ម្ចាស់វិមានរបាំងមុខ [18+](ចប់)

By HATAKE_QING

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ More

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី19:លោកចេះអៀន?

2.4K 195 39
By HATAKE_QING

"គាត់យ៉ាងមិចទៅហើយ?"haoxuan

"អ្នកជំងឺខ្វះឈាមច្រើនណាស់!ពេលនេះពួកយើងកំពុងតែត្រូវការឈាមជាបន្ទាន់ឯប្រភេទឈាម..គឺវាពិតជាចម្លែកខ្លាំងណាស់!ពួកយើងមិនគិតថាប្រភេទឈាមរបស់គេអាចនឹងមាននៅលើពិភពលោកមួយនេះនោះទេ!"

"ខ្ញុំ!យកឈាមខ្ញុំទៅ!"xiao zhanនិយាយទាំងមិនបានគិតច្រើនឲ្យតែអាចជួយដល់រាងក្រាស់បានគឺគេមិនស្ដាយនោះទេ

"ឈាមប្រភេទនេះមានតែត្រកូលwangប៉ុណ្ណោះ!យកឈាមខ្ញុំទៅ!"haoxuan

"ល្អ!សូមមកតាមខ្ញុំ!"ថារួចគ្រូពេទ្យក៏នាំhaoxuanចាកចេញពីទីនោះ

"មានរឿងអី?"អ្នកស្រីxiaoសួរទាំងមិនយល់

"គឺ..."xiao zhanក៏ប្រាប់រឿងរ៉ាវទាំងអស់ដល់ពួកគាត់ឲ្យបានដឹងពីហេតុការណ៍ដែលគេបានជួបប្រទះក្នុងយប់នេះ

Skip.....

បន្ទាប់ពីបានព្យាយាមនិងរុំរបួសឲ្យរាងក្រាស់រួចមក នាយក៏ត្រូវបានគេបញ្ជូនទៅបន្ទប់ធម្មតាដើម្បីសម្រាកនិងព្យូសេរ៉ូម ឯរបាំងមុខក៏ត្រូវបានដោះចេញមកដូចគ្នា ចាំថាកាលគ្រូពេទ្យប៉ុន្មាននាក់ដែលបានឃើញមុខនាយពីដំបូងគឺសឹងតែសន្លប់ទៅហើយ គាត់ពិតជាស្មានមិនដល់ថាហេតុអ្វីនាយសង្ហារខ្លាំងដល់ថ្នាក់នេះ សម្រស់របស់ម្ចាស់វិមានដ៏ល្បីមួយនេះពិតជាដូចទេវបុត្រខ្លាំងណាស់ បើមិនប្រាប់ពួកគេអាចគិតថានាយមិនមែនជាមនុស្សធម្មតានោះទេទោះជាមានស្នាមជាំនៅលើមុខក៏មិនអាចបិតបាំងភាពសង្ហាររបស់នាយបាន

Haoxuanពេលដែលដឹងរឿងនេះគេបានយកលុយបិតមាត់គ្រូពេទ្យទាំងនោះដាច់ខាតមិនឲ្យលេចឮព័ត៌មានដល់ខាងក្រៅនិងហាមនិយាយរឿងទាក់ទងនឹងមុខមាត់របស់yiboប្រាប់ដល់អ្នកផ្សេង

ថ្ងៃនេះក៏ជាថ្ងៃដែលនាយបានដឹងខ្លួនឡើងវិញ តែគេនៅមានបង់រុំរបួសកន្លែងពោះនិងមានស្នាមជាំលើមុខបន្តិចបន្តួចបណ្ដាលមកពីការវាយគ្នាមើលទៅគឺដូចជាម៉ាហ្វៀកំណាចម្នាក់

"បងនៅឈឺដែរទេ?"អ្នកជាប្អូននិយាយទាំងជួយគ្រាឲ្យបងប្រុសរបស់ខ្លួនអង្គុយផ្អែកនឹងក្បាលគ្រែ ពេលនេះគេនៅតែ2នាក់yiboព្រោះគ្រប់គ្នាសុទ្ធតែរវល់ទៅបំពេញកិច្ចការរបស់ខ្លួនរាងៗខ្លួន

រាងសង្ហារមិនឆ្លើយតបនឹងសំណួរតែក្រវីក្បាលជំនួសចម្លើយដែលអាចបញ្ជាក់ប្រាប់ដល់ប្អូនរបស់ខ្លួន នេះម៉ោងប៉ុន្មានហើយ?ពេលយប់ឬក៏ពេលថ្ងៃ?គេសន្លប់យូរប៉ុណ្ណាហើយ?

"ខ្ញុំនឹងប្រាប់ដំណឹងនេះដល់xiao zhan!"និយាយរួចគេក៏ចុចទូរសព្ទតេទៅហៅរាងតូច

"កុំអី!ឲ្យគេសម្រាកទៅ!មើលទៅគេអាចនឹងហត់ព្រោះការងាររបស់គេ!"yibo

"មិនអីនោះទេ!អាឡូ...."គេនិយាយបន្ទាប់ពីអ្នកម្ខាងទៀតលើកទទួល

បន្តិចក្រោយមក....

គ្រាំង...

"ល..លោកដឹងខ្លួនហើយ....ជ័យយោ...សប្បាយចិត្តណាស់!!!"ទ្វារសឹងតែបាក់ដោយសារស្នាដៃរាងតូច គេរត់ទៅឱបរាងក្រាស់ដែលកំពុងតែអង្គុយនៅលើគ្រែអ្នកជំងឺទាំងមិនបានគិតថាប៉ះពាល់ដល់របួសរបស់នាយ

"អឹម....!!!!"ទោះជាប៉ះពាល់ដល់របួសរបស់នាយតែនាយមិនហ៊ានមាត់បានត្រឹមបញ្ចេញសម្លេងបន្តិចរួចលើកដៃអង្អែលក្បាលរាងតូចថ្នមៗ

"....."haoxuanបានត្រឹមធ្វើមុខស្លឺ មកដល់ភ្លាមក៏រត់មិនមើលមុខគេតែម្ដង

"ដឹងថាខ្ញុំភ័យខ្លាំងយ៉ាងណាដែរទេពេលដែលលោកត្រូវបីសាចគ្រប់គ្រង...អូរព្រះអើយ...សំណាងណាស់ដែលលោកអស់អី!!"xiao zhanជ្រុបមុខនឹងទ្រូងរបស់នាយបណ្ដើរនិយាយបណ្ដើរ

"ហុឹម...!"ស្នាមញញឹមស្រទន់បានរំលេចលើផ្ទៃមុខរបស់រាងសង្ហារថ្នមៗ គេយកដៃម្ខាងដែលទំនេរប៉ះលើផ្ទៃមុខខ្លួនឯងទើបដឹងថាគ្មានរបាំងមុខ គេមិនទម្លាប់នឹងការដែលគ្មានរបាំងមុខសោះ

"មើលក្បាលខ្ញុំនៅទីនេះផង!"haoxuan

"អូរ...សុំទោសខ្ញុំភ្លេចខ្លួន....សុំទោស!!!"ថារួចទើបគេប្រញាប់ព្រលែងរាងក្រាស់ចេញវិញ

"មិនអីទេ!"yiboនិយាយថើរៗដាក់xiao zhan

"ត្រូវហើយ..ខ្ញុំភ្លេច...លោកឈ្មោះអីដែរទៅ???"ដល់ពេលនេះទើបxiao zhanនឹកគិតពីឈ្មោះរបស់អ្នកម្ខាងទៀត

"សុំសន្លប់មួយសិន!ស្មាលនេះទើបនឹកគិតឃើញរឿងសួរឈ្មោះ..គាត់ឈ្មោះwang yiboហើយគាត់ជា...."haoxuan

"អឹកហឹម...."yiboក្រហឹមកាត់សម្ដីhaoxuan

"គាត់ជាអី?"xiao zhan

"គាត់ជាប្រុសសង្ហារនោះអី!មិនមើលទេឬ?សូម្បីតែមុខជាំក៏នៅតែសង្ហារ តិចទៀតទៅបង្ហាញម៉ូតហើយ!"haoxuan

"អាតាណើប!"yibo

"ខ្ញុំនិយាយអីខុសឬ???"haoxuan

"មោះកុំឈ្លោះគ្នា...មើលចុះឈាមហូរចេញមកទៀតហើយ!"រាងស្ដើងនិយាយស្របពេលឃើញឈាមហូរប្រលាក់បង់រុំរបួសនិងប្រលាក់ដល់អាវរបស់រាងក្រាស់ដូចគ្នា

"មិនអីនោះទេ!ពេលនេះជាពេលអីហើយ?"yibo

"បើលោកចងខ្សែរភ្នែកបែបនេះមិចនឹងអាចមើលឃើញបានទៅ!មេឃបើកថ្ងៃឡើងជះពន្លឺចូលមកចាំងភ្នែកខ្ញុំហើយ"xiao zhanបម្រុងនឹងយកដៃទៅស្រាយខ្សែរដែលចងភ្នែកនាយចេញ តែនាងបែរជាងាកមុខទៅម្ខាងមិនឲ្យគេប៉ះខ្សែរ

"សុំទោស..."នាយទម្លាក់ទឹកមុខចុះបន្តិចជាហេតុធ្វើឲ្យរាងស្ដើងមានចម្ងល់

"ភ្នែកគាត់មិនអាចមើលមិនឃើញនោះទេទើបគាត់សួរ..."haoxuan

"ពិតមែនឬ???"រាងតូចសឹងមិនជឿនឹងពាក្យដែលរាងសង្ហារនិយាយ

"បោកឯងធ្វើអី?បើសិនជាគាត់មើលឃើញគាត់ចាំបាច់អីត្រូវចងខ្សែរបែបនេះ?"haoxuan

"សុំទោសផងដែលមុននេះខ្ញុំខ្វះការគួរសម!លោកបានការពារខ្ញុំ....ខ្ញុំនឹងមើលថែលោកដើម្បីអរគុណដល់លោក!"xiao zhan

"មិនបាច់លំបាកដល់ឯងនោះទេ!យើងអាចមើលថែខ្លួនឯងបាន!"yiboយកដៃច្រត់គ្រែបម្រុងនឹងក្រោកចេញតែក៏ត្រូវដួលទៅវិញព្រោះរបួសចេញឈាមកាន់តែខ្លាំង

"មើលថែស្អីបើក្រោកមិនចង់ទាំងរួចផង!"រាងតូចថាឲ្យរាងក្រាស់

"ខ្ញុំទៅហៅគ្រូពេទ្យសិន!"ថារួចhaoxuanក៏ចេញទៅក្រៅ

បន្តិចក្រោយមកគ្រូពេទ្យក៏មកដល់ហើយពិនិត្យដល់រាងក្រាស់ គាត់ក៏បានឲ្យបង់រុំថ្មីដោយឲ្យxiao zhanចាត់ការរឿងដោះសម្លៀកបំពាក់និងប្ដូរបង់រុំរបួស

"ខ្ញុំទៅទិញអាហារសម្រាប់អ្នកទាំង2!"ដោយមិនចង់រំខាន haoxuanក៏ធ្វើពុតជាទៅទិញអាហារ

គេប្រញាប់ចេញទៅក្រៅម្ដងទៀត តាមពិតទៅគេមិនបានទៅណានោះទេគឺតេហៅjiyangដើម្បីមកលួចមើលសកម្មភាពអ្នកទាំង2តាមចន្លោះប្រហោងទ្វារតូចមួយនៅខាងក្រៅ

"ខ្ញុំជួយដោះឲ្យលោក!"xiao zhanបម្រុងនឹងដោះលេវអាវរបស់នាយតែនាយចាប់យកដៃខ្ទប់រាងកាយរបស់គេមិនឲ្យxiao zhanប៉ះពាល់

"???"xiao zhan

"កុំអី!ទុកឲ្យយើងប្ដូរខ្លួនឯង...."yibo

"អីយ៉ា..ចិត្តច្រើនម្លេសគ្រាន់តែជួយដូរឲ្យលោកសោះ!ឲ្យលឿនឡើង!ប្រយ័ត្នហូរឈាមកាន់តែខ្លាំង!"xiao zhan

"ទេ!"yiboនៅតែមិនព្រម

"ឬលោកអៀន?????"xiao zhan

"មិចនឹងអាចទៅ!"yibo

"ប្រុសដូចគ្នាសោះអៀនអីទេស៎!"xiao zhan

"មិនបានអៀននោះទេ!"រាងក្រាស់ប្រកែកទាំងមុខក្រហម

"ហឺយ...មានតែវិធីនេះ!"ថារួចរាងតូចក៏ឡើងពីលើរាងក្រាស់ហើយចាប់ដោះអាវនាយ

Yiboនៅតែចចេស គេមិនព្រមឲ្យរាងតូចប្ដូរឲ្យគេនោះទេ អាចថាគេខានឲ្យអ្នកដទៃមើលរាងកាយគេយូរពេកទើបមិនទម្លាប់

"លោកហ៎...."រាងស្ដើងនៅតែប្រឹងចាប់រាងក្រាស់ដោះអាវ គេរង្គើរខ្លួនកកិតលើភាពរឹងមាំរបស់រាងក្រាស់ធ្វើឲ្យអ្នកខាងក្រោមកាន់តែអៀនលើសដើមព្រោះកូនប្រុសរបស់គេចាប់ផ្ដើមងើបឡើង ទ្រាំមិនបានចាប់អុកលែងដឹងមន្ទីរពេទ្យឥឡូវនឹង!បើខានជាង1ឆ្នាំហើយ!

ខ្វោក....
ព្រូស...
អុឹម.....

គេចាប់កន្រ្តាក់មួយកម្លាំងដៃធ្វើឲ្យរហែកអាវអ្នកម្ខាងទៀតតែក៏ទប់លំនឹងខ្លួនមិនបានទើបដួលពីលើនាយឯបបូរមាត់ក៏ប៉ះគ្នាបង្កើតបានជាស្នាមថើបមួយ

រាងតូចបម្រុងនឹងដកមាត់ចេញតែអ្នកម្ខាងទៀតចាប់ក្បាលគេជាប់រួចរុកអណ្ដាតចូលមាត់របស់គេក្រលាស់យកសារជាតិផ្អែកយ៉ាងស្ទាត់ជំនាញ ដៃដែលទំនេរលូកចូលអាវរបស់រាងស្ដើងស្ទាបលើរាងកាយរបស់គេប្រើម្រាមដៃមេអង្អែលថ្នមៗ ឯxiao zhanមិនបានប្រកែកសង្ងំឲ្យនាយលូកលាន់តាមអំពើចិត្ត គេមិនដឹងថាខ្លួនឯងគិតអីមិចក៏មិនប្រកែកបែរជាជ្រើសរើសសង្ងំស្ងៀមទៅវិញ

បន្ទាប់ពីប្រើស្នាមថើបដែលពោរពេញទៅដោយក្ដីនឹករលឹកអស់ចិត្តទើបគេព្រមដកបបូរមាត់ចេញ មិចក៏មានអារម្មណ៍ថាក្ដៅបែបនេះទាំងដែលនៅក្នុងម៉ាស៊ីនត្រជាក់សោះ

រាងតូចមិនហ៊ានសម្លឹងមុខនាយចំបែរជាឱនមុខចុះទាំងមុខក្រហមស្រាប់តែប្រទាក់ភ្នែកនឹងរាងកាយដ៏រឹងមាំដែលជាចំណីភ្នែករបស់អ្នកអង្គុយពីលើនាយឲ្យសម្លឹងមើលមិនចង់ដកដង្ហើម កាន់តែធ្វើឲ្យគេក្ដៅលើសដើម

"ល..លោក..ខ្ញុំមានអារម្មណ៍ថាមានអីចាក់ខ្ញុំ!"គេធ្វើចលនាខ្លួនម្ដងបន្តិច

"កុំរង្គើ!នៅឲ្យស្ងៀម!ប្រយ័ត្នត្រូវបានដេកពេទ្យដោយសារតែវា!"yiboខាំមាត់ទប់អារម្មណ៍ហើយកាន់ចង្កេះxiao zhanទប់កុំឲ្យរង្គើ

"ពិតមែនឬ??វាជាអីទៅ???"xiao zhanនិយាយទាំងភ័យតិចៗ

"អាវុធប្រល័យលោក!កុំធ្វើឲ្យវាខឹងឲ្យសោះ!នៅឲ្យតែស្ងៀមទៅប្រយ័ត្នមានគ្រោះថ្នាក់!វាសាហាវណាស់!"yiboនិយាយដូចមែនទែន

"ឈប់រង្គើហើយ!!!!"xiao zhanនិយាយទាំងភ័យយល់ព្រមស្ដាប់តាមសម្ដីរាងក្រាស់

ឈ្លៀតឱកាសyiboចាប់ក្រសោបចង្កេះរបស់មនុស្សដែលគេស្រឡាញ់យ៉ាងណែន

មុខរាងតូចពេលនេះគឺកំពុងតែនៅឆ្ងាយពីមុខរាងក្រាស់តែប៉ុន្មានcm!គេអាចដឹងពីខ្យល់ដង្ហើមរបស់នាយបាន គេពិតជាចាប់ផ្ដើមឈ្លក់វង្វេងនឹងបុរសនៅចំពោះមុខខ្លួនហើយ ផ្ទៃមុខរលោងគ្មានមុនមួយគ្រាប់ វាពិតជាសង្ហារខ្លាំងណាស់ គេមិនអាចឈប់សម្លឹងមើលមុខនាយបាននោះទេ តែហេតុអីបែរជាមានកូនចិត្តមួយបានប្រាប់ថាពួកគេធ្លាប់ស្គាល់គ្នាបែបនេះ??

មើលចុះ!សូម្បីតែចង្វាក់បេះដូងរបស់គេក៏លោតញ៉ាប់ ភាពកក់ក្ដៅបានជ្រាបចូលខ្លូនបន្ទាប់ពីឋិតនៅក្នុងរង្វង់ដៃរបស់អ្នកនៅចំពោះមុខខ្លួន គេពិតជាចង់ឲ្យពេលវេលាឈប់ត្រឹងត្រឹមនេះណាស់

ឯអ្នកខាងក្រៅដែលលួចមើលបានត្រឹមខាំអាវខ្លួនឯងអៀនជំនួសអ្នកខាងក្នុង

មិនត្រឹមតែខាំjiyangវៃដើមដៃhaoxuanតិចៗមុខក្រហមដូចគូទស្វា ហេតុតែគូគេទោះបែកគ្នាក៏នៅsweetចេញ ណាស់តែអាប៉ិនឹងភ្លីភ្លើដូចឡានរលុបលេខ

សូមរង់ចាំភាគបន្ត.....

Continue Reading

You'll Also Like

1.8M 114K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
5K 197 19
ស៊ាវចាន់ Alpha x វ៉ាង អុីបូ Enigma ស៊ាវអុីង omega x វ៉ាង អុីហ្វាង Alpha
1.7M 95.2K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
7K 709 25
wonwooគឺជាក្មេងប្រុសក្នុងត្រកូលម៉ាហ្វៀមួយរូប គាត់មានអាយុ18ឆ្នាំ មានមុខតូចស្អាត ដៃជើងស្អាតបាតព្រោះគាត់ស្ថានក្នុងត្រកូលអ្នកមាន។ លោកjeonនឹងអ្នកស្រីjeonគ...