꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៦

3.9K 359 2
By Axnnie_Jjang

@New Day

_ ព្រឹកនេះ Tae មកសាលាជាមួយ Donghae ដូចកាលពីម្សិលមិញនេះដែរ ។ ពេលមកដល់ អាល្អិតក៏ ចាំឲ្យបងប្រុសគេដើរទៅមុនព្រោះខ្លាចថា Tae ទើសទាល់ធ្វើឲ្យរាងតូចដែលដើរម្នាក់ឯងចាប់អារម្មណ៍ហើយងាកមកភ្លាម ។

« ឯងអត់ទៅថ្នាក់ទេហ្អេ៎? » Tae

« បងទៅមុនចុះ ចាំខ្ញុំដើរតាមក្រោយក៏បានដែរ » Donghae អោនមុខចុះមិនហ៊ានមើលមុខទើប Tae ដើរមករកគេ ។

« ឲ្យទូរស័ព្ទមក » រាងតូចលាបាតដៃឲ្យអាល្អិតឆ្ងល់តែក៏ដកទូរស័ព្ទមកឲ្យ មុននឹង Tae ចុចលេខទូរស័ព្ទខ្លួនហើយខលមកខ្លួនឯង ពេលលឺសម្លេងហើយទើបហុចឲ្យប្អូនវិញ ។

« នេះជាលេខយើង ពេលចេញពីរៀនចាំយើងខល ប្រាប់ថាទៅវិញជាមួយឬអត់ ខ្ជិលជួបមុខពូDun ណាស់ » Tae និយាយធ្វើមុខធុញទ្រាន់ ។

« ហេតុអីបងប្រុសTae? » Donghae

« កុំមកហៅឈ្មោះយើង!! ឯងមិនមែនប្អូនយើងទេ » រាងតូចសម្លុតភ្លាមធ្វើឲ្យ Donghae លឺហើយលែងហ៊ានសួរទៀត ។

« សុំទោស » អាល្អិតនិយាយសុំទោសទាំងខ្លាចខ្សែភ្នែកបងប្រុសម្នាក់នេះខ្លាំងណាស់ ស្របពេលនោះ Jungkook ក៏ដើរមកដល់ល្មមហើយបានឃើញអនាគតប្រពន្ធគិតថានឹងអរុណសួស្ដីភ្លាម ។

« សួ... » មិនចាំនាយនិយាយរួច Tae ក៏សម្លក់មុខ ហើយដើរចេញទៅយ៉ាងលឿនទើបរាងក្រាសដើរ មកក្បែរ Donghae ។

« សួស្ដី » Jungkook

« បាទសួស្ដី » អាល្អិតអោនខ្នងគោរព ។

« នេះជាប្អូនរបស់ Tae ត្រូវទេ? » Jungkook សួរព្រោះម៉ាក់គេបានប្រាប់ថា Tae មានប្អូនជាកូនប្រពន្ធចុងប៉ាគេម្នាក់ទៀតតែលឺមកថាមិនសូវត្រូវរូវគ្នាប៉ុន្មានទេព្រោះរាងតូចឆ្នាស់ហើយក៏មិនចូលចិត្តអ្នកនៅក្នុងផ្ទះស្ទើរតែគ្រប់គ្នាទៅហើយ ។

« លោកពូស្គាល់បងប្រុសដែរហ្អេ៎? » Donghae សួរទាំងទឹកមុខរៀងភ្ញាក់ផ្អើល ។

« ច្បាស់ជាស្គាល់ហើយ ខ្ញុំស្គាល់ទាំងប៉ារបស់ឯង ទៀតផង » Jungkook

« អ៎បាទ » Donghae ងក់ក្បាល ។

« នៅមិនទាន់ដល់ម៉ោងចូលរៀន ចង់ទៅញ៊ាំទឹក ដោះគោជាមួយគ្នាសិនទេ? » រាងក្រាសបបួលភ្លាមមិនទុកយូរព្រោះចង់ស្គាល់អ្នកនៅក្បែររាងតូចឲ្យបានច្រើននឹងអាលចូលទៅក្បែរ Tae ឲ្យកាន់តែស្និទ្ធ ស្នាលតែម្ដង ។

Skip៚

« នេះទឹកដោះគោសូកូឡារបស់ឯង » Jungkook ហុចវាឲ្យអាល្អិតកាន់ ។

« អរគុណបាទ » Donghae ទទួលទើបរាងក្រាសចូលមកអង្គុយក្បែរលើបង់ក្រោមដើមឈើទល់មុខ អគាររៀនតែម្ដង ។

« នេះមកសាលាជាមួយ Tae មែនទេ? » Jungkook

« បាទ ខ្ញុំទើបតែចូលរៀនម្សិលមិញនេះហើយប៉ាឲ្យមកជាមួយបងប្រុស » Donghae

« អ៎...ប្រហែលជាស្និទ្ធស្នាលនឹងគ្នាហើយមើលទៅ » Jungkook និយាយធ្វើឲ្យ Donghae ទម្លាក់ទឹក មុខចុះ ។

« បងប្រុសអត់ចូលចិត្តខ្ញុំនិងម៉ាក់ទេ » Donghae

« តែអំបាញ់មិញដូចជាឃើញគេហុចអីឲ្យឯងមិនចឹង? » Jungkook

« គឺបងប្រុសឲ្យលេខទូរស័ព្ទគាត់មកខ្ញុំ អូ៎មែនហើយ ខ្ញុំភ្លេចដាក់ឈ្មោះគាត់ទុក » Donghae ក៏ទុកទឹក ដោះគោក្បែរខ្លួនរួចទាញទូរស័ព្ទមកក្រៅរីឯរាងក្រាសក៏ដក.ក អើតចាំមើលលេខទូរស័ព្ទរាងតូច រហូតតែលេខច្រើនខ្ទង់ពេកអ្នកណាទៅចាំបាននោះ? ពិបាកពេក Jungkook ក៏រកនឹកវិធីធ្វើយ៉ាងណាយកលេខទូរស័ព្ទ Tae មកឲ្យបាន ។

« អឺ...ឯងឈ្មោះអីដែរ? » Jungkook

« ខ្ញុំឈ្មោះ Donghae »

« ល្អណាស់ Donghae!! គឺខ្ញុំជាគ្រូរបស់ Tae ណាមួយប៉ាឯងធ្លាប់ផ្ដាំឲ្យខ្ញុំជួយមើលថែបងប្រុសឯង ឲ្យគាត់ តែខ្ញុំគ្មានលេខទូរស័ព្ទប៉ាឯងសោះមិនដឹងគួរទាក់ទងគាត់តាមណាទេ ឯងអាចឲ្យខ្ញុំសុំលេខប៉ាឯងផងបានទេ? » Jungkook និយាយសុំតាមសម្រួលតែក៏លាយកុហកខ្លះដែរ ។

« បាទ » Donghae មិនស្ទាក់ស្ទើរឆ្លើយយល់ព្រមភ្លាមមុននឹងហុចទូរស័ព្ទឲ្យរាងក្រាសយកលេខ Tae ហើយទើបបំបែកផ្លូវគ្នាទៅថ្នាក់រៀងៗខ្លួន តែប៉ុណ្ណេះគេមានឱកាសតាមញ៉ែរាងតូចបានហើយ ទើបតែដឹងថាជាគូដណ្ដឹងក៏ចាប់ផ្ដើមញ៉ែហើយហ្អេ៎? ប្រហែលជាអត្តចរិតរាងតូចគួរឲ្យចាប់អារម្មណ៍សម្រាប់កម្លោះម្នាក់នេះពេកហើយ ។

< គ្រឺង!!! > កណ្ដឹងសាលាបញ្ចេញសម្លេងបញ្ជាក់ថាដល់ម៉ោងចូលរៀនទើបសិស្សគ្រប់គ្នាចូលអង្គុយតាមកន្លែង Tae និង Jimin អង្គុយមើលសៀវភៅជាមួយគ្នា ស្របពេលក្រុមរបស់ Karen ដើរចូលមកក្នុងថ្នាក់យ៉ាងខែងរ៉ែងដូចជើងកាងថែមទាំងសម្លក់ សម្លឹងរាងតូចបែបចង់បង្ករឿងទៀតហើយ ។

< គ្រាំង!! > Karen ប្រើជើងទាត់ជើងតុរាងតូចមួយ ទំហឹងឲ្យតុវៀចរញ៉េរញ៉ៃធ្វើឲ្យ Tae ដែលកំពុងអង្គុយស្ងៀមសុខៗងាកមុខមករកនាងភ្លាម ឯសិស្សគ្រប់គ្នាក៏ស្ងាត់រង់ចាំមើលពួកគេដែរ ។

« មើលមុខហ្នឹងចង់យ៉ាងម៉េច? ចង់មានរឿងហ្អេ៎? » នាងសួរឌឺដងឲ្យរាងតូចថែមទាំងទះតុផាំងៗបបួលគេ ឲ្យមានរឿងនឹងគ្នាច្បាស់ណាស់ទើប Tae ងើបឈរឡើងទៅទាត់តុរបស់នាងវិញដូចគ្នា ។

< គ្រាំង!! > រាងតូចកាលបើទាត់ហើយក៏ងាកទៅឃើញ Jungkook កំពុងដើរមកល្មមទើបគេចូលទៅអង្គុយកន្លែងខ្លួនឯងវិញធ្វើដូចគ្មានរឿងអីកើតឡើង ។

« អរុណសួស្ដីប្អូនៗ » Karen លឺសម្លេងលោកគ្រូក៏នាំគ្នីគ្នាចូលតុរៀនវិញដោយមិនភ្លេចសម្លក់ Tae ដែលញញឹមឌឺនាងក្នុងនាមជាអ្នកឈ្នះ ។

« ថ្ងៃនេះពួកយើងមកបន្តមេរៀនទៀតតែមុននឹងចូលទៅដល់ចំណុចបន្ទាប់ គ្រូនឹងហៅគ្នាយើងពីរបីនាក់ មកដោះស្រាយលំហាត់ដើម្បីរំលឹកមេរៀនជាមុនសិន » Jungkook និយាយហើយសរសេរលំហាត់ នៅលើក្ដារខៀនមុននឹងបែរមកវិញសម្លឹងទៅគូដណ្ដឹងយកតែម្ដង ។

« Taehyung!! ឆាប់ឡើងមក » រាងតូចពេលលឺឈ្មោះខ្លួនឯងភ្លាមក៏សម្លក់ទៅរាងក្រាសភ្លែត មួយថ្នាក់សិស្សជាង30នាក់មកហៅគេទៅវិញ បែបចង់លេងសើចច្បាស់ណាស់ ។

« Tae ឲ្យលឿនទៅគ្រូហៅហើយ » Jimin តឿន បន្ថែមទើបរាងតូចធ្វើមុខស្អុយហើយងើបដើរទៅក្ដារខៀនដែលមាន Jungkook ឈរញញឹមចាំគេរួចជា ស្រេចរួចហុចហ្វឺតឲ្យ Tae កញ្ឆក់យកទៅប្រើ ។

« ធ្វើឲ្យចេញណា៎អនាគតប្រពន្ធសម្លាញ់ » រាងក្រាសឆ្លៀតឈរខ្សឹបពីក្រោយខ្នងហើយដើរមកឈរ ចំហៀងនៃក្ដារខៀនញញឹមឌឺយកតែមែនទែន
នេះបើគ្មានសិស្សនៅក្នុងថ្នាក់ទេណា៎ Tae នឹងទះ
កំផ្លៀងឲ្យហើមមុខភ្លាមតែម្ដង ។

Skip៚

_ ដល់ម៉ោងចេញលេង សិស្សៗនាំគ្នាទៅញ៊ាំអីអស់ហើយនៅតែ Tae និង Jimin អង្គុយក្នុងថ្នាក់រៀន
ប៉ុណ្ណោះ ។

« អេ៎!! ចុងសប្ដាហ៍នេះហាងនំខេកនៅជិតសាលាគេធ្វើកម្មវិធីបញ្ចុះតម្លៃ ឯងទៅជាមួយយើងទេ? » Jimin

« មិនទៅទេ ខ្ជិលចេញពីផ្ទះ » Tae តបទាំងដៃអូស ទូរស័ព្ទមិនឈប់តែក៏មិនភ្លេចងាកមើលមុខ Jimin ដែលស្រពោន គេច្បាស់ជាចង់ទៅហើយព្រោះតែគ្រួសារ Jimin មិនសូវមានលុយ ទោះបីរៀននៅ សាលាថ្លៃពិតមែនតែតាមពិតប៉ាម៉ាក់គេលក់ផ្លែឈើ នៅឯផ្សារធម្មតាដើម្បីរកលុយឲ្យគេរៀនពិបាកណាស់ហើយទើប Jimin ចង់ទៅទិញនំដើម្បីឲ្យពួកគាត់បានពិសារម្ដងទាន់គេបញ្ចុះតម្លៃនោះអី ។ Tae ឃើញបែបនេះក៏យល់ចិត្តទើបទុកទូរស័ព្ទចុះហើយចាប់ដៃគេភ្លាម ។

« កុំធ្វើមុខចឹងអី ចាំយើងទៅជាមួយក៏បានដែរ » Jimin លឺបែបនោះក៏ងើបមុខញញឹមត្រេកអរ ។

« ពិតមែនហ្អេ៎? » Tae ងក់ក្បាលទើប Jimin លើកដៃម្ខាងទៀតមកចាប់ដៃរាងតូចវិញ ឃើញគេ កាចៗមិនសូវនិយាយស្ដីចឹងទេតែតាមពិត Tae ជា មនុស្សមានទឹកចិត្តណាស់ជាពិសេសអ្នកដែលតែង តែយល់ចិត្តគេ គេតែងតែតបស្នងឲ្យវិញដោយអំពើ ល្អ បាត់បង់ច្រើនណាស់ហើយមិនចង់បាត់បង់អ្វីទៀតឡើយ គេក៏ចេះហត់ហើយឯការដែរ ។

_ យ៉ាងណាមិញរាល់ការសន្ទនារបស់ពួកគេក៏ត្រូវបាន Jungkook ដែលឈរនៅខាងក្រៅស្ដាប់លឺ ទាំងអស់ថែមទាំងញញឹមដែល Tae ក៏មានទឹកចិត្តល្អបែបនេះ ។

_ កន្លងផុតទៅអស់ប៉ុន្មានម៉ោងក៏ដល់ពេលដែលគ្រប់គ្នាត្រូវចេញពីរៀន ។ Tae និង Jimin បណ្ដើរគ្នា និយាយលេងយ៉ាងសប្បាយ ស្របពេលជាមួយគ្នា ក្រុមរបស់ Karen ក៏ដើរមកស្កាត់បញ្ឈប់ដំណើរពួកគេ ។

« ចៀសចេញ!! » រាងតូចនិយាយហើយកាន់ដៃមិត្តដើរចៀសតែ Karen ក៏ញញឹមចុងមាត់រួចច្រានស្មារ Tae ឲ្យឈរទល់មុខនាងវិញ ។

« ប្រញាប់ទៅណា? នៅមិនទាន់បាននិយាយគ្នាផង » Karen

« និយាយស្អី? យើងគ្មានអីនិយាយជាមួយពួកអត់ ប្រយោជន៍ដូចនាងទេ » Tae តបរួចក៏នាំ Jimin ទៅទៀត គ្នីគ្នារបស់នាងក៏ចូលមកចាប់ដៃរាងតូច ភ្លាមនោះ Tae រហ័សបង្វិលខ្លួនមួលដៃនាងមួយជុំហើយប្រើជើងជាន់គន្លាក់ជង្គង់នាងរុញឲ្យលុតជង្គង់ទល់មុខនឹងខ្លួនភ្លាម ចង់វាយគ្នាជាមួយរាងតូចមិន ស្រួលឡើយព្រោះគេបានហាត់តៃក្វាន់ដូតាំងតែពីអាយុ10ឆ្នាំម្ល៉េះ ខ្សែក្រវ៉ាត់ខ្មៅមានតាំងនៅផ្ទះគគោកគ្រាន់តែគ្មានអ្នកដឹងហើយគេមិនធ្លាប់បញ្ចេញវាឲ្យអ្នកណាឃើញប៉ុណ្ណោះ ។

« អួយ៎...អួយ៎...ឈឺ!! » ស្រីនោះស្រែកទាំងឈឺ ចាប់ធ្វើឲ្យ Karen បើកភ្នែកធំភ្ញាក់ផ្អើលគ្មានអ្នកណា ហ៊ានចូលទៅជួយនាងទេ ។

« ស្ដាប់!! យើងមិនចង់មានរឿងជាមួយពួកនាងទេ ជួយទៅឲ្យឆ្ងាយៗពីយើងផងព្រោះជួនកាលយើងមិនធានាទេថាឆ្អឹងពួកនាងនឹងបាក់មុនរៀនចប់វិទ្យាល័យនេះឬក៏អត់ » Tae និយាយព្រមទាំងសម្លឹងមុខធ្វើឲ្យពួកនាងបញ្ចេញទឹកមុខខ្លាចគេគ្រប់គ្នា ទើបរាងតូច ប្រលែងស្រីនោះហើយនាំ Jimin ចេញទៅដោយ មិនចាប់អារម្មណ៍ពី Jungkook ដែលបានលួចមើល សកម្មភាពដែលរាងតូចចាត់ការពួកសិស្សស្រីទាំង នោះតាំងតែពីដំបូងម្ល៉េះ ។

« ឆ្នាស់ហើយពូកែវាយទៀត បើបានធ្វើជាប្រពន្ធហើយយើងធ្វើអីខុសបន្តិច មិនកាច់បំបាក់ឆ្អឹងយើងចោលទៅហើយទេហ្អេ៎? » នឹកឃើញហើយក៏ ញញើតមុនដែរ ឃើញរាងតូចៗសម្ដីឆ្នាស់សោះតែ បែរជាចេះរឿងក្បាច់គុណអីអស់នេះ ធ្លាប់តែលឺថាពួកអូមេហ្កាទន់ខ្សោយតែថាអូមេហ្កាអនាគតប្រពន្ធ
គេម្នាក់នេះមិនមែននោះទេ កាច ឆ្នាស់ កម្លាំងខ្លាំង គួរឲ្យខ្លាច!!!!

To be continued.....🐰🐯♡

Continue Reading

You'll Also Like

1.1M 89.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
137K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...
230K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
206K 12.4K 60
ខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ...