꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ១១

3.4K 296 0
By Axnnie_Jjang

< គ្រឺង~~~ > កណ្ដឹងសាលាបញ្ចេញសម្លេងហៅ សិស្សគ្រប់គ្នាឲ្យចូលថ្នាក់រៀងខ្លួន មួយសន្ទុះក្រោយ Jungkook ក៏បានចូលក្នុងថ្នាក់របស់ខ្លួនដូចគ្នាដែរ ។

« អរុណសួស្ដីទាំងអស់គ្នា » Jungkook

« អរុណសួស្ដីលោកគ្រូ!! »

« ថ្ងៃនេះពួកយើងនឹងរៀនមេរៀនតាមធម្មតានៅ ម៉ោងទីពីរប៉ុន្តែម៉ោងទីមួយនេះគ្រូមានកិច្ចការមួយឲ្យគ្រប់គ្នាធ្វើ អ្នកណាដែលធ្វើបានល្អនឹងបានពិន្ទុ ចំណែកអ្នកដែលធ្វើមិនបានល្អ ត្រៀមខ្លួនទទួល ពិន័យពីខ្ញុំឲ្យហើយទៅ » នាយនិយាយធ្វើឲ្យសិស្សគ្រប់គ្នាមុខស្អុយព្រាតរួមទាំង Tae ផងដែរ ។

« ជិះឡានមកជាមួយសោះមិនប្រាប់មុន ចាំមើល យើងលួចចាក់កង់ឡានឲ្យធ្លុះម្ដងហុឹស!! » រាងតូចរអ៊ូម្នាក់ឯង ភ្នែកវិញតាមសម្លក់គ្រូសង្ហារកំពូលខិលឥតឈប់ គេនៅមិនទាន់ដឹងនោះទេថាពេល Tae មួរម៉ៅ នឹងទៅជាយ៉ាងណា ប្រហែលជាល្ងាចនេះត្រូវទូរស័ព្ទឲ្យអ្នកបើកឡាននៅផ្ទះមកទទួលហើយដឹង?

_ Jungkook ដើរចែកក្រដាសកិច្ចការឲ្យសិស្សគ្រប់គ្នា ពេលដល់តុរបស់រាងតូចនាយក៏ហុចឲ្យថែមទាំង
ញញឹមស្រស់ដាក់ Tae ដែលសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកមកហើយ ។

< ផាច់!! > រាងតូចខាំមាត់វាយដៃនាយមួយដៃពេល Jungkook លូកដៃមកចង់ចាប់ថ្ពាល់គេ ឥឡូវនេះហ៊ានណាស់ ហ៊ានលូកលាន់គេនៅក្នុងថ្នាក់
ចេះសំណាងហើយគ្មានអ្នកណាឃើញ មានតែ Jimin ប៉ុណ្ណោះដែលឃើញហើយចំហរមាត់តែម្ដង ។

« តោះគ្រប់គ្នាចាប់ផ្ដើមធ្វើទៅ 10នាទីទៀតខ្ញុំប្រមូល » Jungkook និយាយរួចដើរមើលសិស្សធ្វើលំហាត់ដែលសង្ខេបចេញពីមេរៀនក្នុងសៀវភៅ បើជាសិស្សខំរៀនមែនវាមិនសូវពិបាកអីនោះទេ ។

« លំហាត់ស្អីដូចឆ្កួតជ្រូក » Tae ជ្រួញចិញ្ចើមមុន នឹងងើយមុខសម្លក់សម្លឹង Jungkook ដែលឈរ មើលមកគេ មុខឌឺៗគួរឲ្យចង់ទៅហក់ធាក់ផ្កាប់មុខខ្លាំងណាស់ ។ សូម្បីលំហាត់មួយក៏រាងតូចមិនចេះទើបបម្រុងងាកសួរ Jimin តែរាងក្រាសណា៎គ្រហេមហាមរហូត គួរឲ្យស្អប់មែនទែន ។

_ 10នាទីបានកន្លងផុតទៅ រាងក្រាសក៏ដើរប្រមូលសន្លឹកកិច្ចការទាំងអស់តែពេលដើរដល់តុរាងតូចក៏អោបដៃងាកមុខចេញ មិនចង់ឃើញទេមនុស្សឆ្កួតនៅសុខៗក៏ដាក់លំហាត់ឡប់ៗឲ្យគេធ្វើទាំងដែលជិះឡានមកជាមួយគ្នាសោះ មិនខ្ចីប្រាប់គេអីមួយម៉ាត់ ។

« អ៊ីចឹងគ្រប់គ្នាអាចសម្រាកមុនម៉ោងបានចេញលេងចុះ » Jungkook ប្រាប់ទើបសិស្សនាំគ្នាចេញលេងតែរាងតូចនិង Jimin បែរជាអង្គុយញ៊ាំស្ត្រប៊េរីនៅក្នុងថ្នាក់តែពីរនាក់ទៅវិញ ។

« យើងទៅទិញអីផឹកសិន ឯងចង់បានអីហ្អេ៎? » Jimin សួរឡើងទាំងកំពុងដកលុយចេញពីកាតាប ។

« យើងទៅដែរ » Tae

« ចាំផ្ញើរយើងក៏បាន ទៅនាំតែហត់ធ្វើអី? » Jimin

« នៅជាមួយមនុស្សរោគចិត្តខ្លះតែពីរនាក់ស្ងាត់ៗ យើងមិននៅវិញល្អជាង » Tae ដៀមដាមរាងក្រាសដែលបានលឺហើយក៏ងាកមើលមុខគេភ្លាមតែរាងតូច មិនខ្ចីខ្វល់ដើរចេញទៅយ៉ាងឡូយទៀតផង ។

« អេ៎ចាំយើងផង » Jimin ថាទាំងរត់ត្រឹកៗតាមមិត្តបាត់ ។

« ក្មេងនេះ ហុឹស » Jungkook គ្រវីក្បាលអស់សំណើចនឹងចរិតឆ្នាស់ឆ្នើមរបស់រាងតូច នេះគិតថាគេ រោគចិត្តចេះតែគិតរឿងផ្ដេសផ្ដាសរហូតហ្អីនៀក?

« នែ៎!! ដើរលឿនម៉េះ លោកគ្រូឲ្យចេញមុនម៉ោងសោះហ្នឹង » Jimin រអ៊ូពេលដើរមកទាន់ Tae ។

« ចង់ដើរលឿនចឹងហើយ ម៉េច? » រាងតូចសួរបក វិញយ៉ាងឡូយទើប Jimin ខ្ចិលឈ្លោះហើយបណ្ដើរគ្នារហូតដើរកាត់ចំណតឡានដែលឡាន Jungkook នៅចតខាងមុខគេតែម្ដង ។

« ហេ៎ៗឈប់សិន » Tae លើកដៃឃាត់ Jimin ព្រមទាំងងាកឆ្វេងងាកស្ដាំក្រែងលោមានមនុស្ស បង្អាក់ផែនការគេ ។

« ថី? » Jimin

« នៅឈរកន្លែងហ្នឹងហើយចាំមើលផ្លូវឲ្យយើង » Tae

« ចង់ធ្វើស្អីឯង? » Jimin សួរតែរាងតូចមិនឆ្លើយរួចដើរលបៗមកក្បែរឡានរបស់ Jungkook មុននឹង ទាញកូនកាំបិតតូចចេញពីហោប៉ៅហើយញញឹមចុងមាត់បង្កប់ទៅដោយល្បិចពេញខ្លួនតែម្ដង ។

« មកពីម្ចាស់ឯងរករឿងយើងមុនប៉ុណ្ណោះ
ចង់បន្ទោសគួរតែបន្ទោសគេច្រើនជាង » Tae និយាយហើយក៏បន្ធូរកង់ឡានមុននឹងប្រើកាំបិតនោះឆូតកាត់វាឲ្យដាច់ធ្លាយពោះវៀនសងសឹកដែលរាងក្រាសមិនប្រាប់លំហាត់មុនហើយលូកលាន់គេមុន នេះ ចាំមើលណា៎ធ្វើស៊ីលោកឯងម្ដង ។

Skip៚

< គ្រឺង!!! >

« តោះពួកយើងរៀនត្រឹមនេះបានហើយ នាំគ្នាទៅ ផ្ទះចុះ » Jungkook និយាយឡើងទើបសិស្សទាំងអស់នាំគ្នាអោនគោរពលាហើយទាញកាតាបចេញ ទៅឯរាងតូចវិញឆ្លៀតញញឹមឌឺដងគេហើយនាំ Jimin ចេញទៅតាមក្រោយដែរ ។

« នែ៎ ឯងធ្វើចឹងដាក់ឡានលោកគ្រូមិនគិតថាឃោឃៅពេកទេហ្អេ៎? ចុះបើគាត់ប្ដឹងឯងគិតធ្វើម៉េច? » Jimin ខ្សឹបៗទាំងភ័យជំនួស ។

« សាកប្ដឹងលមើល៍ យើងនឹងប្ដឹងបកវិញមិនខាន » Tae ពើងទ្រូងនិយាយទាំងខែងរ៉ែង ជួនជាពេលនោះ Jungkook ដើរពីក្រោយស្ដាប់លឺក៏ងាកទៅមើលឡានខ្លួនឃើញថាកង់ឡានខាងមុខទាំងគូធ្លាយឡើងខ្ទេចវ៉ល់អស់ទៅហើយ ច្បាស់ណាស់! ច្បាស់ជា ស្នាដៃក្មេងឆ្នាស់ Kim Taehyung មិនខានទេ ។

« គិតថាធ្វើអីយើងបានងាយៗចឹងហ្អេ៎? ស្គាល់ Jeon Jungkook ស្រាលពេកហើយដឹង? » នាយញញឹមចុងមាត់ ចរិតរបស់រាងតូចកាន់តែធ្វើឲ្យគេក្នាញ់ហើយចង់ឈ្នះរឹតតែខ្លាំងហើយ ។

« អ្នកប្រុស!! » Dun ហៅរាងតូចដែលដើរចេញពីសាលាចំណែក Jimin ជិះម៉ូតូទៅផ្ទះវិញបាត់ ហើយ ។

« ឯណាគេ? » Tae សួរសំដៅលើ Donghae ។

« អ្នកប្រុសមកអង្គុយចាំក្នុងឡានរួចហើយបាទ » Tae បានលឺហើយក៏ងក់ក្បាលឡើងឡានតែភ្លាម នោះ Jungkook ក៏រហ័សដើរមកតាមពីក្រោយយ៉ាងលឿន ។

« ឈប់សិន!! » សម្លេងស្រែកហៅធ្វើឲ្យរាងតូច ងាកមកភ្លាម ។

« លោកគ្រូ..? យ៉ាងម៉េចហ្នឹង? » Tae

« ខ្ញុំសុំជិះឡានទៅផ្ទះដែរ » Jungkook

« មិនបាន!! ខ្ញុំមិនឲ្យទៅទេ លោកគ្រូមានលុយក៏ខលហៅតាក់ស៊ីទៅ ម្យ៉ាងក្រែងនៅផ្ទះលោកក៏មានអ្នកបើកឡានដែរតើស ខលឲ្យគេមកយកទៅ » Tae ប្រកែកញ៉ាញភ្លាមមិនចាំយូរ ស្អប់មុខសឹងស្លាប់ បើជិះឡានដកដង្ហើមក្នុងខ្យល់តែមួយទៀត គេអាច នឹងតឹងទ្រូងស្លាប់មិនខានទេ ។

« ខ្ញុំភ្លេចយកទូរស័ព្ទនិងលុយមកហើយ មិនដឹងទេ ដាច់ខាតត្រូវឲ្យខ្ញុំទៅជាមួយដែរ មិនចឹង Tae ត្រៀមឈប់រៀនពីសាលានេះឲ្យហើយទៅ » នាយនិយាយទាំងការពិតកុហកទាំងស្រុង ស្អីៗក៏យកមក ដែរតែត្រូវធ្វើល្ងង់ភ្លេចនេះភ្លេចនោះដើម្បីយកឈ្នះក្មេងអូមេហ្កាម្នាក់នេះសិនទើបបាន ។

« លោកគ្រូមានសិទ្ធិអីមកនិយាយបែបហ្នឹងដាក់ខ្ញុំ? » Tae

« សិទ្ធិជាម្ចាស់ឡានដែល Tae ចាក់ឲ្យធ្លាយកង់រកជិះមិនបាននោះអី » រាងតូចបើកភ្នែកធំៗនិយាយអីមិនចេញពេលគេតាមទាន់ជាន់កែងទាល់តែបាន ។

« និយាយមិនចេញមែនទេ? ហាហា មនុស្សមានខ្លួនតែចឹងខ្ញុំមិនប្រកាន់ទេ » Jungkook សើចក្អាក ក្អាយឲ្យរាងតូចហើយក៏ប្រញាប់ឡើងឡានភ្លាមទាន់គេដេញមិនបាន ដឹងស្រាប់ហើយថា Tae ខ្លាចបំផុតរឿងសាលានេះ ឲ្យតែគម្រាមពេលណាក៏និយាយ មិនចេញរាល់លើក ។

« លោកគ្រូ? » Donghae ភ្ញាក់ព្រើតនឹងវត្តមាន នាយ ។

« សួស្ដី!! ពួកយើងទៅផ្ទះជាមួយគ្នាណា៎ » Jungkook សើចដាក់អាល្អិតដូចគ្មានរឿងអីសោះ ។

< គ្រាំង!!! >

« ពូDunទៅផ្ទះ!!!! » គ្រាន់តែបិទទ្វារឡានភ្លាម Tae ក៏ស្រែកប្រាប់តៃកុងឡានមួយទំហឹងព្រមទាំងងាកសម្លក់ Jungkook ឲ្យថ្លែ មិនតែប៉ុណ្ណោះនៅខិតខ្លួនមកក្បែរ Donghae ឲ្យខិតទៅរកនាយសឹងតែគេ ទាំងពីរនាក់ធ្លាក់ពីលើឡានជ្រុះតាមផ្លូវទៅហើយ ស្អប់ណាស់!! ពូកែរករឿងជាងស្អីទៅទៀត ។

To be continued.....🍃💙

Continue Reading

You'll Also Like

4.9K 437 6
តើខុសខ្លាំងណាស់មែនទេគ្រាន់តែយើងស្រលាញ់គ្នាហេតុអ្វីព្រហ្មលិខិតកំរិតអោយស្នេហាពួកយើងទៅជាបែបនេះ): short novel/ Jeon jugkook X Kim taehyung jugkook Top T...
137K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...
1K 122 5
ការចងចាំរបស់អូនស្ថិតក្នុងបេះដូងរបស់បងជារាងរហូត បងស្រឡាញ់អូន ថេយ៉ុង។
351K 23.7K 69
ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin ...