꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៨

3.4K 309 0
By Axnnie_Jjang

« Tae ប្រយ័ត្ន!! »

< ទីតៗ... > ពេលដែលឃើញរាងតូចបើកម៉ូតូវិះនឹងហួសភ្លើងស្តុបទើប Yoongi នាយប្រញាប់ស៊ីផ្លេឲ្យដំណឹងទើប Tae ឈប់ម៉ូតូបានមុនមិនចឹងច្បាស់ជា ប៉ូលីសហៅទៅផាកពិន័យមិនខានទេ ។

« ឯងនេះបើកម៉ូតូលឿនៗអត់ខ្លាចងាប់ទេហ្អី?! » Jimin ទះខ្នង Tae ស្ដីឲ្យទាំងភ័យទាំងខឹង នេះបើ មានរឿងអីកើតឡើងណា៎ច្បាស់ជាគ្រួសារពួកគេ ពិបាកចិត្តហើយ ។

« ខ្លាចធ្វើអីងាប់ហ្នឹង បើវាមិនដែលខ្លាចយើងផង » Tae ចចេសមាត់រឹងវាយបកឲ្យវិញធ្វើឲ្យJimin ស្ងាត់មាត់សម្លក់គេថ្លែ តែពួកគេមិនដឹងទេថាអ្នកខ្លះដែល មើលមកពីក្នុងឡាននោះអស់សំណើចមិនស្ទើរឡើយ ក្មេងប្រុសៗស្អីមុខមាត់ហើយចរិតគួរឲ្យ
ស្រឡាញ់គួរឲ្យចង់ចាប់ក្រញិចបែបនេះ មិនដែលឃើញសោះ ។

< ទីង!! >

« ន៎ក ភ្លើងបៃតងលោតវិញហើយឆាប់ទៅៗប្រយ័ត្នខកម៉ោងរៀន » Jimin តឿនឯ Tae ក៏ងាកមក សម្លក់ Yoongi មុននឹងបើកម៉ូតូចេញទៅដោយ Jimin ក៏មិនភ្លេចបែរមកនាយហើយអោនក្បាល បន្តិចជាការសុំទោសជំនួសមិត្តខ្លួនធ្វើឲ្យនាយសង្ហារ លេចជាស្នាមញញឹមពេញចិត្តឡើងមកហើយក៏បើកឡានចេញទៅតាមក្រោយ ។

< ងុឺត!! > ទីបំផុតពួកគេក៏បានមកដល់សាលាហើយបណ្ដើរម៉ូតូចូលកន្លែងផ្ញើរតែកុំមើល Jimin ពេបមាត់ សម្លក់រហូតទើប Tae ដើរមកកៀកស្មារគេភ្លាម ។

« អឺណា៎...យើងសុំទោស មកពីអារម្មណ៍មិនល្អបានជាជិះម៉ូតូចឹងកុំខឹងអី » Tae

« អារម្មណ៍មិនល្អក៏ដោយតែមិនគួរជិះលឿនដូចមុន ហ្នឹងទេ នេះបើមិនបានពូម្នាក់នោះស៊ីផ្លេប្រាប់ទេកុំអី ងាប់ទាំងពីរនាក់បាត់ហើយ » Jimin ថាឲ្យ មុខក៏ ប្រែមកជាធម្មតាវិញ មិនបានខឹងនឹង Tae អីណាស់ណាទេព្រោះមានតែគេនេះហើយដឹងថាពេល Tae ខឹងអារម្មណ៍គេយ៉ាងម៉េចខ្លះ ។

« អឺៗដឹងហើយ រអ៊ូច្រើនមែន » Tae ខ្ចិលស្ដាប់បន្តក៏កៀកស្មារមិត្តដើរទៅថ្នាក់ អាចថាវាជារឿងគួរឲ្យអស់សំណើចព្រោះ Tae មិនងាយស្ដាប់អ្នកណារអ៊ូនោះទេសូម្បីតែប៉ាគេតែថាចំពោះ Jimin គឺខុសគ្នា គេអាចស្ដាប់បានមកគិតខ្លះនិងអត់ខ្លះក្រៅពីហ្នឹងគឺ បោះចោលអស់រលីងហើយ ។

_ ការរៀននៅក្នុងថ្នាក់គឺធម្មតាដូចសព្វដង ព្រោះតែ Jungkook ធ្លាប់បង្រៀនមកជាច្រើនសាលាគួរសម ទើបងាយនឹងដំណើរការម៉ោងសិក្សា ចំណែករាងតូច ពេលខ្លះក៏ស្ដាប់តែពេលខ្លះទៀតក៏បែរមកនិយាយជាមួយ Jimin ដែលអង្គុយខាងក្រោយដូចជាមិនខ្លាចគ្រូកម្លោះ Jungkook ឡើយ ។

< គ្រឺង!!! > កណ្ដឹងសាលារោទិ៍ឡើងទើបពួកសិស្សនាំគ្នាទាញកាតាបចេញទៅ ចំណែក Karen វិញ នាងងាកមើលមុខ Tae តែពេលដែល Tae មើលវិញ នាងក៏រហ័សដកខ្សែភ្នែកព្រោះនៅនឹកឃើញម្សិល មិញដែល Tae ផ្ដួលគ្នានាងបាននៅឡើយទើបមិន ទាន់ហ៊ានរករឿងដូចរាល់ដង ។

« Jimin ទៅញ៊ាំការ៉េមហ្អេ៎? » Tae

« អឹម...ប្រហែលជាអត់បានទេព្រោះថ្ងៃត្រង់នេះ ប៉ាយើងទៅទទួលផ្លែឈើពីផ្សារធំ ម៉ាក់នៅលក់តែ ឯងយើងត្រូវទៅជួយគាត់ ចាំថ្ងៃក្រោយទៅណា៎ » Jimin

« ចឹងក៏បាន » ពួកគេនិយាយគ្នារួចក៏បែកផ្លូវគ្នាដោយ Jimin ទៅយកម៉ូតូគេឯរាងតូចក៏ឈរម្នាក់ឯង មិនដឹងថាគួរទៅណាព្រោះមិនទាន់ចង់ទៅផ្ទះនៅឡើយ ស្របពេលនោះ Jungkook ក៏បើកឡានចេញមកឃើញរាងតូច នាយក៏រហ័សបើកយឺតៗមកឈប់នៅចំពោះមុខគេតែម្ដង ។

« នៅឈរទីនេះធ្វើអីមិនទៅផ្ទះទេហ្អេ៎? » នាយញញឹមសួរតែ Tae វិញធ្វើមុខដូចស្អប់គ្នាតាំងពីជាតិណាមកមុននឹងកាច់រាងដើរទៅមុខបន្តឲ្យរាងក្រាស គ្រឺតក្នាញ់មែនទែន ។

« គិតថាឈ្នះខ្ញុំបានហ្អេ៎? » ដល់ដំណាក់កាលនេះ ហើយ Jungkook កាន់តែមិនចង់ចាញ់មានតែបើកឡានទៅមុខយឺតៗកៀកនឹងរាងតូច ។

« ដើរម្នាក់ឯងចឹងប្រយ័ត្នមានពួករោគចិត្តចាប់យក ទៅលក់ណា៎ »

« .... » Tae លឺហើយខ្ពើមតបដើរផងចុចទូរស័ព្ទផងដូចរាងក្រាសជាខ្យល់បក់កាត់មុខចឹងឯង និយាយអីនិយាយទៅគេស្ដាប់មិនចូលស្រាប់ហើយ ។

« Kim Taehyung!! គ្រូនិយាយជាមួយមិនលឺទេឬយ៉ាងម៉េច? ចាំមើលទៅ ពិន្ទុប្រឡងឆមាសនេះខ្ញុំដកមិនឲ្យសល់មួយទេត្រៀមខ្លួនរៀនត្រួតថ្នាក់ទៅ» អស់វិធីហើយមានតែគម្រាមតែថាបានផលណា៎ព្រោះ Tae លឺថាដកពិន្ទុក៏ងាកមុខមកភ្លាម គេបន់ឲ្យតែរៀនឆាប់ចប់នឹងអាលមានការងារធ្វើហើយចេញពីផ្ទះប៉ាគេតើស បើរៀនត្រួតថ្នាក់មែនពេលណាទើប រៀនចប់ទៅ?!

« លោកគ្រូយ៉ាងម៉េចហ្នឹង? ខ្ញុំដើរតែខ្ញុំសោះហើយលោកមករញ៉េរញ៉ៃស្អី? » Tae

« ក៏...មកពីឯងមិនឆ្លើយធ្វើអី? » Jungkook ធ្វើមុខឡេឡើឯរាងតូចក៏ស្ងាត់មួយសន្ទុះទើបសួរម្ដង ទៀត ។

« ហើយម៉េច? » Tae

« ម៉ាក់ខ្ញុំហៅទៅញ៊ាំបាយនៅផ្ទះ ឆាប់ឡើងឡានមក » Jungkook

« លោកកុហក ខ្ញុំមិនទៅទេ » Tae

« អ៊ីចឹងចាំខ្ញុំទូរស័ព្ទឲ្យឯងនិយាយជាមួយគាត់ » Jungkook ថាហើយក៏ចុចខលទៅម៉ាក់គេពិតមែន ។

@In call

( ហាឡូ Jung!! ចេញពីបង្រៀនហើយនៅ? នេះម៉ាក់ធ្វើម្ហូបចាំអនាគតកូនប្រសាររួចអស់ហើយ ) គាត់និយាយទាំងរំភើបចិត្តចង់ឃើញមុខ Tae ឆាប់ៗ។

« ហាឡូម៉ាក់!! ខ្ញុំបបួល Tae ហើយតែគេមិនជឿ នៅថាខ្ញុំកុហកទៀត ម៉ាក់ជួយនិយាយបន្តិចទៅ » នាយនិយាយតែភ្នែកវិញសម្លឹងទៅរាងតូចរហូត ។

( ចឹងហ្អេ៎? ឲ្យម៉ាក់និយាយជាមួយ Tae មើល៍ៗ )

« ម៉ាក់ចង់និយាយជាមួយ » Jungkook ហុច
ទូរស័ព្ទឲ្យ រាងតូចប្រិចរោមភ្នែកស្អាតញាប់ៗនឹកស្មានថាគេនិយាយលេងមុននឹងឈោងដៃទទួលទូរស័ព្ទ មកនិយាយ ។

« ហាឡូ » Tae

( Tae នៅចាំអ៊ំបានទេ? អ៊ំជាម៉ាក់របស់ Jung ថ្ងៃមុនពួកយើងទៅញ៊ាំបាយជាមួយគ្នានោះអី ) Mrs Jeon

« បាទចាំបាន » Tae

( គឺអញ្ចេះទេ ថ្ងៃនេះអ៊ំធ្វើអាហារច្រើនណាស់ចង់ហៅក្មួយមកញ៊ាំបាយម្ដង ក្មួយអាចមកបានទេ? ) Mrs Jeon

« តែខ្ញុំមិនចង់ទៅទេ » Tae

( ណា៎...អ៊ំធ្វើអាហារច្រើនមែនទែន បើក្មួយមិនមកគ្មានអ្នកណាជួយញ៊ាំទេ ឆាប់មកៗណា៎ ) Mrs Jeon

« តែខ្ញុំពិតជា... »

< ទឺត ទឺត > មិនឲ្យរាងតូចបដិសេធទាន់រាងចំណាស់ ក៏បិទចោលមុនទុកឲ្យ Jungkook ចាត់ការបន្តទៀត យ៉ាងណាក៏គាត់ដឹងថាកូនប្រុសគាត់ប្រាកដជាអាច បង្ក្រាបក្មេងរឹងរូសម្នាក់នេះបានមិនខាន ។

« ទូរស័ព្ទលោក » Tae លឺសម្លេងដាច់ក៏ហុចឲ្យនាយវិញ ។

« យ៉ាងម៉េចទៅឬអត់? គ្រាន់តែប្រាប់ទេថារៀនត្រួតមួយឆ្នាំទៀតគួរឲ្យធុញណាស់ ខាតទាំងពេលហើយត្រូវរៀនដដែលៗ នៅប្រឡងរញ៉េរញ៉ៃថែម ទៀតណា៎ » Jungkook រ៉ាយរ៉ាប់ហូរហែរធ្វើឲ្យ Tae ធុញខ្លាំងណាមួយមិនចង់រៀនត្រួតថ្នាក់ផងក៏ធ្វើមុខក្រម៉េក្រម៉ូវដើរទៅទ្វារឡានរាងក្រាសម្ខាងទៀត ហើយទាញទ្វារបំណងចូលតែ Jungkook Lock មិនឲ្យគេចូល ។

« ឲ្យទៅឬអត់ឥឡូវហ្នឹង??! » Tae សម្លុតសួរទាំងមួរម៉ៅធ្វើឲ្យរាងក្រាសញញឹមហួសចិត្តក្មេងនេះទើបចុចគន្លឹះឲ្យគេចូលមកមុននឹងបើកឡានសំដៅទៅផ្ទះរបស់ខ្លួន ។

To be continued.....🍩🍪🥤

Continue Reading

You'll Also Like

4.9K 437 6
តើខុសខ្លាំងណាស់មែនទេគ្រាន់តែយើងស្រលាញ់គ្នាហេតុអ្វីព្រហ្មលិខិតកំរិតអោយស្នេហាពួកយើងទៅជាបែបនេះ): short novel/ Jeon jugkook X Kim taehyung jugkook Top T...
1K 122 5
Taehyung x Jungkook ឈ្មោះរបស់អូននៅលើមាត់របស់បង ការចងចាំរបស់អូនស្ថិតក្នុងខួក្បាលរបស់បង អនុស្សាវរីយ៍ទាំងប៉ុន្មានគឺនៅក្នុងបេះដូងរបស់បង។
137K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...
391K 24.2K 48
Jungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញ...