ម្ចាស់វិមានរបាំងមុខ [18+](ចប់)

By HATAKE_QING

131K 9.3K 386

ដើម្បីចង់ដឹងពីអ្នកម្ខាងទៀតមានតែចូលទៅក្បែរគេ More

ភាគទី1:ជួបគ្នាលើកដំបូង
ភាគទី2:មនុស្សរបស់យើង
ភាគទី3:ចូលទៅក្បែរ
ភាគទី4:រៀបការ?
ភាគទី5:ដោះដូរ
ភាគទី6:រើសថ្ងៃមង្គល
ភាគទី7:ប្រចណ្ឌ
ភាគទី8:ស្នងដំណែង
ភាគទី9:សន្លប់
ភាគទី10:សុបិន្ត
ភាគទី12:សំណួរគ្មានចម្លើយ
ភាគទី13:មេធ្មប់
ភាគទី14:ជួយលុបការចងចាំគេផង
ភាគទី15:រង្វង់ដៃដ៏កក់ក្ដៅ
ភាគទី16:នាងត្រឡប់មកវិញហើយ
ភាគទី17:អន្ទាក់
ភាគទី18:គ្រប់គ្រង
ភាគទី19:លោកចេះអៀន?
ភាគទី20:លោកប្ដី
ភាគទី21:ប្រុសចាស់ចរឹកក្មេង
ភាគទី22:ចាំខ្ញុំជួយលោក
ភាគទី23:ចេញឲ្យឆ្ងាយពីគេ
ភាគទី24:ប្រាប់ជាលើកចុងក្រោយ
ភាគទី25:ពិសខ្យាដំរី
ភាគទី26:មានប្រពន្ធ?
ភាគទី27:មិនមែនយើងទេ
ភាគទី28:ត្រឡប់ទៅវិញ
ភាគទី29:ឯងប្លែកខ្លាំងណាស់
ភាគទី30:មានវិធីផ្សេងទេ?
ភាគទី31:ផែនការដ៏រលួយ
ភាគទី32:គួរធ្វើយ៉ាងមិចចំពោះគេ?
ភាគទី33:អាកូនក្មេង
ភាគទី34:រៀបការល្អទេ?
ភាគទី35:ឃ្លានអឹមទឹកដោះគោ
ភាគទី36:មានបង អូនកុំខ្លាចអី!
ភាគទី37:កញ្ច្រោងកន្ទុយ9
ភាគទី38:អតីតប្រពន្ធតែប៉ុណ្ណោះ
ភាគទី39:ដោះលែងគេទៅ
ភាគទី40:sasakiមិនរអើមនឹងlanទេ
ភាគទី41:ស្វាងនៅ?
ភាគទី42:ឯងស្អប់យើងទៅ
ភាគទី43:គ្រប់យ៉ាងគួរតែបញ្ចប់
ភាគទី44:អតីតកាល
ភាគទី45:គ្រប់យ៉ាងគឺដូចដើម
ភាគបញ្ចប់:ការរៀបការ
side story: 01
side story:02
side story:03
side story:04
side story:05
Side story:06
side story:07
side story: បញ្ចប់

ភាគទី11:រាត្រីដ៏ស្រស់ស្អាត

3.2K 207 24
By HATAKE_QING

នាពេលនោះxiao zhanមិនបានគិតនោះទេថាវាជាសុបិន្តឬជាការពិតដែលគេអាចឆ្លងទៅអតីតកាលនាចន្លោះសតវត្សទី18

"ឯងជាអ្នកណា?????"សម្លេងរបស់ម្ចាស់វិមានបានបន្លឺឡើងដោយប្រើកែវភ្នែកមុតសម្លក់ទៅកាន់រាងស្ដើងនិងនិយាយទាំងមានអំណាច

Xiao zhanព្យាយាមងាកឆ្វេងងាកស្ដាំដើម្បីស្វែងរកអ្នកដែលម្ចាស់វិមានបានហៅ តែមើលទៅដូចជាគ្មាននោះទេ

"អ្នកណាទៀត?គឺឯងនឹងហើយ!!!"

"ខ..ខ្ញុំ???"xiao zhan

"ឆ្លើយនឹងយើងភ្លាម!"

"គឺ....."xiao zhan

វឹប.....

"អ្ហាយ....

មិនទាន់ទាំងបានឆ្លើយតបនឹងសំណួរផងxiao zhanបែរជាភ្ញាក់ពីសុបិន្តមួយនោះដឹងខ្លួននៅម៉ោងប្រហែលជា3យប់

គេបែកញើសជោគថ្ងាស់និងងាកមើលទៅអ្នកដែលគេងនៅក្បែរគេ

រាងស្ដើងប្រើដៃលើករាវរករាងក្រាស់ គេមិនអាចមើលឃើញព្រោះគ្មានអ្វីដើម្បីបំភ្លឺ ដៃសស្ដើងស្រឡូនដូចមនុស្សស្រីបានរាវប៉ះនឹងផ្ទៃមុខសង្ហារនោះថ្នមៗ ពេលនេះគេអាចដឹងច្បាស់ថារាងក្រាស់មិនមានរបាំងមុខជាប់នឹងផ្ទៃមុខនោះទេ

"ហុឹម....!!"ស្នាមញញឹមក៏បានរំលេចឡើងនៅចុងមាត់ នេះជាឱកាសល្អដើម្បីអាចបានឃើញពីមុខមាត់របស់នាយ

Xiao zhanប្រើដៃម្ខាងទៀតដើម្បីរាវរកទូរសព្ទដែលគេបានទុកនៅលើតុក្បែរគ្រែ

"បានហើយ!"xiao zhanញញឹមនិងលើកកាន់ទូរសព្ទហើយបើកវាឡើង

វឹប....

"អ្ហឹុម.....!!!"ស្រាប់តែពេលនោះក៏មានដៃមាំក្រាស់មកទាញចង្កេះគេធ្វើឲ្យរបូតទូរសព្ទធ្លាក់ពីដៃ ហើយទ្រោមពីលើរាងកាយរបស់គេ

"ល...លោកភ្ញាក់លឿនម្លេស???"xiao zhan

"ក្មេងកំហូច!ចង់ធ្វើអីទាំងយប់បែបនេះ??"yiboឱនទៅក្បែរមុខរាងស្ដើង អាចធ្វើឲ្យខ្យល់ដង្ហើមដែលភាយចេញពីមុខនាយប៉ះនឹងមុខរាងស្ដើង

"គ..គឺគ្មានទេ!!"xiao zhanព្យាយាមបិតភ្នែក ឯផ្ទៃមុខក៏ចាប់ផ្ដើមក្រហម

"ឬចង់ទាំងមិនទាន់ភ្លឺ??"yiboសើចដើមកតិចៗអស់សំណើចនឹងកាយវិការរបស់xiao zhan!គេដឹងខ្លួនតាំងពីxiao zhanយកដៃប៉ះនឹងផ្ទៃមុខរបស់នាយពីដំបូង!គឺទៅក្មេងពិតជាចង់ដឹងរឿងច្រើនពិតមែន!ស៊ូរៀវរកទូរសព្ទបន្ថែមទៀតមិនខ្លាចថាពេលនេះជាពេលយប់ឬថ្ងៃ

"ប្រុសចាស់ល្មោភណាស់!"xiao zhan

"ល្មោបដោយសារតែក្មេងហាច់ដែរនឹងហា!ដំបូងប្រកែកៗ តែចុងក្រោយបែរជាឲ្យបន្ថែមល្បឿន នៅហៅឈ្មោះគេមិនដាច់ទៀត!"yibo

"ប្រុសឆ្កួត!!កុំចេះតែថា!"xiao zhan

"អ្ហឹម....!"នាយទម្លាក់បបូរមាត់លើបបូរមាត់ស្ដើងតិចៗ ប្ដូរពីការច្រត់ដៃទៅជាការក្រសោបចង្កេះមួយក្ដាប់យ៉ាងណែនពោរពេញទៅដោយសេចក្ដីគ្រឺតខ្នាញ់

"ហុឹម...."xiao zhanមិនបានប្រកែកថែមទាំងថើបតបទៅវិញនិងលើកដៃស្រាក់កនាយជាប់ ពួកគេថើបក្រលាស់អណ្ដាតប្រឡែងគ្នាមិនគិតថានេះជាម៉ោង3យប់ក្ដី អ្វីដែលសំខាន់គឺដឹងតែផ្អែមសិនហើយ><

"ហុឹម...!"នៅពេលដែលថើបអស់ចិត្តyiboក៏សម្រេចចិត្តដកបបូរមាត់ចេញពីអ្នកក្រោមទ្រូង

"ខ្ញុំគេងលែងលក់ហើយ!"xiao zhan

"ចង់ទៅមើលខាងក្រៅទេ?"yibo

"អត់នោះទេ!ខ្ញុំខ្លាច!"xiao zhan

"មិនអីនោះទេ!"yiboក្រោកឈោងយករបាំងមុខមកពាក់ហើយលើកបីxiao zhanចេញពីបន្ទប់ដើម្បីទៅខាងក្រៅ

Xiao zhanផ្អែកក្បាលនឹងទ្រូងរបស់នាយដើម្បីស្ដាប់ចង្វាក់បេះដូងដែលកំពុងតែលោតប្រៀបបាននឹងតន្រ្តីឲ្យគេស្ដាប់កំដរនៅពេលរាត្រី ឆ្លងកាត់ការដើរកាត់បន្ទប់ផ្សេងៗនៅក្នុងវិមាន ធ្វើឲ្យxiao zhanព្រឺឆ្អឹងខ្នងមិនហ៊ានបើកភ្នែកសម្លឹងមើលអ្វីផ្សេង គេមានអារម្មណ៍ថាមានកែវភ្នែកជាច្រើនគូកំពុងតែសម្លឹងមើលមកកាន់ខ្លួនពីកន្លែងដែលងងឹត

មួយសន្ទុះធំក្រោយមកyiboក៏បាននាំរាងស្ដើងមកដល់ខាងក្រៅនៃវិមាន គេក៏ដាក់xiao zhanចុះ នាយទាញសៀវភៅក្រាស់មួយក្បាលចេញមកដោយប្រើវេទមន្តរបស់នាយធ្វើឲ្យxiao zhanចំហរមាត់សឹងមិនជឿនឹងភ្នែកថាអាចនឹងបានឃើញរឿងទាំងនេះកើតឡើងនៅចំពោះមុខខ្លួន

"ប្រយ័ត្នមូសហោះចូលមាត់!"រាងក្រាស់លើកដៃម្ខាងដែលមិនបានកាន់សៀវភៅយកមករុញចង្ការឡើងទៅលើបិតមាត់រាងតូចកុំឲ្យចំហរ

"អ...អស្ចារ្យខ្លាំងណាស់!!!"xiao zhan

"អស្ចារ្យអី?"yibo

"លោកមានវេទមន្ត!ហើយជាពណ៍បៃតង!ឡូយពិតមែន!"xiao zhan

"ធម្មតាទេ!"yibo

"លោកប្រាប់ពីរបៀបអាចមានវាបានទេ?"xiao zhan(សំដៅលើការធ្វើយ៉ាងមិចអាចមានវេទមន្តបាន)

"អាថ៍កំបាំង!មិនអាចបង្ហើបបានបើមិនទាន់រៀបការចូលគ្រួសារwang!"yibo

"ឆើស!មិនបាច់ក៏បានដែរ!គ្មានអីអស្ចារ្យទេស៎អ្ហាស៎ឈឺ.....!"រាងតូចងាកមុខទៅម្ខាងឱបដៃតែបែរជាត្រូវyiboចាប់ទាញថ្ពាល់គេធ្វើឲ្យគេស្រែកឡើង

"នេះឈឺណាស់!ប្រុសឆ្កួតអ្ហឹម....!"xiao zhanស្រែកជេរញ៉ែតៗ ដោយមិនចង់ស្ដាប់បន្តyiboក៏ទាញចង្កេះរាងស្ដើងយកមកអឹបជាប់នឹងខ្លួនហើយទម្លាក់បបូរមាត់របស់នាយនៅពីលើបបូរមាត់ក្រមិចក្រមិលមួយនោះធ្វើឲ្យអ្នកខាងក្រោមស្ងាត់មាត់ឆឹង

"កុំឆ្នាស់ពេក!"នាយនិយាយក្រោយពីដកបបូរមាត់ចេញព្រមទាំងសម្លឹងមើលមុខអ្នកខាងក្រោម

"បានហើយ!ឲ្យតែម៉ាកៗនឹងខ្ញុំប្រាកដជាស្លាប់មិនខាននោះទេដោយសារតែអស់ខ្យល់"xiao zhanលើកដៃទប់ស្មារបស់រាងសង្ហារ

"គិតសព្វៗទៅ!ពិភពលោកនេះពិតជាអាថ៍កំបាំងលើសពីការស្មាន!ខ្ញុំស្មានតែមានតែក្នុងរឿងនិទាន!"xiao zhan

"កុំប្រាប់អ្នកណាពីរឿងនេះអី!ពួកគេអាចនឹងថាឯងឆ្កួតក៏ថាបាន!ហើយវេទមន្តដែរយើងមាន!គឺវាគ្រោះថ្នាក់ណាស់!មិនអាចប្រើបានពាសវាសពាសកាលនោះទេ!"yibo

"បាទលោកម្ចាស់!នៅទីនេះមានអ្វីដែរគួរឲ្យចាប់អារម្មណ៍ដែរទេ?"xiao zhan

"មិនដឹងទេ!ព្រោះយើងមិនចាប់អារម្មណ៍លើអីផ្សេងក្រៅពីឯង!"yibo

"មើលសម្ដីប្រុសព្រានចុះ!"xiao zhan

"បើចង់មើលចាំយើងនាំទៅ!មិនខ្លាចមានគ្រោះថ្នាក់ទេឬ???នេះម៉ោង3ជាងហើយ!វាក៏ជាពេលដែលខ្មោចព្រាយបីសាចចូលចិត្តដើរហើរ!ជាពិសេសគឺក្នុងព្រៃបែបនេះ!"yibo

"មានលោកចាំការពារហើយ!ខ្ញុំមិនខ្លាចនោះទេ!"xiao zhanញញឹមលឹបភ្នែកដាក់នាយយ៉ាងគួរឲ្យស្រឡាញ់ yiboមិនមាត់ក៏ច្បូតច្រមុះxiao zhanថ្នមៗ និងបើកសៀវភៅនោះយកចង្កៀងប្រាណពីសន្លឹកកណ្ដាល ប្រែក្លាយពីក្រដាសរូបចង្កៀងឲ្យជារបស់ពិតចេញពីសៀវភៅមួយនោះដើម្បីបំភ្លឺងាយស្រួលឲ្យxiao zhanធ្វើដំណើរ

នៅពេលដែលចង្កៀងលេចចេញជារូបរាងពិតអាចធ្វើឲ្យទីនោះមានពន្លឺបាន xiao zhanក៏យកវាពីដៃរាងក្រាស់រួចសម្លឹងមើលចង្កៀងនោះ ទោះជាមើលទៅវាដូចជាចាស់បន្តិចតែការរចនារបស់វាពិតជាស្រស់ស្អាតនិងមើលទៅទាក់ទាញភ្នែកខ្លាំងណាស់

រាងក្រាស់ក៏ទុកសៀវភៅនោះវិញហើយចាប់កាន់ដៃរាងស្ដើងដើរទៅខាងមុខ

ពួកគេប្រើពេលជាង10នាទីបានទៅដល់ក្នុងព្រៃរាងជ្រៅនិងឆ្ងាយពីវិមានបន្តិច yiboមិនចង់ឲ្យxiao zhanដើរដល់ព្រៃជ្រៅព្រោះមិនចង់ឲ្យឃើញពីរបស់ដែលគួរឲ្យស្អប់

"Wow!!!ស្អាតខ្លាំងណាស់!!!"រាងស្ដើងបើកភ្នែកធំៗសម្លឹងមើលទៅទីនោះ ភ្លាមៗស្នាមញញឹមស្រទន់ក៏បានរំលេចចេញនៅលើផ្ទៃមុខរបស់គេដូចគ្នា

នៅចំពោះមុខរបស់គេមានទាំងអំពិលអំពែក ផ្កាពណ៌សដែលមានពន្លឺពណ៌មាសបានបញ្ចេញពន្លឺពេញតែទីនោះ មើលទៅស្រស់ស្អាតខ្លាំងណាស់!នៅមានដុំថ្មតូចៗដែលមានពណ៍គ្រប់ប្រភេទថែមទៀតផង

"ហុឹម...!"xiao zhanលុតជង្គង់អង្គុយបត់ជើងនៅលើស្មៅទុកចង្កៀងក្បែរខ្លួនហើយចាប់កាន់ថ្មដែលមានពណ៌ចម្រុះមួយដុំលើកឡើងយកមកមើល

"លោកមើលចុះ!វាគួរឲ្យស្រឡាញ់ខ្លាំងណាស់!"xiao zhanងាកមកនិយាយជាមួយអ្នកដែលឈរធ្មឹងដូចគល់ឈើ yiboក៏អង្គុយចុះក្បែរxiao zhan

"អំពិលអំពែកមាន មិចក៏ទៅមើលថ្មវិញ?"yibo

"តែខ្ញុំចាប់អារម្មណ៍ថ្មច្រើនជាង!ផ្ការទាំងនេះក៏ស្រស់ស្អាតដែរ!"xiao zhanឈោងដៃទៅបេះផ្កា តែមិនទាន់ទាំងប៉ះបែរជាត្រូវyiboស្រែកឃាត់

"កុំប៉ះផ្ដេសផ្ដាសអី!នៅក្នុងព្រៃមិនគួរបេះផ្កាឬវត្ថុអ្វីដោយមិនសុំការអនុញ្ញាតិពីអ្នកថែរក្សានោះទេ!"yibo

"អូរ.....!អញ្ចឹងធ្វើយ៉ាងមិចទៅ???"xiao zhan

"សុំគេទៅ!"yibo

"បាទ!"រាងស្ដើងបិតភ្នែកលើកដៃសំពះសុំបេះផ្កាពីអ្នកថែរក្សា yiboលោចស្នាមញញឹមសម្លឹងមើលភាពគួរឲ្យស្រឡាញ់របស់រាងស្ដើង បើលេបបាននាយនឹងលេបទុកមិនឲ្យឃើញពន្លឺថ្ងៃនោះទេ

"រួចហើយ!"xiao zhanបើកភ្នែកវិញហើយបេះផ្ការនោះយកមកហិត

"ក្រអូបណាស់!លោកសាកហិតមើលទៅ!"xiao zhanហុចវាទៅឲ្យyibo

"តែវាក្រអូបចាញ់ក្លិនថ្ពាល់របស់ឯងទេ!"រាងក្រាស់ខិតមុខមកក្បែររាងស្ដើងរួចនិយាយស្រាលៗដាក់ត្រចៀកដែលកំពុងតែក្រហមតិចៗ

"មើលនិយាយចុះ!"xiao zhanវៃដើមដៃរបស់នាយបន្តិច

"យើងនិយាយមែនណា..."yibo

"បានសម្រាក!ខ្ញុំក៏ចេះអៀនដែរ!"រាងស្ដើងនិយាយបណ្ដើរងាកមុខចរញបណ្ដើរព្រមទាំងរុញទ្រូងនាយឲ្យចេញពីខ្លួនជៀសវាងអៀនលើសដើម

"ថតរូបទេ????"yibo

"ថត!តែខ្ញុំមិនបានយកទូរសព្ទមកទេ!"xiao zhan

"គិតថាយើងអត់ទូរសព្ទ???"yibo

"ចាញ់ហើយ!ថតមក!"xiao zhanពេបមាត់ដាក់រាងសង្ហាររួចចាប់ផ្ដើមថតរូប

នៅពេលថតបានច្រើនប៉ុស xiao zhanបានប្រាប់ឲ្យyiboឈប់ថត រួចងើបឡើងដើរទៅលេងជាមួយនឹងអំពិលអំពែក

ក្រឹបៗ....

រាងក្រាស់នៅតែបន្តផ្ដិតយករូបភាពរបស់រាងស្ដើងមិនទាន់ឈប់ គ្រប់កាយវិការសុទ្ធតែទាក់ទាញរហូតដល់នាយសម្លឹងមើលមិនចង់ដកភ្នែកភ្លឹកខ្លាំងតែម្ដង

"ហុឹម....អេ...តើនោះជាអី??លោកមកជួយមើលបន្តិចមក!"នាពេលដែលកំពុងតែសប្បាយxiao zhanស្រាប់តែប្រទាក់នឹងស្រមោលតូចមួយសង្ងំនៅក្រោយដើមឈើធំមួយ

"!!!!"yiboប្រញាប់ក្រោកឡើង ភ្លាមៗស្រាប់តែមានអារម្មណ៍ថាមិនស្រួល មិនអាចឲ្យxiao zhanទៅក្បែរវាបាននោះទេ

វឹប....

"អ្ហឹម....!"រាងស្ដើងបម្រុងនឹងដើរទៅរកតែបែរជាត្រូវរាងក្រាស់ចាប់ទាញដៃមកវិញរួចដោះរបាំងមុខរបស់ខ្លួនមកពាក់ឲ្យxiao zhanនិងយកដៃម្ខាងខ្ទប់របាំងមុខកន្លែងភ្នែកមិនអាចឲ្យxiao zhanមើលឃើញ!ហើយដៃម្ខាងទៀតក្រសោបចង្កេះមួយនោះយកមកអឹបជាប់នឹងខ្លួនរួចទម្លាក់បបូរមាត់ពីលើបបូរមាត់xiao zhanម្ដងទៀត

ស្រមោលតូចនោះក្រោយពេលដែលដឹងថាyiboបានឃើញខ្លួនក៏ប្រញាប់រត់គេចចេញពីទីនោះទៅកន្លែងងងឹតបាត់ទៅ

អំពិលអំពែកជាច្រើនបានផ្ដុំជារង្វង់ហោះទៅហោះមកនៅជុំវិញរាងកាយដែលឱបជាប់គ្នាបេះមិនដាច់បង្កើតបានជាបរិយាកាសដ៏ស្រស់ស្អាតសម្រាប់ប្ដីប្រពន្ធដែលជិតចូលរោងការទាំង2នាក់ ឯផ្កាក៏មានពន្លឺលើសដើម

Skip.....

បន្ទប់haoxuan*

"អុឹម.....!"haoxuanដែលកំពុងតែគេងនៅលើគ្រែរបស់ខ្លួនចាប់ផ្ដើមដឹងខ្លួននៅពេលដែលមានរបស់ធ្ងន់នៅលើរាងកាយរបស់គេ ទើបនាយបើកភ្នែកឡើងដើម្បីពិនិត្យថាជាអ្វី

"ម៉ែអើយ!!!!!!!!!!"haoxuan

សូមរង់ចាំភាគបន្ត.......

Continue Reading

You'll Also Like

425K 23.7K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
29.3K 326 10
"Dallas Winston is as cold as ice, but in the right hands, he'll melt." Warning! This story includes: Smut Rape Mostly in Ponyboys POV Enjoy. ...
1.1M 27.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.4M 144K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...