ម្ចាស់វិមានរបាំងមុខ [18+](ចប់)

Por HATAKE_QING

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ Mais

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី26:មានប្រពន្ធ?

2.1K 169 8
Por HATAKE_QING

"អឹម....ប្រុងចាប់ផ្ដើមពីពេលណា???"kyo

"ថ្ងៃស្អែក!"

"នាងមិនគិតថាលឿនពេកទេឬ????"kyo

"ប្រុងចាំដល់ពេលណា???"

"បានហើយៗ!ងងុយដេក!ស្អែកចាំនិយាយ!"ថារួចរាងក្រាស់ក៏ក្រោកចេញពីតុដើរសំដៅទៅរកគ្រែទើបដាក់ខ្លួនប្រះគេងនៅលើនោះលែងខ្វល់បន្តទៅមុខទៀត

ផ្នែកម្ខាងទៀត*
ភូមិគ្រឹះត្រកូលxiao*

នៅក្នុងបន្ទប់ដ៏ធំមួយមានរាងកាយតូចមួយកំពុងតែគេងលក់លក់នៅលើគ្រែដោយចិញ្ចើមទាំង2ជ្រួញចូលគ្នាបែកញើសជោគថ្ងាស់មើលទៅដូចជាកំពុងតែសុបិន្តឃើញអ្វីម៉្យាងដែលខ្លួនភ័យខ្លាច

"អ្ហាយ....ហឺស...ហឺស....ហឺស....!!!!!"រាងស្ដើងភ្ញាក់កន្រ្តាក់ក្រោកឡើងស្រែកអស់សម្លេងនិងដង្ហក់ខ្យល់យ៉ាងញ៉ាប់

កែវភ្នែកទាំងគូរេសម្លឹងមើលទៅដៃរបស់ខ្លួនក្រោមក្រសែភ្នែកស្រទន់និងធូរទ្រូងនៅពេលដែលដឹងថាវាមិនមែនជាការពិត គេបានសុបិន្តឃើញថាគ្រួសាររបស់ខ្លួនគឺស្លាប់ក្រោមដៃរបស់ខ្លួនដែលស្ថិតក្នុងនាមជាឃាតករ...វាពិតជាឆ្កួតខ្លាំងណាស់!ហេតុអីត្រូវសម្លាប់គ្រួសាររបស់ខ្លួនទាំងដែលគេស្រឡាញ់ពួកគាត់ស្មើនឹងជីវិតទៅហើយ

"ស៊ាំjm!!!!!"គេក្រលាស់សក់យកដៃគោះក្បាលខ្លួនឯងថ្នមៗដើម្បីបំភ្លេចសុបិន្តដ៏ឥតន័យមួយនោះរួចប្រះខ្លួនគេងម្ដងទៀត

ក្នុងសុបិន្ត*

ជំហានជើងទាំងគូកំពុងតែបោះទៅមុខដោយមិនដឹងពីគោលបំណងនៃទិសដៅរបស់ខ្លួនព្រោះវាគ្មានផ្លូវដែលអាចឲ្យគេទៅបាននោះទេ ពេលនោះគេក៏បានមកដល់វិមានត្រកូលwangដែលជាវិមានរបស់រាងក្រាស់

នៅពេលនោះគេក៏ប្រទះទៅនឹងផែនខ្នងដ៏រឹងមាំរបស់បុរសម្នាក់កំពុងតែឈរក្រេបទឹកតែសម្លឹងមើលទៅអ្នកបម្រើដែលមមាញឹកនឹងការងាររបស់ពួកគេ

"W...wang yibo????"មើលពីខាងក្រោយគឺមិនខុសពីរាងក្រាស់នោះទេ ឬជានាយ????គេសម្រេចចិត្តបម្រុងនឹងស្រែកហៅនាយតែបែរជាមានសម្លេងមួយបានកាត់សម្រែករបស់ខ្លួន

"លោកប្ដី!!!!!"សម្លេងស្រួយស្រឹបហៅពីក្រោយខ្នងរាងស្ដើងធ្វើឲ្យអ្នកដែលឈរបែរខ្នងត្រូវងាកទៅក្រោយតាមប្រភពនៃសម្លេង

"បងត្រឡប់មកវិញហើយ!!!!"អ្នកដែលមាននាមជាប្រពន្ធក៏រត់ទៅក្រសោបរាងសង្ហារយ៉ាងណែននិងមានដានទឹកភ្នែកដក់ជាប់លើថ្ពាល់ពោរពេញទៅដោយក្ដីនឹករឮក

"កំពុងតែមានពូជមានពង្សផងហេតុអ៏ក៏ហ៊ានហក់លោតបែបនេះ?ចុះបើប៉ះពាល់ដល់អាកំហូចទៅអូនប្រុងគិតយ៉ាងមិច?"

"ព...ពិតជាលោកមែន...."xiao zhanបោះជំហ៊ានឈានជើងថយក្រោយសឹងមិនជឿនឹងភ្នែក គេកំពុងសុបិន្តមែនទេ???រាងក្រាស់មានប្រពន្ធហើយ???អត់ទេ!!ភ្ញាក់ឡើង!!វាមិនមែនជាការពិតនោះទេ!

ផាច់ៗៗ...

Xiao zhanលើកដៃទះកំភ្លៀងខ្លួនឯងខ្លាំងៗជាច្រើនកំភ្លៀងឲ្យភ្ញាក់ពីសុបិន្តមួយនេះ

"អេ...នេះឯងជាអ្នកណា???"រាងក្រាស់ព្រលែងប្រពន្ធរបស់ខ្លួនរួចងាកមកនិយាយជាមួយនឹងរាងតូច

"ល..លោកមើលខ្ញុំឃើញ???"xiao zhanបញ្ឈប់អ្វីដែលខ្លួនកំពុងតែធ្វើហើយងាកសម្លឹងមើលទៅអ្នកដែលសួរគេអំបិញមិញ

"ឯងមិនមែនជាខ្មោចឯណា..."

"ខ...ខ្ញុំឈ្មោះxiao zhan!"xiao zhan

"អូរ...រីករាយដែលបានស្គាល់ណាxiao zhan!នេះជាប្រពន្ធរបស់ខ្ញុំ!"នាយនិយាយស្របពេលដៃម្ខាងក្រសោបចង្កេះរបស់ប្រពន្ធខ្លួនថ្នមៗ

"ខ្ញុំរំខានអ្នកទាំង2ដែរទេ????"xiao zhan

"អត់នោះទេ!មោះចូលមកក្នុងមក!"អ្នកមាននាមជាប្រពន្ធចេញពីរង្វង់ដៃរាងក្រាស់រួចដើរមកកាន់ដៃរាងតូចនិងញញឹមស្រាលៗស្របពេលជំហ៊ានជើងបោះចូលទៅក្នុងផ្ទះ ឯអ្នកដែលមាននាមជាប្ដីក៏ដើរទៅតាមក្រោយ

ពេលចូលទៅដល់ខាងក្នុងអ្នកទាំង3ក៏ដាក់ខ្លួនអង្គុយលើសាឡុងរាងៗខ្លួននិងរក្សាភាពស្ងៀមស្ងាត់

"អ្នកទាំង2..រៀបការយូរឬនៅ?"xiao zhan

"ជាង10ឆ្នាំហើយ!"ប្រពន្ធ

"អញ្ចឹងចុះកូនរបស់អ្នកទាំង2?"xiao zhan

"និយាយលាក់បាំងអី....ខ្ញុំក៏ទើបតែមានគភ៌នាពេលថ្មីៗនេះដែរ.."ប្រពន្ធ

"????"xiao zhan

"ឯងជាអ្នកជំរឿនមែនទេ???"សម្លេងរឹងកំព្រឺសបន្លឺឡើងរបស់រាងសង្ហារធ្វើឲ្យរាងតូចស្ងាត់មាត់ឆឹង

ទាំងសម្ដី កាយវិការ រូបរាង មុខមាត់គឺមិនខុសពីyiboនោះទេ ចុះហេតុអីក៏នាយមិនធ្លាប់ប្រាប់គេសោះថានាយធ្លាប់មានប្រពន្ធហើយ???ឬកន្លងមកមានតែគេតែម្ខាងទេដែលចាប់ចិត្តលើនាយ?តែហេតុអីក៏មិនឮថានាយរំលឹកពីរឿងប្រពន្ធរបស់នាយ?

ក្រលេកទៅមើលខាងក្រៅសុបិន្តឃើញថាពេលនេះមានតំណក់ទឹកភ្នែកមួយតំណក់បានហូរកាត់ផែនថ្ពាល់របស់គេស្រក់ចុះមកក្រោមស្របពេលដៃក្ដោបទ្រូងខាងឆ្វេងរបស់ខ្លួនជាប់យ៉ាងណែនឯជើងក៏បង្រួមចូលគ្នា

ស្អែកឡើង*

តឹបៗ...

សម្រឹបជើងថ្នមៗចុះមកពីបន្ទប់បានបន្លឺឡើងទាំងទឹកមុខស្រពោនពោរពេញទៅដោយទុក្ខកង្វក់ សុបិន្តនៅយប់មិញនៅតែដិតជាប់ក្នុងខួរក្បាលរបស់គេ រាងក្រាស់មានប្រពន្ធ???មិនតែប៉ុណ្ណោះនៅមានកូនបន្ថែមទៀត មើលទៅប្រពន្ធរបស់នាយពិតជាស្អាតនិងទន់ភ្លន់មិនខុសពីទេពអប្សរនោះទេ

"អរុណសួស្ដី!"លោកម្ចាស់xiaoញញឹមសេរីសួស្ដីនាពេលព្រឹកទៅកាន់កូនរបស់ខ្លួនតែបែរជាគ្មានការតបស្នងវិញ

"កូនzhan!!!!"គាត់ក្រោកពីលើសាឡុងហើយរត់ទៅចាប់កូនប្រុសរបស់ខ្លួនដែលដើរទាំងគ្មានវិញ្ញាណវិសនឹងបុកជញ្ជាំងបែកក្បាល

"!!!!"ពេលនោះរាងស្ដើងក៏ដឹងស្មារតីឡើងវិញ នេះគេមកដល់ខាងក្រោមតាំងពីពេលណា???

"កូនគិតអី???"លោកម្ចាស់xiao

"គ..គ្មានអីនោះទេ!!"គេក្រវីក្បាលតិចៗរួចនិយាយបន្លប់កុំឲ្យគាត់សង្ស័យ

"ហុឹម..មកញ៉ាំអាហារពេលព្រឹកមក!"លោកម្ចាស់xiao

"បាទ"xiao zhan

Skip...

វិមានត្រកូលwang*

Xiao zhanបានទាក់ទងទៅhaoxuanដើម្បីនាំគេទៅជួបyiboទៅនិយាយរឿងដែលគេបានឃើញនៅក្នុងសុបិន្តរបស់ខ្លួននាយប់មិញ ដោយគ្មានវត្តមានរបស់jiyang

តុកៗ...
ក្រាក...

គេលើកដៃគោះទ្វារតែhaoxuanយកដៃបើកទ្វារទាំងគ្មានសុជីវធម៍

"ចូលទៅ!ទាល់តែគាត់កំពុងតែរវល់កិច្ចការរបស់គាត់ចាំគោះទ្វារ!តែបើពេលធម្មតាមិនបាច់ក៏បានដែរ!ព្រោះគាត់មិនប្រកាន់មនុស្សសំខាន់នោះទេ!"haoxuan

Xiao zhanលែងមាត់ក៏ដើរទៅរកអ្នកដែលអង្គុយនៅលើកៅអីស្របពេលក្នុងដៃក្រវីកូនកាំបិតទៅមកៗកំដរការអផ្សុក

គ្រាំង....

Haoxuanបិតទ្វារមួយទំហឹងតាមកម្លាំងដៃនៃចរឹកធម្មជាតិមហាចង្រៃដែលមាននៅក្នុងខ្លួនរបស់គេទើបចាកចេញពីទីនោះ

"អ្នកណា?"yibo

គ្រាន់តែស្ដាប់សំណួរដែលរាងក្រាស់សួរធ្វើឲ្យសំណួរដែលនាយបានសួរគេនៅក្នុងសុបិន្តបានលេចឡើងពេញខួរក្បាលរបស់គេ ទិដ្ឋភាពនៅពេលនោះវិលវល់ជុំវិញគំនិតរបស់គេទាំងការឱបក្រសោបនៅចំពោះមុខរបស់គេនិងការសន្ទនាដ៏ផ្អែមល្ហែមរបស់ប្ដីប្រពន្ធធ្វើឲ្យគេចាប់ផ្ដើមក្ដៅស្លឹកត្រចៀកឯផ្ទៃមុខក្រហមងាំង

"????"yibo

វឹប...
ឌឹបៗ....

រាងតូចរត់មកអង្គុយទ្រោបពីលើរាងក្រាស់ហើយគក់ទ្រូងរបស់នាយខ្លាំងៗតាមកំហឹងរបស់ខ្លួនសឹងនឹងធ្វើឲ្យអ្នកម្ខាងធ្លាក់ថ្លើមទម្លាក់កាំបិតពីក្នុងដៃព្រោះខ្លាចប៉ះពាល់ដល់រាងតូច xiao zhanខឹងនឹងអ្នកម្ខាងទៀតដែលមានប្រពន្ធហើយតែបែរជាមិនប្រាប់ដល់ខ្លួន

"ហឹកហឹក...ហេតុអីលោកមានប្រពន្ធតែបែរជាមិនប្រាប់ខ្ញុំ???"រាងតូចគក់ទ្រូងរាងក្រាស់រឹតតែខ្លាំងស្របពេលដែលអួលដើមកស្រក់ទឹកភ្នែកទ្រហ៊ោយំទាំងតឹងទ្រូង

"ម..មាន....ប្រ...ប្រពន្ធ????"រាងក្រាស់ភាំងនឹងសម្ដីរាងតូចដែលនិយាយអំបិញមិញ ដឹងមកពីណា????សំខាន់មកគក់គេសឹងធ្លាក់ថ្លើមរកនិយាយមិនចង់កើតទាំងគ្មានមូលហេតុទៀតទាំងដែលគេអត់បានធ្វើអីសោះ

សូមរង់ចាំភាគបន្ត.....

Continuar a ler

Também vai Gostar

17.1K 461 31
as the title suggests. Males from Star Wars Who'll be covered? Kylo Ren Luke Skywalker Anakin Skywalker Han Solo Finn Poe Dameron General Hux Obi-Wa...
3.2M 186K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
3.6K 117 20
ខ្ញុំមិនដែលស្គាល់ឡើយពាក្យថាភាពកក់ក្តៅនៅក្នុងមួយជីវិតនេះ
3.1M 253K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...