ភាគទី22:ចាំខ្ញុំជួយលោក

2.4K 187 3
                                    

"ព...ពួកឯងកំពុងធ្វើស្អីនឹង?ហើយ...គេជាអ្នកណា????"លោកម្ចាស់xiao

"គ...គឺ...មិនដូចអ្វីដែលប៉ាគិតនោះទេ...ព..ពួកយើង....."សភាពការណ៍បែបនេះគេចង់បកស្រាយប្រាប់គាត់ខ្លាំងណាស់ តែអណ្ដាតរបស់គេមិនសហការណ៍នោះទេ វាពិបាកក្រលាស់លែងកើតដូចត្រូវទើរនឹងអ្វីមួយ

"មកដោះស្រាយជាមួយប៉ានៅក្រោម!"និយាយរួចគាត់ចុះទៅខាងក្រោមបាត់ទាំងកំហឹង

"គិតយ៉ាងមិចទៅ?គាត់ខឹងខ្ញុំបាត់ហើយ!"xiao zhanងាកមកសម្លឹងមើលyiboដែលនៅស្ងៀមលែងកម្រើក

"អំបិញមិញ...អ្នកណាមកបន្ទប់?"yibo

"គឺប៉ារបស់ខ្ញុំនឹងណា...គាត់យល់ច្រឡំបាត់ទៅហើយ!ហឺយ...មកពីលោកនឹងទើបធ្វើឲ្យគាត់ខឹងខ្ញុំ...."និយាយបានត្រឹមនេះxiao zhanបង្អាក់ពាក្យលែងនិយាយបន្ត គេដូចជានិយាយរាងលើសបន្តិចហើយ

"បានហើយ!មោះ!ទៅជួបគាត់តែម្ដងទៅចឹង..តែស្លៀកពាក់សិន!"ថារួចរាងតូចក៏រកខោឲ្យរាងក្រាស់ស្លៀកទើបនាំទៅជួបប៉ាម៉ាក់របស់គេ

Skip.........

ពេលនេះxiao zhanនិងyiboកំពុងតែអង្គុយនៅលើសាឡុងប្រឈមមុខនឹងប៉ាម៉ាក់របស់xiao zhan ពោលគឺអង្គុយទល់មុខគ្នាសម្លឹងមើលគ្នាទៅវិញទៅមក

"ឯងដឹងថាខ្លួនឯងកំពុងតែធ្វើអ្វីដែរទេ?នាំអ្នកក្រៅចូលផ្ទះដោយមិនប្រាប់យើង ចុះបើគេមានបំណងអាក្រក់? នៅហ៊ានចង់ធ្វើរឿងផ្ដេសផ្ដាសទៀត!"លោកម្ចាស់xiao

"ម..."xiao zhan

"ស្ងាត់!មិនទាន់ដល់ម៉ោងឯងត្រូវនិយាយនោះទេ.."គាត់ស្រែកឃាត់សម្ដីរាងស្ដើង ធ្វើឲ្យគេខ្ចឹបមាត់លែងនិយាយបន្ត

"បើសិនជាយើងមិនបានចូលទៅមើលទេ ប្រហែលជាគ្រួសារយើងត្រូវខូចឈ្មោះដោយសារតែឯងជាមិនខានបើលេចឮដំណឹងនេះដល់ក្រៅ!"ពេលកំពុងតែប្រដៅកូនប្រុសរបស់ខ្លួន ក៏ត្រូវអ្នកជាប្រពន្ធនិយាយកាត់

"ឈប់សិន...ខ្ញុំមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់អ្នកកម្លោះមួយនេះ..."អ្នកស្រីxiao

"ឯងឈ្មោះអី?"លោកម្ចាស់xiao

"ឈ្មោះរបស់ខ្ញុំ...wang yibo."yibo

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Onde histórias criam vida. Descubra agora