"My Beloved Brother"

By iraemptycan

40.9K 2.7K 26

"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្... More

I born to get hate from my brother
"You're so cruel"
"អ្នកបម្រើ"
"វិធានការចាប់ស្ដេចជំនួញ"
"I don't let go"
"I'm doing nothing but you scold me without find a true"
Why don't you trust me?
Who was kidnapped Taehyung?
"Who are you?"
"Problem has already solved"
I can't prevent what you want
Live with the pain
I can't describe how hurt I am
I know It hurts but I'm used to it
Who dare you to play with me?
Is it call រទេះភ្លើងបុកគ្នា?
Painful
Am I a robot to you?
Sorry I didn't mean to do that
Sorry for always bother you:)
Without me
Plan to leave korea
"Don't leave me"
"Miss"
"Deal the problem"
Im going to take you back
Finally! We met each other
Why are you here?
First meet
Full of happiness
Am I your son?
Meet her again
Ex-girlfriend🙂
Brother
"Blind"
You didn't own me
Don't give me a hope if u don't love me
They ended up together again:)
"ដោះលែងខ្ញុំទៅ"
បញ្ឈឺ
"កុំរញេរញៃក្នុងជីវិតខ្ញុំ"
"សមបំណងឬនៅ?"
"It was my fault"
"Why you did that to me?
"46"
"47"
"48"
49
"50"
"មករកប្រពន្ធកូនមិនបានឬ?"
"52"
"53"
"54"
"ស្រលាញ់អាម្សៀតនោះណាស់ឬ?"
"គេមិនមែនជាមនុស្សអាក្រក់"
"សុខចិត្តធ្វើថោក"
"កុំយកវាមកប្រៀបធៀបនឹងបង"
"ក្មេងនេះក្បាលរឹងមែន"
"60"
"61"
"62"
"63"
"64"
"65"
"66"
"67"
"68"
"69"
"70"
"71"
"72"
"73"
"74"
Happiness existed after you enter my life

No one can prevent us

413 34 0
By iraemptycan

Ep.30

      នាងក្រមុំឈរក្ដៅក្រហាយចិត្តនឹងគូដណ្ដឹងព្រោះគេដាច់ចិត្តទុកនាងចោលនៅព្រលានយន្តហោះមែនធ្វើអោយ Kendy ខាំមាត់សង្កត់ចិត្តសម្រួលអារម្មណ៍កុំអោយកំហឹងផ្ទុះចេញមកក្រៅហើយស្រែកផ្អើលព្រលាន

«កុំខឹង..រកតាក់សុីជិះទៅផ្ទះវិញ»Kendyដកដង្ហើមវែងៗបោះជំហានខ្ទើតៗទៅរកមើលតាក់សុីនៅខាងក្រៅព្រលានតែវាគ្មានមួយសោះថ្ងៃនេះជាថ្ងៃស៊យរបស់នាងឬក៏យ៉ាងម៉េចហេតុអីក៏នាងកម្មយ៉ាងនេះ

ងុឺត«សម្លេងចាប់ហ្រ្វាំងឡានដែលកកិតនឹងថ្នល់ជាតិ បានបន្លឺឡើងធ្វើអោយនាងតូចដែលចេះតែបោះជំហានវែងៗដើរទៅមុខនោះងាកទៅសម្លឹងមើលក្រោយក្រែងល៎ជាតាក់សុីតែ...»

«តោះឡើងឡាន»Yoongi ចុះពីឡានហើយយកវ៉ាលីមកកាន់នឹងដៃហើយអូសដៃនាងសម្ដៅទៅឡានមុននេះគេគ្រាន់តែធ្វើលេងជាមួយនាងទេតែអ្នកណា ទៅដឹងថានាងខឹងគេមែនទែនហើយមានគំនិតចង់ដើរ ទៅផ្ទះនោះ

«មើលលែង ទៅណាក៏ទៅៗអាមនុស្សចិត្តចង្អៀត» Kendyគ្រវាសដៃគេចេញទាំងជ្រួញចិញ្ចើមនៅខឹងនឹងគេមិនទាន់បាត់មិនដឹងថាប្រុសនេះមានភាពជាសុ ភាពបុរសខ្លះទេនៅក្នុងខ្លួនគេនៀក

«ងរស្អីមុខនាងពេលងរដូចសត្វបង្គួយអុីតាលីមិនគួរអោយស្រលាញ់ទេ Ken»អ្នកកម្លោះនិយាយញ៉ោះនាងទាំងខំព្យាយាមទប់សំណើចពេលដែលឃើញទឹកមុខខឹងសម្បារឡើងក្រហមដូចភ្លើងដុតរបស់នាង

«អាលោកឯងថាអ្នកណាបង្គួយហា៎? និយាយម្ដង ទៀតទៅមើល»នាងតូចជម្ទើតជើងពើងទ្រូងជ្រែងចង្កេះសួរគេយ៉ាងក្លាហាននេះសម្រស់នាងអ្នកណាៗក៏សរសើរថាមិនចាញ់បវរកញ្ញាឡើយតែអាគូដណ្ដឹងហេងស៊យនេះបែរជាថានាងមុខដូចបង្គួយ

«ក៏ថាអោយនាងនឹងហើយមកឆ្លុះកញ្ចក់ឡានមើល ខ្លួនឯងទៅ»រាងសង្ហារថាចប់អូសនាងមកដល់ឡានហើយអោយនាងឈរមើលខ្លួនឯងនៅក្នុងកញ្ចក់ ឡានមុននឹងសើចលឺៗក្រោយពីឃើញនាងសង្កៀតធ្មេញសម្លក់គេ

«អឹស..ចេញទៅ»Kendyខឹងគេចង់ចេញផ្សែងតាមត្រចៀកទៅហើយមុននឹងប្រឡេះដៃក្រាស់ចេញពីកដៃខ្លួនហើយដើរកុបៗចេញពីគេដោយមិន ងាកក្រោយ

«ស្រីស្អីខឹងអាក្រក់ម្ល៉េះ»Yoongi មើលដំណើរខ្ទើតៗពីក្រោយរបស់នាងទាំងគ្រឺតក្នាញ់មុននឹងដើរទៅរកនាងហើយ...

«អាយយយយ»Kendyស្រែកយកងាប់យករស់ក្រោយពីដែលដឹងថាជើងនាងផុតដីខ្លួននាងក៏ទៅទើរ នៅលើស្មាមាំអ្នកកម្លោះ Yoongiលីនាងដាក់លើស្មាហើយបកក្រោយដើរសម្ដៅទៅរកឡានខ្លួនវិញ

«លែង..លែងខ្ញុំអាឆ្គួត»នាងក្រមុំរើចុះឡើងហើយលើកដៃគក់ខ្នងៗគេឌឹបៗឯមនុស្សនៅជុំវិញនោះក៏សម្លឹងមកពួកគេដោយការងឿងឆ្ងល់

« *ផាច់* ស្ងៀមទៅប្រយត្ន័ខ្ញុំទម្លាក់នាងបាក់ចង្កេះ»Yoongiទះគូទនាងមួយដៃហើយបើកទ្វារឡានដាក់នាងអង្គុយអោយស្រួលបួលមុននឹងលូក ទាញខ្សែក្រវាត់ដាក់អោយនាង

«អាឆ្គួតម៉េចក៏វាយគូទខ្ញុំ ហឹក ហឹក វាឈឺដឹងទេ ហឹក»Kendyរអ៊ូទាំងមាត់ស្រួចៗហើយយំចេញមកតិចៗដោយដៃម្ខាងអង្អែលគូទថ្នមៗ

«មកពីនាងធ្វើខ្លួនមិនគួរអោយស្រលាញ់ដាក់ខ្ញុំ នៅ អោយស្ងៀមទៅហើយបាត់យំខ្ញុំមិនចូលចិត្តមនុស្សណាដែលសម្រក់ទឹកភ្នែកនៅចំពោះមុខខ្ញុំឡើយ»គេ លើកដៃជូតទឹកភ្នែកអោយនាងហើយទើបនិយាយ ទៅកាន់នាងដោយបញ្ចេញទឹកមុខរាបស្មើរធ្វើអោយនាងឈប់អណ្ដឺតអណ្ដក់ហើយនៅស្ងៀមត្រឹងមួយកន្លែងមិនហ៊ានកម្រើក

        អ្នកកម្លោះទាញទ្វារឡានបិទរួចក៏ដើរវាងខាង មុខឡានទៅអង្គុយកន្លែងតៃកុងមុននឹងបញ្ឆេះឡានឡើងហើយបើកចេញទៅ។ឡានសេរីទំនើបរត់លើ ដងវិថីក្នុងល្បឿនយ៉ាងលឿនសម្ដៅទៅកាន់គោល ដៅដែល Yoongi គិតហើយផ្ទុកក្នុងប្រដាប់គិតរួច រាល់មកនោះ

<Restaurant>

        មិនយូរប៉ុន្មានរថយន្តទំនើបរបស់កម្លោះសង្ហារ បានឈប់សំចតនៅខាងមុខភោជនីយដ្ឋានល្បី ឈ្មោះមួយដែលភាគច្រើនសុទ្ធតែភ្ញៀវអភិជននិយម មកញាំអាហារនៅទីនេះ

«លោកនាំខ្ញុំមកទីនេះធ្វើអី?»នាងក្រមុំសម្លឹងមើល ភោជនីយដ្ឋានពីក្នុងឡានទៅហើយក៏ងាកទៅសួរអ្នកកម្លោះ

«ខ្ញុំដឹងថានាងមិនទាន់ញាំអីទេអញ្ចឹងញាំអីសិនទៅចាំខ្ញុំជូនទៅផ្ទះ ហើយចិញ្ចើមនឹងកុំប៉ិនជ្រួញចូលគ្នាពេកអោយវាញែកខ្លះទៅផ្ទះមិនរត់ទៅណាចោលអ្នកនាងទេកុំភ័យ»អ្នកកម្លោះឃើញចិញ្ចើមនាងតែងតែរមួត ចូលគ្នាគេក៏យកដៃទៅញែកហើយញ៉ោះនាងមិន ឈប់

«អ្នកណាថាខ្ញុំឃ្លាននោះ»Kendy និយាយទាំងក្រពះនាងកំពុងតែរើមែនហើយនាងមិនទាន់បានញាំអ្វីទេព្រោះត្រូវធ្វើដំណើរមកច្រើនម៉ោងហើយញាំតែអាហារលើយន្តហោះមិនឆ្អែតឡើយតែនាងធ្វើចិត្តរឹងប្រកែកនឹងគេថានាងមិនបានឃ្លាន

«តាមចិត្តខ្ញុំចូលទៅញាំម្នាក់ឯងក៏បាន»Yoongi ញាក់ស្មាបន្តិចហើយក៏បើកទ្វារឡានដើរចេញទៅក្រោមការសម្លឹងយ៉ាងហួសចិត្តរបស់នាងក្រមុំ

«អេ..អេ ចាំផង»Kendyប្រញាប់បើកទ្វារចុះពីឡានហើយរត់ទៅតាមគេដែលជ្រែងហោប៉ៅដើរចូលទៅខាងក្នុងភោជនីយដ្ឋានធ្វើប្រងើយនោះ

«សួស្ដីលោក!! មកគ្នាប៉ុន្មាននាក់ដែរ?»ក្រោយពីអ្នកកម្លោះដើរចូលទៅដល់ខាងក្នុងបុគ្គលិកម្នាក់ ប្រញាប់មកទទួលស្វាគមន៍គេដោយបំពាក់ស្នាម ញញឹមលើបបូរមាត់ជាប់ជានិច្ច

«2នាក់»Yoongi

«អញ្ជើញខាងនេះចា៎»បុគ្គលិកស្រីនោះរាដៃដាក់គេ ហើយនាំគេទៅរកកន្លែងគួរសមសម្រាប់មនុស្សពីរ នាក់អង្គុយញាំអាហារ

      ពេលដែលបានកន្លែងអង្គុយហើយអ្នកទាំងពីរក៏អង្គុយទល់មុខគ្នាហើយកម្មង់អាហារតាមចំណូលចិត្តរៀងៗខ្លួន។

«ញាំហើយទៅរើសចិញ្ចៀនរៀបការអោយហើយទេ?»សុខៗអ្នកកម្លោះក៏ចោទសំណួរមួយឡើងសួរទៅកាន់នាង

«ខ្ញុំថាចាំស្អែកទៅព្រោះខ្ញុំចង់ទៅផ្ទះសម្រាកបន្តិចព្រោះហត់នឹងការធ្វើដំណើរ»Kendyឆ្លើយធ្វើមុខជូរហើយងាកទៅសម្លឹងមើលទេសភាពតាមកញ្ចក់យ៉ាងស្ងៀមស្ងាត់

«តាមចិត្តនាងចុះ»អ្នកកម្លោះសម្លឹងមើលចំហៀងមុខ នាងហើយក៏ចាប់អារម្មណ៍ភ្លាមថានាងស្រស់ស្អាត មែនទែនគេនេះលង់ភ្លាមៗតែម្ដង

គ្រីង គ្រីង«សម្លេងទូរសព្ទ័របស់អ្នកកម្លោះដែលដាក់ លើតុក៏រោទិ៍ឡើងកាត់ផ្ដាច់អារម្មណ៍អ្នកទាំងពីរដែលកំពុងអង្គុយអណ្ដែតអណ្ដូងយ៉ាងស្ងៀមស្ងាត់នោះអោយងាកទៅចាប់អារម្មណ៍នឹងទូរសព្ទ័ទាំងពីរ»

      អ្នកកម្លោះបម្រុងនឹងចុចទទួលហើយតែទូរសព្ទ័គេក៏ស្រាប់តែរលត់ថ្មព្រោះកាលពីយប់មិញគេដេកភ្លេចសាកថ្មហើយព្រឹកឡើងក៏លេងចង់អស់ឥឡូវអាមិត្តចង្រៃយ៍របស់គេខលមកក៏បង្ហើយថ្មភ្លាម

«អស់ថ្ម»អ្នកកម្លោះបន្លឺឡើងទាំងហួសចិត្តបម្រុងនឹងលើកហើយក៏ដាច់ទៅវិញចំមែនហើយ

«អ្នកណាជា Jimin?»ស្របពេលនោះនាងក្រមុំក៏សួរអ្នកកម្លោះដែលអង្គុយទល់មុខខ្លួនទាំងបញ្ចេញទឹកមុខចង់បានចម្លើយមុននេះគ្រាន់តែឃើញឈ្មោះរបស់ Jimin លោតនៅលើអេក្រង់ទូរសព្ទ័អ្នកកម្លោះទឹកមុខនាងក៏ប្រែប្រួលទៅជាឆ្ងល់បូករួមនឹងចិត្តស្រណោះស្រណោកនឹកដល់មនុស្សម្នាក់ភ្លាមៗ

«ជាមិត្តភក្តិរបស់ខ្ញុំនឹងហើយយ៉ាងម៉េច?»Yoongi

«គឺគ្មានអីទេ»នាងគ្រវីក្បាលតិចៗទាំងញញឹមមិនសមហើយងាកទៅមើលទេសភាពដោយខួរក្បាលគិតពីឈ្មោះនោះមិនឈប់

«ឈ្មោះ Jimin មានច្រើនណាស់ កុំគិតៗមិនមែនគេទេ»នាងក្រមុំនឹកឡើងក្នុងចិត្តហើយលុបបំបាត់ឈ្មោះនោះចេញពីខួរក្បាលព្រោះឈ្មោះមួយនេះនរ ណាក៏អាចដាក់បានដែរមិនមែនមានតែមនុស្សម្នាក់ នោះឯណា

«ផែនដីវាមិនអាចមូលដល់ថ្នាក់នេះពេកទេ កុំគិត ច្រើននាង Kendy»Kendyដាស់តឿនអារម្មណ៍ខ្លួនកុំអោយនឹកដល់ឈ្មោះនោះទៀតតែនាងក៏ចម្លែកចិត្តដែរថាហេតុអីក៏ Yoongi ប្រសព្វរកមិត្តភក្តិមាន ឈ្មោះដូចទៅនឹងមនុស្សដែលនាងធ្លាប់ស្គាល់ម្ល៉េះ

«នាងយ៉ាងម៉េចហ្នឹង? កើតអីឬអត់?»ដោយសង្កេត ឃើញនាងហាក់បីដូចជាសោកសៅក្រោយពីសួរនាំគេរឿង Jimin ហើយអ្នកកម្លោះក៏សួរនាងដោយក្នុង ចិត្តបារម្ភ

«គ្មានទេ»Kendyងាកទៅញញឹមដាក់គេហើយគ្រវីក្បាលតិចៗជាការបដិសេធឯ Yoongi ក៏លែងសួរនាំតទៀតព្រោះមិនចង់រំខានអារម្មណ៍នាងអោយពុលជាងនេះ

       បន្ទាប់ពីនោះបុគ្គលិកក៏បានលើកអាហារមកអោយពួកគេឯអ្នកទាំងពីរក៏អង្គុយទទួលទានអាហារ យ៉ាងស្ងៀមស្ងាត់ដោយមិនមាននរណាហើបមាត់ និយាយអីមួយម៉ាត់រហូតដល់ចប់អស់ទើប Yoongi ស្នើរខ្លួនជូននាងតូចត្រឡប់ទៅផ្ទះវិញ។

[SKIP]

<SCENE>

«វាប្រហើនបិទលេខយើងផងឬ?»Jiminស្រាប់តែក្ដៅក្រហាយពេលដែលចុចខលទៅមិត្តរបស់ខ្លួនចូលហើយតែស្រាប់តែអ្នកខាងនោះបិទលេខគេចោលដល់ពេលខលទៅពេលក្រោយៗទៀតស្រាប់តែ លែងចូលតែម្ដង

«ហ៊ើយ~ បើវាបិទលេខយើងបែបនេះអោយយើងធ្វើយ៉ាងម៉េចទៅនៀក៎ Taeក៏មិនដេកជិតនឹកស្ទើរ ស្លាប់ចង់តែអោបអោយណែនៗដៃតែអ្នកម៉ាក់បែរជាបំបែកបន្ទប់ក្ដៅចិត្តមែនទែន»អ្នកកម្លោះដេកបម្រាស់ពេញគ្រែដែលមានតែគេម្នាក់ឯងនោះពួក គេត្រូវគេងបែកបន្ទប់គ្នាដោយ Jimin គេងនៅបន្ទប់ដែលគេធ្លាប់គេងមុនពេលដែលរាងតូចមកនៅ Brazil ឯ Tae ក៏គេងនៅបន្ទប់របស់គេ

«លោកអើយ!! អាណាចេះដេកដោយគ្មានប្រពន្ធខ្លួនឯងបែបនេះទៅ»Jiminស្ទុះងើបអង្គុយទាំងសក់ ក្បាលកន្រ្ទីងកន្រ្ទើងនឹករកវិធីទៅរករាងតូច

«បើម៉ាក់ហាមបែបនេះកូនកាន់តែផ្គើន»Jimin ញញឹមចុងមាត់បើកទ្វារដើរចេញពីបន្ទប់ហើយចុះទៅខាងក្រោមដើម្បីយកជណ្ដើរដើរទៅក្រៅផ្ទះ

<Tae SCENE>

       ក្រោយពីបាយល្ងាចរួចរាងតូចក៏ងូតទឹកសម្អាតកាយមុននឹងចូលគេងនៅក្នុងបន្ទប់ទឹកមួយសន្ទុះទើបឈានជើងចេញពីបន្ទប់ទឹកវិញដោយនៅលើខ្លួនមាន តែអាវឃ្លុំមួយឯដៃម្ខាងក៏យកកូនកន្សែងជូតសក់រលាស់វាថ្នមៗដែលសើមដោយសារទឹកនោះ

«តើថ្មើរនេះបង Min គេងឬនៅណ៎»រាងតូចពោលឡើងថ្នមៗក្នុងចិត្តនឹកដល់រាងក្រាស់ជាពន់ពេកតែគេ ក៏ត្រូវស្ដាប់តាមបញ្ជាម្ដាយព្រោះមិនចង់អោយគាត់ខឹងឡើយទោះចិត្តចង់ទៅរកគេក៏ត្រូវខាំមាត់សង្កត់ ចិត្តមិនអោយល្មើសនឹងច្បាប់លោកស្រីធំឡើយ

តុក តុក«សម្លេងគោះទ្វារកញ្ចក់នៅឯរានហាលបាន បន្លឺឡើងធ្វើអោយរាងតូចរហ័សងាកទៅមើលហើយបញ្ចេញទឹកមុខភ័យព្រោះវាយប់ហើយនរណាមកគោះទ្វារកញ្ចក់រានហាលគេទៀត»

       រាងតូចដើររកបានដំបងមួយមកកាន់នឹងដៃ ហើយក៏ដើរថ្នមៗទៅកាន់ទ្វាររានហាលមុននឹងបើក វាំងននដែលបាំងនោះ

ក្រាក«រាងតូចបើកទ្វាររានហាលថ្នមៗហើយក៏លើក ដំបងត្រៀមសំពោងក្បាលអាអ្នកដែលហ៊ានមកគោះ ទ្វារនោះ»

«Tae»សម្លេងមួយបានបន្លឺចេញពីកន្លៀតរានហាលធ្វើអោយរាងតូចកាន់តែភ័យហើយក៏ស្រែកឡើង

«អាយយយយយ..អាណាគេ»Taeលើកដំបងរៀប នឹងបិទភ្នែកវាយមនុស្សដែលហៅគេមុននេះហើយតែម្នាក់នោះក៏ចាប់កដៃគេជាប់មិនលែង

« Tae គឺបងទេ»Jiminដើរចេញមកពីកន្លៀតដែលអាចបិទបាំងខ្លួនបាននោះមុននឹងនិយាយទៅកាន់កម្លោះតូចខ្សឹបៗ

«បងប្រុស...អូយ៎ខ្ញុំភ័យសឹងស្លាប់ស្មានតែចោរតើ
នៀក៎»Taeទម្លាក់ដំបងចុះហើយដកដង្ហើមវែងៗ សម្រួលអារម្មណ៍អោយបានធូរស្បើយ

«បងសុំទោស...អូយ៎ នឹកណាស់»រាងក្រាស់និ យាយហើយក្រសោបចង្កេះរាងតូចដោយដៃទាំងពីរ ហើយថើបថ្ពាល់រាងតូចមួយខ្សឺតយ៉ាងវែង

«ឈប់..នេះបងប្រុសឡើងមកបានយ៉ាងម៉េច»រាងតូចលើកដៃទាំងគូទប់ស្មារបស់គេហើយសួរគេតិចៗ ដោយមុខរបស់ពួកគេនៅមិនឆ្ងាយពីគ្នាអីបន្តិចសោះឡើយ

«ងាយៗជណ្ដើរដាក់ឡើងមកមានអីពិបាក»Jimin ផ្ដេកក្បាលលើស្មារាងតូចហើយរំកិលមុខខិតទៅជិតកញ្ចឹង.ករបស់គេដោយប្រើបបូរមាត់ថែថើបបឺតជញ្ជក់ថ្នមៗ

«នេះប្រយត្ន័ម៉ាក់បើកកាមេរ៉ាមើលណាបងប្រុស ឆាប់ទៅបន្ទប់វិញទៅ»Taeលើកដៃតូចៗរបស់ខ្លួនគោះស្មា Jimin ថ្នមៗក្នុងបំណងដាស់តឿនគេ

«ទេ...យប់នេះបងគេងអោបអូន គាត់ឃើញក៏ឃើញទៅបងមិនខ្វល់»Jiminប្រលែងដៃចេញពីចង្កេះរាងតូចហើយដើរធ្វើខ្លួនឯងហៃចូលទៅខាងក្នុងបន្ទប់ក្រោមការសម្លឹងដោយក្រសែភ្នែកហួសចិត្តរបស់ Tae

«បងប្រុស»រាងតូចបន្លឺឡើងទាំងក្រពុលមុខហើយបកត្រឡប់ជំហានឈានថយក្រោយហើយបិទទ្វាររានហាលវិញមុននឹងទាញវាំងននបិទជិតហើយដើរ ទៅរកអ្នកដែលអង្គុយនៅលើពូកទាំងរាងតូចចង ចិញ្ចើមចូលគ្នា

«យ៉ាងម៉េច? បងចង់គេងអោបអូនណា Tae»Jimin ទាញរាងកាយតូចអោយអង្គុយនៅលើភ្លៅរបស់ខ្លួនហើយលើកដៃស្រាក់ចង្កេះរាងតូចជាប់មុននឹងឈ្មុលមុខទៅរកដើមទ្រូងរាបស្មើរបស់រាងតូចហើយផ្ដេកក្បាលលើនោះ

«តែបើអ្នកម៉ាក់ដឹងអ្នកម៉ាក់នឹងខឹងណា បងគេងបែក បន្ទប់ជាមួយខ្ញុំសិនទៅ»Taeលើកដៃអង្អែលខ្នងក្រាស់ថ្នមៗចាក់មនោគមអោយគេលង់ចិត្តហើយក៏ ទៅដេកនៅបន្ទប់គេវិញ

«អត់»Jiminគ្រវីក្បាលតតាត់ដូចកូនក្មេងហើយរឹត បន្តឹងដៃអោបចង្កេះគេកាន់តែណែន

«បងលែងខ្ញុំសិនទៅអញ្ចឹងខ្ញុំផ្លាស់ខោអាវ»Tae

«មិនលែងមិនអោយទៅណាទាំងអស់អូនត្រូវអង្គុយបែបនេះហើយ»Jiminងើបមុខឡើងហើយសម្លឹងមើលមុខរាងតូចដែលសម្លឹងមកខ្លួនដូចគ្នាហើយល៎មុខ ទៅថើបមាត់គេបន្តិច

«បងចង់អោយខ្ញុំដេកទាំងពាក់អាវឃ្លុំបែបនេះឬ?» Taeលើកចិញ្ចើមម្ខាងសួរគេហើយយកដៃទាំងគូក្រសោបថ្ពាល់គេហើយច្របាច់តិចៗទាំងគ្រឺតក្នាញ់

«ពាក់ចឹងហើយស្រួលដោះវិញមិនបាច់ពិបាក ប្រឡេះឡេវអាវរញេរញ៉ៃ»រាងសង្ហារនិយាយឡើងទាំងញញឹមកំហូចដាក់រាងតូចធ្វើអោយរាងតូចសើចចេញមកយ៉ាងហួសចិត្ត

«មិនបាន..អញ្ចឹងបងទៅបន្ទប់បងវិញទៅបើបងមិន លែងអោយខ្ញុំទៅផ្លាស់ខោអាវ»Tae

«អូនគម្រាមបងហេស៎?»Jimin

«មិនបានគម្រាមទេតែក៏ដាក់កំហិត»Taeច្បូតចុងច្រមុះរាងក្រាស់ទាញទៅមកតិចៗហើយនិយាយទាំងសង្រ្គឺតធ្មេញក្នាញ់

«បងលែងក៏បានដែរ អូនទៅផ្លាស់ខោអាវទៅបង ដេកចាំ»Jiminប្រលែងដៃចេញពីចង្កេះរាងតូចហើយថើបថ្ពាល់គេមួយខ្សឺត

         Tae ងើបចេញពីភ្លៅរាងក្រាស់ដើរសម្ដៅទៅ កាន់កន្លែងផ្លាស់ខោអាវដើម្បីយកខោអាវគេងមក ស្លៀកពាក់អោយបានត្រឹមត្រូវមួយសន្ទុះក្រោយមក គេក៏ដើរចេញពីកន្លែងផ្លាស់ខោអាវក្នុងឈុតគេងហើយសម្ដៅទៅរករាងក្រាស់ដែលដេកកើយដៃ ញាក់ជើងសម្លឹងមើលគេយ៉ាងឈ្លើយនោះ

«កុំសម្លឹងខ្ញុំបែបនេះ»Taeនិយាយហើយដាក់ខ្លួន ដេកក្បែរ Jimin ទាំងអៀនព្រោះ Jimin សម្លឹងមុខគេមិនដកភ្នែកហើយប្រើក្រសែភ្នែកស្រែកឃ្លាន បាញ់មកកាន់គេទៀត

«ប្រពន្ធស្អាតទើបប្ដីសម្លឹង»Jiminទាញរាងតូចខិត មកជិតខ្លួនហើយអោបគេយ៉ាងណែនដៃ

«ដេកទៅ»Taeងាកមុខចេញពីគេហើយធ្វើជាបិទភ្នែកគេង

«ហេតុអីក៏គេងមិនមាន Goodnight kiss បែប នេះ?»Jimin

«ពុទ្ធោ!! នេះបងប្ដូរចរិតពីម៉ាហ្វៀរទៅជាកូនក្មេងតាំងពីពេលណា»រាងតូចបើកភ្នែកឡើងហើយ សម្លឹងមើលJiminដែលធ្វើជាពេបមាត់ដាក់ខ្លួននោះ

«ថើបបងសិនមកចាំគេង»Jimin

«ក៏បានណា»Taeក្រសោបថ្ពាល់ Jimin ហើយថើបថ្ពាល់គេទាំងសងខាងលឺសូរតែខ្សឺតៗរួចហើយក៏ ប្ដូរមកថើបមាត់ប្រឡែងលេងអណ្ដាតជាមួយ Jimin រួមរឹតស្ទើរតែក្លាយជាអណ្ដាតតែ1ប្រហែលជា 5នាទី ទើបពួកគេព្រមដកមាត់ចេញពីគ្នា

«ដេកបានហើយណា»Taeញញឹមដាក់គេហើយក៏ ដាក់ខ្លួនគេងអោយស្រួលបួលវិញ

«Goodnight sweetie»Jiminល៎មុខថើបថ្ងាស រាងតូចមួយខ្សឺតមុននឹងអោបគេជាប់ដោយដៃទាំងពីរ ហើយទើបបិទភ្នែកគេង

«Goodnight»រាងតូចបន្លឺឡើងក្នុងចិត្តទាំងញញឹមហើយក៏បណ្ដោយខ្លួនអោយធ្លាក់ចូលទៅក្នុងក្ដីសុបិនជាមួយនឹង Jimin

To Be Continued...❤️

Continue Reading

You'll Also Like

427K 31.8K 28
ဇွတ်အတင်း အဖြောင့်ဟု အော်နေသော ဦးတည်(ခေါ်)ကမ္ဘာတည်စေ ချစ်ရသူ...ချစ်ဦးသူကို ချစ်ခွင့်ရရုံ ငေးကြည့်နေရုံသာ ကျေနပ်နေသော ကဲကဲ(ခေါ်)ငယ်ချစ်ကဲပို မကြွေရဲ...
1.3M 52.7K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
25.7K 2.9K 74
ស្រលាញ់គឺទុក ស្អប់គឺសម្លាប់! Vhopekook : Hobi Bottom Nammin : Jimin Bottom Yoonjin : Jin bottom End : 01.08.2022 ❗ALL ART IS CREDIT TO OWNER ❗
1M 39.2K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...