No one can prevent us

408 34 0
                                    

Ep.30

      នាងក្រមុំឈរក្ដៅក្រហាយចិត្តនឹងគូដណ្ដឹងព្រោះគេដាច់ចិត្តទុកនាងចោលនៅព្រលានយន្តហោះមែនធ្វើអោយ Kendy ខាំមាត់សង្កត់ចិត្តសម្រួលអារម្មណ៍កុំអោយកំហឹងផ្ទុះចេញមកក្រៅហើយស្រែកផ្អើលព្រលាន

«កុំខឹង..រកតាក់សុីជិះទៅផ្ទះវិញ»Kendyដកដង្ហើមវែងៗបោះជំហានខ្ទើតៗទៅរកមើលតាក់សុីនៅខាងក្រៅព្រលានតែវាគ្មានមួយសោះថ្ងៃនេះជាថ្ងៃស៊យរបស់នាងឬក៏យ៉ាងម៉េចហេតុអីក៏នាងកម្មយ៉ាងនេះ

ងុឺត«សម្លេងចាប់ហ្រ្វាំងឡានដែលកកិតនឹងថ្នល់ជាតិ បានបន្លឺឡើងធ្វើអោយនាងតូចដែលចេះតែបោះជំហានវែងៗដើរទៅមុខនោះងាកទៅសម្លឹងមើលក្រោយក្រែងល៎ជាតាក់សុីតែ...»

«តោះឡើងឡាន»Yoongi ចុះពីឡានហើយយកវ៉ាលីមកកាន់នឹងដៃហើយអូសដៃនាងសម្ដៅទៅឡានមុននេះគេគ្រាន់តែធ្វើលេងជាមួយនាងទេតែអ្នកណា ទៅដឹងថានាងខឹងគេមែនទែនហើយមានគំនិតចង់ដើរ ទៅផ្ទះនោះ

«មើលលែង ទៅណាក៏ទៅៗអាមនុស្សចិត្តចង្អៀត» Kendyគ្រវាសដៃគេចេញទាំងជ្រួញចិញ្ចើមនៅខឹងនឹងគេមិនទាន់បាត់មិនដឹងថាប្រុសនេះមានភាពជាសុ ភាពបុរសខ្លះទេនៅក្នុងខ្លួនគេនៀក

«ងរស្អីមុខនាងពេលងរដូចសត្វបង្គួយអុីតាលីមិនគួរអោយស្រលាញ់ទេ Ken»អ្នកកម្លោះនិយាយញ៉ោះនាងទាំងខំព្យាយាមទប់សំណើចពេលដែលឃើញទឹកមុខខឹងសម្បារឡើងក្រហមដូចភ្លើងដុតរបស់នាង

«អាលោកឯងថាអ្នកណាបង្គួយហា៎? និយាយម្ដង ទៀតទៅមើល»នាងតូចជម្ទើតជើងពើងទ្រូងជ្រែងចង្កេះសួរគេយ៉ាងក្លាហាននេះសម្រស់នាងអ្នកណាៗក៏សរសើរថាមិនចាញ់បវរកញ្ញាឡើយតែអាគូដណ្ដឹងហេងស៊យនេះបែរជាថានាងមុខដូចបង្គួយ

«ក៏ថាអោយនាងនឹងហើយមកឆ្លុះកញ្ចក់ឡានមើល ខ្លួនឯងទៅ»រាងសង្ហារថាចប់អូសនាងមកដល់ឡានហើយអោយនាងឈរមើលខ្លួនឯងនៅក្នុងកញ្ចក់ ឡានមុននឹងសើចលឺៗក្រោយពីឃើញនាងសង្កៀតធ្មេញសម្លក់គេ

«អឹស..ចេញទៅ»Kendyខឹងគេចង់ចេញផ្សែងតាមត្រចៀកទៅហើយមុននឹងប្រឡេះដៃក្រាស់ចេញពីកដៃខ្លួនហើយដើរកុបៗចេញពីគេដោយមិន ងាកក្រោយ

"My Beloved Brother"Where stories live. Discover now