ម្ចាស់វិមានរបាំងមុខ [18+](ចប់)

HATAKE_QING által

130K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ Több

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី16:នាងត្រឡប់មកវិញហើយ

2.4K 184 3
HATAKE_QING által

ក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់yibo*

"ហុឹម.....!!!!!!!"សម្លេងក្រហឹមដើមកបន្លឺឡើងបន្ទាប់ពីត្របកភ្នែកចាប់ផ្ដើមបើកឡើងម្ដងបន្តិចៗនៅពេលដែលបានដឹងខ្លួនឡើងវិញ នេះគេកំពុងតែនៅទីណា????

"សួស្ដី!!!!!!"សម្លេងក្រលរធំនិយាយពាក្យស្វាគមន៍ទើបធ្វើឲ្យរាងស្ដើងត្រូវក្រោកពីលើគ្រែដ៏ធំមួយនោះហើយងាកទៅតាមប្រភពសម្លេង

"គឺឃើញអ្នកសន្លប់ទើបខ្ញុំមកទីនេះ!"haoxuanញញឹមស្រទន់ដាក់xiao zhanរួចដាក់ខ្លួនអង្គុយលើសាឡុង

"ចុះឯណាមិត្តរបស់ខ្ញុំ???"xiao zhan

"jiyangកំពុងតែញ៉ាំអីនៅខាងក្រោម!ពេលនេះដល់ពេលដែលត្រូវនិយាយរឿងការងារបានហើយឬនៅ?????"haoxuan

"បាទបាន!!!!"xiao zhanក្រឡែកភ្នែកសម្លឹងមើលជុំវិញខ្លួនឃើញថាគេកំពុងតែនៅក្នុងបន្ទប់ដ៏ធំមួយសម្បូរទៅដោយក្បូរក្បាច់រចនាដ៏ប្រណីតគួរឲ្យចង់សម្រាកនៅទីនេះ តែផ្ទៃបន្ទប់បែរជាស្រោបដោយពណ៌ខ្មៅលាយនឹងពណ៌ក្រហមឆេះបូកឡំនឹងពន្លឺភ្លើងទានព្រិលៗបន្ថែមបន្តិចទៀតទៅវិញ

គេមានអារម្មណ៍ថាមុននេះមានអ្នកបានប៉ះពាល់រាងកាយរបស់គេ អេ....ហេតុអីក៏បាត់មនុស្សប្រុសដែលជាប់នៅក្នុងជណ្ដើរយន្តជាមួយគេបែបនេះ????

"គឺ..ខ្ញុំជាម្ចាស់សណ្ឋាគារមួយនេះ!!!ភ្លេចណែនាំខ្លួននៅមុននេះ"Haoxuanដឹងថាxiao zhanកំពុងតែព្យាយាមស្វែងរកបងប្រុសរបស់ខ្លួនទើបគេនិយាយបន្លប់ ជ្រើសរើសការកុហកនិងចាប់ផ្ដើមនិយាយរឿងការងារ នៅពេលនោះរាងស្ដើងមិនបានចាប់អារម្មណ៍ថាមានឧបករណ៍ស្រូបសម្លេងនៅក្បែរគេនោះទេ

Skip.....

ត្រឡប់ទៅមុននេះបន្តិច*

អំឡុងពេលកំពុងតែជាប់នៅក្នុងជណ្ដើរយន្ត xiao zhanកំពុងតែលង់ខ្លួនស្ដាប់ចង្វាក់បេះដូងរបស់yibo បន្ថែមដោយការឋិតក្នុងរង្វង់ដៃរបស់នាយទើបធ្វើឲ្យxiao zhanគេងលង់លក់ដោយមិនដឹងខ្លួន

Yiboប្រើដៃម្ខាងក្រសោបរាងកាយដែលគេនឹករលឹកមួយនោះយ៉ាងណែន ឯម្ខាងទៀតក៏លើករាវមកអង្អែលលើផ្ទៃមុខរបស់xiao zhanថ្នមៗ គេអាចដឹងថាពេលដែលគ្មានគេក្បែរ xiao zhanគឺរស់នៅបានយ៉ាងល្អ មានសាច់ឈាមជាងមុន ផ្ទៃមុខម៉ត់រលោងដដែលគ្មានប្រែទៅណា

នាយយកដៃដោះរបាំងមុខរួចសន្សឹមៗឱនទៅផ្ដិតស្នាមថើបលើថ្ងាស់របស់រាងតូចថ្នមៗ រយៈពេល1ឆ្នាំហើយដែលគេមិនបានក្បែររាងកាយរបស់មនុស្សដែលគេស្រឡាញ់ម្នាក់នេះ  គេនឹកគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងពួកគេ ជាពិសេស...គឺស្នាមញញឹមដ៏ស្រស់ស្អាតមួយនោះ

នាពេលនោះក៏បានឃើញថាចំហាយខ្មៅងងឹតបានបញ្ចេញចេញមកហុំព័ទ្ធលើរាងកាយរបស់ពួកគេ ប្រភពរបស់ចំហាយខ្មៅមួយនោះគឺចេញពីខ្លួនyibo

                  __________________

ត្រឡប់មកបច្ចុប្បន្ន*

បន្ទាប់ពីនិយាយរឿងការងារចប់អ្នកទាំង2ក៏យល់ព្រមសហការណ៍គ្នារួចxiao zhanក៏ដល់ពេលដែលត្រូវត្រឡប់ទៅវិញដូចគ្នា

"បានជួបគេហើយនៅ????"អំឡុងពេលកំពុងបើកឡានjiyangក៏សួរទៅកាន់xiao zhan

"អ្នកណា???"xiao zhan

"គឺម្នាក់ដែលឯងជួបក្នុងជណ្ដើរយន្ត!"jiyang

"ពេលដឹងខ្លួនក៏បាត់ស្រមោលគេឲ្យឆឹង!ឯងដឹងទេ???ប្រុសម្នាក់នោះយើងមានអារម្មណ៍ថាធ្លាប់ស្គាល់គេ!តែ...គ្រាន់តែមានអារម្មណ៍....ទោះយើងរកនឹកប៉ុណ្ណាក៏រកនឹកអត់ឃើញដែរ!ហឺយ..."xiao zhanដកដង្ហើមធំនិងងាកទៅមើលខាងក្រៅឡាន

"គេជាមនុស្សប្រុសម្នាក់ដែលកក់ក្ដៅបំផុត!ឯងមិនគួរបំភ្លេចគេនោះទេ!"jiyang

"????"xiao zhan

"បានហើយ!ខ្ចិលនិយាយណាស់!តោះទៅមើលកុន!"jiyangនិយាយបន្លប់រួចបើកឡានចេញទៅរោងកុនទុកឲ្យxiao zhanឆ្ងល់តែម្នាក់ឯង សរុបមកគេធ្លាប់ត្រូវជាអីនឹងប្រុសម្នាក់នោះ????

ផ្នែកម្ខាងទៀត*

រាងកាយសង្ហារពេលនេះកំពុងតែអង្គុយនៅលើកៅអីក្នុងបន្ទប់ខ្មៅងងឹតមួយនិងមានកាសជាប់នឹងត្រចៀក គេកំពុងតែស្ដាប់ពីសម្ដីដែលរាងស្ដើងបាននិយាយជាមួយនឹងhaoxuanម្ដងហើយម្ដងទៀតរហូតដល់ចាំបានសឹងតែគ្រប់ពាក្យ

ក្រាក.......

"បងប្រុស!!!មានមិនស្រួលត្រង់ណាដែរទេ????"គ្រាន់តែបើកទ្វារចូលមកភ្លាមhaoxuanក៏រត់ទៅសួរyiboទាំងក្ដីបារម្ភ

Yiboមិនបានតបនឹងសំណួរគេក៏ក្រវីក្បាលតិចៗបញ្ចាក់ថាមិនអី មុននេះស្រាប់តែគេចុកអួលក្នុងទ្រូងខាងឆ្វេងយ៉ាងខ្លាំងវិសនឹងស្លាប់ទៅហើយ តាំងពីបាត់បង់គុជមួយចំណែកមកគឺរាងកាយរបស់គេចុះខ្សោយទ្រុធទ្រោមជាងមុន ពេលខ្លះគឺវារើឡើងធ្វើឲ្យគេពិបាកគ្រប់គ្រងខ្លួនឯងរហូតដល់វេទនាក៏មាន អ្នកណាទៅដឹងថាគ្រាន់តែលះបង់គុជមួយសោះបែរជាធ្វើឲ្យគេពិបាកដល់ថ្នាក់នេះ??

រាងក្រាស់ងើយក្បាលឡើងទៅលើប្រើដៃម្ខាងលើករបាំងមុខមកបំពាក់លើផ្ទៃមុខរបស់នាយ

"បងប្រហែលជាបានស្ដាប់ឮពាក្យដែលគេនិយាយហើយ!"haoxuan

"ត្រូវហើយ..."yibo

"ដឹងទេថាគេស្អាតខ្លាំងណាស់???"haoxuan

"ហុឹម....!"yibo

"អំបិញមិញគ្រាន់តែគេសើចបន្តិចខ្ញុំវិសនឹងលង់ខ្លួនទៅហើយ..."haoxuan

"រឿងនេះយើងក៏ដឹង!"yibo

"ក្រែងបងមើលមិនឃើញឬ??ហេតុអីត្រូវដឹងពីអ្វីដែលខ្ញុំកំពុងតែនិយាយ?"haoxuan

"មើលមិនឃើញ...មិនមែនបានន័យថាយើងមិនអាចស្រមៃស្នាមញញឹមរបស់គេបាននោះទេ!"yibo

"មុននេះxiao zhanបានប៉ះទង្គិចគ្នាជាមួយភ្ញៀវVIPដែលជាមហាសេដ្ឋីនៅក្នុងទីក្រុងមួយនេះ!"haoxuan

"....."yibo

"ម្នាក់នោះសង្ហារណាស់....មើលទៅគេដូចជាពេញចិត្តនឹងxiao zhan...."haoxuanនិយាយដល់ត្រឹមនេះyiboចាប់ផ្ដើមក្ដាប់ដៃយ៉ាងណែន

"បើតាមសម្ដីjiyang...xiao zhanប្រហែលជាកំពុងតែលង់ស្នេហ៍ប្រុសម្នាក់នោះហើយ!!"haoxuan

វឹប.....

កាំបិតមួយតម្រង់ហោះមករកhaoxuanវិសនឹងរយះមុខតែគេគេចទាន់ កាំបិតនោះគឺyiboជាអ្នកគប់

"បងចង់សម្លាប់ខ្ញុំមែនទេ???"haoxuan

"កុំនិយាយផ្ដេសផ្ដាស..."yibo

"ខ្ញុំនិយាយសុទ្ធតែជាការពិត!គេមើលទៅពិតជាចូលចិត្តម្នាក់នោះមែន!"នៅពេលដែលដឹងថាyiboកំពុងតែប្រចណ្ឌ haoxuanបែរជាចង់ញោះគាត់បន្ថែម

"ជឿថាយើងនឹងសម្លាប់ឯងដែរទេ?"yibo

"បងប្រចណ្ឌ???"haoxuan

"អ...អត់នោះទេ!!!!"yibo

"អីយ៉ា....កុំស្មានថាខ្ញុំមិនដឹងថាបងគិតអីណា..បើប្រចណ្ឌក៏ថាទៅ!!!!"អ្នកជាប្អូននិយាយទាំងទឹកមុខច្រឡឺម

"យើងថាមិនបានប្រចណ្ឌគឺមិនបានប្រចណ្ឌហើយ!"yibo

"មិចម៉ាក៏ទៅចាប់គេយកមកឃុំទុកទៅបើខ្លាចអ្នកដទៃឆក់យកគេទៅបាត់!"haoxuan

"យើងមិនមែនkiloអ្នកចូលចិត្តចាប់ជម្រិតដូចតួឯកប្រុសទេ!"haoxuan

"ហើយគិតថារឿងនឹងបងឯងតួរងមែន???"haoxuan

"អ្ហឺស...ភ្លេច...ខុសប៉ារូហើយ!សារថ្មីមក!"yiboយកដៃម្ខាងដាក់លើរបាំងមុខនិងក្រវីក្បាលតិចៗ

"ចូលសាច់ការពួកយើងវិញ!ស្អែកគឺឈានចូលថ្ងៃទី15រោចហើយ!ខ្ញុំស៊ើបដឹងថា....មេធ្មប់ក៏ត្រឡប់មកវិញដូចគ្នា!បើយប់នេះនាងបង្ហាញខ្លួន តើបងប្រុងគិតយ៉ាងមិច??"haoxuan

"យើងនឹងតទល់ជាមួយនឹងនាង...."yibo

"បងគិតថាបងអាចទប់ទល់នឹងនាងរួចឬ???បងកុំភ្លេចឲ្យសោះណាថាបងមិនដូចពីមុនទៀតនោះទេ!ពេលនេះសូម្បីតែអាវុធក៏បងមិនអាចកាន់បានដែរ!តើបងប្រុងប្រយុទ្ធគ្នាជាមួយនឹងនាងដោយរបៀបណា??"haoxuan

"ទោះជាត្រូវស្លាប់ក៏យើងមិនអាចឲ្យឲ្យនាងគ្រប់គ្រងគ្រប់យ៉ាងដែរ"ស្របនឹងសម្ដី រាងក្រាស់ក្ដាប់ដៃយ៉ាងណែនពោរពេញទៅដោយគុុំនំចាស់បូកឡំនឹងគុំនំថ្មីដែលនាងបានបង្ករឡើង បើដឹងថានាងមានចរឹករមិលគុណបែបនេះគេនឹងមិនជួយដល់នាងតាំងពីដំបូងឡើយ!(គុំនំស្អីហា??)

ពាក់កណ្ដាលរាត្រី*

តឹបៗ.....

សម្រឹបរបស់ជើងស្រឡូនដូចមនុស្សស្រីដើរថ្នមៗចេញពីគ្រែសម្ដៅទៅរកបន្ទប់ទឹកទាំងគ្មានវិញ្ញាណហាក់កំពុងតែត្រូវបាននរណាម្នាក់កំពុងតែសណ្ដំខ្លួនយ៉ាងអញ្ចឹង

ដៃម្ខាងលើកកាំបិតចាក់លើដៃរបស់ខ្លួនឯងរហូតដល់ចេញឈាមហូរចេញមកដូចបាក់ទំនុកទើបលើកមកចាក់កម្ទេចកញ្ចក់មួយនោះ

ឆ្វាច់....ឆ្វាច់........

បើសម្លឹងមើលឲ្យជិតទើបដឹងថាគ្រាប់ភ្នែករបស់xiao zhanគ្មានប្រស្រីនោះទេ ថែមទាំងមានសសៃតូចរវៀមរំលេចចេញឡើងគៀនកន្ទុយភ្នែករបស់គេទៀតផង

"អាយ.....!!!!!!!!!!!!!!!"ស្រាប់តែពេលនោះគេបានដឹងស្មារតីឡើងវិញទើបរហ័សទម្លាក់កាំបិតចោលទាំងដៃញ័រទទ្រើត នេះគេកំពុងតែធ្វើអីនឹង????

"!!!!!!!!!!"xiao zhanក្រលែកភ្នែកមើលទៅកញ្ចក់ដែលបែកម៉ត់មើលរូបរាងមិនយល់មួយនោះទើបគេដឹងថា..ខ្លួនឯងមិនមែនស្ដិតនៅក្នុងបន្ទប់ទឹកតែម្នាក់ឯងនោះទេ!គឺមានមនុស្សស្រីម្នាក់នៅក្បែរខ្លួនរបស់គេ នាងគ្រោងនូវរ៉ូបពណ៍ខ្មៅលាយក្រហម ឯស្បែករបស់នាងគឺសស្លេកខ្លាំងតែម្ដង

"ជួយផង!!!!!!!"xiao zhanស្រែកទាំងតក់ស្លុតហើយរត់ចេញពីទីនោះយ៉ាងប្រញាប់ តែពេលដែលចេញពីបន្ទប់ទឹក គេបែរជាឃើញគ្រប់យ៉ាងខុសប្រក្រតីលែងធម្មតា បន្ទប់ដែលគេធ្លាប់តែរស់នៅបានប្រែទៅជាកន្លែងដ៏គួរឲ្យខ្លាច...វាសុទ្ធតែ....

សូមរង់ចាំភាគបន្ត...........

Olvasás folytatása

You'll Also Like

9.9K 399 19
ស្នេហ៍កើតឡើងដោយគុំនុំ បានកើតឡើងក្រោមពាក្យថាម្ចាស់និងកូនបំណុល ស្នេហាដែលមានអ្នកតាមបំបែក តើពេលណា៎បានបញ្ចប់ទៅ 🥵🔞 Wangyibo & Xiao zhan ♥️💚🐢
558K 59.1K 24
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
2.8M 183K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.7M 94.3K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...