ម្ចាស់វិមានរបាំងមុខ [18+](ចប់)

Bởi HATAKE_QING

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ Xem Thêm

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ

2.6K 219 16
Bởi HATAKE_QING

1ឆ្នាំក្រោយមក*

រយៈពេល1ឆ្នាំហើយ គ្រប់យ៉ាងគឺប្រែប្រួលខុសពីមុនទាំងស្រុង មនុស្សដែលធ្លាប់តែមានអំណាច ប្រែជាស្ងៀមស្ងាត់បាត់មុខបាត់មាត់ពីសង្គម គ្មានអ្នកណាដឹងពីព័ត៍មានរបស់នាយ អ្វីៗទាំងអស់ដែលទាក់ទងនឹងនាយគឺត្រូវបានគេបិតលែងមានអ្នកដឹងអ្នកឮ រហូតដល់មានមនុស្សជាច្រើនហ៊ានសន្មត់ថានាយបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ

ការងារក្រុមហ៊ុននិងការគ្រប់គ្រងសណ្ឋាគារគឺhaoxuanជាអ្នករ៉ាប់រងជំនួស គេអាចជួយប្រោសជីវិតឲ្យxiao zhanរស់ម្ដងទៀតបានទាំងប្រថុយដោយមិនគិតថាវិធីមួយនេះដំណើរការ ចុងក្រោយ...គេបានធ្វើតាមសម្ដីyibo!គឺលុបការចងចាំរបស់xiao zhanដែលធ្លាប់ចងក្រងជាមួយyiboចោលទាំងអស់ លុបពិធីមង្គលការចោល លុបគ្រប់យ៉ាងលែងឲ្យពួកគេទាំង2ពាក់ព័ន្ធនឹងគ្នា

Skip....(ខ្ចិលរៀបរាប់)

ពន្លឺព្រះអាទិត្យរះបំភ្លឺលោការដាស់ដល់មនុស្សដែលកំពុងតែលង់លក់នៅក្នុងសុបិន្តរបស់ពួកគេត្រូវដឹងខ្លួនឡើងវិញទទួលយកថ្ងៃថ្មីនិងក្រោកមកបំពេញភារកិច្ចរបស់ខ្លួនរាងៗខ្លួន

"ហុឹម.....!!!!"ត្របកភ្នែកទាំងគូព្រិចម្ដងបន្តិចៗនៅពេលដែលពន្លឺថ្ងៃចាំងពីបង្អួចជះចូលមកខាងក្នុងបន្ទប់ គេក្រោកពីដំណេកលើកដៃម្ខាងញីភ្នែកទាំងមិនទាន់អស់ងងុយ

ជើងស្រឡូនស្ដើងដូចមនុស្សស្រីបោះជំហ៊ានចេញពីគ្រែដើរសំដៅទៅបន្ទប់ទឹកទាំងដំណើរទ្រេតទ្រតតាមរបៀបមនុស្សកម្ចិល

គេឱនមុខលុបលាងជម្រះនឹងទឹកស្អាតរហូតដល់ស្វាងជម្រះភាពកខ្វក់ចេញទើបងើយក្បាលសម្លឹងមើលក្នុងកញ្ចក់ថ្លាដែលតាំងនៅជាប់នឹងជញ្ចាំងក្នុងបន្ទប់ទឹក

អំឡុងពេលនោះទឹកភ្នែកមួយតំណក់ស្រាប់តែហូរកាត់ផែនថ្ពាល់សរលោងដ៏ស្រស់ស្អាតទាំងគ្មានមូលហេតុ គេកើតអី???ហេតុអីសុខៗវាហូរបែបនេះ??

"ហុឹម....!"xiao zhanយកដៃម្ខាងក្ដោបដើមទ្រូងខាងឆ្វេងជាប់ មិចក៏សុខៗស្រាប់តែពិបាកដកដង្ហើមបែបនេះ??គេមានអារម្មណ៍ថាកំពុងតែនឹករលឹកដល់មនុស្សម្នាក់ តែមិនអាចសូម្បីតែដឹងថាម្នាក់នោះជាអ្នកណា....វាកើតឡើងច្រើនដងហើយដែលបែបនេះ ពេលខ្លះក៏ស្រមៃថាខ្លួនមិនមែនកំពុងតែនៅម្នាក់ឯង បែរជាមានម្នាក់ទៀតនៅក្បែរទៅវិញ

"ឯងរវើរវាយពេកហើយ!!!"រាងស្ដើងក្រវីក្បាលបណ្ដេញគំនិតទាំងឡាយចេញរួចរៀបចំខ្លួនងូតដើម្បីសម្អាតកាយ

                ____________________

វិមានត្រកូលwang*

សម្លេងតន្រ្តីបានលាន់ឮសន្ធឹងពេញផ្ទៃបន្ទប់ដ៏ខ្មៅងងឹតមួយនោះបង្កើតបានជាបទភ្លេងពិរោះរណ្ដំគួរឲ្យចង់ស្ដាប់មិនចេះជិតណាយ

ដៃមាំក្រាស់លើកដេញលើព្យាណូមួយនោះថ្នមៗ នាយនៅតែរក្សាភាពស្ងៀមស្ងាត់របស់ខ្លួនក្រោមរបាំងមុខរបស់នាយមិនហ៊ាននិយាយស្ដីអ្វីឡើុយ ច្រើនម៉ោងហើយដែលនាយនៅក្នុងបន្ទប់មួយនេះ ពេលនេះម៉ោងប៉ុន្មានហើយ??ឈានចូលពេលព្រឹកឬនៅ??

ក្រាក....

"បងប្រុស!!!!"អ្នកជាប្អូនបើកទ្វាចូលទៅក្នុងបន្ទប់ដ៏ធំមួយនោះទាំងគ្មានការអនុញ្ញាតិ

"?"yiboជ្រួញចិញ្ចើមចូលគ្នាបញ្ឈប់ការដេញព្យាណូងាកក្បាលមកខាងក្រោយបន្តិច

"បងខានទៅក្រុមហ៊ុនជាង1ឆ្នាំហើយ!បុគ្គលិកច្រើនណាស់ដែលប៉ាន់ស្មានថាបងបានស្លាប់!ដូចនេះថ្ងៃនេះបងគួរតែបញ្ជាក់ប្រាប់ពួកគេថាបងមិនទាន់ទៅណា...គ្រាន់តែឈប់សម្រាកតែប៉ុណ្ណោះ!"haoxuan

"ទេ!"ពាក្យខ្លីតែមួយម៉ាត់បង្ហើបចេញពីបបូរមាត់របស់រាងសង្ហារ និយាយរួចនាយក៏បែរទៅខាងមុខវិញរួចលើកដៃដាក់លើព្យាណូ

"បើបងមិនទៅទេខ្ញុំនឹងដណ្ដើមក្រុមហ៊ុនពីបងយកមកគ្រប់គ្រង...ដណ្ដើមគ្រប់យ៉ាងធ្វើឲ្យបងធ្លាក់ខ្លួននិងដេញបងចេញពីវិមានមួយនេះ!"ប្អូនប្រុសសម្រេចចិត្តស្រែកប្រាប់ដល់បងរបស់ខ្លួន

"បើឯងចង់បាន..ក៏យកវាទៅ!"yiboតបហីៗរបៀបមិនបានខ្វល់នឹងពាក្យទាំងនោះ

"ល្អណាស់!!!ខ្ញុំក៏ដណ្ដើមxiao zhanពីបងដូចគ្នា!"haoxuan

"គេលែងជារបស់យើងទៀតហើយ!"yibo

"បងប្រុស!!!!!!!!!!!"haoxuanស្រែកទាំងធុញថប់ គេមិនអាចឲ្យបងរបស់គេធ្លាក់ចូលក្នុងភាពងងឹតបន្តទៀតបាននោះទេ

"...."yibo

"ខ្ញុំដឹងថាបងនៅស្រឡាញ់គេខ្លាំង....បងបានឲ្យខ្ញុំតាមដានគេ លួចការពារគេ...រយៈពេល1ឆ្នាំវាគ្រប់គ្រាន់ហើយ!ដល់ពេលដែលបងត្រូវការពារគេដោយខ្លួនឯងហើយ!"haoxuan

"សភាពយើងពេលនេះឲ្យការពារគេឬទៅឲ្យគេអំពុលទុក្ខដោយសារតែយើងវិញ?"yibo

"....."haoxuan

"ចេញទៅវិញទៅ!"yibo

"ថ្ងៃនេះម្ចាស់ក្រុមហ៊ុនដ៏ធំបំផុតកំពុងតែចង់សហការណ៍រួមការងារជាមួយនឹងសណ្ឋាគាររបស់បង!បងដាច់ខាតត្រូវតែទៅជួបគាត់ជាមួយខ្ញុំ!"haoxuan

"វាជាការណាត់ជួបដ៏សំខាន់!បងមិនអាចមិនទៅបាននោះទេ!ចាត់ទុកថាដើម្បីខ្ញុំ!តែម្ដងក៏បាន!"haoxuanព្យាយាមនិយាយបញ្ចុះបញ្ចូលរហូតដល់មនុស្សចិត្តរឹងដូចជាyiboត្រូវយល់ព្រម

"ល្អ!យើងនឹងទៅ!"yibo

"បាទ!!!"រាងសង្ហារសើចស្រស់ឡើងវិញពេលដែលដឹងថាបងរបស់ខ្លួនយល់ព្រមចេញទៅខាងក្រៅម្ដងទៀត

គេដើរទៅគ្រាyiboនាំផ្លូវចេញពីបន្ទប់មួយនោះដើម្បីទៅរៀបចំខ្លួនអាលទៅសណ្ឋាគារ

Skip....

តុបាយត្រកូលxiao*

"Xiao zhan...ថ្ងៃនេះកូនទំនេរដែរទេ???"អ្នកជាឪពុកនិយាយទៅកាន់កូនរបស់ខ្លួនអំឡុងពេលកំពុងស្រស់ស្រូបអាហារពេលព្រឹក

"កូនមិនទៅណានោះទេ!"xiao zhan

"ល្អណាស់អញ្ចឹង!ថ្ងៃនេះប៉ាត្រូវទៅមន្ទីរពេទ្យពិនិត្យសុខភាព!ប៉ាចង់ឲ្យកូនទៅជួបនឹងដៃគូដើម្បីសហការណ៍ការងាររបស់ប៉ានៅឯសណ្ឋាគារដ៏ល្បីជាងគេនៅទីក្រុងមួយនេះ!"លោកម្ចាស់xiao

"តែ..."xiao zhanកំពុងរកនឹកពីវិធីប្រកែក គេខ្ចិលខ្លាំងណាស់ មិនចង់លូកដៃក្នុងរឿងអស់ទាំងនោះនោះទេ

"ប៉ាឯងពឹងទៅហើយ!ជួយយកអាសារគាត់តិចទៅ!"អ្នកស្រីxiaoនិយាយបន្តពីក្រោយ

"...."រាងតូចលែងមាត់ក៏សម្លឹងមើលមុខគាត់

"ចាត់ទុកថាដើម្បីប៉ា...ប៉ាពិតជាមិនអាចខកខានក្នុងការទៅពិគ្រោះជាមួយគ្រូពេទ្យបានពិតមែន!ណាមួយឮថាម្ចាស់សណ្ឋាគារមិនមែនជាមនុស្សអាក្រក់និងជាមនុស្សដែលមានហេតុផលទើបប៉ាសម្រេចចិត្តប្ដូរឲ្យឯងទៅជំនួសប៉ានឹងណា"លោកម្ចាស់xiao

"បាន!កូនទៅក៏បាន!តែកូនសូមទៅជាមួយនឹងjiyang!"xiao zhanដាក់ចង្កិះចុះដកដង្ហើមធំយល់ព្រម

"បានស្រាប់ហើយ!"លោកម្ចាស់xiao

                  ___________________

ប៉ុន្មានម៉ោងក្រោយមក*

ក្រោយពីរៀបចំខ្លួនរួចរាល់ហើយ yiboត្រូវបានhaoxuanនាំចេញមកខាងក្រៅជិះឡានទៅដោយនាយអង្គុយនៅបាំងខាងក្រោយ ទុកឲ្យប្អូនប្រុសជាអ្នកបើក

"បងប្រុស!ថ្ងៃនេះមេឃស្រឡះល្អណាស់ទើបបានជាបងចេញមកខាងក្រៅបែបនេះ!"haoxuanនិយាយបណ្ដើរញញឹមបណ្ដើរ

"ហុឹម....!"សម្លេងក្រហឹមដើមកបន្លឺចេញមកជំនួសពាក្យឆ្លើយតប

នៅពេលនោះទើបគេញញឹមបន្តលែងសម ភ្លេចគិតទៅហើយពីសភាពរបស់គាត់ ទោះគេខំនិយាយរៀបរាប់ខ្លាំងយ៉ាងណាក៏គាត់មិនអាចដឹងពីបរិយាកាសនៅពេលព្រឹកនេះនោះទេ

"ខ្ញុំសុំទោស!"haoxuan

"មិនអីនោះទេ!"yiboងក់ក្បាលតិចៗ Haoxuanលែងមាត់ក៏បើកឡានបន្ត

Skip........

Xiao zhanនិងjiyangបានមកដល់សណ្ឋាគារដែលជាដៃគូរបស់ប៉ាគេត្រូវណាត់ជួប រាងតូចពេលទៅដល់ដំបូងបែរជាមានអារម្មណ៍ថាគេធ្លាប់មកជាន់នៅទីនេះទៅវិញ តែទោះជាព្យាយាមរកនឹកយ៉ាងណាក៏មិនអាចនឹកឃើញ

វឹប....

"សុំទោស!!"ស្រាប់តែពេលនោះគេបែរជាដើរទៅបុកនឹងបុរសម្នាក់វិសនឹងដួលតែត្រូវរាងក្រាស់ក្រសោបចង្កេះគេជាប់មកអឹបជាប់នឹងទ្រូងដ៏ហាប់មាំរបស់នាយ

"មិនអីទេមែនទេ???"សម្លេងស្រទន់គួរឲ្យចង់ស្ដាប់បានធ្វើឲ្យអ្នកដែលនៅទីនោះងាកមកចាប់អារម្មណ៍លើនាយលង់ស្នេហ៍លើនាយមួយរំពេចពេលដែលឮសម្លេងរបស់នាយបូកឡំនឹងភាពដ៏សង្ហាររបស់នាយ

"ខ្ញុំមិនអីនោះទេ!"xiao zhanនិយាយទាំងមុខក្រហមនៅពេលដែលឋិតនៅក្រោមទ្រូងរបស់នាយ

"អឺ...លោក...លែងគេទៅ!"jiyangនិយាយទាំងមិនពេញចិត្តនៅពេលដែលឃើញបែបនេះ ក្រៅពីwang yiboគេមិនចង់ឃើញអ្នកណាប៉ះពាល់មិត្តរបស់គេនោះទេ អាចថាមើលមិនចូលភ្នែកមិនសមគ្នាតែម្ដង

"អូស....សុំទោស!ខ្ញុំខ្វះការគួរសមពេកហើយ!"រាងសង្ហាររហ័សយល់ព្រមព្រលែងរាងស្ដើងឲ្យមានសេរីភាពវិញនិងសម្រួលឥរិយាបថ អំបិញមិញគេសឹងតែមិនចង់ព្រលែងទៅហើយ ក្លិនខ្លួនរបស់រាងតូច សម្រស់របស់គេអាចធ្វើឲ្យនាយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេមួយរំពេច

"មិនអីទេ!"xiao zhan

"អឺ..សុំសួរថាមកទីនេះមានការអីដែរ?"

"ខ្ញុំមកជួបនឹងម្ចាស់សណ្ឋាគារដើម្បីពិភាក្សាការងារជំនួសប៉ារបស់ខ្ញុំ!ចុះលោក?"xiao zhan

"ខ្ញុំជាភ្ញៀវនៅទីនេះ!ជាភ្ញៀវលំដាប់VIP"

"អញ្ចឹងសូមលាសិនហើយ!"xiao zhan

"បាទ!មាននិស្ស័យពួកយើងនិងជួបគ្នាម្ដងទៀត!"ប្រុសសង្ហារម្នាក់នោះក៏ដើរចេញផុតពីរាងតូច ពួកគេបែកផ្លូវគ្នាដើររាងៗខ្លួន

ពេលពួកគេចេញផុតទើបyiboនិងhaoxuanបានមកដល់ បុគ្គលិកទាំងអស់ត្រូវបើកភ្នែកធំៗនៅពេលឃើញវត្តមានរបស់រាងក្រាស់បង្ហាញនៅទីនោះ ពួកគេស្រវាំងភ្នែកមែនទេ??yiboមិនបានស្លាប់ដូចពាក្យចចាមរាមទេឬ???

ពេលនោះដូចគ្នាពួកគេប្រញាប់ឱនគំនាបគោរពដល់នាយសារជាថ្មី ឯhaoxuanគេបានប្រើខ្សែចងដៃចងភ្ជាប់ដៃគេជាមួយនឹងដៃyiboដើម្បីស្រួលនាំផ្លូវមិនឲ្យអ្នកដទៃឃើញថាyiboខុសប្រក្រតី

ក្នុងប្រអប់ជណ្ដើរយន្ត*

"ឯងកុុំជិតដិតនឹងគេពេក!"jiyangដាស់តឿនទៅxiao zhan

"ហេតុអី?ឯងធ្លាប់ស្គាល់គេ?"xiao zhan

"អត់ទេ!តែយើងមិនចង់ឃើញឯងត្រូវខូចចិត្តដោយសារតែមនុស្សប្រុសនឹងណា..."jiyang

"គេម្នាក់នោះមើលទៅក៏ល្អ!សុភាព!សាកសមជាបុរសដែលមនុស្សស្រីគ្រប់រូបប្រាថ្នា!"xiao zhanនិយាយបណ្ដើរបិតភ្នែកសាកស្រមៃពីមនុស្សប្រុសអំបិញមិញបណ្ដើរ

"គេមិនអាចប្រៀបបាននឹងwang yiboនោះទេ!"jiyangនិយាយតិចៗតែអាចឲ្យរាងស្ដើងឮបាន

"ឯងនិយាយពីអ្នកណា????"xiao zhan

"គ្មានអីនោះទេ!"ក្រោយពីឮសំណួរទើបjiyangរហ័សប្រកែក គេវិសនឹងនិយាយរឿងទាំងអស់ទៅហើយ!គេបានដឹងរឿងគ្រប់យ៉ាងដោយសារតែhaoxuanបានប្រាប់ដល់គេ!ក្រោយពីស្ដាប់ចប់គេគុំមេធ្មប់ខ្លាំងតែម្ដង បើប៉ះគេវិញគេនឹងចាប់បោចសក់ឲ្យត្រង៉ោលខ្ទេចគ្មានសល់ទេ

ងឺត.....

ពេលនោះទ្វារជណ្ដើរយន្តត្រូវបានបើកឡើងបង្ហាញនូវរាងសង្ហារទាំង2បម្រុងនឹងដើរចូលមក

Jiyang haoxuanបើកភ្នែកធំៗដាក់គ្នាទៅវិញទៅមកពេលដែលឃើញវត្តមានរបស់អ្នកម្ខាងទៀត ឯxiao zhanបានត្រឹមធ្វើទឹកមុខឆ្ងល់ មានរឿងអីមែនទេ????

"គឺ.....សួស្ដី!!!!ចៃដន្យពួកយើងធ្លាប់ជួបគ្នា...អញ្ចឹងហើយពួកយើងមានរឿងត្រូវនិយាយគ្នាបន្តិច!ផ្ញើមើលបងប្រុសរបស់ខ្ញុំផង!"haoxuanនិយាយបណ្ដើរស្រាយខ្សែចងដៃពីyiboបណ្ដើរ

វឹប....

គេរុញyiboចូលជណ្ដើរយន្តរួចទាញjiyangចេញមកខាងក្រៅយ៉ាងលឿនត្រឹមមួយប៉ព្រិចភ្នែក

រាងសង្ហារមិនបានទប់ជំហរខ្លួនទើបត្រូវដួលទៅលើxiao zhanមួយរំពេចតែម្ដង ពេលនោះទ្វារជណ្ដើរយន្តក៏ត្រូវបានបិតដូចគ្នា

"អុឹម.....!!!!!"xiao zhanបើកភ្នែកធំៗសឹងមិនជឿនឹងរឿងដែលបានកើតឡើង មុននេះមានរឿងបែបនេះម្ដងហើយ ពេលនេះបែរជាត្រូវមានរឿងបែបនេះម្ដងទៀតឬ?

Yiboព្យាយាមយកដៃដាក់លើដីដើម្បីច្រត់ងាយស្រួលក្នុងការក្រោកឡើង ឃើញបែបនេះxiao zhanបានជួយដល់នាយដោយគ្រានាយងើបឡើងព្រោះមើលទៅyiboដូចជាមិនស្រួល

ងឺត....

ស្រាប់តែពេលនោះជណ្ដើរយន្តត្រូវបានខូចលែងបន្តទៅមុខបែរជាឈប់នឹងថ្កល់មួយកន្លែងដាច់ភ្លើងងងឹតឈឹងតែម្ដង

"អ្ហាយ.....!!!!!!"xiao zhanភ្ញាក់នឹងរឿងទាំងនោះទើបគេខ្ទប់ត្រចៀកស្រែកឱនក្បាលលុតជង្គង់ចុះក្រោមទាំងភ័យខ្លាច

"មានរឿងអី????"yiboរាវរកអ្នកម្ខាងទៀត

"ជណ្ដើរយន្តសុខៗស្រាប់តែខូច!!!ពួកយើងនឹងត្រូវស្លាប់នៅទីនេះមែនទេ???"ដោយសារមើលរឿងច្រើនពេកទើបxiao zhanឈានដល់ដំណាក់ការគិតលើភាពអវិជ្ជាមានខ្លាំងជាងវិជ្ជមាន

"មិនអីនោះទេ!!!"yiboនិយាយទាំងសម្លេងស្រទន់ ហេតុអីសម្លេងនេះស្ដាប់ទៅប្រហាក់ប្រហែលបែបនេះ???ឬមនុស្សនៅក្បែរគេជាxiao zhan??ទេ!!!គេគិតច្រើនពេកហើយ!

<បងប្រុស!!!!!>សម្លេងរបស់haoxuanបានពន្លឺពេញខួរក្បាលរបស់នាយ ពេលនេះទើបគេអាចដឹងថាhaoxuanកំពុងទាក់ទងគេដោយប្រើអារម្មណ៍

<យ៉ាងមិច?>yiboតបទៅវិញ

"នៅចំពោះមុខបងគឺxiao zhan!ប្រើពេលវាលាជាមួយគេឲ្យល្អណាទាន់មានឱកាស!បើបងនឹកក៏គ្រាន់តែឱបគេគឺបានហើយ!>និយាយរួចhaoxuanក៏ផ្ដាច់ការទាក់ទងតាមអារម្មណ៍របស់គេជាមួយyibo ពិតណាស់!មិនមែនសុខៗជណ្ដើរយន្តលែងដំណើរការនោះទេ គឺគេបានបិតជណ្ដើរយន្តមួយនោះដើម្បីអាចឲ្យពេលវេលាដល់អ្នកទាំង2 ព្រោះមិនងាយអាចជួបគ្នាបាននោះទេ

"ហុឹម...."yiboញ័រដៃធ្វើអីលែងត្រូវ គេពិតជាកំពុងតែនៅជាមួយxiao zhanមែនទេ??

"អាយ...កន្លាត!!!!!!ជួយផង!!!!"xiao zhanក្រលែកភ្នែកទៅឃើញកន្លាតក៏ស្រែកជំទាលស្រវេស្រវារត់ទៅឱបរាងក្រាស់ជាប់យ៉ាងណែនព្រមទាំងបិតភ្នែកទាំងគូបន្ថែមទៀតផង

"មានយើងនៅក្បែរហើយ!កុំខ្លាចអី!"ពេលនេះគេអាចដឹងច្បាស់ថាខ្លួនមិនបានសុបិន្តនោះទេ សម្លេងមួយនេះ ពិតណាស់គឺជាxiao zhanរបស់គេដែលគេតែងតែនឹកនាជារៀងរាល់ថ្ងៃ

នាយយល់ព្រមរឹតរង្វង់ដៃទាញរាងតូចយកមកឱបជាប់ទ្រូងនិងអង្អែលក្បាលគេថ្នមៗដើម្បីកុំឲ្យxiao zhanខ្លាចជាងនេះ

រាងស្ដើងពេលនោះបែរជាចាប់ផ្ដើមអន់ថយបាត់អស់នូវភាពភ័យខ្លាច ជំនួសដោយភាពភ័យខ្លាចបែរជាមានតែភាពកក់ក្ដៅដែលបានផ្ដល់ឲ្យគេនៅពេលនេះ ហេតុអីមានអារម្មណ៍ថាខ្លួនធ្លាប់ត្រូវបានរង្វង់ដៃមួយនេះឱបក្រសោបជាប់កាលពីមុនបែបនេះ?????

គេញញឹមតិចៗយ៉ាងស្រទន់ ត្រចៀកផ្ទៀងស្ដាប់ចង្វាក់បេះដូងរបស់នាយដែលកំពុងតែលោតញ៉ាប់ប្រៀបបានទៅនឹងចង្វាក់ភ្លេងបំពេរឲ្យគេលង់ខ្លួនស្ដាប់មិនចេះជិតណាយ ប្រុសម្នាក់នេះជាអ្នកណាទៅ???រង្វង់ដៃរបស់ប្រុសចំពោះមុខគេខុសគ្នាដាច់ពីរង្វង់ដៃរបស់បុរសសង្ហារដែលគេបានប៉ះនៅមុននេះ!

សូមរង់ចាំភាគបន្ត......

Đọc tiếp

Bạn Cũng Sẽ Thích

7K 709 25
wonwooគឺជាក្មេងប្រុសក្នុងត្រកូលម៉ាហ្វៀមួយរូប គាត់មានអាយុ18ឆ្នាំ មានមុខតូចស្អាត ដៃជើងស្អាតបាតព្រោះគាត់ស្ថានក្នុងត្រកូលអ្នកមាន។ លោកjeonនឹងអ្នកស្រីjeonគ...
609K 63.9K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.6M 97.8K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.7M 95.1K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...