꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

By Axnnie_Jjang

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... More

ភាគទី ១
ភាគទី ២
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៣

4K 356 0
By Axnnie_Jjang

@New Day

_ Tae ភ្ញាក់ពីព្រឹកដើម្បីរៀបចំខ្លួនទៅសាលាដូច រាល់ដងរួចលេបថ្នាំមុននឹងចុះមកញ៊ាំអាហារពេល ព្រឹកដោយមិនខ្វល់ពីមនុស្សរួមតុឡើយ ។

« លោកបង... » នៅសុខៗអ្នកស្រី Mori និយាយឡើងទើបលោកម្ចាស់បែរមុខមករកគាត់ ។

« គឺថា Donghae ទើបតែចូលរៀនថ្នាក់វិទ្យាល័យថ្ងៃនេះ » Mori

« ហើយយ៉ាងម៉េច? » Mr Kim

« តើបងអាចជូនគេទៅសាលាផងបានទេ? ជួនជាខ្ញុំត្រូវទៅជួបមិត្តភក្តិទើបមិនបានទៅ » គាត់និយាយដូចជាក្រែងចិត្តធ្វើឲ្យ Tae លឺហើយអស់សំណើច ដល់ថ្នាក់បញ្ចេញមកព្រោះតែគេដឹងថារឿងរវល់របស់ម្ដាយចុងជារឿងបែបអត់ប្រយោជន៍ ទៅជុំគ្នាជាមួយពួកជំទាវៗផឹកតែនិយាយដើមគេនោះអី ។

« Tae អស់សំណើចរឿងអីដែរ? » អ្នកស្រី Mori សង្កត់ចិត្តសួរទាំងញញឹមដែលកូនចុងបែរជាសើចឌឺដងឲ្យខ្លួន ។

« ក៏...គ្រាន់តែចង់សើចជំនួសអាល្អិតទេដឹង? អេ៎... តាមពិតទៅកូនអនាថាដូចខ្ញុំជួនកាលក៏ល្អជាងដែរ តើសមែនទេអាល្អិត? » រាងតូចញាក់ចិញ្ចើមដាក់ Donghae ដែលមានអាយុទើបតែ13ឆ្នាំ អង្គុយញ៊ាំ បាយយ៉ាងស្ងៀម លើមុខក៏មានពាក់វ៉ែនតាធំៗព្រោះម៉ាក់គេបង្ខំឲ្យរៀននិងមើលសៀវភៅច្រើនពេកទើបធ្វើឲ្យភ្នែកមានបញ្ហាត្រូវពាក់វ៉ែនតាបែបនេះ ដែល សំខាន់នោះអាល្អិតក៏មិនហ៊ានស្និទ្ធស្នាលជាមួយ Tae ដែរ ជាកូនប្រពន្ធដើមដែលចូលចិត្តកូនប្រពន្ធចុងមក ពីណា?

« ឯងនិយាយនេះចង់បានន័យថាម៉េច? » អ្នកស្រី Mori នៅតែញញឹមសួរនាំ ឯTae ក៏មិនខ្ចីឆ្លើយស៊ាំញ៊ាំសម្លឹងមុខគាត់ឆ្លាស់គ្នាជាមួយនឹងលោកប៉ារួចទម្លាក់ស្លាបព្រាចុះលើចានមិនថ្នមដៃបង្កជាសម្លេងរំខានទើបទាញកាតាបដើរសំដៅទៅឡានខាងក្រៅ ។

« Donghae!! » Mr Kim

« បាទ » Donghae

« ទៅសាលាជាមួយបងប្រុសទៅ » Mr Kim

« ប៉ុន្តែលោកបង... » អ្នកស្រី Mori មានបំណង ចង់ជំទាស់តែលោកម្ចាស់ក៏និយាយកាត់ ។

« ឆាប់ទៅ » រាងចំណាស់តឿនធ្វើឲ្យអាល្អិតសម្លឹងមុខម៉ាក់គេ ពេលគាត់ងក់ក្បាលទើបគេទាញកាតាបឡើង ។

« ខ្ញុំទៅសាលាហើយ » Donghae អោនលា មនុស្សចាស់ទាំងពីរហើយដើរមកឡានតាមពី ក្រោយបងប្រុស គ្រាន់តែDunបើកទ្វារឲ្យចូល គេក៏ជួបនឹងកែវភ្នែកកាចៗរបស់បងប្រុសធ្វើឲ្យខ្លាចមិន ហ៊ានចូលនោះទេ ។

« ឆាប់ចូលទៅអ្នកប្រុសតូច » Dun តឿនធ្វើឲ្យTae ខិតទៅម្ខាងរួចទាញទូរស័ព្ទមកចុចទើប Donghae ដើរចូលទៅហើយអោបកាតាបអង្គុយយ៉ាងស្ងៀមខ្លាចធ្វើឲ្យបងប្រុសខឹង ។

« ពូDun!! ពេលថ្ងៃត្រង់ទៅទទួលតែគេបានហើយ មិនបាច់ចាំខ្ញុំទេ » Tae ប្រាប់ទាំងដៃចុចទូរស័ព្ទមិនឈប់ ។

« តែលោកម្ចាស់ថាថ្ងៃនេះត្រូវតែនាំអ្នកប្រុសទៅ តាមការណាត់ឲ្យបាន អ្នកប្រុសកុំរត់គេចទៀតអីណា៎ » Dun

« គាត់ឲ្យធ្វើអីពូក៏ធ្វើ ចុះបើគាត់ប្រើឲ្យពូទៅចាប់ជម្រិតអ្នកណាពូក៏ទៅដែរចឹងហ្អេ៎? » Tae និយាយទាំងទឹកមុខធុញទ្រាន់និងមិនពេញចិត្តមកជាមួយគ្នាធ្វើឲ្យ Dun មិនហ៊ាននិយាយអីតទៀត ជាពិសេសគឺ Donghae ពេលឃើញ Tae និយាយស្ដីបែបនេះ គេកាន់តែខ្លាចលើសដើមមុននឹងខិតឲ្យឆ្ងាយពីបង ប្រុសទៅទ្វារឡានសឹងតែធ្លាក់ពីឡានជ្រុះតាមផ្លូវទៅ ហើយ ។

< ងុឺត!! > រថយន្តបានមកដល់ខាងមុខសាលា Tae ក៏បើកទ្វារដើរចុះមកចោល Donghae ដែលដើរ យឺតៗតាមក្រោយទាំងមិនដឹងថាថ្នាក់ខ្លួនឯងនៅឯណានោះទេ ធ្វើឲ្យរាងតូចចាប់អារម្មណ៍ដឹងមុននឹង បែរខ្នងមករកគេ ។

« ឯងរៀនអគារមួយណា? » Tae

« ខ្ញុំ...ខ្ញុំអត់ដឹងទេបងប្រុស » អាល្អិតគ្រវីក្បាល តាមនិស្ស័យមនុស្សពូកែខ្លាចអ្នកដទៃ ណាមួយគេ មិនដែលមានមិត្តទេគិតតែពីរៀនរហូត ។

« ឯណាកាត? » លឺរាងតូចសួរទើប Donghae ទាញកាតពីក្នុងកាតាបឲ្យ ។

« នៅជិតអគារយើងតើស ដើរតាមមក » Tae
សម្លក់បន្តិចទើបនាំផ្លូវគេ ដែលជួយនាំទៅនេះមិន មែនរាប់ជាប្អូនទេតែគេមិនមែនជាមនុស្សអត់ចិត្តដែលឃើញមនុស្សល្ងង់ហើយធ្វើជាមិនខ្វល់នោះទេ។

« បាទ...បាទ...ខ្ញុំដឹងហើយម៉ាក់ ជម្រាបលា » Jungkook ដែលកំពុងដើរបណ្ដើរនិយាយទូរស័ព្ទ បណ្ដើរ ម្សិលមិញជាលោកប៉ាហើយថ្ងៃនេះក៏ជាអ្នក ម៉ាក់ម្ដងតឿនឲ្យទៅជួបគូណាត់មិនលោះថ្ងៃសោះ ព្រោះពេលនេះនាយអាយុ24ឆ្នាំទៅហើយទើបពួកគាត់ត្រូវបង្ខំដើម្បីឲ្យឆាប់មានចៅពរនឹងគេ ។ ពេលដើរសុខៗក៏ក្រឡេកឃើញ Tae ទើបនាយទុកទូរស័ព្ទរួចដើរទៅរក ។

« Taehyung!! » រាងតូចកាលបើលឺអ្នកហៅ ឈ្មោះហើយងាកទៅឃើញថាជាគ្រូល្មោភកាមកាលពីម្សិលមិញក៏សម្លក់ឲ្យថ្លែតែម្ដង ។

« ថ្ងៃនេះមកពីព្រឹកដល់ហើយន៎ » Jungkook និយាយរាក់ទាក់ដូចស្គាល់គ្នាមករាប់សិបឆ្នាំហើយចឹង ។

« ខ្ញុំជាមិត្តលេងសើចរបស់លោកគ្រូហ្អេ៎? » Tae សួរមុខស្មើ កំពុងតែមិនចូលចិត្តស្រាប់ផងមកនិយាយ ស្និទ្ធបែបនេះ គេមិនចូលចិត្ត ។

« អត់ទេ ជាសិស្ស » Jungkook

« បើអ៊ីចឹងជួយធ្វើខ្លួនឲ្យសមជាគ្រូផង មិនមែនមក និយាយលេងសើចជាមួយសិស្សចឹងទេ » រាងតូច ប្រដៅចំៗហើយដើរហួសទុកឲ្យរាងក្រាសស្លើម្នាក់ ឯង ។

« បានន័យថាខ្ញុំជាអ្នកខុស? » Jungkook ចង្អុលមកខ្លួនឯងសួរខ្លួនឯង គ្រាន់តែរាក់ទាក់ក៏គេខុសដែរចឹងឬ?

« អគារនៅខាងមុខឡើងទៅជាន់ទីពីរទៅដល់ថ្នាក់ឯងហើយ » Tae

« អរគុណបងប្រុស » Donghae អោនខ្នងអរគុណបងប្រុសមុននឹងដើរទៅឯរាងតូចក៏ហួសទៅអគារខ្លួន ដែលនៅក្បែរគ្នាដែរ ។

_ Tae ដើរមកដល់ថ្នាក់ក៏បានជួបនឹងក្រុម Karen ដែលឈរដូចជាចាំគេស្រាប់ មើលមុខម្នាក់ៗចង់រក រឿងគេច្បាស់ណាស់ ទើបរាងតូចមិនខ្វល់ដើរទៅ ដល់ពីមុខថ្នាក់ក៏ឃើញដងអំបោសឃាំងមាត់ទ្វារជាប់ប្រហែលជាដាក់ដើម្បីឲ្យ Tae ដើរប៉ះច្បាស់ជាមានអ្វីធ្លាក់ពីលើមិនខាន ។

« IQ ទាបមែនទែន » រាងតូចនិយាយក្នុងចិត្តគ្រវី ក្បាល ល្បិចនេះពួកនាងធ្វើដាក់គេប៉ុន្មានដងហើយតែ Tae ដឹងបានមុនរហូតមិនដែលធ្វើឲ្យពួកនាងជោគជ័យម្ដងណានោះទេ ។

« អា៎វ...នាំគ្នាឈរធ្វើអីឆាប់ចូលថ្នាក់ទៅ » Jungkook ដើរមកដល់ប្រាប់ពួកនាងរួចដើរចូលថ្នាក់ដោយមិនបានចាប់អារម្មណ៍នឹងដងអំបោសក៏ ទាក់ជើងដួលទៅក្នុងថ្នាក់ធ្វើឲ្យទឹកមួយកាធុនធ្លាក់ចុះមកសើមខ្លួននាយជោគ នៅមានម្សៅមីដែល Karen ចងទុកក្បែរនោះក៏ធ្លាក់មកលើ Jungkook មួយតង់ ទៀត ពេលនេះក្បាលនិងមុខនាយពេញទៅដោយ ម្សៅដូចតួកំប្លែង សិស្សគ្រប់គ្នាសើចនឹងរូបរាងគេឡើងលាន់ពេញថ្នាក់តែម្ដង ។

« លោក...លោកគ្រូ... » Karen ចង់ហៅ Jungkook ក៏ហៅមិនចេញខ្លាចគេដឹងថាក្រុមនាងជាអ្នកធ្វើ ។

« អ្នកណាលេងសើចបែបនេះ? អ្នកណា? » រាងក្រាសងើបឈរឡើងទាំងខឹងពេញខ្លួន បង្រៀនមិនទាន់បានពីរថ្ងៃផងក៏ជួបរឿងបែបនេះទៅហើយឯTae ក៏មិនមាត់ឈរមើលគេទាំងអស់សំណើចក្នុងចិត្ត ម្សិលមិញល្មោភកាមដាក់គេ ថ្ងៃនេះក៏ជួបរឿងស៊យជំនួសគេវិញទាល់តែបាន ។

« កុំឲ្យខ្ញុំដឹងឲ្យសោះថាអ្នកណាជាអ្នកធ្វើ មិនចឹងពិន្ទុប្រឡងខែនេះខ្ញុំឲ្យធ្លាក់ស្វ័យប្រវត្តិហើយ » Jungkook សួរឡើងបែបខឹងពិតមែនទើបភ្លាមនោះ Karen ក៏ចង្អុលទៅ Tae ភ្លាម ។

« គឺ Kim Taehyung ជាអ្នកធ្វើលោកគ្រូ!! » រាងតូចបើកភ្នែកធំៗសឹងមិនចង់ជឿថានាងទម្លាក់កំហុសមកឲ្យគេ ដែលពេលនេះ Jungkook ក៏សម្លឹងមុខគេថែមទៀត ។

« Kim Taehyung ទៅជាមួយខ្ញុំភ្លាម » រាងក្រាសថាហើយក៏ទាញដៃរាងតូចទៅតាមខ្លួនធ្វើឲ្យ Tae ងាកមកសម្លក់ Karen ដែលឈរអោបដៃញញឹមជាមួយគ្នីគ្នាពេលធ្វើបាបគេទាល់តែបានសម្រេច
ចាំមើលតែ Jungkook ធ្វើអីគេ ច្បាស់ណាស់ថាគេ នឹងសងសឹកពួកនាងវិញដូចគ្នាដែរ ។

To be continued......🍑❤️

Continue Reading

You'll Also Like

233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
206K 12.5K 60
ខាសៀ ថេយ៉ុងគឺជាក្មេងកំព្រាម្នាក់់រស់ ពេលគេធំឡើងពេញវ័យ18ឆ្នាំមុខមាត់ស្អាតណាស់ប៉ុន្តែទាស់ត្រង់ថាមានស្នាមដៅព័ណ៌ក្រហមនៅថ្ពាល់ខាងឆ្វេង ហើយសព្វថ្ងៃមុខរបរអ...
1K 122 5
Taehyung x Jungkook ឈ្មោះរបស់អូននៅលើមាត់របស់បង ការចងចាំរបស់អូនស្ថិតក្នុងខួក្បាលរបស់បង អនុស្សាវរីយ៍ទាំងប៉ុន្មានគឺនៅក្នុងបេះដូងរបស់បង។
391K 24.2K 48
Jungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញ...