ម្ចាស់វិមានរបាំងមុខ [18+](ចប់)

By HATAKE_QING

134K 9.4K 387

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ More

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី11:រាត្រីដ៏ស្រស់ស្អាត
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី12:សំណួរគ្មានចម្លើយ

3K 224 11
By HATAKE_QING

"ម៉ែអើយ!!!!!!!!!"រាងក្រាស់ភ្ញាក់ដូចគេចាប់ទះនៅពេលដែលឃើញរាងកាយស្ដើងគេងផ្កាប់មុខនៅលើខ្លួនរបស់គេព្រមទាំងហៀរទឹកមាត់ប្រឡាក់ជោគអាវរបស់នាយ

"ច...ចង្រៃយ៎....!!!!!!!"haoxuanចាប់រុញjiyangដែលដេកដូចខ្មោចងាប់ចេញហើយប្រញាប់ទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន

មិចក៏សុខៗមកដេកហៀរទឹកមាត់កក្លាក់នៅលើគេបែបនេះ??ថែមទាំងដេកដូចគ្មានជំពាក់អាណាមួយរៀលទៀត!ទោះចង់ខឹងក៏ខឹងមិនកើតព្រោះវាអត់ប្រយោជន៍ រឿងបានកើតឡើងទៅហើយ ខឹងទាល់តែងាប់ខ្លួនក៏អត់ន័យអ្វីដែរ!

ស្អែកឡើង*

"ហឺយ.......!!!"រាងស្ដើងដើរចេញពីបន្ទប់ដើរពីក្រោយhaoxuanក្រោយពេលរៀបចំខ្លួនរួចត្រូវទៅទទួលទានអាហារពេលព្រឹកទាំងមិនទាន់អស់ងងុយ

"អរុណសួស្ដី!"xiao zhanដែលអង្គុយនៅលើកៅអីខាងមុខតុអាហារដ៏ធំសម្បារមួយបាននិយាយពាក្យស្វាគម៍នៅពេលព្រឹកព្រមទាំងញញឹមយកសេរីសួស្ដី

"ព...ព្រះអើយ!!!នេះបងប្រុសធ្វើម្ហូបដោយផ្ទាល់????"haoxuanញីភ្នែកសឹងមិនជឿនឹងអ្នកដែលបំពាក់នូវរបាំងមុខពាក់កណ្ដាល មានអៀមពាក់ដូចជាចុងភៅហើយលើកអាហារប៉ុន្មានមុខដាក់លើតុ ម្នាក់នោះគ្មានអ្នកណាក្រៅពីyiboនោះទេ

"លោកមានអីឬ??"xiao zhanនៅពេលដែលឃើញបែបនេះក៏សួរទាំងទឹកមុខមិនដឹងរឿង

"ហឹកហឹក....ខ្ញុំស្លាប់ទៅបិតភ្នែកជិតហើយ!!!ធ្លាប់តែញ៉ាំអាហារខាងក្រៅមកច្រើនឆ្នាំនិងធ្វើខ្លួនឯង!តែពេលនេះគាត់ធ្វើអាហារដោយផ្ទាល់សម្រាប់ខ្ញុំបែបនេះ!វាគឺជាកាដូដ៏ធំបំផុតតែម្ដង!!!"haoxuanនិយាយបណ្ដើររៀបរាប់រហេមរហាមទឹកភ្នែកទឹកសំបោរទាំងព្រឹក

"ស្អីជាស្អីទេស៎!"jiyangសម្លក់មុខរាងក្រាស់និងដើរទៅអង្គុយទល់មុខxiao zhan yiboដោះអៀមហើយទៅអង្គុយក្បែរxiao zhan ឯhaoxuanក៏ទៅអង្គុយទល់មុខyiboរួចនាំគ្នាចាត់ចែងអាហារពេលព្រឹក

"អ្ហឹម....!"រាងស្ដើងពិបាកក្នុងការបកបង្គារទើបyiboទម្លាប់ស្លាបព្រារបស់ខ្លួនចុះ ហើយចាប់អាហារដាក់ក្នុងចានxiao zhan និងជួយបកបង្គារជំនួសរាងស្ដើង Xiao zhanនៅពេលនោះក៏ញ៉ាំអាផ្សេងសិនទុកចាំញ៉ាំបង្គារបកស្រាប់ដោយដៃរាងក្រាស់ ឃើញបែបនេះធ្វើឲ្យjiyangចាប់ផ្ដើមមានកូនចិត្តច្រណែននឹងកាយវិការយកចិត្តទុកដាក់របស់yiboចំពោះxiao zhan

"ហេ...ទំនេរអត់??បកបង្គារតិចមើស៎!1ក៏បានដែរវាអត់ងាប់ទេ!"jiyangយកកែងដៃកេះhaoxuanតិចៗ

"សក់អាណាក្បាលអានឹង!យប់មិញដេកហៀរទឹកមាត់លើគេ!ឥឡូវកុំមកចង់ប្រើគេទៀត"haoxuanមិនខ្វល់គិតតែញ៉ាំ

"ប្រុសឆ្កួត!ខ្ញុំមិនមែនកាលួងអញ្ចឹងទេ(ឌឹប)!!!!"jiyangខាំមាត់សម្លក់រាងក្រាស់និងជាន់ជើងនាយមួយទំហឹង

"អូយសឺត....នែ..."haoxuanបម្រុងនឹងថាឲ្យរាងស្ដើងតែក៏ត្រូវលេបពាក្យទុកទៅវិញព្រោះអ្នកម្ខាងទៀតកំពុងតែលើកសមឡើងមើលទៅដូចជាចង់បង្ហាញថាបើសិនជានាយហ៊ានតែប្រកែកបន្តដឹងតែត្រូវមួយសមចាក់ខ្ទេចដៃហើយ

"Kk!បកឲ្យក៏បាន!ខន្តីសម្រួលគ្នាតិចមើស៎!ប្រើកម្លាំងបាយអត់ល្អទេ-,-!"រាងសង្ហារនិយាយសម្រួលនិងញញឹមទាំងមិនសូវសមហើយយកបង្គារបកឲ្យរាងស្ដើង ទើបjiyangលែងកាចប្រែជាស្លូតដូចកូនទន្សាយវិញ

នៅពេលបករួចyiboបម្រុងនឹងចាប់វាដាក់ក្នុងចានxiao zhanតែទូរសព្ទរបស់រាងតូចក៏រោទ៍ឡើង

ទីត....

"អាឡូ???"xiao zhanលើកមកទទួលនិយាយ

"គឺប៉ា!ស្មាលណាកូនមកផ្ទះ??"លោកម្ចាស់xiao

"ប្រហែលបន្តិចទៀតកូននឹងត្រឡប់ទៅវិញហើយ!អ្ហឹម.!"ក្រោយពេលបញ្ចប់ប្រយោគyiboក៏បញ្ចុកបង្គារចូលមាត់រាងស្ដើង

"ប៉ាចាំ!កុំសូវទៅទីនោះញឹកពេក!គេអាចនឹងធុញកូន ឬក៏កូនអាចនឹងរំខានការងារគេក៏ថាបាន!"លោកម្ចាស់xiao

"បាទ!"xiao zhan

ទីតៗ....

ប្រពន្ធ័ទូរសព្ទត្រូវបានកាត់ផ្ដាច់ដោយស្នាដៃអ្នកជាឪពុកទើបxiao zhanដាក់ទូរសព្ទចុះងើយងាកមកសម្លឹងមើលរាងក្រាស់

"ប្រឡាក់មាត់!"yiboយកក្រដាសជូតមាត់មកផ្ដិតថ្នមៗលើបបូរមាត់តូចមួយនោះរហូតទាល់តែរួចទើបចាត់ចែងរៀបចំបកបង្គារឬក្ដាមដើម្បីងាយស្រួលឲ្យxiao zhanញ៉ាំទាំងដែលខ្លួនឯងទើបនឹងបានបាយប៉ុន្មានម៉ាត់ចូលពោះ

Skip......

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចមក រាងក្រាស់wang yiboបាននាំxiao zhan jiyangត្រឡប់ទៅវិញដោយទុកឲ្យhaoxuanនៅវិមានតែម្នាក់ឯង

ពេលទៅដល់ផ្ទះxiao zhanបានឡើងទៅបន្ទប់ដាក់ខ្លួនគេងនិងគិតពីរឿងដែលគេបានសុបិន្តកាលពីយប់មិញរួមជាមួយនឹងស្រមោលខ្មៅមួយនោះ តើវាជាអ្វី???ចង់បានន័យបែបមិចឲ្យប្រាកដ?

ដល់ពេលថ្ងៃត្រង់ដែលជាម៉ោងបាយថ្ងៃ អ្នកស្រីxiao បានធ្វើម្ហូបហើយឲ្យxiao zhanយកទៅឲ្យyiboដល់ក្រុមហ៊ុន

Office yibo+

ទម្រាំតែរកofficeរបស់yiboឃើញ xiao zhanសឹងតែឡប់ខួរ!ដើរសួរបុគ្គិលពេញក្រុមហ៊ុនឡើងវង្វេងព្រោះក្រុមហ៊ុនធំជាងក្រុមហ៊ុនដែលគេធ្លាប់ឃើញតាំងពីដើមមក នៅមានកម្ពស់ខ្ពស់ហើយកន្លែងខ្លះមើលទៅគឺវាចម្លែកខុសពីក្រុមហ៊ុនគេដទៃ!បូករួមនឹងoffice yiboនៅជាន់លើគេបង្អស់ទៀត ហើយនៅជាន់លើគឺមានច្រើនបន្ទប់ តែសុទ្ធតែគ្មានមនុស្សទើបចូលច្រឡំបន្ទប់ថែមទៀតផង

តុកៗ.......

"...."គ្មានសម្លេងឆ្លើយតប

"សួស្ដី!ខ្ញុំយកអាហារពេលថ្ងៃមកឲ្យលោក!"xiao zhanគោះទ្វារបណ្ដើរនិយាយបណ្ដើរតែមិនមាននរណាឆ្លើយទើបគេសម្រេចចិត្តបើកទ្វារចូលទៅ

ក្រាក....
វឹប...
អ្ហឺស....

រាងកាយស្ដើងត្រូវបាននរណាម្នាក់ឱបពីក្រោយជាប់រឹតរង្វង់ដៃលើចង្កេះមួយក្ដាប់នោះធ្វើឲ្យxiao zhanភ្ញាក់សឹងតែលួសព្រលឹង

"ខ្មោចអ្ហឹម....!"គេងាកមុខមកមើលអ្នកដែលឱបគេតែបែរជាត្រូវនាយចាប់ថើបបំបិតមាត់លែងឲ្យបាននិយាយបន្តរហូតដល់xiao zhanរាងស្ងប់ចិត្តលែងញ័រដូចមុនទើបyiboប្រញាប់ដកបបូរមាត់ចេញ

"ជា...ជាលោកទេឬ??ខ្ញុំស្មានតែខ្មោច!"xiao zhan

"មកធ្វើអី?"yibo

"គឺមកយកអាហារពេលថ្ងៃឲ្យលោក!ណាមួយព្រឹកមិញក៏ឃើញលោកមិនសូវញ៉ាំបាយច្រើន!ខ្លាចលោកគ្មានកម្លាំងទើបយកវាមកឲ្យលោក!"រាងស្ដើងឱនមុខចុះនិយាយទាំងមុខក្រហមព្រោះអ្នកម្ខាងទៀតកំពុងតែឱនទៅក្បែរកញ្ចឹងករបស់គេ

"គ្មានកម្លាំងរំលោភឯងមែនទេ??កុំភ័យ!កម្លាំងមានពេញបឹបតែម្ដង!"yibo

"ហូយ.....លោកឈ្លើយហា-,-!"xiao zhan

"មិនបានឈ្លើយទេ!តែគឺនិយាយត្រង់តែម្ដង!"yibo

"បានហើយ!បន្តិចទៀតដល់ម៉ោងធ្វើការទៀតហើយ!ឆាប់ញ៉ាំទៅ!"xiao zhanអូសដៃyiboឲ្យទៅអង្គុយលើសាឡុងហើយបើកប្រអប់អាហារ2មុខចេញមក

"ច្រើនបែបនេះញ៉ាំមិចនឹងអស់?"yibo

"ច្រើន??តែ2មុខនឹង!ប៉ុណ្ណឹងខ្ញុំម្នាក់ឯងក៏ញ៉ាំអស់ដែរ!ចុះលោកមាឌធំជាងខ្ញុំរឿងអីញ៉ាំមិនអស់?"xiao zhan

"យើងមិនសូវចូលចិត្តញ៉ាំទេ!"yibo

"ថែរាងមែនទេ???ញ៉ាំតិចពេកក៏មិនសូវល្អដែរ!អាចនឹងឆាប់មានជំងឺ...."xiao zhan

"..."yibo

"យ៉ាងណាក៏លោកត្រូវតែញ៉ាំឲ្យអស់ដែរ!វាសុទ្ធតែជាស្នាដៃរបស់អ្នកស្រីxiao!ឆ្ងាញ់ខ្លាំងណាស់ដឹងទេ?"xiao zhan

"..."yiboមិនបានមាត់ក៏ចាប់ម្ហូបដាក់ចូលមាត់

"ពេលញ៉ាំបាយដករបាំងមុខចេញមិនបានទេឬ?"xiao zhanលើកដៃប៉ះរបាំងមុខរាងក្រាស់ថ្នមៗ

"មិនអាចទេ!"yibo

"អូរ...ត្រូវហើយ!ខ្ញុំវិសនឹងភ្លេច!វិមានរបស់លោកសាងសង់ឡើងប៉ុន្មានឆ្នាំហើយ?"xiao zhan

"ច្រើនសតវត្សមកហើយ!"yibo

"លោកអាចប្រហែលបានទេ?"xiao zhan

"តាំងពីសតវត្សទី15!"yibo

"អូរ...មិចក៏លោកដឹង?"xiao zhan

"អ្វីៗទាំងអស់គឺត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅ!"yiboនិយាយបណ្ដើរទំពារបាយបណ្ដើរ

"អញ្ចឹងតើក្នុងសុបិន្តរបស់ខ្ញុំជាអ្នកណាទៅ??"xiao zhan

"សុបិន្តឃើញអី?"yibo

"គឺខ្ញុំបានទៅដល់វិមាន!តែវាមើលទៅដូចនៅសតវត្សទី18!ហើយបានជួបនឹងម្ចាស់វិមាន..."និយាយដល់ត្រឹមនេះyiboបានបញ្ឈប់ការស្រស់ស្រូបអាហារងាកមកសម្លឹងមើលមុខរាងស្ដើង

"គាត់មើលពីក្រោយគឺដូចនឹងលោកខ្លាំងណាស់!បើមិនប្រាប់ថាមនុស្សផ្សេងគ្នាគឺខ្ញុំគិតថាជាលោកបាត់ទៅហើយ!"xiao zhan

"..."yibo

"គាត់បានសួរខ្ញុំថាជាអ្នកណា?មិនទាន់ឆ្លើយផងក៏ដឹងខ្លួនបាត់!"xiao zhan

"តែប៉ុណ្ណឹងទេឬ?"yibo

"ត្រូវហើយ!ស្ដាយណាស់!មិនដឹងថាពេលណាបានសុបិន្តឃើញបែបនេះទៀតនោះទេ!"xiao zhan

"គ្រាន់ជាសុបិន្ត!កុំគិតច្រើនអី!"yibo

"តែមើលទៅវាដូចជាការពិតខ្លាំងណាស់!ដូចជាកំពុងតែឆ្លងទៅអតីតកាលអញ្ចឹង!"xiao zhan

"លោកមិនទាន់ប្រាប់ខ្ញុំពីប្រវត្តលោកទេ!បង្ហើបតែបន្តិចក៏អស់ចិត្តដែរ?"xiao zhan

"..."yibo

"ចុះហេតុអីយប់មិញមិនអាចចូលទៅព្រៃជ្រៅបាន?"xiao zhanប្ដូរសំណួរម្ដង

"បិតមាត់ឈប់និយាយឥតប្រយោជន៍ទៅ!"yiboតម្លើងសម្លេងបន្តិច

"លោកមានអីលាក់បាំងនឹងខ្ញុំមែនទេ?មិចក៏សុខៗស្រាប់តែប្រែជាសម្លេងកំណាចបែបនេះ?ដឹងថាខ្ញុំខ្លាចដែរទេ?"រាងតូចនិយាយរកកលចង់យំ

"បានហើយ!កុំធ្វើមុខបែបនេះអី?ហើយក៏កុំបាច់ចង់ដឹងរឿងឥតបានការទាំងនោះទៀតដែរ!ដឹងទេថាកាលដែលចង់ដឹងកាន់តែខ្លាំងគ្រោះថ្នាក់ក៏កាន់តែខ្លាំងដូចគ្នា!ស្ដាប់តាមយើងណា..."yiboសម្រួលចិត្តនិយាយធម្មតាហើយយកដៃច្បិតថ្ពាល់រាងស្ដើងនិងអង្អែលតិចៗដើម្បីលួងលោម

"បាទ!"រាងតូចក៏ងក់ក្បាលយល់ព្រមនឹងរាងក្រាស់ ព្រមទាំងស្ដាប់សម្ដីលែងសួរនាំបន្តឬនិយាយអ្វីបន្ត

តែធាតុពិតក្នុងខួរក្បាលគេលេចសញ្ញាឆ្ងល់ពេញខួរក្បាលបាត់ទៅហើយ គេចង់បង្ហើបមាត់សួរតែមិនអាច គេចង់ដឹងថាម្ចាស់វិមានជាអ្នកណា?ជាប់សាច់ឈាមអីជាមួយនឹងរាងក្រាស់?ស្រមោលនោះជាអី?ហេតុអីមិនអាចដោះរបាំងមុខបាន បែរជាត្រូវពាក់គ្រប់ពេល?ស្នងដំណែងអ្វីទៅ?នៅមានច្រើនទៀតដែលត្រូវឆ្ងល់ហើយក៏ភ្លេចទៅវិញ ហេតុអីក៏សម្បូររឿងឲ្យគេឆ្ងល់ខ្លាំងម្លេស គិតទៅយប់នឹងបើមិនបានស្រាយចម្ងល់មួយគេប្រហែលជាដេកមិនលក់ហើយ!តែចង្រៃអីyiboជាមនុស្សលាក់រឿងជិតល្អណាស់!ទោះសួរទាល់តែស្លាប់ខ្លួនក៏មិនទាន់ទទួលបានចម្លើយដែរ!

សូមរង់ចាំភាគបន្ត.....

Continue Reading

You'll Also Like

1.9K 126 13
សាច់រឿងនិយាយពីកំលោះតូចធំមួយគូបានជួបគ្នាជាថ្មី ក្នុងនាមជាអ្នកដទៃ... Writer: Park Jipich Writer Tiktok ID: pichpichbp Writer FB: Park Ji...
17.9K 1.3K 20
នៅពេលខ្ញុំភ្ញាក់ឡើងស្រាប់តែឃើញខ្លួនឯងនៅក្នុងរាងកាយមួយផ្សេងទៀតដែលមិនមែនជារាងកាយខ្ញុំទេ។ តើមានអ្វីកើតឡើងចំពោះខ្ញុំ? 𝗦𝗵𝗼𝗿𝘁 𝗡𝗼𝘃𝗲𝗹♛ ប្រភេទរឿង𝗕...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5.3K 218 19
ស៊ាវចាន់ Alpha x វ៉ាង អុីបូ Enigma ស៊ាវអុីង omega x វ៉ាង អុីហ្វាង Alpha