៏ដកដៃចេញយ៉ាងរហ័ស ហ៊ានតែជំទាស់ទៅមើល បើមិនខៀវភ្នែកម្ខាងទៀត ទេភ្នាល់ហើយ ។

« ឆាប់ឡើងឲ្យលឿនឡើងទៅ គេជិតចាប់ផ្ដើមហើយ » Jungkook

« ប្រាប់ហើយថាមិនជិះ!! » Tae

« បើចឹងរៀនថ្នាក់ទី១១ មួយឆ្នាំទៀតទៅល្អទេ? » Jungkook អស់ពាក្យត្រូវអង្វរមានតែគម្រាមជំនួសធ្វើឲ្យ Tae លឺហើយសម្លក់មុខនាយភ្លាម ។

« អាងអីគម្រាមរហូតមិនគិតថាគួរឲ្យធុញទេហ្អេ៎? » Tae

« ចុះដែលចូលចិត្តជំទាស់រករឿងរហូតបែបនេះមិនយល់ថាគួរឲ្យធុញខ្លះទេឬយ៉ាងម៉េច? » Jungkook

« លោកគ្រូ!! » Tae

« ឲ្យឆាប់ឡើងមិនចឹងខ្ញុំនឹងទូរស័ព្ទប្រាប់នាយក សាលាថាTaeធ្វើអំពើហិង្សាដាក់គ្រូ ចាំមើលៗថាអ្នកណាជាអ្នកខាតឲ្យប្រាកដ » នេះហើយជាអ្វីដែលរាងតូចត្រូវតែធ្វើមិនអាចប្រកែកបាន បើហ៊ានតែប្រកែក សាកមើលនឹងបានរៀនត្រួតថ្នាក់ខ្មាសម៉ែចុងមិនខាន ។

« អឹះ...ជួយតិចមើល៍!! » ដៃតូចអោបសេះហោះជើងខ្លីវិញទទះខ្វៃៗផុតពីដីព្រោះឡើងជិះមិនរួចទើបជំទាលឲ្យ Jungkook ដែលឈរមើលគេទាំងអស់សំណើច គ្រាន់តែប្រាប់ឲ្យជួយតាមធម្មតាក៏មិនចេះនិយាយដែរ សមតែចាប់បឺតឲ្យជ្រុះធ្មេញតើស ។

« ស្រួលបួលផងអ្នកប្រុស » Jungkook ជួយលើកផងតឿនផងទាល់តែជួយលើកជើង Tae ឲ្យអង្គុយស្រួលបួលហើយទើបខ្លួនឡើងជិះតាមក្រោយ ។

« ជួយខិតទៅក្រោយផង កុំឲ្យប៉ះខ្ញុំ » រាងតូចហាមប្រាមឯរាងក្រាសលួចធ្វើមាត់ត្រាប់តាមជាពិសេសអាប្រយោគ កុំឲ្យប៉ះខ្ញុំ ហ្នឹងលឺហើយចង់តែចាប់បោះទៅលើគ្រែហើយបិទភ្លើងប្រដៅឲ្យណាណីតើស នេះណា៎មិនឲ្យគេប៉ះ ប្រយ័ត្នតែបានគេប៉ះពេលណាតិចថាញ៉ាមសុំឲ្យប៉ះទៀត Jungkook ខ្ពើម!!

_ សេះចាប់ផ្ដើមវិលទៅមុខយឺតៗតាមការបញ្ជា ដោយមនុស្ស ស្របពេលដែល Jungkook អង្គុយគយគន់រាងតូចពីក្រោយយ៉ាងស្ងៀមស្ងាត់ ចង្កេះតូចស្ដើងសមនឹងរាងសមនឹងត្រគៀកមូលក្លំពើងស្អាតរីក សាយដូចស្រីក្រមុំ ស្មារបើកមិនតូចមិនធំពាក់អាវអ្វីក៏ស្អាត ជាពិសេសពេលឃើញសាច់ថ្ពាល់ដែល ប៉ោងៗហៀរដល់ឃើញគួរឲ្យក្នាញ់គួរឲ្យចង់ខាំមែនទែន នេះឬជាអនាគតប្រពន្ធរបស់គេ? ល្អឥតខ្ចោះសព្វគ្រប់គ្មានកន្លែងខ្វះចន្លោះសោះហើយបើបែបនេះតើឲ្យគេបដិសេធការរៀបការមួយនេះបានយ៉ាងម៉េចទៅ? មិនបានទេ ត្រូវតែយកក្មេងនេះមកធ្វើជាអនាគតម្ដាយរបស់កូនគេឲ្យបាន គឺត្រូវតែជា Kim Taehyung ម្នាក់ប៉ុណ្ណោះ ។

< រុឺង!!! > កំពុងតែជិះសេះហោះសុខៗ ទូរស័ព្ទរបស់ Donghae ស្រាប់តែរោទិ៍សម្លេងឡើងទើបគេ ប្រញាប់ដកវាពីកាតាបមកទទួល ។

@In call

« បាទប៉ា » Donghae

( Donghae កំពុងធ្វើអី? ) Mr Kim សួរស្របពេលកំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវម្នាក់ឯង ។

« កំពុងជិះសេះហោះណា៎ប៉ា » Donghae

( សប្បាយឬអត់កូន? ) Mr Kim

« ហិហិសប្បាយណាស់ ពូJung ឲ្យកូនជិះម្នាក់ឯង ហើយគាត់ជិះជាមួយបងប្រុស » Donghae

( អ៊ីចឹងហ្អេ៎? Donghae ជួយថតរូបឲ្យប៉ាមើលផង បានទេ? ប៉ាចង់ឃើញពួកកូន ) Mr Kim

« បាទចាំកូនថតឲ្យ » Donghae ក៏បិទទូរស័ព្ទរួចថតរូបខ្លួនឯងនិងរូបថត Jungkook កំពុងជិះសេះហោះជាមួយ Tae ជួនជាពេលនោះ Jungkook បែរមកឃើញគេថតរូបខ្លួនក៏លើកដៃពីរដាក់ហើយ សើចឲ្យគេថតរូបមួយស្អាត ពេលរួចរាល់ Donghae ក៏ផ្ញើរវាឲ្យលោកប៉ាធ្វើឲ្យលោកម្ចាស់បានឃើញហើយ ស្នាមញញឹមក៏លេចចេញមកភ្លាម មើលទៅ Jungkook ពេញចិត្តនឹងនៅជាមួយក្មេងឆ្នាស់របស់គាត់ណាស់ ។

« ញញឹមអីហ្នឹងលោកបងដូចជាសប្បាយចិត្តណាស់ » អ្នកស្រី Mori ដើរចូលផ្ទះឃើញហើយក៏សួរធ្វើឲ្យលោកម្ចាស់ប្រញាប់ចុចបិទទូរស័ព្ទភ្លាម ។

« គ្មានអីទេចុះអូនទើបមកពីណា? » Mr Kim

« ក៏ទៅផឹកតែជាមួយលោកជំទាវSoo ហ្នឹងណា៎ » Mrs Mori

« ហឹម » Mr Kim លឺហើយគ្រហឹមងក់ក្បាលតិចៗ មុននឹងក្រោកឈរឡើងពេញកម្ពស់ ។

« លោកបងចង់ទៅណា? » Mrs Mori

« ទៅបន្ទប់សៀវភៅ » លោកម្ចាស់ឆ្លើយរួចក៏ដើរឡើងទៅខាងលើធ្វើដូចមិនចង់និយាយជាមួយធ្វើឲ្យអ្នកស្រី Mori បានត្រឹមតែសម្លឹងមើលគាត់ដើរទៅ ទាំងមួរម៉ៅក្នុងចិត្តជាខ្លាំង មានឈ្មោះថាជាប្រពន្ធតែ មិនដែលទទួលបានក្ដីថ្នាក់ថ្នមដូចជាប្ដីប្រពន្ធគេដទៃម្ដងណាឡើយព្រោះលោកម្ចាស់នៅតែស្រឡាញ់ម៉ាក់របស់ Tae ខ្លាំងជាងគេហើយក៏គ្មានថ្ងៃយកអ្នកណាជំនួសគាត់នោះដែរ ចំណែកអ្នកស្រី Mori គាត់គ្រាន់តែទទួលមកដើម្បីមើលថែជំនួសមិត្តជិតដិត ដែលត្រូវជាប្ដីអ្នកស្រីMori និងប៉ារបស់ Donghae ប៉ុណ្ណោះ ព្រោះតែខ្លាចអ្នកផ្សេងនិយាយដើមទើបគាត់ទទួល Mori ដោយដាក់ងារថាជាប្រពន្ធហើយទទួល Donghae ធ្វើជាកូនស្របច្បាប់តែគាត់មិន បានដឹងនោះឡើយថាអ្នកស្រីMori មានមហិច្ឆតាធំចង់ឲ្យ Donghae ស្នងដំណែងបន្តងារជាម្ចាស់ក្រុមហ៊ុនរបស់លោកម្ចាស់Kim ទៅថ្ងៃអនាគត គាត់មិនព្រមឲ្យកូនប្រុសគាត់នៅក្រោមអ្នកណាឡើយជាពិសេសគឺ Kim Taehyung កូនដើមដែល មិនធ្លាប់ផ្ដល់ការគោរពចំពោះគាត់នោះ ។

To be continued.....💌❤️

Continue Reading

You'll Also Like

38.9K 2.3K 25
" ខ្ញុំជឿថាភាពវ័យឆ្លាតរបស់ខ្ញុំ វាអាចនឹងធ្វើអោយលោកធ្លាក់ក្នុងអន្លង់ស្នេហ៍ខ្ញុំដោយមិនដឹងខ្លួន ចាំតែមើលទៅ " " ជឿជាក់ជ្រុល !!" 😑
100K 7.1K 39
ជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ...
154K 7.3K 40
ដោយសារតែពាក្យថាព្រានារីមានមួយមិនគ្រប់គ្រាន់នៅលួចលាក់ក្រោយខ្នងបន្ថែម ទើបធ្វើអោយគេត្រូវបាត់បង់មនុស្សដែលគេស្រលាញ់បំផុត Jungkook Top Taehyung btt BL Tae...
1.1M 89.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.