"My Beloved Brother"

By iraemptycan

40.4K 2.7K 26

"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្... More

I born to get hate from my brother
"You're so cruel"
"អ្នកបម្រើ"
"វិធានការចាប់ស្ដេចជំនួញ"
"I don't let go"
"I'm doing nothing but you scold me without find a true"
Why don't you trust me?
Who was kidnapped Taehyung?
"Who are you?"
"Problem has already solved"
I can't prevent what you want
Live with the pain
I can't describe how hurt I am
I know It hurts but I'm used to it
Who dare you to play with me?
Is it call រទេះភ្លើងបុកគ្នា?
Painful
Am I a robot to you?
Sorry I didn't mean to do that
Sorry for always bother you:)
Without me
Plan to leave korea
"Don't leave me"
"Miss"
"Deal the problem"
Im going to take you back
Finally! We met each other
Why are you here?
First meet
No one can prevent us
Full of happiness
Am I your son?
Meet her again
Ex-girlfriend🙂
Brother
"Blind"
You didn't own me
Don't give me a hope if u don't love me
They ended up together again:)
"ដោះលែងខ្ញុំទៅ"
បញ្ឈឺ
"កុំរញេរញៃក្នុងជីវិតខ្ញុំ"
"សមបំណងឬនៅ?"
"It was my fault"
"Why you did that to me?
"46"
"47"
"48"
49
"50"
"មករកប្រពន្ធកូនមិនបានឬ?"
"52"
"53"
"54"
"ស្រលាញ់អាម្សៀតនោះណាស់ឬ?"
"គេមិនមែនជាមនុស្សអាក្រក់"
"សុខចិត្តធ្វើថោក"
"កុំយកវាមកប្រៀបធៀបនឹងបង"
"ក្មេងនេះក្បាលរឹងមែន"
"60"
"61"
"62"
"63"
"64"
"65"
"66"
"68"
"69"
"70"
"71"
"72"
"73"
"74"
Happiness existed after you enter my life

"67"

301 24 0
By iraemptycan

Ep.67

_ឡានរបស់ Jimin ត្រូវក្រឡាប់បួនប្រាំត្រឡប់បណ្ដាលអោយអ្នកដែលនៅខាងក្នុងឡានទាំងពីររូប រងរបួសមិនស្ទើរតែជាសំណាងឬក៏ជារឿងចៃដន្យដែលឡានរបស់ពួកគេក្រឡាប់ប៉ុន្មានជុំក៏ទៅទើរនៅ លើថ្មដែលលយចេញមកពីដីភ្នំបិទបាំងឬគ្របដណ្ដប់ដោយដើមឈើធំប៉ុន្តែពេលដែលឡានវាបញ្ឈប់សកម្មភាពក្រឡាប់ហើយអ្នកដែលនៅក្នុងឡានក៏ សន្លប់បាត់បង់ស្មារតីអស់ដោយម្នាក់ៗសុទ្ធមានរបួសធ្ងន់នៅលើខ្លួនទាំងពីរមិនថា ដៃ ជើង រាងកាយ មុខ មាត់គឺរងប៉ះពាល់ទៅដោយអំបែងនៃកញ្ចក់ឡាន ដែលបែកមកខ្ទាតត្រូវពួកគេនោះ។

<SCENE>

_Kris កាលបើឃើញឡានរបស់ Jimin ក្រឡាប់ទៅតាមជម្រាលភ្នំបែបនេះហើយនាយក៏រហ័សចុះពី លើឡានសម្លឹងមើលទៅឡានដែលកំពុងតែទើរនៅ លើថ្មលយរបេះៗនោះទាំងភាពស្រឡាំងកាំងនឹងដូចត្រូវគេយកដុំថ្មមកគប់កណ្ដាលមុខអោយដឹងខ្លួនឡើង វិញអញ្ចឹងថាគេកំពុងតែសម្លាប់មនុស្សហើយសម្លាប់ មនុស្សដែលគេស្រលាញ់ទៀតផង

«ចៅហ្វាយ...ធ្វើយ៉ាងម៉េចទៅ?»Sasuki ចុះពីលើឡានតាមអ្នកជាចៅហ្វាយហើយចោទសួរគេទាំងភ័យខ្លាច

«Tae...Tae របស់យើង»Kris លុតជង្គង់ចុះនៅ លើផ្លូវហើយសម្លឹងមើលឡានដែលប្រេះបែក ដោយសារការប៉ះទង្គិចនោះទាំងកើតអារម្មណ៍ស្ដាយ ក្រោយ

«ពួកយើងគួរតែរត់គេចទៅចៅហ្វាយព្រោះពួកយើងគឺជាដើមហេតុធ្វើអោយឡានពួកវាក្រឡាប់»ដោយដឹងថាមិនស្រួល Sasuki ក៏រហ័សបញ្ចុះបញ្ចូលអ្នក ជាចៅហ្វាយអោយរត់គេច

«ទេ...Tae របស់យើងនៅក្នុងនោះ យើងនឹងទៅជួយគេ»Kris គ្រវីក្បាលតតាត់ហើយបម្រុងនឹងលោតចុះទៅតាមជម្រាលភ្នំតែកូនចៅប៉ុន្មាននាក់ ទៀតរួមទាំង Sasuki ចូលទៅចាប់នាយជាប់

«ចៅហ្វាយឈប់តាមគេទៅបានទេ ពេលនេះសង្ស័យតែស្លាប់ហើយក៏មិនដឹង»Sasuki

«គេមិនស្លាប់ទេ..លែងយើងទៅ យើងទៅជួយ Tae»នាយស្រែកចេចចាកចង់ចុះទៅជួយស្រោច ស្រង់ Tae របស់គេមកវិញប៉ុន្តែគេធ្វើអីកើតបើក្នុងខ្លួនមិនសម្បីតែមានកម្លាំងរើបម្រាស់ចេញពីរង្វង់ដៃកូនចៅផង

«ខ្ញុំថាយើងទៅវិញទៅបើប៉ូលីសមកទាន់យើងច្បាស់ ជាចូលគុកទាំងអស់គ្នាហើយ»Sasuki ស្រែកសម្លុតអ្នកជាចៅហ្វាយហើយព្យាយាមអូសគេទៅឡានប៉ុន្តែ Kris រឹងទទឹងមិនចង់ទៅតាម

«យើងមិនទៅទេ ហឹក ហឹក ដរាបណាយើងនៅរស់យើងនៅតែចង់បាន Tae មកនៅក្បែរយើង ហឹក លែងយើងទៅពួកអាចង្រៃយ៍»នៅទីបំផុតនាយក៏ ដាច់ចិត្តសម្រក់ទឹកភ្នែកចេញមកអោយកូនចៅឃើញ បញ្ជាក់ពីវិប្បដិសារីរបស់នាយដែលខ្លួននាយបានសាងវាឡើងដោយផ្ទាល់

«ចៅហ្វាយបានហើយ...ឈប់ចង់បានមនុស្សដែល គេមិនបានស្រលាញ់ចៅហ្វាយទៅ ចៅហ្វាយមិន ឃើញទេហេស៎គេស្មោះស្មគ្រ័ជាមួយគ្នាដល់ថ្នាក់ ហ៊ានស្លាប់ជាមួយគ្នា?? ឈប់បំផ្លាញខ្លួនឯងដោយ សារគេទៅចៅហ្វាយ»ពេលដែលឃើញចៅហ្វាយខ្លួនធ្លាក់ក្នុងសភាពបែបនេះហើយ Sasuki ក៏គ្មានអីនិយាយក្រៅពីលួងលោមគេដែរ

«បើគេស្រលាញ់ចៅហ្វាយមែនមិនមែនគេស្រែកក្ដែងៗដាក់មុខចៅហ្វាយថាគេជិតរៀបការជាមួយអ្នកផ្សេងទេ...ត្រូវចាំថាស្នេហាមិនអាចបង្ខំបានឡើយទោះជាចៅហ្វាយទៅយកគេបានមកវិញមែនប៉ុន្តែ ចៅហ្វាយមិនអាចទាញយកចិត្តនិងបេះដូងរបស់គេ មកបានទេព្រោះចិត្តនិងបេះដូងរបស់គេបាននៅជា មួយអ្នកផ្សេងដែលជាមនុស្សដែលគេស្រលាញ់ហើយ»ប្រយោគទាំងប៉ុន្មានដែល Sasuki និយាយចេញមកដូចយកទឹកជះកណ្ដាលមុខ Kris អោយ ស្វាងពីឆ្គួតយ៉ាងអញ្ចឹង

«ខ្ញុំស្ដាយណាស់ ស្ដាយដែលមិនអាចហាមឃាត់ចៅ ហ្វាយតាំងពីដំបូង..បើពេលនោះខ្ញុំហាមចៅហ្វាយ ម្ល៉ោះហើយពេលនេះចៅហ្វាយមិនមែនមកយំសោក បោកខ្លួនដោយសារមនុស្សដែលគេមិនដែលអោយតម្លៃចៅហ្វាយបែបនេះទេ»ប៉ុន្មានឃ្លានេះកាន់តែធ្វើ អោយបេះដូង Kris ឈឺឆៀបៗដូចមានគេយកកាំបិត មកឆ្កៀលយ៉ាងអញ្ចឹង

«ពួកយើងទៅវិញទៅអោយគ្រប់យ៉ាងវាចប់ត្រឹមនេះចុះ»Sasuki លួងលោមអ្នកជាចៅហ្វាយហើយលើកគេអោយឡើងឈរត្រង់ខ្លួនមុននឹងគ្រាគេដើរ ទៅឡានតែ...

ផាំង ផាំង«សម្លេងស្នូរកាំភ្លើងបានលាន់ឡើងផ្អើលអស់សត្វស្លាប គ្រាប់សំណរពីរគ្រាប់ចេញមកពីលើអាកាសក៏ហោះលឿនស្លេវមកចាក់ទម្លុះស្មារួមទាំងចង្កេះខាងស្ដាំរបស់ Kris បណ្ដាលអោយនាយដួលព្រូសទៅលើដី»

_Sasuki រួមទាំងកូនចៅផ្សេងទៀតបើកភ្នែកធំៗក្រោយពេលដែលឃើញចៅហ្វាយខ្លួនរងរបួសពួក គេក៏ងាកទៅរកប្រភពសម្លេងនៃគ្រាប់កាំភ្លើងក៏ឃើញឧទ្ធមាគចក្រខ្នាតតូចមួយគ្រឿងកំពុងហោះឆ្វែលភ្នំហើយបើតាមពួកគេស្មាននោះគ្មាននរណាក្រៅពីកូន ចៅរបស់ Jimin ទេ

«វីវរហើយ!! ពួកវាមកដល់ហើយ...ឆាប់ឡើងឡានអោយលឿនឡើង»Sasuki ស្រវេស្រវាបើកទ្វារឡានមុននឹងរុញចៅហ្វាយខ្លួនចូលទៅខាងក្នុងឡានឯខ្លួនបម្រុងនឹងឡើងឡានហើយតែ...

ផាំង«មួយគ្រាប់ពីផ្នែកខាងលើនៃអាកាសបានបាញ់តម្រង់មកត្រូវដើមទ្រូងខាងស្ដាំរបស់នាយធ្វើអោយគេដួលខ្ពោកទៅលើដីភ្លាមៗទាំងឈាមក្រហមច្រាលចាប់ផ្ដើមហូរមកច្រោកៗ»

«លោកបង»កូនចៅឯទៀតពេលដែលឃើញលោក បងរបស់ខ្លួនត្រូវគ្រាប់បែបនេះក៏រហ័សចូលទៅជួយគ្រាគេឡើងមុននឹងដកកាំភ្លើងដែលសៀតនឹងចង្កេះពួកគេលើកតម្រង់ទៅកាន់ឧទ្ធមាគចក្រនោះ

_នៅពេលនេះសម្លេងស្នូរកាំភ្លើងបាញ់ទៅបាញ់មករវាងកូនចៅ Kris និង Jimin ក៏បន្លឺឡើងផ្អើលអស់ឋានទាំងបីបណ្ដាលអោយសត្វព្រៃរួមទាំងសត្វស្លាបរួ សរាន់បណ្ដើរគ្នារត់ចូលទៅលាក់ខ្លួនពួនអាត្មានៅក្នុងរូងរៀងៗខ្លួនដោយសារខ្លាចសម្លេងនៃការបាញ់នោះ

វ៉េវ វ៉េវ«សម្លេងសុីរ៉ែននៃឡានប៉ូលីសបានបន្លឺឡើងមួយតង់ទៀតបង្កអោយកូនចៅ Kris ដែលកំពុងសកម្មក្នុងការបាញ់គ្នាតតាំងនឹងកូនចៅ Jimin ដែល នៅលើឧទ្ធមាគចក្រនោះបង្អាក់សកម្មភាពងាកទៅ មើលប្រភពសម្លេងក៏ឃើញឡានប៉ូលីសចំនួនប្រាំ មួយគ្រឿងមកឈប់សំចតពីក្រោយឡានពួកគេ»

«ឆាប់នាំគ្នាដាក់អាវុធចុះភ្លាម»លោកអធិការដែលជាអ្នកទទួលប្រចាំការនៅតំបន់នេះក៏ស្រែកបញ្ជាទៅកូន ចៅនាយ Kris ទាំងសម្លេងរឹងកំព្រឹសដោយមិនភ្លេចលើកដៃជាសញ្ញាអោយកូនចៅខ្លួនលើកកាំភ្លើងឡើងតម្រង់ទៅជនល្មើស

«ងាយពេកទេដឹង»កូនចៅ Kris ម្នាក់ក្នុងចំណោមកូនចៅទាំងអស់បានបន្លឺសម្លេងឡើងហើយក៏បង្វែរកាណុងកាំភ្លើងខ្លីតម្រង់ទៅក្រុមប៉ូលីសនោះ

«អោយយើងចាប់តាមសម្រួលឬក៏ចង់ឈឺខ្លួន?» លោកអធិការ

«ដេកស្រមៃទៅ»គេញញឹមចុងមាត់មុននឹងលើក ដៃជាសញ្ញាអោយគ្នាវាបាញ់តទល់ជាមួយប៉ូលីសតែជាអកុសលអីកាំភ្លើងពួកវាសុទ្ធតែអស់គ្រាប់ដោយ សារតែពួកវាចំណាយទៅលើការបាញ់តតាំងជាមួយក្រុម Ethan

«ពួកឯងចូលចាប់វា»ពេលដែលដឹងថាជនល្មើសអស់គ្រាប់ដាក់លោកអធិការស្រែកបញ្ជាក្រុមប៉ូលីសមួយ ក្រុមអោយចូលទៅចាប់ពួកគេដាក់ខ្នោះភ្លាមៗរួមទាំង Kris និង Sasuki ដែលរងរបួសផងដែរនោះ

«ហើយពួកឯងទៅវាស់វែងកន្លែងកើតហេតុហើយដើរល្បាតមើលថាមានអ្នករបួសទៀតឬអត់»ចំណែកឯប៉ូលីសមួយក្រុមទៀតក៏ត្រូវលោកអធិការបញ្ជាអោយទៅដើរពិនិត្យមើលគ្រប់ជ្រុងជ្រោយ

_កូនចៅរបស់ Kris រួមទាំងនាយផ្ទាល់ក៏ត្រូវក្រុមប៉ូលីសចាប់ក្រៀកដាក់ខ្នោះនាំខ្លួនគេចូលទៅខាងក្នុងឡានប៉ូលីសក្រោមការសើចចម្អកពីក្រុម Ethan ដែលឈរមើលពីភាពបរាជ័របស់សត្រូវចៅហ្វាយខ្លួន នៅលើអាកាស

<SCENE>

_Ethan ឈរសម្លឹងមើលក្រុមប៉ូលីសដែលចាប់ខ្លួនក្រុមរបស់ Kris ទាំងស្នាមញញឹមចុងមាត់មុននឹងនឹក ឃើញដល់ចៅហ្វាយរបស់ខ្លួនដែលជាប់គាំងក្នុងឡានដែលកំពុងបញ្ឈរជើងកង់ទាំងបួនឡើងលើនោះ

«ឯងបន្ទាបឧទ្ធមាគចក្រចុះបន្តិចទៀតយើងចុះទៅជួយចៅហ្វាយនិងអ្នកប្រុស»Ethan ស្រែកបញ្ជាអ្នក បើកឧទ្ធមាគចក្រនោះដោយត្រៀមខ្លួនរួចជាស្រេចក្នុងការចុះទៅជួយចៅហ្វាយ

_ឧទ្ធមាគចក្រខ្នាតតូចរបស់គ្រួសារត្រកូល Park ក៏ បានបន្ទាបខ្លួនចុះបន្តិចក្បែរថ្មលយនៃភ្នំមុននឹងទម្លាក់ជណ្ដើរខ្សែចុះដើម្បីអោយ Ethan និងកូនចៅគេ ម្នាក់ទៀតងាយស្រួលចុះទៅ

_Ethan និងកូនចៅម្នាក់ទៀតនាំខ្លួនចុះទៅតាមជណ្ដើរខ្សែដែលកំពុងយោលយោគទៅតាមកម្លាំង នៃខ្យល់អាកាសនោះពីមួយកាំទៅមួយកាំរហូតដល់ជើងទាំងគូរបស់ពួកគេប៉ះនឹងថ្មលយចេញពីភ្នំនោះទើបពួកនាយរហ័សទៅរកឡានដែលរលត់ ម៉ាសុីនអស់នោះ

«ចៅហ្វាយ...អ្នកប្រុសតូច»Ethan ស្រែកឡើងហើយក៏បន្ទាបខ្លួនបន្តិចសម្លឹងមើលចៅហ្វាយរបស់ខ្លួនទាំងពីរដែលសន្លប់ស្ដូកស្ដឹងក្នុងឡានទាំងពីរនោះ

«ឯងជួយយកអ្នកប្រុសតូចចេញឯយើងជួយយកចៅ ហ្វាយចេញ»Ethan ស្រែកបញ្ជាកូនចៅដែលឈរក្រោយខ្លួននោះមុននឹងដើរវាងឡានទៅរកកន្លែងដែលចៅហ្វាយខ្លួនអង្គុយហើយយកកូនដុំថ្មវាយបំ បែកកញ្ចក់ខាងរបស់ Jimin អោយបែកអស់ហើយចុចបើក Lock ឡានហើយក៏ទាញទ្វារឡានបើកមក

«ពុទ្ធោ!! ចៅហ្វាយ»Ethan សឹងតែដួលសន្លប់ពេលដែលឃើញរាងកាយចៅហ្វាយរបស់ខ្លួនស្រោចស្រប់ទៅដោយឈាមក្រហមច្រាលមុននឹង បណ្ដេញអារម្មណ៍តក់ស្លុតចេញពីខ្លួនហើយជួយទាញរាងកាយចៅហ្វាយគេចេញពីឡានអោយបានលឿនមុនពេលដែលឡានវាកាន់តែកើនកម្ដៅហើយផ្ទុះឡើង

_នៅពេលដែលពួកគេទាញយករាងកាយគូស្នេហ៍មួយគូនោះចេញបានហើយម្នាក់ៗក៏ដើរទៅជិតជណ្ដើរខ្សែនៃឧទ្ធមាគចក្រវិញ

«ឯងនាំចៅហ្វាយឡើងទៅមុនយើងទៅហើយចាំយើងនាំអ្នកប្រុសតូចឡើងទៅតាមក្រោយ»Ethan ប្រគល់ចៅហ្វាយខ្លួនអោយកូនចៅគេគ្រប់គ្រឯខ្លួនក៏ ទទួលយករាងកាយ Tae មកអោបជាប់ខ្លួន

_កូនចៅរបស់ Ethan ក៏លើក Jimin ដាក់លើស្មាមាំរបស់គេហើយប្រើដៃម្ខាងទប់ជណ្ដើរខ្សែឡើងទៅមួយៗត្បិតតែគេមាឌធំតែក៏មិនអាចទ្រាំទ្រនឹងទម្ងន់របស់ Jimin បានដែរទម្រាំតែឡើងដល់ខាងលើឧទ្ធមាគចក្រគេសឹងតែធ្លាក់អណ្ដាតដល់ចុងជើងទៅហើយ

_ឯ Ethan ពេលដែលអ្នកមុននេះឡើងទៅផុតគេក៏ លើករាងតូចមកដាក់លើស្មាខ្លួនដូចដែលកូនចៅខ្លួនលី Jimin ឡើងមុននេះអញ្ចឹងមុននឹងដាក់ជើងជាន់នឹងជណ្ដើរដែលទន់ល្វិកល្វក់នោះទាំងញ័រជើងតតាត់

«ចាំទទួលផងវើយ»Ethan ងើយមុខឡើងស្រែក បញ្ជាកូនចៅខ្លួនដែលអង្គុយអើតមើលមកគេនោះក្រោយពេលដែលទទួលបានសញ្ញា Okay ពីអ្នកខាងលើហើយខ្លួនក៏ខំប្រមូលកម្លាំងចូលខ្លួនហើយនាំយករាងកាយតូចស្ដើងរបស់ Tae ឡើងទៅខាងលើ មួយៗរហូតដល់គោលដៅទើបអោយកូនចៅគេជួយយក Tae ចេញពីស្មាខ្លួន

«ពួកយើងគ្មានពេលច្រើនទេ..ឆាប់ធ្វើដំណើរត្រឡ ប់ទៅសេអ៊ូលវិញអោយលឿនតាមដែលអាចធ្វើបាន ព្រោះចៅហ្វាយនិងអ្នកប្រុសតូចកាន់តែមិនស្រួលហើយ»Ethan បញ្ជាអ្នកបើកឧទ្ធមាគចក្រអោយចេញដំណើរឆ្ពោះទៅគោលដៅដែលបានដៅទុកអោយលឿនតាមដែលអាចធ្វើបានដោយមិនភ្លេចសម្លឹងមើល Jimin និង Tae ដែលសន្លប់គ្មានដឹងខ្យល់ស្អីនោះ

_ចំណែកឯក្រុមប៉ូលីសដែល Ethan បានប្ដឹងអោយ មកចាប់ខ្លួនជនល្មើសនោះក៏បាននាំយកក្រុមកូនចៅ របស់ Kris ទៅប៉ុស្តិ៍ប៉ូលីសដោយទុកអោយប៉ូលីស ចំនួនប្រាំនាក់នៅពិនិត្យវាស់វែងនឹងដើរល្បាតអោយគ្រប់ជ្រុងជ្រោយដើម្បីអោយប្រាកដថាមិនមានសល់អ្នកណានៅម្ដុំភ្នំនេះឡើយ។
____________

_ពេលវេលាចេះតែរំកិលទៅមុខរហូតដល់រយៈពេលវាឆ្លងផុតអស់ទៅជិត1ម៉ោងទើបក្រុមកូនចៅ Ethan បាននាំយករាងកាយចៅហ្វាយនិងអ្នកប្រុសតូចខ្លួនមកដល់មន្ទីរពេទ្យដោយឡានស្ព័រផ្ទាល់ខ្លួនក្រោយពីពួកគេចុះពីឧទ្ធមាគចក្រហើយភ្លាមៗ

~Hospital~

_ពេលដែលមកដល់មន្ទីរពេទ្យភ្លាមក្រុមគ្រូពេទ្យនាំ គ្នាយកគ្រែរុញចំនួនពីរមកដាក់អ្នកទាំងពីរដែលកំពុង តែរងរបួសធ្ងន់រៀងៗខ្លួននោះ។ គ្រែរុញរបស់ Jimin និង Tae ក៏ត្រូវក្រុមគ្រូពេទ្យជាច្រើនសង្វាតរុញទន្ទឹមគ្នាសម្ដៅចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ក្រោម ការងឿងឆ្ងល់របស់មនុស្សគ្រប់គ្នាដែលនៅទីនោះ

«ព្រះអើយ!! សុំជួយអោយអ្នកប្រុសតូចនិងចៅហ្វា យបានរួចផុតពីគ្រោះថ្នាក់ផងទៅចុះណា»ក្រោយ ពេលដែលចៅហ្វាយនិងអ្នកប្រុសតូចខ្លួនត្រូវពេទ្យរុញចូល Emergency room អស់ហើយ Ethan ក៏លើកដៃបន់ដល់ព្រះអោយជួយតាមថែ រក្សា Jimin និង Tae

គ្រីង គ្រីង«សម្លេងទូរសព្ទ័រោទិ៍ក៏បានកាត់ផ្ដាច់គំនិត របស់ Ethan ពាំនាំយកអារម្មណ៍របស់គេអោយទៅចាប់ផ្ដោតលើទូរសព្ទ័គេនោះ»

_នាយលូកដៃចូលហោប៉ៅទាញទូរសព្ទ័ចេញមក មុននឹងចុចទទួលភ្លាមៗដោយមិនអោយរងចាំយូរ

«ហាឡូ...Ethan និយាយ»Ethan យកទូរសព្ទ័មកផ្អឹបនឹងត្រចៀកហើយឆ្លងឆ្លើយទៅកាន់ខ្សែម្ខាងទៀត ដោយសម្លេងគួរសម

«សួស្ដីខ្ញុំជាអិធការនៃតំបន់ភ្នំនៅក្បែរជាយក្រុងសេ អ៊ូល»ខ្សែម្ខាងទៀក៏ឆ្លើយតបដោយមិនភ្លេចណែនាំខ្លួនអោយ Ethan ដឹងលឺ

«អូ៎...សួស្ដីលោកអធិការ!! យ៉ាងម៉េចទៅហើយរឿង នៅទីនេះ»Ethan

«ក៏រៀបចំរៀបរយហើយពួកខ្ញុំបានអោយពួកគេនៅ ក្នុងឃុំបណ្ដោះអាសន្នទាល់តែស្អែកបានក្រុមប៉ូលីស បានសួរចម្លើយព្រោះមានជនល្មើសពីរនាក់រងរបួសដូច្នេះខាងយើងមិនទាន់អាចសួរនាំគេបានពេលនេះទេ»លោកអធិការ

«មិនអីទេលោកខ្ញុំបានបញ្ជូនកូនចៅរបស់ខ្ញុំអោយទៅ ដោះស្រាយហើយបើមានអីធំដុំចាំនាំសារតាមកូនចៅ របស់ខ្ញុំមក»Ethan

«បាទលោក...ខ្ញុំខលទៅនេះគ្រាន់តែចង់ផ្ដល់ដំណឹងខ្លះអោយលោកបានជ្រាបមិនអោយមានការបារម្ភខ្លាចថាជនល្មើសរត់គេចខ្លួន»លោកអធិការ

«បាទអរគុណលោកអធិការហើយដែលបានសហ ការជាមួយខ្ញុំ»នាយពោលពាក្យអរគុណឡើងទាំងស្នាមញញឹមក្រោយពីពេលដឹងដំណឹងថាជនល្មើស ទាំងអស់គ្មាននរណារួចខ្លួនមួយ

«មិនអីទេលោកនេះជាតួនាទីខាងខ្ញុំស្រាប់ហើយ»

«បាទ...អញ្ចឹងប៉ុណ្ណឹងសិនបានហើយណាលោកអធិការ»Ethan

«បាទជំរាបលា»គ្រាន់តែខាងនោះបញ្ចប់ប្រយោគភ្លាម Ethan ក៏ដាក់ទូរសព្ទ័ចុះភ្លាមៗផ្ដាច់ការសន្ទាន
រវាងគេនិងលោកអធិការខាងនោះ

«Kris Haruki នៅចុងបញ្ចប់ឯងនៅតែចាញ់ចៅ ហ្វាយយើងដដែល»Ethan បន្លឺឡើងទាំងញញឹមចុងមាត់ក្រោយពីខ្លួនបានយកជ័យជំនះអោយចៅ ហ្វាយខ្លួនរួចរាល់..ជាការពិតណាស់រឿងប៉ូលីស ដែលទៅតាមចាប់ខ្លួនក្រុមរបស់ Kris នោះគឺ Ethan ជាអ្នករៀបចំឡើងទាំងអស់គ្រាន់តែចៅហ្វា យខ្លួនខលមកប្រាប់ថាមានគ្រោះថ្នាក់ប៉ឹបនាយក៏រហ័ សទាក់ទងទៅប្ដឹងប៉ូលីសដែលនៅគាំពាថែរក្សាសុវត្ថិ ភាពនៅតំបន់ក្បែរភ្នំនោះអោយសហការជាមួយខាងខ្លួនហើយចុះទៅចាប់ក្រុមរបស់ Kris ដែលកំពុងតែ ប្រហើនប្រឡែងលេងនឹងភ្លើង...

«ចៅហ្វាយកុំកើតអីអោយសោះណា..ខ្ញុំបានយកវាទៅញាត់គុកហើយចៅហ្វាយនិងអ្នកប្រុសតូចមិនត្រូវកើតអីទេណា»ស្នាមញញឹមប្រៀបដូចជាទេវបុត្រក៏លេចឡើងអោយឃើញយ៉ាងច្បាស់នៅលើផ្ទៃមុខ សង្ហាររបស់ Ethan បញ្ជាក់ពីភាពជោគជ័យដែលខ្លួននាំយកអោយចៅហ្វាយខ្លួន

_2 hours later_

_រយៈពេល 2 ម៉ោងបានកន្លងផុតបាត់ទៅអ្នកដែល នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ទាំងពីរនោះនៅតែទទួល បានការព្យាបាលយ៉ាងសកម្មនិងដិតដល់ពីក្រុមគ្រូពេ ទ្យដែលកំពុងខ្វែងដៃខ្វែងជើងជួយសង្រ្គោះដល់ជីវិត ពួកគេដោយម្នាក់ៗមិនបន្ធូរបន្ថយដៃអីបន្តិចសោះឡើយតែអ្នកដែលនៅខាងក្រៅវិញកំពុងតែអន្ទះសារ ក្នុងចិត្តអង្គុយមិនជាប់កៅអីដោយសារតែគេរងចាំយូរពេក

«ហេតុអីក៏យូរយ៉ាងនេះ?»Ethan អើតមើលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ហើយដើរទៅដើរមកឥតឈប់តែម្នាក់ឯងនៅខាងមុខនោះ

«Ethan»សម្លេងសម្រែកបានហៅដល់ស្មារតី នាយកម្លោះអោយងាកទៅមើលប្រភពសម្លេងភ្លាមៗ

«លោក Yoongi អ្នកនាង Ken»គេក៏ភ្ញាក់ផ្អើលមិនស្ទើរដែរពេលនេះ Yoongi និង Kendy បង្ហាញ ខ្លួននៅចំពោះមុខគេបែបនេះ

«Jimin និងTae យ៉ាងម៉េចហើយ?»មកដល់មិន ទាន់ Yoongi ក៏ហាស្ដីសួរពីស្ថានភាពរបស់ Jimin និង Tae ភ្លាមតែម្ដង

«គឺមិនទាន់ដឹងទេព្រោះនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់យូរហើយមិនទាន់មានពេទ្យណាចេញមកផ្ដល់ដំណឹ ងអោយដឹងសោះ»Ethan

«ពុទ្ធោអើយ!!! ហើយមានរឿងដល់ថ្នាក់នេះម៉េចមិនខលប្រាប់យើងហាស៎? នេះកុំតែឃើញព័ត៌មានមុន នេះទេកុំអីក៏យើងមិនដឹងដែរថាពួកគេជួបរឿងបែប នេះ» Yoongi ស្ដីបន្ទោសអោយនាយជាកូនចៅ របស់សម្លាញ់ខ្លួនផាំងៗដែលមិនព្រមផ្ដល់ដំណឹងដ៏ សែនសំខាន់អោយគេដឹង

«សុំទោសលោក..ខ្ញុំស្លន់ស្លោរពេកភ្លេចនឹងគិតខល ទៅប្រាប់លោក»Ethan

«ហើយចុះអ្នកមីងដឹងទេ?»Kendy ចោទសួរទៅ កាន់ Ethan ដែលឃ្លាថា"មីង"នាងចង់សម្ដៅដល់ម៉ាក់ Jimin

«ប្រហែលជាមិនទាន់ដឹងទេបើគាត់ដឹងគាត់នឹងខល មកខ្ញុំហើយ»Ethan

«ស្អី? ព័ត៌មានល្បីរន្ទឺថ្នាក់នេះហើយគាត់មិនទាន់ដឹងថាកូនរបស់គាត់កើតអីទៀតឬ?»Yoongi

«គាត់មិនដឹងក៏ល្អព្រោះគាត់ចាស់ហើយបើគាត់ដឹង រឿងបែបនេះវាអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍គាត់ណា ស្រ្តេសរឿងការងារនៅទីនោះណាស្លុតចិត្តនឹងរឿងកូនខ្លួនឯង....យ៉ាងណាៗចាំដឹងពីអាការៈរបស់ពួក គាត់ទាំងពីរចាំខ្ញុំខលទៅប្រាប់គាត់តែម្ដងថាមានរឿងអីកើតឡើងចំពោះចៅហ្វាយនិងអ្នកប្រុសតូច» Ethan

«Ethan និយាយត្រូវបើគាត់មិនដឹងក៏កាន់តែល្អកុំអោយគាត់មានការតក់ស្លុតចិត្តខ្លាំងជាងនេះ»Ken dy យល់ស្របនឹងគំនិតរបស់ Ethan ហើយងាក ទៅចរចានឹងអនាគតប្ដីខ្លួន

«ហឹម»Yoongi ដកដង្ហើមធំហើយដើរទៅអង្គុយលើកៅអីដែលគេដាក់អោយសាច់ញាតិអ្នកជម្ងឺអង្គុយរងចាំនៅខាងមុខនោះ

_មួយសន្ទុះធំក្រោយមកទ្វារនៃបន្ទប់សង្រ្គោះបន្ទាន់បានរបើកឡើងបណ្ដាលអោយអ្នកទាំងបីដែលមាន ចិត្តអន្ទះសាររងចាំដំណឹងពីគ្រូពេទ្យនោះរហ័សងើប ឈរឡើងហើយដើរទៅរកគ្រូពេទ្យដែលទើបតែ ដើរចេញពីបន្ទប់សង្រ្គោះបន្ទាន់មុននេះ

«លោកគ្រូពេទ្យ!! ចៅហ្វាយនិងអ្នកប្រុសរបស់ខ្ញុំយ៉ាងម៉េចហើយ»Ethan

«លោក Park បានរួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែជើងស្ដាំរបស់គាត់ប្រេះឆ្អឹងដោយសារតែទទួលរងការសង្កត់ខ្លាំងពេកអញ្ចឹងគាត់អាចនឹងដើរមិនបានមួយរយៈចំណែកឯផ្នែកក្បាលក៏បែកនៅលើថ្ងាសនិងចំ ហៀងក្បាលបន្តិចតែកុំបារម្ភពួកយើងបានលាងរបួសអោយគាត់រួចរាល់ហើយនៅឡើយតែអំបែងដែល នៅជាប់ខ្លួនគាត់នោះក្រុមគ្រូពេទ្យខ្ញុំពេលនេះកំពុង តែចាត់ចែងដកនូវអំបែងចេញពីសាច់របស់គាត់ ហើយនិងលាងរបួសអោយគាត់ពេលដែលរួចរាល់ខ្ញុំនឹងបញ្ជូនគាត់ទៅសម្រាកបន្ទប់ធម្មតាវិញ»គ្រូពេទ្យម្នាក់នោះបានរ៉ាយរ៉ាប់ពីស្ថានភាពរបស់ Jimin អោយពួកគេបានដឹងលឺនៅឡើយតែ Tae ប៉ុណ្ណោះដែលគាត់មិនទាន់រៀបរាប់

«ចុះអ្នកប្រុសតូចខ្ញុំ»Ethan

«ហឹម...តាមមើលទៅអ្នកជម្ងឺម្នាក់ទៀតហាក់បីដូចជា រងរបួសធ្ងន់ធ្ងរណាស់ក្បាលគេខាងក្រោយហូរ ឈាមមិនឈប់ដោយសារការប៉ះទង្គិចត្រង់ក្បាលខ្លាំងដែលជាហេតុធ្វើអោយរាងកាយរបស់គេបាត់បង់នូវគ្រាប់ឈាមក្រហមជាច្រើនប៉ុន្តែមិនអីទេខាងយើង នឹងបន្តោកថង់ឈាមបញ្ចូលឈាមអោយអ្នកជម្ងឺវិញឯរាងកាយមើលទៅទ្រុឌទ្រោមជាងលោក Park ច្រើនគួរសមគ្រាន់តែឆ្អឹងដៃឆ្អឹងជើងរបស់គាត់មិនទទួលរងការបាក់ឬប្រេះទេប៉ុន្តែឆ្អឹងជំនីរចំនួនពីរផ្ទាំងផ្នែកខាងស្ដាំបានបាក់ហើយត្រូវការធ្វើការវះកាត់បើមិនអញ្ចឹងទេប្រពន្ធ័ផ្លូវដង្ហើមរបស់គាត់អាចនឹងមាន បញ្ហាធ្ងន់ធ្ងរជាងនេះហើយអ្នកជម្ងឺអាចនឹងពិបាកក្នុងការដកដង្ហើមចេញចូលព្រោះតែសាច់ដុំឆ្អឹងជំនីរដំ ណើរការមិនបានល្អ»គ្រាន់តែគាត់រៀបរាប់ពីអាការៈ របស់រាងតូចចប់ភ្លាមម្នាក់ៗក៏លើកដៃខ្ទប់មាត់មិននឹក ស្មានថារាងតូចត្រូវរងរបួសខ្លាំងដល់ថ្នាក់នេះសោះ

«ចុះបើវះកាត់អាចនឹងវះកាត់នៅពេលណា?»Ethan

«គឺយប់នេះពួកយើងនឹងធ្វើការវះកាត់ជូនគាត់ព្រោះពេលនេះខាងយើងកំពុងផ្ដោតទៅលើផ្នែកក្បាលរបស់គាត់នឹងមុខរបួសផ្សេងៗដែលរងប៉ះពាល់ដោយ សារតែកញ្ចក់ចាក់ចូលទៅលើរាងកាយគាត់»

«ធ្វើយ៉ាងម៉េចក៏ធ្វើទៅយ៉ាងណាអោយតែអ្នកប្រុសតូចខ្ញុំឆ្លងផុតពីគ្រោះថ្នាក់គឺជារឿងដែលល្អបំផុតហើយ»Ethan

«អញ្ចឹងលោកសុំមកតាមខ្ញុំដើម្បីបំពេញបែបបទ ព្រមព្រៀងនៃការវះកាត់របស់គាត់»

«បាទលោក...ខ្ញុំទៅសិនហើយលោក Yoongi អ្នក នាង Kendy»ថាចប់នាយក៏ដើរទៅតាមគ្រូពេទ្យពី ក្រោយដើម្បីទៅបំពេញបែបបទព្រមព្រៀងក្នុងការ វះកាត់ដោយទុកអោយ Yoongi និង Kendy ឈរចាំនៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់

To be continued....❤️

Continue Reading

You'll Also Like

25.2K 2.9K 74
ស្រលាញ់គឺទុក ស្អប់គឺសម្លាប់! Vhopekook : Hobi Bottom Nammin : Jimin Bottom Yoonjin : Jin bottom End : 01.08.2022 ❗ALL ART IS CREDIT TO OWNER ❗
34K 1.7K 13
FB page: Tae•Kook•Min-Thein
126K 1.7K 22
she texted the wrong number {lowercase intended } started: august 2018 finishes: october 2018
1.3K 131 5
គីម ថេហ្យុង និង ចន ជុងហ្គុក ពីមនុស្សដែលមិនដែលស្គាល់គ្នាសោះ ក៏ស្រាប់តែត្រូវមករស់នៅក្នុងដំបូលផ្ទះតែមួយ ក្នុងឋានៈជាបងប្អូនចុងនឹងគ្នា ។ « យើងមិនទទួលស្គាល...