ម្ចាស់វិមានរបាំងមុខ [18+](ចប់)

By HATAKE_QING

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ More

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី23:ចេញឲ្យឆ្ងាយពីគេ

2.2K 169 8
By HATAKE_QING

ពាក់កណ្ដាលរាត្រី*

គ្រប់គ្នានៅក្នុងភូមិគ្រឹះសុទ្ធតែកំពុងតែលង់លក់ជាប់នៅក្នុងសុបិន្តរបស់ខ្លួនដែលកើតមានឡើងរាងៗខ្លួន អំឡុងពេលដែលបរិយាកាសស្ងប់ស្ងាត់ឮតែសម្លេងខ្យល់បែរជាមានបុរសម្នាក់បានលេចមុខឡើងមិនដឹងថាប្រភពចេញមកពីខាងណា

នាយព្យាយាមតោងបង្អួចដែលមិនបានបិតដើម្បីផ្លោះចូលមកខាងក្នុងបន្ទប់របស់xiao zhan

"ហ៊ឺស...បានហើយ!យប់នេះឯងនឹងក្លាយជារបស់យើងណាក្មេងតូច...."នាយចូលមកដល់បន្ទប់សម្លឹងមើលអ្នកដែលគេងបែរខ្នងលើពូកអាក្រាតកាយដោយមានភួយបិតបាំងត្រឹមពាក់កណ្ដាលខ្លួនបង្ហាញខ្នងដ៏សខ្ចីទាក់ទាញដល់អ្នកដែលបានឃើញសឹងតែទ្រាំមិនបាន

"សួស្ដី....."សម្ដីមាំនិងសោះកក្រោះពោរពេញទៅដោយឈាមត្រជាក់បានបន្លឺឡើងពីក្រោយខ្នងរបស់kyoជាហេតុធ្វើឲ្យkyoឆ្ងល់ជាខ្លាំង ក្រែងxiao zhanគេងបន្ទប់តែម្នាក់ឯងទេឬ?

"ឯងជាអ្នកណា???"kyoងាកទៅក្រោយសម្លឹងមើលទៅអ្នកដែលឈរឱបដៃផ្អែកនឹងជញ្ជាំងក្បែរបង្អួចដោយគ្រោងនូវសម្លៀកបំពាក់គេងយប់របស់ប៉ាxiao zhan(ខ្ចីអាវឪក្មេកពាក់)

"សំណួរនេះយើងជាអ្នកសួរឯងទើបត្រូវ!"yibo

"តាមពិតជាមនុស្សខ្វាក់ឯងទេឬ??ភ្លេចយើងហើយ?យើងជាមនុស្សម្នាក់ដែលជួបឯងជាមួយនឹងxiao zhanនៅមន្ទីរពេទ្យ ឈ្មោះរបស់យើង.."និយាយមិនទាន់ផុតពីមាត់ផងក៏ត្រូវអ្នកម្ខាងទៀតនិយាយកាត់

"កូនមីsp kyoទេឬ????"yibo

"ឯង....!!!!!!"រាងក្រាស់ស្រាប់តែក្រោធនៅពេលអ្នកម្ខាងទៀតហៅខ្លួនថាសំផឹង

"កុំគិតថាខ្លួនឯងអស្ចារ្យឲ្យសោះ!ឯងត្រឹមជាមនុស្សខ្វាក់តែប៉ុណ្ណោះ!"kyo

"យើងដូចជាមិនបាននិយាយថាយើងអស្ចារ្យទេ...ត្រចៀកសុទ្ធតែអាចម៍ទើបស្ដាប់ច្រឡំបែបនេះ!ខ្វេះចេញទៅ!"yibo

"ឯង....អាចង្រៃ!!!!!!!!!!!"kyoទ្រាំមិនបានក៏រត់ទៅរករាងក្រាស់បម្រុងនឹងដាល់នាយមួយដៃ តែនាយរហ័សក៏គេចចេញទាន់ នាយអាចដឹងពីចលនាអ្នកម្ខាងទៀតផ្លាស់ទីបានតាមរយៈសម្រឹបជើងនិងប្រើអារម្មណ៍ដើម្បីអាចដឹងពីអ្នកក្បែរខ្លួន

Yiboពេលដែលថយទៅក្បែរគ្រែ នាយប្រើវេទមន្តហុំព័ទ្ធក្បួនកុំឲ្យប៉ះពាល់ដល់របស់របរអំឡុងពេលវៃគ្នា និងមិនឲ្យឮសម្លេងនោះទេ

"ឯង...មិនមែនជាមនុស្សទេ!បីសាច...!!!!"kyoក្រោយពីដឹងថាyiboមិនមែនជាមនុស្សធម្មតា គេចាប់ផ្ដើមឈានជើងថយក្រោយ

"ចង់ទៅណាអាកូនក្មេង????"yiboបំបាំងកាយមកខាងក្រោយខ្នងkyoប្រើរយៈពេលមិនដល់1វិនាទីនោះទេ

ឌឹប.....

រាងក្រាស់ដាក់មួយកែងដៃចំកណ្ដាលក្បាលkyoឈ្លៀតពេលអ្នកម្ខាងទៀតភ្លេចខ្លួនធ្វើឲ្យkyoដួលផ្កាប់មុខទៅលើដីក្រោកមិនចង់រួច ហេតុអីខ្លាំងយ៉ាងនេះ???

"Sorry bro!រកផ្លូវស្លាប់ខ្លួនឯងទេ.."yiboហក់ទៅរកkyoក៏ត្រូវkyoយកដៃរងដៃដែលបម្រុងនឹងដាល់លើមុខរបស់ខ្លួន

វឹប...
ព្រូស...

Kyoធាក់yiboរហូតដល់នាយឃ្ទាតទៅម្ខាង kyoយកកូនដំបងតូចមួយ ចុចប៉ូតុងដែលនៅលើដំបងមួយនោះ ជាហេតុធ្វើឲ្យដំបងមួយនោះប្រែសភាពពីតូចទៅជាវែងហើយធំ គេទាញកាំភ្លើងខ្លីមួយដើមចេញមកដូចគ្នា

Kyoក្រោកឈរដៃម្ខាងកាន់ដំបង ដៃម្ខាងកាន់កាំភ្លើង គេប្រាកដក្នុងចិត្តណាស់ថាខ្លួនអាចនឹងផ្ដួលyiboបាន នេះក៏ព្រោះតែyiboគ្មានអាវុធនៅក្នុងដៃនោះទេ

ផាំងៗ.....

គ្រាប់កាំភ្លើង2គ្រាប់រះទៅរកyiboផ្ទួនគ្នាចំដើមទ្រូងធ្វើឲ្យyiboដួលទៅលើដីម្ដងទៀត ឃើញឱកាសល្អ kyoរត់ទៅរករាងសង្ហារដើម្បីផ្ដួលនាយ

ឌឹបៗៗៗ.....

Kyoលើកដំបងវាយយកៗមិនអាចសូម្បីតែឲ្យyiboក្រោកឈរតទល់រួច

"អឹក..ខឹក...!!!!"រាងសង្ហារត្រូវក្អួតឈាមចេញមកដូចបាក់ទំនុបតាមកម្លាំងរបស់kyo

Kyoវាយរហូតដល់yiboដួលសន្លប់លើដីមិនអាចកម្រើកបានតទៅទៀត ឯឈាមវិញគឺឃ្ទាតមកប្រឡាក់លើឥដ្ឋបន្ថែមទៀតផង

"ហឺស....យើងមិចនឹងអាចចាញ់ក្រោមដៃមនុស្សខ្វាក់ដូចជាឯងបានទៅ???"មិនត្រឹមតែនិយាយ kyoក៏យកជើងជាន់លើក្បាលរបស់yiboហើយញីតិចៗទាំងមានអំនួត គេឱនចុះក្រោមចាប់បោចសក់yiboលើកឡើង បំណងចង់ដោះរបាំងមុខរបស់នាយចេញ

ឌឹប....
ព្រូស...
ផូស.....

ស្រាប់តែពេលនោះ អ្នកដែលសន្លប់បែរជាលេចស្នាមញញឹមចុងមាត់ គេចាប់កាន់ជើងរបស់yiboចាប់បោកទៅលើដីមួយទំហឹងធ្វើឲ្យyiboស្លឺភ្នែកក្រឡុកខួរតែម្ដង

Yiboហក់ឡើងអង្គុយពីលើkyoរួចចាប់កាន់ក្បាលkyoបោកទៅនឹងឥដ្ឋរហូតដល់បែកក្បាលហូរឈាមមកជាដំណំ ឯកាំភ្លើងនិងដំបងក៏របូតចេញពីដៃរបស់នាយ

"ចេញឲ្យឆ្ងាយពីគេ!"សម្ដី5ម៉ាត់បន្លឺចេញពីក្រអូមមាត់របស់នាយជាលើកចុងក្រោយមុននឹងយកដៃចាក់ទម្លុះចូលទៅក្នុងខ្លួនរបស់kyoធ្លុះទៅដល់ខាងក្រៅបែកឈាមហូរចេញមកប្រឡាកើពេញឥដ្ឋ

"អឹក..ហឹក....!!!អាចោរម្សៀត!!!!"kyoនៅតែមិនព្រមចុះចាញ់សម្លក់ទៅកាន់yibo

Yiboលែងមាត់ក៏ដកដៃដែលប្រឡាក់ទៅដោយឈាមkyoចេញពីខ្លួនkyoហើយក្រោកឡើងនិងជាន់ក្បាលkyoវិញ

"ចេញទៅ!"yibo

"យ...យើងនឹងមិនលើកលែងឲ្យឯងនោះទេ!"kyoប្រឹងត្រដរខ្យល់ក្រោកឡើងយ៉ាងវេទនា គេក៏រត់គេចចេញពីទីនោះបាត់ទៅទាំងក្នុងខ្លួនពោរពេញទៅដោយគំនុំ(វៃគេអត់ឈ្នះខឹងគេ-,-!)

Yiboដោះរបាំងមុខចេញ រួចក្រលាស់សក់ក្បាលរបស់ខ្លួននិងយកដៃញីតិចៗ គេប្រើយុទ្ធសិល្បសម្អាតទីនោះឲ្យស្អាតហើយលុបដានចោលមិនឲ្យសល់សូម្បីតែបន្តិច ឯរបួសនៅលើខ្លួនក៏ត្រូវរលុបអស់មកដូចដើមវិញដោយមិនភ្លេចដកក្បួនដែលខ្លួនបានដាក់នោះ

Yiboយកដៃរាវបោះជំហ៊ានជើងម្ដងបន្តិចៗព្រោះខ្លាចដួលដើម្បីទៅរកគ្រែរបស់រាងតូច ក្រោយពីប៉ះទៅនឹងគ្រែហើយគេក៏ឡើងទៅលើគ្រែប្រះខ្លួនទាញអ្នកដែលគេងបែរខ្នងទាញយកមកឱបជាប់ទ្រូងហើយបិតភ្នែកគេងតែម្ដងទៅ

ស្អែកឡើង*

ពន្លឺព្រះអាទិត្យបានជះចាំងចូលបំភ្លឺតាមបង្អួចចូលទៅក្នុងបន្ទប់ បានចាំងដល់អ្នកដែលគេងលង់លក់នៅលើគ្រែត្រូវភ្ញាក់ដឹងខ្លួនដើម្បីទទួលយកថ្ងៃថ្មី

ស្របនឹងគ្រានោះដែរ ត្របកភ្នែករបស់xiao zhanចាប់ផ្ដើមបើកបន្តិចម្ដងៗ ស្នាមញញឹមស្រស់ស្រាយនៅពេលព្រឹកក៏បានរំលេចឡើងនៅពេលដែលបានឃើញផ្ទៃមុខរបស់ដែលខ្លួនបានលួចចាប់ចិត្តមុនគេ

Xiao zhanងើយសម្លឹងមើលទៅផ្ទៃមុខរបស់នាយ ទោះនៅក្នុងសភាពការណ៍បែបណាក៏នាយនៅតែperfectដដែលដូចជាពេលនេះអញ្ចឹង...

ដៃស្រឡូនដែលស្អាតដូចទៅនឹងមនុស្សស្រីបានលើកមកអង្អែលលើថ្ពាល់របស់នាយថ្នមៗ ពេលអង្អែលសុខៗគេចាប់ផ្ដើមប្ដូរទៅជាទាញថ្ពាល់របស់នាយលេងតិចៗហើយសើចនៅដើមក ហេតុអីថ្ពាល់ទន់ដូចកូនង៉ាបែបនេះ?អេ..បើថតរូបទុកលេងល្អទេ?គិតរួចxiao zhanទាញទូរសព្ទយកមកថត

"ខូចម្លេសហ៊ានថតរូបយើង?"ពេលកំពុងតែថតyiboបែរជាបើកភ្នែកឡើងនិងនិយាយទៅកាន់xiao zhan

"ល...លោកភ្ញាក់យូរហើយនៅ?"xiao zhanទុកទូរសព្ទហើយនិយាយទាំងមុខក្រហមខ្មាស់អៀននៅពេលដែលត្រូវរាងក្រាស់ចាប់បាន

"តាំងពីពេលដែលមានក្មេងឆ្កួតចាប់ទាញថ្ពាល់យើង!"yibo

"ត..តាមពិតទៅខ្ញុំទាញថ្ពាល់លេងទេ....គ..គ្មានបំណងនោះទេអឹម....."ពាក្យទាំងអស់ត្រូវលេបចូលវិញនៅពេលដែលត្រូវបានអ្នកម្ខាងទៀតប៉ះថ្ពាល់របស់ខ្លួនចាប់កាន់ចង្ការឲ្យងើយឡើងទៅលើនិងទម្លាក់បបូរមាត់របស់ខ្លួនលើមាត់របស់xiao zhanថ្នមៗ

"ហុឹម...!"រាងតូចបិតភ្នែករួចតបស្នងស្នាមថើបទៅកាន់yiboវិញរហូតដល់មានអារម្មណ៍ថាអស់ខ្យល់ទើបដកមាត់ចេញ

"អរុណសួស្ដី.."yibo

"អ...អរុណសួស្ដី!"xiao zhanនិយាយទាំងសម្លឹងមើលមុខyiboមិនដាក់ភ្នែក បើសិនជាអាចលេបបានគេនឹងលេបហើយ

Skip.....

ទម្រាំរៀបចំខ្លួនរួចរាល់ពេលនេះម៉ោង10ព្រឹកទៅហើយទើបអាចចុះមកខាងក្រោមដោយមានxiao zhanកាន់ដៃyiboជាប់ដើម្បីនាំផ្លូវ

អំឡុងពេលដែលដើរចុះមកខាងក្រោមក៏ស្រាប់តែឃើញបុរសម្នាក់ដែលអាចប្រាកដចិត្តច្បាស់ថាជាអ្នកណាកំពុងតែអង្គុយនៅលើសាឡុងនិយាយជាមួយឪពុកម្ដាយរបស់ខ្លួន

"អូរ..គេចុះមកល្មម!zhan!នេះkyo!គេបានប្រាប់ថាគេជាមិត្តរបស់កូន!គេក៏មកសួរសុខទុក្ខកូនតែម្ដង!អីយ៉ា...មានមិត្តជាមហាសេដ្ឋីមិចមិនប្រាប់ឲ្យពួកយើងដឹងបែបនេះ?"លោកម្ចាស់xiao

"ខ្ញុំទៅរៀបចំអាហារពេលព្រឹកឲ្យអ្នកទាំងអស់គ្នា!"ថារួចអ្នកស្រីxiaoក៏ក្រោកចេញទៅផ្ទះបាយ

"ម...មិត្ត?"xiao zhan

"អេ...ក្រែងខ្ញុំធ្លាប់និយាយថាសុំរាប់អានឬ?ហើយឯងក៏មិនប្រកាន់ដែរ!"kyoក្រោកឈរនិយាយទៅកាន់អ្នកដែលឈរនៅលើជណ្ដើរ

"អូស...ត្រូវហើយ!ខ្ញុំវិសនឹងភ្លេច!គាត់ក៏ជាមិត្តខ្ញុំដែរ..ទើបនឹងរាប់អានថ្មីៗ!"xiao zhan

"បាទ!"kyoញញឹមយ៉ាងស្រស់ទៅកាន់រាងតូចដោយមិនភ្លេចដៀងទៅមើលដៃដែលកាន់ដៃyiboជាប់ 2ដងហើយដែលឃើញកាន់ដៃគ្នាស្អិតបែបនេះ(ថីច្រណែន?)

(អានឹងមកទៀត!!!!)yiboជ្រួញចិញ្ចើមចូលគ្នានិងបន្លឺសម្លេងឡើងក្នុងចិត្ត គិតទៅអត់រៀងមែនហា តែ......ក្រែងយប់មិញkyoរងរបួសធ្ងន់ធ្លុះខ្លួនដោយសារតែនាយឬ??ហេតុអីក៏អាចឈរនៅទីនេះបាន???

សូមរង់ចាំភាគបន្ត.......

Continue Reading

You'll Also Like

1.7M 95.2K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.3K 84 9
Did you heard a love with hate? Is that possible Is it love ❤ Or Hate Here is a love story of sumellika Love Or hate ❤ new sumellika love story #...
3.7K 335 19
ធ្លាប់តែជាម៉ាហ្វៀដែលមានចិត្តកាចសាហាវឃោរឃៅសម្លាប់មនុស្សដូចសម្លាប់សត្វ តើនឹងក្លាយជាបែបណាពេលដែលម៉ាហ្វៀម្នាក់នេះត្រូវបានឆ្លងភពទៅសម័យមួយផ្សេងទៀតហើយឋិតក្នុ...
17.1K 461 31
as the title suggests. Males from Star Wars Who'll be covered? Kylo Ren Luke Skywalker Anakin Skywalker Han Solo Finn Poe Dameron General Hux Obi-Wa...