"My Beloved Brother"

By iraemptycan

40.4K 2.7K 26

"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្... More

I born to get hate from my brother
"You're so cruel"
"អ្នកបម្រើ"
"វិធានការចាប់ស្ដេចជំនួញ"
"I don't let go"
"I'm doing nothing but you scold me without find a true"
Why don't you trust me?
Who was kidnapped Taehyung?
"Who are you?"
"Problem has already solved"
I can't prevent what you want
Live with the pain
I can't describe how hurt I am
I know It hurts but I'm used to it
Who dare you to play with me?
Is it call រទេះភ្លើងបុកគ្នា?
Painful
Am I a robot to you?
Sorry I didn't mean to do that
Sorry for always bother you:)
Without me
Plan to leave korea
"Don't leave me"
"Miss"
"Deal the problem"
Im going to take you back
Finally! We met each other
Why are you here?
First meet
No one can prevent us
Full of happiness
Am I your son?
Meet her again
Ex-girlfriend🙂
Brother
"Blind"
You didn't own me
Don't give me a hope if u don't love me
They ended up together again:)
"ដោះលែងខ្ញុំទៅ"
បញ្ឈឺ
"កុំរញេរញៃក្នុងជីវិតខ្ញុំ"
"សមបំណងឬនៅ?"
"It was my fault"
"Why you did that to me?
"46"
"47"
"48"
49
"50"
"មករកប្រពន្ធកូនមិនបានឬ?"
"52"
"53"
"54"
"ស្រលាញ់អាម្សៀតនោះណាស់ឬ?"
"គេមិនមែនជាមនុស្សអាក្រក់"
"សុខចិត្តធ្វើថោក"
"កុំយកវាមកប្រៀបធៀបនឹងបង"
"60"
"61"
"62"
"63"
"64"
"65"
"66"
"67"
"68"
"69"
"70"
"71"
"72"
"73"
"74"
Happiness existed after you enter my life

"ក្មេងនេះក្បាលរឹងមែន"

476 32 0
By iraemptycan

Ep.59

បរិយាកាសនៅតុបាយប្រែជាស្ងប់ស្ងាត់មួយ រំពេចនៅពេលដែលរាងតូចចោលមួយប្រយោគចុង ក្រោយបាញ់យ៉ាងចំកណ្ដាលមុខរបស់ Jimin ធ្វើ អោយគេអួលណែនស្ទះដល់ថ្នាក់លេបបាយលែងទៅមុខ

«អូនញាំចុះបងឡើងទៅងូតទឹក»Jimin ងើបដើរ ចេញពីតុបាយទៅដោយមិនខ្ចីមើលមុខរាងតូចធ្វើ អោយអ្នកដែលអង្គុយញ៊ាំបាយនោះក្ដៅចិត្តឆេវតែម្ដង

«នេះគេខឹងខ្ញុំហេស៎?...»រាងតូចលើកដៃចង្អុលមុខ សួរខ្លួនឯងហើយសម្លឹងមើលផែនខ្នងរាងក្រាស់ដែលដើរចេញទៅមុននេះ ពាក្យគ្រប់យ៉ាងដែលគេនិយា យមុននេះគេគ្រាន់តែនិយាយចោលមិនមានបំណង ចង់បញ្ឈឺឌឺដងគេទេ

«ខឹងក៏ខឹងទៅហេតុអីចាំបាច់ខ្វល់ពីគេ? ភ្លេចហើយហេស៎ថាឯងស្អប់គេ?»Tae រហ័សដាស់តឿនខ្លួនឯង ទោះជាការពិតបានលាតត្រដាងអោយគេដឹងថា Kris ជាមនុស្សបោកប្រាស់តែគេនៅតែមិនទាន់ហ៊ានទុកចិត្ត Jimin 100% ព្រោះមើលទៅ Jimin មានរឿងលាក់បាំងនឹងខ្លួនច្រើនណាស់

«ឆឺស...ខឹងអោយងាប់ទៅ ចាំមើលអាណាមក និយាយរកខ្ញុំមុនឆ្កែ»ចប់សម្ដីរាងតូចក៏ពេបមាត់ពេប.ក ជ្រេញចរិតរបស់រាងក្រាស់

គេអង្គុយញ៊ាំអាហារពេលព្រឹកទាល់តែអស់គ្មានសល់មុននឹងរៀបចំយកចានទៅលាងទុកដាក់អោយស្អាតទើបសម្រេចចិត្តឡើងទៅបន្ទប់វិញដើម្បីងូតទឹកសម្អាតខ្លួន

<Room>

ទ្វារបន្ទប់របស់រាងក្រាស់បានបើកចំហរឡើងដោយដៃស្រឡូនតូចរបស់ Tae ដែលកំពុងតែឈាន ជើងទាំងគូចូលមកក្នុងបន្ទប់ដោយភ្នែករំពៃរកមើលអ្នកកម្លោះដែលងរនឹងគេហើយឡើងមកសម្ងំក្នុងបន្ទប់មុនគេនោះ ភ្លាមនោះរាងតូចក៏ក្រឡេកឃើញ Jimin កំពុងតែឈរសំញែងរាងនៅឯរានហាលដោយកាន់ បារីជក់ធ្វើប្រងើយ។ Tae មិនមាត់ក៏ដើរតាំងៗសម្ដៅ ទៅកាន់រានហាលមុននឹងកញ្ឆក់ទាញទ្វារនៃរានហាល បើកចំហរអោយធំហើយដើរទៅឈរជិតរាងក្រាស់ដែលកំពុងជក់បារីនោះ

ទោះជាមកដល់ឈរក្បែរ Jimin ហើយតែ នាយតូចមិនខ្ចីស្ដីរកអ្នកម្ខាងទៀតព្រោះខ្លួនមិនព្រមចុះទន់និយាយរកគេមុនឡើយ គេមកនេះគ្រាន់តែចង់សួរនាំរឿងសម្លៀកបំពាក់ខ្លួនដែលត្រូវស្លៀកពាក់តែគេចាំអ្នកម្ខាងទៀតមាត់រកមុនទើបគេព្រមសួរបើ Jimin មិននិយាយគេក៏មិននិយាយ(ខ្មើតណាស់😐)

«....»ក្នុងកំឡុងពេលនេះគ្មាននរណានិយាយអ្វីសម្បីតែមួយម៉ាត់លឺតែសម្លេងខ្យល់អាកាសបរិសុទ្ធនិងសម្លេងដកដង្ហើមរបស់មនុស្សពីរនាក់ដែលឈរក្បែរគ្នាតែមិននិយាយរកគ្នា

«អាប្រុសនេះមាត់រឹងមែនបានតែចាប់ទះមាត់អោយបែកតើ»រាងតូចរអ៊ូក្នុងចិត្តក្ដាប់មាត់ខឹងនឹងរាងក្រាស់ដែលកំពុងឈរបង្ហុយផ្សែងបារីចោលរសាត់តាមខ្យល់អាកាសបែរមុខទៅទិសផ្សេងមិនសម្បីតែងាក មកចាប់អារម្មណ៍នឹងវត្តមានរបស់រាងតូច

«ខឹងអោយងាប់ទៅ»Taeនឹកឡើងក្នុងចិត្តសារជាថ្មីមុននឹងកន្រ្ទាំជើងដើរចេញពីរានហាលទៅហើយកាន់កន្សែងដើរមិនសម្បីតែថ្នមជើងចូលទៅក្នុងបន្ទប់ទឹក ហើយបិទទ្វារមួយទំហឹងឡើងផ្អើលដល់សត្វចាបនៅខាងក្រៅបន្ទប់

«ចំមែនក្មេងនេះ...ចិត្តច្រើន មាត់រឹង ក្បាលរឹងដូចដែក ថែប»Jimin សើចនឹងចរិតរាងតូចដែលចង់អោយខ្លួន និយាយរកមុននោះ

Jimin ចុចកន្ទុយបារីលើបង្កាន់ដៃថ្មនៃរាន ហាលហើយគប់បារីចោលមុននឹងបកត្រឡប់ក្រោយចូលទៅក្នុងបន្ទប់វិញដើម្បីរងចាំរាងតូចចេញពីបន្ទប់ ទឹក

<30 minutes later>

          បន្ទាប់ពីសម្ងំនៅក្នុងបន្ទប់ទឹកអស់រយៈពេលកន្លះម៉ោងហើយនៅទីបំផុតរាងតូចក៏ដាច់ចិត្តបើកទ្វារ បន្ទប់ទឹកដើរចេញមកដោយពាក់តែអាវឃ្លុំមួយព្រោះ ថាគេគ្មានអ្វីស្លៀកពាក់ឡើយ។ Tae ដៀងភ្នែកមើលអ្នកដែលអង្គុយចុចទូរសព្ទ័នៅលើគ្រែបន្តិចមុននឹង យោងខ្លួនដើរទៅអង្គុយខាងមុខតុសម្អាងយកម៉ាសុីនផ្លុំសក់មកផ្លុំសម្ងួតសក់អោយស្ងួត ពេលដែលផ្លុំហើយរួចរាល់គេក៏រៀបចំភ្លីសក់អោយបានស្អាតតាមរបៀប និងស្ទាយដែលគេតែងតែរៀបចំខ្លួនរាល់ថ្ងៃ, បន្ទាប់ពីរៀបចំហើយរួចរាល់រាងតូចក៏អង្គុយសំកុកនៅលើ កៅអីទល់មុខតុសម្អាងនោះមិនទៅណាព្រោះគេគ្មាន អ្វីស្លៀកពាក់ទាល់តែ Jimin ចាត់ចែងអោយទើប បានតែគេចិត្តរឹងមិនខ្ចីចុះទន់ស្ដីរករាងក្រាស់មុនសោះ

«ក្មេងនេះក្បាលរឹងមែន»Jimin សម្លឹងមើលផែនខ្នងរាងតូចដែលគ្របដណ្ដប់ដោយអាវឃ្លុំនោះទាំងពោលឡើងក្នុងចិត្តតិចៗ មុននេះគេអន់ចិត្តនឹងរាងតូចមែនតែ ពេលដែល Tae បញ្ចេញចរិតបែបនេះមកគេអស់អីត្រូវនិយាយក្រៅពីអស់សំណើចហើយហួសចិត្ត

«បើលោកឯងមិនស្ដីរកខ្ញុំមុនខ្ញុំក៏មិនជ្រលក់មាត់រក លោកឯងដែរ»Tae គិតក្នុងចិត្តហើយប្រើកែវភ្នែកពិឃាដសម្លក់រាងក្រាស់តាមរយៈកញ្ចក់ហើយអោប ដៃជាប់នឹងទ្រូងងាកមុខចេញខ្វាច់សម្លឹងមើលទេស ភាពតាមរានហាល

ប្រហែលជាមួយសន្ទុះធំ Jimin ក៏ងើបចេញ ពីគ្រែដើរសម្ដៅទៅកាន់តុសម្អាងដែលរាងតូចដាក់ គូទអង្គុយលើកៅអីក្បែរនោះឯ Tae កាលបើដឹងថា Jimin ដើរមកហើយគេក៏រៀបឬកអោយខ្មើតថែមមួយកម្រិតទៀតហើយក៏ងាកមុខចេញមិនខ្ចីសម្លឹងមើលរាងក្រាស់ដែលកំពុងដើរមក។ Jimin ដើរមក ដល់ក្បែរតុសម្អាងឈោងដៃយកទឹកអប់មកបាញ់ឈីតៗលើ.កដៃនិងកញ្ចឹង.កហើយក៏ទុកវិញមុននឹងបែរ ខ្នងដើរចេញទៅទុកអោយរាងតូចដែលខំអង្គុយរៀបឬកនោះនឹកហួសចិត្តនឹងកាយវិការគេ

«ហ្អររររ...ងរហេស៎? ហុឹស...គិតថាខ្លួនឯងស្អី?»Tae សម្លក់អ្នកដែលបើកទ្វារចេញទៅនោះមុននឹងរអ៊ូរង៉ូវតិចៗទាំងនៅមិនសុខពេលដែលរាងក្រាស់មិនខ្ចីស្ដីរក

«ចាំមើលតែហ៊ានមកប៉ះយើង យើងនឹងជេរអោយបែកផ្សែង»រាងតូចធ្វើឆើយហើយងើបចេញពីកៅអីដើរទៅទម្លាក់ខ្លួនដេកនៅលើពូកវិញ

ចំណែកឯរាងក្រាស់ដើរចេញទៅមុននេះគេ បានចុះមកខាងក្រោមដើម្បីយកថង់សម្លៀកបំពាក់អោយរាងតូចដែលគេបញ្ជាអោយកូនចៅគេចាត់ចែងអោយហើយពេលដែលបានរបស់ចង់បានហើយ Jimin ក៏អោយកូនចៅខ្លួនទៅវិញដោយទុកឡានអោយខ្លួនព្រោះទុកនាំក្មេងកំហូចដើរលេង។
______________

_ពេលដែលចូលមកដល់ក្នុងបន្ទប់វិញហើយរាងក្រាស់ក៏ដាក់ខ្លួនអង្គុយលើពូកក្បែរ Tae ដែលដេកនៅលើពូធ្វើមុខក្រញូវនោះ

«សម្លៀកបំពាក់របស់អូន»ទីបំផុតនាយក៏ដាច់ចិត្តហើបមាត់និយាយរកអ្នកម្ខាងទៀតមុននឹងលើកថង់ដាក់លើពូកក្បែរអ្នកដែលគេងរំភើបក្នុងចិត្តពេលដែលត្រូវ Jimin និយាយរកមុន

«....»Tae សម្លឹងមើលថង់សម្លៀកបំពាក់នោះបន្តិចហើយដេកបែរខ្នងដាក់អ្នកដែលយួរថង់មកមុននេះ យ៉ាងឌឺ

«ពេលដែលស្លៀកពាក់ហើយបងនឹងនាំអូនទៅ ក្រៅ»ប្រយោគនេះបានធ្វើអោយអ្នកដែលគេងងរ នោះលេចស្នាមញញឹមចេញមកតែក៏ត្រូវលាក់វិញភ្លាមៗព្រោះខ្លាចគេចាប់ពិរុទ្ធបាន

«....»ស្ងាត់ដដែលមិនមានការឆ្លើយតបពីរាងតូច បណ្ដាលអោយអ្នកដែលនិយាយស្ដីមុននេះលើកដៃ ញីសៀតផ្កាថ្នមៗព្រោះក្រពុលមុខមិនយល់ថាគេជាអ្នកងរឬក៏រាងតូចជាអ្នកងរអោយប្រាកដនេះ

«បើអូនមិនងើបមកស្លៀកពាក់ទេបងនឹងមិននាំអូនចេញទៅឃើញពិភពលោកខាងក្រៅទេ»ពាក្យគម្រាមនេះមានប្រសិទ្ធភាពមែនគឺស្របពេលដែល នាយបញ្ចប់ប្រយោគភ្លាមនាយតូចក៏ស្ទុះងើបអង្គុយវឹងហើយកញ្ឆក់ថង់សម្លៀកបំពាក់លោតចុះពីគ្រែរត់ត្រុយចូលបន្ទប់ទឹក

មិនយូរប៉ុន្មាន Tae ក៏ដើរចេញពីបន្ទប់ទឹកវិញដោយស្លៀកពាក់ហើយជាស្រេចតែក៏លួចសរសើរក្នុងចិត្តដែរដែល Jimin បុិនប្រសព្វអោយគេរើស សម្លៀកបំពាក់ត្រូវនឹងខ្លួនហើយជាម៉ូតសម្លៀកបំពាក់ដែលគេចូលចិត្ត

«រួចរាល់ហើយឬ?»Jimin

«មិនបើកភ្នែកមើលទេឬ?»បបូរមាត់តូចស្ដើងក៏កម្រើកឡើងមួយរំពេចទាំងលាក់ភាពអៀនខ្មាសក្រោយពេលដែលដឹងថា Jimin សម្លឹងគេឥតដាក់ ភ្នែកតែក៏ត្រូវសម្ដែងឬកពារក្រអឺតក្រទមដាក់រាងក្រាស់ដែរ

«តោះបងនាំអូនទៅកន្លែងមួយ»អ្នកកម្លោះដើរទៅក្រសោបបាតដៃរាងតូចហើយអូសគេចេញពីបន្ទប់

«ចាំបាច់កាន់ដៃ ខ្ញុំដើរខ្លួនឯងក៏បាន»Tae រលាស់ដៃ រាងក្រាស់ចេញហើយក៏ពើងទ្រូងដើរទៅមុនគេឯ Jimin ពេលដែលឃើញរាងតូចបញ្ចេញកាយវិការ បែបនេះគេក៏មិនអាចនិយាយអ្វីបានក្រៅពីសើចគ្រវី ក្បាលហួសចិត្តនឹងរាងតូច

_SCENE

ពេលនេះពួកគេទាំងពីរកំពុងតែនៅក្នុងឡានតែមួយដោយមាន Jimin បញ្ជាចង្កូតឡានផ្ទាល់បើកឆ្ពោះទៅកាន់ផ្លូវឡើងភ្នំសារជាថ្មីដើម្បីនាំរាងតូចទៅ កាន់កន្លែងមួយដែលស្រស់ស្អាតបំផុតនៅលើភ្នំមួយនេះ..

«ហឹម...ត្រជាក់ស្រួលណាស់»Tae ចុចកញ្ចក់ឡានទម្លាក់ចុះអឹបចង្ការនៅលើដៃដែលដាក់នៅលើទ្វារឡានហើយបិទភ្នែកស្រូបយកខ្យល់ធម្មជាតិដែលចេញពីព្រៃព្រឹក្សាដែលដុះអមសងខាងនៃផ្លូវធ្វើដំ ណើរឡើងភ្នំ

«បងដឹងថាអូនជាមនុស្សចូលចិត្តធម្មជាតិទើបនាំមកទីនេះ»Jimin

«ម៉េចក៏ដឹង? ខ្ញុំមិនទាំងដែលនិយាយផង»Tae ងាក មុខមករករាងក្រាស់ដែលកំពុងផ្ដោតអារម្មណ៍ទៅ លើការបើកឡាន

«សង្សារបងចូលចិត្តអីស្អប់អីបងដឹងទាំងអស់មិនថាម៉ូតស្បែកជើង សម្លៀកបំពាក់ រួមទាំងស្ទីលតែងខ្លួន របស់អូន គ្មានអ្វីដែលបងមិនដឹងពីអូនឡើយណា Tae»នាយឆ្លើយតបសំណួររាងតូចទាំងញញឹម ពព្រាយហើយវាជាការពិតដែលគេដឹងគ្រប់យ៉ាងពីក្មេងម្នាក់នេះ

«Kris មិនដឹងច្បាស់ដូចលោកអញ្ចឹងទេ»Tae ទម្លាក់ទឹកមុខចុះពេលនឹកដល់ប្រុសម្នាក់នោះ គេមិនទាន់បានបង្ខំចិត្តខ្លួនឯងអោយស្រលាញ់ Kris ទេប៉ុន្តែហេតុអីក៏មានអារម្មណ៍ថាឈឺម្ល៉េះពេលដែលខ្លួនត្រូវគេបោកប្រាស់

«វាជាមានងារត្រឹមជាមិត្តរួមការងាររបស់អូនវាម៉េច នឹងដឹងច្បាស់ពីអូននោះ...បានហើយកុំនិយាយពីវា ទៀតព្រោះវាអាចធ្វើអោយអូនមានអារម្មណ៍មិនល្អ» Jimin លូកដៃទៅចាប់ដៃ Tae ហើយអង្អែលថ្នមៗ ដើម្បីលួងលោមគេកុំអោយនឹកដល់អាម្សៀតនោះទៀត

Tae បានត្រឹមតែងក់ក្បាលស្ងាត់ៗយល់ស្រប នឹងអ្វីដែលគេបានលឺមុននេះមុននឹងបែរមុខទៅរក ទេសភាពព្រៃភ្នំវិញដោយមិនភ្លេចកម្ចាយអារម្មណ៍ ស្មុគចេញពីខ្លួនអោយអស់។

_ប្រើពេលរាងយូរដែរទើបពួកគេឡើងមកដល់កំពូ ល ភ្នំហើយ Jimin ក៏បើកឡានសម្ដៅទៅសួនផ្កាកុលាបដ៏ធំមួយដែលមាននៅលើភ្នំនេះមុននឹងសំចតឡាន នៅក្បែរមាត់របងនៃសួនផ្កាកុលាបដែលដុះដេស ដាសជាច្រើនទងនៅលើដីនោះ

«Wowwww...ស្អាតណាស់»នាយតូចបន្លឺឡើងចេញពីក្នុងឡានដោយប្រើកែវភ្នែកដែលពោរពេញទៅដោយពន្លឺត្រចះត្រចង់សម្លឹងទៅកាន់សួនផ្កាកុលាបដែលដុះរាប់រយទងជិតៗគ្នានោះ

«តោះចុះទៅមើលជាមួយគ្នា»ចប់សម្ដីរាងក្រាស់ចុះពីឡានដើរទៅបើកទ្វារឡានអោយអ្នកម្ខាងទៀត ហើយកាន់ដៃគេដើរទៅក្នុងសួនផ្កានោះទាំងមុខម្នាក់ ៗកំពុងតែបំពាក់ស្នាមញញឹមរីកស្គូសស្គាយដូចគ្រាប់ជី

«ស្អាតណាស់..»Taeលែងដៃចេញពី Jimin ហើយដើរមើលផ្កាកុលាបរាប់រយទងដែលដុះមកចម្រុះពណ៌គ្នានៅជុំវិញខ្លួននោះទាំងស្នាមញញឹម

«វាស្អាតដូចអូនអញ្ចឹង»អ្នកកម្លោះដើរមកអោប ក្រសោបចង្កេះរាងតូចពីក្រោយហើយអឹបចង្ការលើ ស្មាគេទាំងញញឹម

«មើល!!អោបស្អី ខ្ញុំទើសទាល់ណាស់អោបតាំងពីផ្ទះរហូតមកដល់លើភ្នំអោបមិនចេះអស់ចិត្ត»និយាយ ស្ដីថាអោយគេតែខ្លួនឈរស្ងៀមបណ្ដោយអោយគេអោបតាមចិត្ត

«កុំរអ៊ូច្រើនគ្រាន់តែអោបសោះកុំកំណាញ់ពេក... មកថតរូបទុកជាអនុស្សវរីយ៍វិញណា»រាងក្រាស់រហ័សប្ដូរប្រធានបទដោយលើកទូរសព្ទ័ឡើងខ្ពស់បន្តិចដើម្បីចុចផ្ដិតយករូបភាពជាច្រើនប៉ុស្តិ៍ជាមួយនឹងរាងតូចដែលឈរសើចចេញពីចិត្តដោយភ្នែកសម្លឹងមើលទៅកាន់កាមេរ៉ាទូរសព្ទ័នោះ

_ពួកគេដើរមើលជុំវិញសួនផ្កានោះទាំងញញឹម ញញែមហើយថតរូបជាមួយគ្នាបានជាច្រើនសន្លឹករហូតដល់អស់ចិត្តទើប Tae ដាក់ខ្លួនអង្គុយលើកៅអីឈើដែលគេដាក់ក្នុងសួននោះទុកអោយភ្ញៀវទេស ចរណ៍ដែលគេឡើងមកលេងទីនេះអង្គុយ

«មើលសុំមើលរូបបន្តិច»Tae កញ្ឆក់ទូរសព្ទ័ពី Jimin មកចុចបើកមើលរូបថតដែលថតមុននេះ គេអង្គុយអូសមើលរូបថតទាំងប៉ុន្មានទាំងញញឹមរូបខ្លះថតជា មួយ Jimin រូបខ្លះថតម្នាក់ឯង ឯរូបខ្លះទៀត Jimin ជាអ្នកលួចថតគេមិនអោយគេដឹងខ្លួនមុន

_គេអូសរូបថតជារឿយៗរហូតដល់ខាងលើក៏ឃើញ រូបថតរវាងគេនិង Jimin ឈរថតជាមួយគ្នានៅឯសមុទ្រ Rio de janerio ក្នុងប្រទេស Brazil ហើយ Tae មិនដឹងថារូបថតនេះគេទៅថតជាមួយ Jimin តាំងពីអង្កាលទេ

«រូបថតនេះ-»គេនិយាយហើយចុចយករូបថតមួយ មើលអោយកាន់តែច្បាស់ថាជាគេមែនឬអត់? ហើយពិតប្រាកដណាស់ជាគេជាមួយ Jimin ចំណែកឯអ្នក ម្ខាងទៀតកាលបើឃើញ Tae មើលរូបចាស់ៗហើយគេក៏ចាប់ផ្ដើមបរិយាយថា...

«រូបនេះជារូបពួកយើងទៅលេងនៅឯសមុទ្រ Rio de janerio ប្រទេស Brazil»Jimin

«Awwww...នេះខ្ញុំនឹងលោកធ្លាប់ទៅលេងដល់ Brazil ជាមួយគ្នាផងហេស៎»គេហាក់បីដូចជាភ្ញាក់ ផ្អើលពេលដែលដឹងថាខ្លួននិងរាងក្រាស់នាំគ្នាទៅ លេងដល់ Brazil

«ពេលនោះពួកយើងមិនបានទៅលេងទេពេលនោះអូនទៅរស់នៅ Brazil ជាមួយម៉ាក់បងដោយសារតែមានរឿងមិនល្អកើតឡើងចំពោះអូនទើបម៉ាក់នាំអូនចាកឆ្ងាយពីបងរហូតដល់បងមិនអាចទ្រាំនៅនឹកអូនតែម្នាក់ឯងបានបងក៏ឡើងទៅ Brazil តាមអូន» មែនហើយកាលនោះជាពេលដែលគេឈឺចាប់បំផុតព្រោះតែគេត្រូវរស់នៅឃ្លាតឆ្ងាយពីរាងតូចដោយ សារតែគេសាងកំហុសដ៏ធំមួយចំពោះរាងតូច

«អញ្ចឹងពីមុនពួកយើងពិតជាធ្លាប់ទាក់ទងគ្នាជាសង្សារមែន?»Tae

«ដូចដែលបងតែងតែប្រាប់អូនអញ្ចឹង អូនមិនមែនត្រឹមជាសង្សារបងទេតែជាប្អូនប្រុសរបស់បងទៀត» Jimin

«បានន័យយ៉ាងម៉េច?»Tae

«អូនចង់ដឹងហេស៎?»Jimin

«អឹម»ការងក់ក្បាលជាចម្លើយធ្វើអោយរាងក្រាស់ញញឹមបែបសោះកក្រោះ

«បើបងនិយាយហើយអូនកុំខឹងបងណា បងសុំចិត្តអូនមុនទៅចុះណា Tae»នាយលូកដៃទៅក្រសោបដៃតូចបន្តិចហើយនិយាយឡើងទាំងទឹកមុខអង្វរ.ក

«និយាយមកម៉េចក៏សាំញ៊ាំច្រើនម្ល៉េះ»Tae

«ក៏បាន...»Jimin សម្រួលអារម្មណ៍បន្តិចទើបនិយា យរ៉ាយរ៉ាប់រឿងគ្រប់យ៉ាងប្រាប់ Tae សម្បីតែរឿងម៉ាក់គេយក Tae មកចិញ្ចឹមក៏គេប្រាប់គ្មានសល់ឆ្លងចូលដល់រឿងដែលគេស្អប់ Tae យ៉ាងម៉េចក៏គេប្រាប់លើកលែងតែរឿងមួយដែលគេមិនប្រាប់គឺរឿងដែល គេបែកគ្នាជាមួយរាងតូចទៅត្រូវគ្នាជាមួយសង្សារ ចាស់គេវិញហើយរឿងដែល Tae ជួបគ្រោះថ្នាក់ ចរាចរណ៍ដោយសារតែខឹងនឹង Jimin ហើយរត់ ចេញពីផ្ទះនោះ

_ចំណែកឯរាងតូចពេលដែលស្ដាប់រឿងរ៉ាវគ្រប់យ៉ាងហើយគេក៏ស្រាប់តែមានអារម្មណ៍ថាខូចចិត្តមួយ រំពេចតែម្ដងមិនដឹងជាអារម្មណ៍ឈឺចាប់មានមកពីណាទេដែលមករួមរឹតជុំវិញបេះដូងរបស់គេអោយចាប់ឈឺឡើងខ្ទោកៗហើយក៏រុញច្រានអោយក្រពេ ញទឹកភ្នែកដំណើរការភ្លាមៗ

«ហុឹស...លោកស្អប់ខ្ញុំដល់ថ្នាក់នេះឬ?»រាងតូចសើចទាំងទឹកភ្នែកហើយលើកដៃជូតទឹកភ្នែកចេញយ៉ាង លឿន

«បងពិតជាស្អប់ខ្លួនឯងនៅពេលនោះណាស់ដែល បងមិនដែលមើលឃើញការស្រលាញ់របស់អូនដែល មានចំពោះបង»Jimin

«គិតទៅខ្ញុំចុះទន់ច្រើនណាស់សុខចិត្តជ្រើសយក សេចក្ដីស្លាប់ដើម្បីអោយលោកមានក្ដីសុខ អញ្ចឹងតើបានខ្ញុំឆ្ងល់ថាស្នាមដៃមួយនេះវាមានមកពីណា» ស្របនឹងការនិយាយរាងតូចក៏លើកដៃទៅអង្អែលលើ ស្នាមរបួសចាស់ដែលគេជាអ្នកបង្កឡើងនោះថ្នមៗ

«ទម្រាំតែបានស្រលាញ់គ្នាអូនលះបង់ចំពោះបង ច្រើនខ្លាំងណាស់»Jimin

«ស្រលាញ់គឺលះបង់អញ្ចឹងហើយតែបើលះបង់អស់ ហើយគេនៅតែមិនឃើញការស្រលាញ់របស់យើងការចាកចេញជាជម្រើសដ៏ល្អបំផុត»ឃ្លាចុងក្រោយបានធ្វើអោយ Jimin ចាប់នឹកឃើញដល់ថ្ងៃដែលគេ និង Tae បែកគ្នា កាលនោះ Tae ឈឺចាប់ណាស់ដែលមកសុំគេបែកប៉ុន្តែក៏សុខចិត្តជ្រើសរើសផ្លូវដើរ ចេញដើម្បីអោយមនុស្សដែលខ្លួនស្រលាញ់មានក្ដី សុខ

«បងសុំទោសអូនណា»នាយងើបចេញពីកៅអីហើយបន្ទន់ជង្គង់ចុះនៅចំពោះមុខរាងតូចហើយលូកចាប់ដៃ ទាំងសងខាងរបស់អ្នកម្ខាងទៀតមកច្របាច់ថ្នមៗ

«ពាក្យសុំទោសខ្ញុំទទួលយកតែបើខ្ញុំប្រែទៅសភាពដើមខ្ញុំមិនដឹងថាខ្ញុំនឹងទទួលយកពាក្យនេះបានឬអត់ ទេ...»ពេលនេះគេមិនចងចាំអ្វីឡើយអញ្ចឹងការសុំ ទោសនេះគេទទួលយកប៉ុន្តែបើគេប្រែទៅជាចាំអ្វីគ្រប់យ៉ាងវិញគេមិនដឹងថាគេអាចលើកទោសអោយ Jimin បានឬអត់ទេ

«ពេលនេះបងស្រលាញ់អូនណាស់បងនឹងសន្យាថាបងនឹងមើលថែអូនអោយបានល្អបំផុត»Jimin

«ហឹម...បើសិនជាលោកជាសង្សារខ្ញុំមែនចុះរឿងដែលខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍លោកប្រាកដជាដឹងមែនទេ?»សំណួរមួយនេះបានចាក់ដោតដល់ក្រអៅ បេះដូង Jimin បណ្ដាលអោយគេរហ័សងើបសម្លឹង មុខ Tae ភ្លាមតែម្ដង

«ហឹម»នាយងក់ក្បាលផ្ងក់ៗទាំងទឹកមុខមិនស្រស់ បស់សោះឡើយ

«អញ្ចឹងឆាប់ប្រាប់ខ្ញុំថាហេតុអ្វីខ្ញុំទៅជាបែបនេះ»Tae

«គឺ...»ពេលនេះគេហាក់បីដូចជាជាប់គាំងនិយាយមិន ចេញសោះព្រោះបើនិយាយអោយចំតែម្ដងគេគឺជា ដើមហេតុធ្វើអោយ Tae ក្លាយជាបែបនេះ

«បើលោកស្រលាញ់ខ្ញុំមែនលោកឆាប់ប្រាប់មក បើ លោកមិនប្រាប់ខ្ញុំបានន័យថាលោកមិនស្រលាញ់ខ្ញុំទេ»កាលបើលឺបែបនេះហើយអ្នកកម្លោះក៏ត្រៀមចិត្តមុននឹងនិយាយហើយក៏លេបទឹកមាត់មួយក្អឹកផ្សើមបំពង់.កបន្តិច

«រឿងកាលនោះវាបែបនេះ...»នាយចាប់ផ្ដើមរៀប រាប់តពីរឿងមុនដែលគេបកស្រាយអោយរាងតូចដឹងនោះគេរៀបរាប់ផងយំផងធ្វើអោយអ្នកស្ដាប់ហើយ មានអារម្មណ៍ថាអួលណែនស្ទះនៅដើមទ្រូងខាងឆ្វេងបណ្ដាលអោយទឹកភ្នែកហូរស្រក់ចុះមកច្រោកៗ ដោយហាមមិនបានសោះឡើយនឹកស្មានមិនដល់ថាជីវតគេពីមុនវាវេទនាដល់ថ្នាក់នឹងសោះ

_នៅពេលដែលរៀបរាប់ចប់ហើយម្នាក់ៗក៏ស្ងាត់មាត់ជ្រៀបមិនមាននរណានិយាយអ្វីសោះ Jimin រំកិលខ្លួនខិតទៅមុខបន្តិចហើយលូកដៃក្រសោបចង្កេះរាងតូចជាប់ដោយផ្ដេកក្បាលនៅលើភ្លៅរបស់រាងតូចសម្រក់ទឹកភ្នែកចេញមកជារឿយៗឯរាងតូចពេលដែលដឹងរឿងគ្រប់យ៉ាងហើយគេក៏គ្មានអីនិយាយក្រៅពីយំហើយព្យាយាមនឹករករឿងរ៉ាវដែលធ្លាប់កើតឡើងនៅថ្ងៃនោះ

_គ្រប់រូបភាពស្រពិចស្រពិលព្រិលៗមើលមិនចង់ច្បាស់ក៏ស្រាប់តែផុសឡើងនៅក្នុងប្រពន្ធ័ចងចាំរបស់រាងតូចភ្លាមៗធ្វើអោយរាងតូចរហ័សលើកដៃក្ដោបក្បាលខ្លួនហើយស្រែកយំចេញមកកាន់តែខ្លាំងពេលដែលក្បាលរបស់ខ្លួនចាប់ផ្ដើមឈឺពីតិចទៅខ្លាំងដោយសារនឹករករឿងរ៉ាវពីមុនខ្លាំងពេកដល់ថ្នាក់គេ សន្លប់យកតែម្ដង

«Tae...Tae ដឹងខ្លួនឡើង»រាងក្រាស់រហ័សងើបឈរឡើងអង្រួនអ្នកដែលសន្លប់នោះថ្នមៗដាស់គេអោយភ្ញាក់ដឹងខ្លួនឡើង

«Tae ហឹក កុំបំភ័យបង ហឹក ឆាប់ដឹងខ្លួនឡើង» Jimin លើកដៃទះថ្ពាល់រាងតូចថ្នមៗតែអ្នកម្ខាងទៀត បាត់មាត់បាត់.កឈឹងទើបធ្វើអោយរាងក្រាស់រហ័សលើកបីរាងកាយតូចស្ដើងដែលសន្លប់ឈឹងនោះ ចេញពីសួនផ្កាសម្ដៅទៅរកឡានដែលចតចោលនោះហើយបើកចេញទៅកាន់ផ្ទះលំហែកាយគេវិញ...

To Be Continued...❤️

Continue Reading

You'll Also Like

562K 12.5K 39
In wich a one night stand turns out to be a lot more than that.
1.2K 51 11
💜💙🥀ប្រជុំដោយរឿងភាគខ្លីទាំងអស់🥀💙💜
1M 54.5K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
69.8K 817 18
For generations Humanity had been thriving but all that changed when a terrorist group unleashed a deadly toxin. During that scientists created the f...