"My Beloved Brother"

By iraemptycan

40.4K 2.7K 26

"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្... More

I born to get hate from my brother
"You're so cruel"
"អ្នកបម្រើ"
"វិធានការចាប់ស្ដេចជំនួញ"
"I don't let go"
"I'm doing nothing but you scold me without find a true"
Why don't you trust me?
Who was kidnapped Taehyung?
"Who are you?"
"Problem has already solved"
I can't prevent what you want
Live with the pain
I can't describe how hurt I am
Who dare you to play with me?
Is it call រទេះភ្លើងបុកគ្នា?
Painful
Am I a robot to you?
Sorry I didn't mean to do that
Sorry for always bother you:)
Without me
Plan to leave korea
"Don't leave me"
"Miss"
"Deal the problem"
Im going to take you back
Finally! We met each other
Why are you here?
First meet
No one can prevent us
Full of happiness
Am I your son?
Meet her again
Ex-girlfriend🙂
Brother
"Blind"
You didn't own me
Don't give me a hope if u don't love me
They ended up together again:)
"ដោះលែងខ្ញុំទៅ"
បញ្ឈឺ
"កុំរញេរញៃក្នុងជីវិតខ្ញុំ"
"សមបំណងឬនៅ?"
"It was my fault"
"Why you did that to me?
"46"
"47"
"48"
49
"50"
"មករកប្រពន្ធកូនមិនបានឬ?"
"52"
"53"
"54"
"ស្រលាញ់អាម្សៀតនោះណាស់ឬ?"
"គេមិនមែនជាមនុស្សអាក្រក់"
"សុខចិត្តធ្វើថោក"
"កុំយកវាមកប្រៀបធៀបនឹងបង"
"ក្មេងនេះក្បាលរឹងមែន"
"60"
"61"
"62"
"63"
"64"
"65"
"66"
"67"
"68"
"69"
"70"
"71"
"72"
"73"
"74"
Happiness existed after you enter my life

I know It hurts but I'm used to it

630 48 0
By iraemptycan

Ep.14

      Jimin អង្គុយបង្ហុយផ្សែងបារីទៅតាមខ្យល់ អាកាសនាពេលព្រឹកទាំងកែវភ្នែកសម្លឹងមើលផ្ទៃ មេឃដែលមានព្រិលធ្លាក់ចុះមកតិចៗនោះ ឃើញព្រិលធ្លាក់ធ្វើអោយអ្នកកម្លោះនឹកឃើញដល់មនុស្ស ម្នាក់ដែលតែងតែឆុងទឹកសូកូឡាក្ដៅអោយគេផឹករៀងរាល់ពេលដែលដល់ខែធ្លាក់ព្រិល។ អ្នកកម្លោះអោនមុខចុះទប់អារម្មណ៍មិនអោយក្ដុកក្ដួលឡើយគេខាំមាត់បណ្ដេញរឿងរ៉ាវអតីតកាលចេញពីខួរក្បាលអោយអស់មុននឹងងើបមុខឡើងសម្លឹងមើលផ្ទៃមេឃ

«អូនសុខសប្បាយទេ?»Jiminញញឹមស្រាលបង្កប់ នូវភាពសោកសៅពេលនឹកឃើញដល់នារីដំបូង ដែលគេស្រលាញ់មនុស្សស្រីតែម្នាក់គត់ដែលធ្វើ អោយគេស្គាល់នូវស្នេហាហើយក៏ស្គាលនូវការឈឺ ចាប់ដំណាលគ្នា

គ្រីង គ្រីង«សម្លេងទូរសព្ទ័រោទិ៍ឡើងកាត់ផ្ដាច់គំនិត របស់អ្នកកម្លោះអោយចាប់អារម្មណ៍នឹងទូរសព្ទ័គេវិញ»

«ហាឡូ»Jiminយកទូរសព្ទ័មកផ្អឹបនឹងត្រចៀកហើយរងចាំស្ដាប់ការឆ្លើយតបពីអ្នកម្ខាងទៀត

«សួស្ដីលោក Park ខ្ញុំជា Juni អ្នកគ្រប់គ្រងរបស់ ប្អូន Tae»Juniបន្លឺឡើងយ៉ាងគួរសមដាក់អ្នកកម្លោះ

«មានការអី?»Jimin

«ប៉ុន្មានថ្ងៃនេះគឺប្អូនTaeមិនឃើញមកក្រុមហ៊ុនសោះតើគេមានរឿងអីទៅលោក Park ដឹងទេ?»Juni

«ព្យួរការងារគេមួយរយៈទៅ»Jiminឆ្លើយហីៗធ្វើដូចគ្មានរឿងអីកើតឡើង

«ហេតុអីទៅលោក Park?»អ្នកម្ខាងទៀតសួរឡើង ទាំងភ្ញាក់ផ្អើល

«គេឈឺ»Jimin

«តើខ្ញុំអាចសុំជួបប្អូន Tae និយាយរឿងព្យួរការងារ នេះបានទេលោក Park?»Juni

«ចាំបាច់ដែរឬអ្នកនាង Juni?»Jiminលើកចិញ្ចើមម្ខាងឡើងទាំងមានអារម្មណ៍ថាធុញទ្រាន់នឹងខ្សែម្ខាងទៀត

«គឺថាខ្ញុំចង់ដឹងអោយច្បាស់ពីរឿងនេះ ណាមួយប្អូន Tae កំពុងតែមានប្រជាប្រិយភាពក្នុងប្រទេសបើសិន ជាព្យួរការងារមួយរយៈនោះគ្រប់គ្នានឹងឆ្ងល់»Juni

«ប្រជាប្រិយភាពវាសំខាន់ជាងជម្ងឺឬយ៉ាងម៉េច?មិនចង់អោយគេព្យួរព្រោះតែចង់បានមុខមាត់ក្រុមហ៊ុន មែនទេ»Jimin

«មិនមែនអញ្ចឹងទេណាលោក Park»Juni

«បើមិនមែនអញ្ចឹងអោយគេព្យួរមួយរយៈទៅបើនាង នៅជ្រេមជ្រំប្រយត្ន័រលាយក្រុមហ៊ុនគ្មានកន្លែងអោយសិល្បៈករផ្សេងទៀតជ្រកកោនត្រូវចាំថាខ្ញុំឆ្កឹះតែបន្តិចក្រុមហ៊ុននោះអាចនឹងខ្ទាតចេញបាត់ពី
សង្គម»គេនិយាយឡើងទាំងលេងទឹកមុខមាំបញ្ជាក់ ហើយថាគេមិនបាននិយាយលេងឡើយ

«ខ្ញុំសុំទោសលោក»Juniក៏ប្រញាប់សុំការអភ័យពីអ្នកកម្លោះព្រោះនាងដឹងពីឥទ្ធិពលរបស់គេថាគេមានអំណាចប៉ុណ្ណា

«ប៉ុណ្ណឹងបានហើយ សង្ឃឹមថានាងមិនរំខានខ្ញុំទៀត» ថាចប់អ្នកកម្លោះក៏ស៊កទូរសព្ទ័សេរីចុងក្រោយរបស់គេចូលក្នុងហោប៉ៅវិញមុននឹងចុចកន្ទុយបារីលើតុ កញ្ចក់រួចដើរចូលទៅក្នុងបន្ទប់វិញ

ក្រាក«ទ្វារបន្ទប់បានបើកឡើងបើកបង្ហាញអោយឃើញកូនចៅជំនិតរបស់រាងក្រាស់ដើរចូលមកខាង ក្នុងបន្ទប់ដោយក្នុងដៃមានកាន់ថាសបបរជាមួយនឹងកែវទឹកមួយកែវមកជាមួយ»

«ចៅហ្វាយបបរក្ដៅៗសម្រាប់អ្នកប្រុស Tae» Ethanដាក់ថាសបបរនៅលើតុមុននឹងអោនគំនាប់អ្នក ចៅហ្វាយ

«អឺ..ឯងចេញទៅវិញទៅ»Jimin

«បាទទាន»Ethan សម្លឹងមើលរាងតូចដែលដេកស្ដូកស្ដឹងនោះបន្តិចមុននឹងដើរចេញទៅវិញដោយ មិនភ្លេចបិទទ្វារបន្ទប់អោយចៅហ្វាយគេ

      Jiminកាន់ចានបបរនឹងកែវទឹកទៅដាក់នៅលើតុក្បាលគ្រែហើយក៏ដាក់ខ្លួនអង្គុយនៅលើគ្រែ

«ងើបសុីបបរ»Jiminអង្រួនដៃរាងតូចតិចៗអោយ ងើបតែអ្នកម្ខាងទៀតហាក់បីដូចជាគ្មានកម្លាំងងើបសោះសម្បីតែបើកភ្នែកក៏បើកមិនរួចដែរ

«ឯងចង់អោយយើងបម្រើឯងគ្រប់សព្វឬ?»រាងក្រាស់រអ៊ូរង៉ូវអត់ឈប់មុននឹងប្រើដៃទ្រខ្នងរាងតូចអោយងើបអង្គុយបានហើយដាក់ក្បាលគេផ្អែកនឹងស្មាខ្លួន

«ហឹក បងប្រុស ហឹក ហឹក»Taeមមើមមាយដៃខ្ញាំអាវយឺតរបស់រាងក្រាស់ជាប់

       Jiminដកដង្ហើមធំបន្តិចមុននឹងដួរបបរមកផ្លុំ
តិចៗអោយវារាងត្រជាក់ស្រួលលេបទើបដាក់វាបញ្ចុករាងតូចដែលកំពុងតែយំមមើមមាយនោះ

«គួរអោយធុញ»Jiminថាតែមាត់តែដៃកំពុងតែមមា ញឹកក្នុងការបញ្ចុកបបរអោយរាងតូចដែលផ្អែកក្បាល លើស្មាគេទាំងបើកភ្នែកមិនរួចនោះជារឿយៗ

«សាកបញ្ចុកបបរបែបអឺរុបល្អទេ»Jiminពោលឡើងតិចៗមុននឹងដាក់បបូរចូលមាត់មួយម៉ាត់មុននឹង ចាប់ក្រសោបមុខស្លេកស្លាំងរបស់រាងតូចជាប់ហើយអោនថើបមាត់អ្នកដែលកំពុងរវើរវាយអត់ឈប់នោះ

        អ្នកកម្លោះប្រើអណ្ដាតរុញបបរដែលនៅក្នុងមាត់ខ្លួនចូលទៅក្នុងមាត់រាងតូចតែក៏មិនភ្លេចឆ្កឹះឆ្កៀលអណ្ដាតប្រឡែងលេងនឹងអណ្ដាតរាងតូចដែរ

«អ្ហឹមម»Taeគ្រហឹមដើម.កហើយក៏បើកភ្នែកឡើងសន្សឹមៗសម្លឹងវង់ភក្រ្ត័របស់បងប្រុសដែលកំពុងតែថើបគេ

«ភ្ញាក់ហើយ?»Jiminដកមាត់ចេញពីរាងតូចហើយ សម្លឹងមុខរាងតូចធ្វើដូចគ្មានរឿងអីកើតឡើងអញ្ចឹង

«ខ្ញុំកើតអី?»Taeសួរអ្នកកម្លោះទាំងមិនដឹងរឿងអី ដោយសារតែជាតិសេរ៉ូមជ្រាបចូលខ្លួនបានជាធ្វើ អោយគេមានកម្លាំងឡើងវិញ

«ដេកឈឺអំពល់ទុក្ខយើងហើយនៅសួរទៀតមកសុី បបរ»Jiminថាហើយក៏ដាក់ស្លាបព្រាបបរជិតមាត់អ្នកម្ខាងទៀត

«អត់ទេ ខ្ញុំមិនចូលចិត្តបបរត្រីទេ»Taeគ្រវីក្បាល
តិចៗងាកមុខចេញព្រោះគេស្អប់បបរត្រី

«អោយឆាប់មុននេះយើងបញ្ចុកឯងបានពីរបីម៉ាត់ ហើយ សុីមួយម៉ាត់ពីរទៀតទៅឆាប់មានកម្លាំងថ្ងូរអោយយើងស្ដាប់»Jimin

«បងប្រុស»Taeងាកខ្វាច់សម្លឹងមុខអ្នកជាបងប្រុសទាំងអៀនខ្មាសថ្ពាល់ឡើងក្រហមដូចប៉េងប៉ោះទុំទៅហើយ

«អោយលឿន»Jiminប្រើកែវភ្នែកកំណាចសម្លឹង មុខរាងតូចរបៀបដាក់កំហិតទើប Taeព្រមហើបមាត់ ញាំបបរ

Jimin បញ្ចុកបបររាងតូចរហូតដល់អស់ទើបអោយគេលេបថ្នាំមុននឹងដើរចូលបន្ទប់ទឹកយកទឹក មួយកូនចានដែករួមទាំងកន្សែងតូចមួយមកជាមួយ

«ធ្វើអីបងប្រុស»Taeបើកភ្នែកភ្លឹសៗសម្លឹងមុខរាងក្រាស់ដែលអង្គុយលើពូកហើយដាក់ចានដែកដែល មានទឹកនោះនៅលើពូក

«ស្ងៀម»Jimin ថាហើយលូកដៃប្រឡេះឡេវអាវ របស់រាងតូចរហូតដល់អស់ទើបគេបោះអាវនោះទៅ ម្ខាង

«បងប្រុសមិនបាច់ទេអស់សេរ៉ូមពេលណាខ្ញុំទៅងូត ទឹកខ្លួនឯងក៏បានណា»Taeចាប់ដៃអ្នកជាបងដែល ប្រុងនឹងលើកកូនកន្សែងមកជូតខ្លួនអោយរាងតូច

«ឯងមិនមែនម៉ែយើងផងហេតុអីយើងត្រូវស្ដាប់ឯង» អ្នកកម្លោះថាហើយក៏ដកដៃរាងតូចចេញរួចក៏យកកន្សែងនោះទៅអូសចុះឡើងកាត់ស្បែករបស់រាងតូច

Tae នៅស្ងៀមឈឹងអោយអ្នកកម្លោះជូតខ្លួនអោយគេតាមចិត្តបើហ៊ានប្រកែកច្បាស់ណាស់ថាបងរបស់គេនឹងកាច់.កគេមិនខាន ឯ Jimin អង្គុយជូតខ្លួនរាងតូចគ្រប់កន្លែងរហូតដល់រួចរាល់ទើបគេយកអាវដែលគេបញ្ជាកូនចៅទៅទិញអោយនោះមក ស្លៀកពាក់អោយ Taeបានយ៉ាងរៀបរយ

«អរគុណបងប្រុស»Taeនិយាយឡើងមិនសូវលឺធ្វើ អោយ Jimin ងាកមកសម្លឹងមុខគេដោយទឹកមុខ របស់រាងក្រាស់ស្មើធេងគ្មានជាតិចូវសោះឡើយ

«តោង.កមក»Jiminអោនទៅជិត Tae ហើយនិយាយធ្វើអោយកម្លោះតូចឆ្ងល់

«ហេតុអី?»Tae

«អោយឆាប់»Jiminសម្លុតរាងតូចហើយអ្នកម្ខាង ទៀតក៏រហ័សលើកដៃតោង.កគេ

Jimin លើកដៃទាំងពីរទ្រខ្លួនរាងតូចឡើងមុន នឹងបញ្ជាអោយរាងតូចដោះសេរ៉ូមដែលពាក់លើ ក្បាលគ្រែកាន់លើកឡើង ចំណែកឯ Jimin ក៏បីខ្លួនស្រាលដូចសំឡីនោះដើរចេញពីបន្ទប់បាត់

«អូយ៎..ចៅហ្វាយ»Ethanដែលអង្គុយផឹកកាហ្វេលើសាឡុងនោះសឹងតែឈ្លក់ចេញមកតាមច្រមុះដោយសារតែឃើញ Jimin បី Tae ចុះមកខាង ក្រោម

«រៀបចំឡាន»Jimin

«ទៅណាចៅហ្វាយ»Ethanប្រញាប់ងើបចេញពីសាឡុងហើយសួរទៅកាន់ Jimin យ៉ាងគួរសម

«សេអ៊ូល»Jimin

«បងប្រុស»Taeសឹងតែមិនជឿនឹងត្រចៀកថាខ្លួនគេបានទៅជាន់ទឹកដីសេអ៊ូលវិញ

«យ៉ាងម៉េចចង់នៅទីនេះមួយជីវិតមែនទេ?បើចង់នៅ យើងអោយនៅ»Jiminសម្លឹងមុខរាងតូចដែលនៅ ក្នុងរង្វង់ដៃខ្លួន

«អត់ទេ»Taeគ្រវីក្បាលតិចៗហើយជ្រប់មុខនឹងស្មា របស់រាងក្រាស់ជិតឈឹង

«អោយឆាប់ឡើង Ethan នៅឈរដល់អង្កាល» Jiminតឿនកូនចៅជំនិតដែលកំពុងតែឈរចំហរមាត់ធ្លុងមើលគេនោះ

«មិនយល់ទេ មុននេះថាមិនដោះលែងតែឥឡូវមកអោយជូនទៅសេអ៊ូលវិញចៅហ្វាយអើយចៅហ្វាយអា Ethan តាមមិនទាន់ទេ»Ethan នឹកឡើងក្នុងចិត្តហើយក៏ប្រញាប់ទៅរៀបចំឡានដើម្បីជូនដំណើរចៅ ហ្វាយគេទៅសេអ៊ូលវិញ

       ក្រោយពីឡានត្រៀមហើយរួចរាល់ Jimin ក៏បី រាងតូចទៅដាក់ក្នុងឡានដោយគេដាក់អោយ Tae អង្គុយនៅលើភ្លៅគេហើយបន្តោកសេរ៉ូមនៅកន្លែងបង្កាន់ដៃក្បែរទ្វារឡាន

«បងប្រុសខ្ញុំថាអង្គុយធម្មតាក៏បាន»Tae

«នៅអោយស្ងៀមហើយដេកទៅ»Jiminទាញ ក្បាលរាងតូចអោយអឹបនឹងស្មារបស់ខ្លួនវិញគេមិនយល់ដូចគ្នាថាហេតុអីគេចង់អោយរាងតូចអង្គុយបែបនេះ

       រាងតូចញញឹមស្រាលពេលដែលបានបងប្រុសយកចិត្តទុកដាក់បែបនេះ ក្នុងចិត្តក៏ធូរស្រាលបន្តិចដែរ នៅពេលដែលបងប្រុសគេមិនសូវជាសម្ដីធ្ងន់ដាក់គេ។ ឡានសេរីទំនើបរបស់ Jimin ក៏បានបរចេញពីបរិ វេណផ្ទះលំហែកាយទៅដោយមាន Ethan ជាអ្នក បញ្ជាចង្កូតឡាន

<4 hours Later>

រំលងផុតទៅបួនម៉ោងជាងទីបំផុតពួកគេក៏ធ្វើ ដំណើរមកដល់ភូមិគ្រឹះត្រកូល Park វិញ Ethan ដែលអង្គុយកន្លែងបញ្ជាចង្កូតឡាននោះក៏ងាកទៅខាងក្រោយដើម្បីប្រាប់អ្នកជាចៅហ្វាយថាដល់ផ្ទះហើយតែ..

«អុញ..បើថាឆ្ងាយគ្នានិយាយពីថាឆ្ងាយដូចមេឃ ដល់ពេលជិតគ្នានោះជិតឡើងបេះមិនចង់ចេញ» Ethan រអ៊ូតិចៗក្រោយពីឃើញ Jimin និង Tae គេងលក់ដោយ Jimin អោបចង្កេះរាងតូចជាប់មិន លែងហើយផ្ដេកក្បាលរបស់គេអឹបនឹងក្បាលរាងតូចដែលផ្អែកនឹងស្មារបស់គេ

«ថតរូបទុកជាអនុស្សវរីយ៍ ផ្ញើអោយលោកស្រីធំមើល ខិខិខិ»Ethan ទាញទូរសព្ទ័មកចុចផ្ដិតយក រូបភាពពួកគេទាំងពីរជាច្រើនសន្លឹក ថតអស់ចិត្តអស់ ចង់ហើយ Ethan ក៏ដាច់ចិត្តហៅចៅហ្វាយគេឡើង

«ចៅហ្វាយដល់ផ្ទះហើយ»Ethanឈោងដៃទៅអង្រួនជើងរាងក្រាស់តិចៗហើយក៏ធ្វើអោយអ្នកម្ខាង ទៀតបើកភ្នែកឡើង

«ដល់ហើយឬ?»Jiminបើកភ្នែកព្រឹមៗរបៀបមនុស្សមិនទាន់អស់ងងុយហើយក៏សម្លឹងមើលរាងតូចដែលនៅគេងនៅឡើយ

«បើកទ្វារឡាន»Jiminបញ្ជា Ethan ហើយអ្នកម្ខាង ទៀតក៏ប្រញាប់ទៅបើកទ្វារឡានអោយអ្នកជាចៅ ហ្វាយ

មុននឹងបីរាងតូចចេញពីឡានរាងក្រាស់ក៏មិនភ្លេចដកសេរ៉ូមចេញពីដៃរាងតូចដែរព្រោះវាអស់ហើយពេលដែលអ្នកកម្លោះដកសេរ៉ូមចេញរួចរាល់ហើយក៏ បីរាងតូចចូលទៅខាងក្នុងភូមិគ្រឹះសម្ដៅទៅជាន់ខាង លើដើម្បីដាក់អោយរាងតូចគេងនៅក្នុងបន្ទប់របស់គេ

~Room~

        Jimin ដាក់រាងកាយតូចថ្នមៗនៅលើពូកជៀសវាសកុំអោយគេភ្ញាក់តែអ្នកម្ខាងទៀតនៅតែភ្ញាក់ដដែល

«បងប្រុសដល់ផ្ទះហើយឬ?»Taeយកដៃញីភ្នែកអោយស្វាងមុននឹងសម្លឹងមើលជុំវិញខ្លួនហើយទើបដឹងថាគេកំពុងតែនៅក្នុងបន្ទប់គេងរបស់គេផ្ទាល់

«មិនទាន់ដល់ទេដឹង»Jimin

«ខ្ញុំអរគុណបងដែលនាំខ្ញុំមកវិញ»Taeញញឹមដាក់អ្នក ជាបងយ៉ាងពព្រាយ

«មិនបាច់អរគុណទេកុំសង្ឃឹមថាមកដល់ហើយឯង បានទៅធ្វើការដើរចេញហាច់ហើរទៅខាងក្រៅនោះ»Jimin

«ហេតុអីទៅបងប្រុស?»រាងតូចចងចិញ្ចើមឆ្ងល់មិនយល់ពីអ្វីដែលបងប្រុសខ្លួននិយាយឡើយ

«យើងបានប្រាប់ Juni អោយព្យួរការងារឯងមួយរយៈហើយឯងក៏គ្មានសិទ្ធប្រកែកដែរ បើយើងដឹងថាឯងលួចទៅក្រុមហ៊ុនកុំថាយើងមិនបានប្រាប់អោយ សោះ ក្រុមហ៊ុនក៏រលាយហើយឯងក៏វេទនា»Jimin ចង្អុលមុខព្រមានប្អូនប្រុសរបស់ខ្លួនគេសម្រេចចិត្ត
នាំ Tae ចេញពីផ្ទះលំហែកាយព្រោះតែអាណិតតែក៏មិនបានសម្រេចចិត្តអោយរាងតូចទៅធ្វើការវិញដែរ

«បងប្រុសម៉េចក៏ធ្វើបែបនេះ បងអោយខ្ញុំនៅតែផ្ទះមិនធ្វើការងារដើរទាត់ខ្យល់អញ្ចឹងឬ? បើអញ្ចឹងដដែលនាំខ្ញុំមកវិញធ្វើអោយមិនទុកអោយខ្ញុំដេកស្លាប់នៅ Busan តែម្ដងទៅ»Taeដាច់ចិត្តបង្ហូរទឹក ភ្នែកចេញមកសារជាថ្មីគេមានអារម្មណ៍ថាជីវិតរបស់គេវេទនាតាំងពីគេត្រឡប់មកពី Germany វិញម្ល៉េះមុននឹងគេទៅ Germany រាងក្រាស់ក៏មិនតឹងរឹងដល់ថ្នាក់នឹងដែរ

«យើងនិយាយអីស្ដាប់ផងខ្លួនឯងកំពុងឈឺអញ្ចឹងកុំអោយយើងខឹងប្រើហិង្សាដាក់ឯងទាំងឈឺ»Jimin

«ហឹក ហឹក បងប្រុសចិត្តអាក្រក់ ហឹក»Taeយំកាន់ តែខ្លាំងហើយយកភួយគ្របមុខជិតសម្ងំយំមិនឈប់

«យើងមិនដែលចិត្តល្អជាមួយឯងម្ដងទេ»Jimin ថា ហើយក៏បើកទ្វារដើរចេញពីបន្ទប់រាងតូចទៅបាត់

«ជីវិតរបស់ខ្ញុំគាត់ជាអ្នកគ្រប់គ្រងមែនទេ?»Taeរអ៊ូរង៉ូវៗទាំងមិនសុខចិត្ត តាមចិត្តចង់គេចង់តែបើកឡានទៅក្រុមហ៊ុនទៅនិយាយជាមួយបង Juni ឥឡូវនេះទេប៉ុន្តែច្បាស់ណាស់ថាបើគេទៅបងប្រុសគេនឹងទៅ តាមអូស.កដល់ក្រុមហ៊ុន

កម្លោះតូចដកដង្ហើមធំទាំងរកវិធីមកដោះស្រាយ មិនចេញ គេគិតឡើងចង់ស្រ្តេសខួរក្បាលទៅហើយព្រោះបងប្រុសគេដាក់សម្ពាធលើគេជ្រុលហួសហេតុ ពេកហើយជ្រុលដល់ថ្នាក់ពេលខ្លះគេសឹងក្លាយជា មនុស្សឆ្គួតម្ដងៗ

-Jimin SCENE-

ក្រោយពីចេញពីបន្ទប់គេងរាងតូចហើយអ្នកកម្លោះសង្ហារក៏សម្ងំមកអង្គុយធ្វើការនៅក្នុងបន្ទប់ធ្វើ ការផ្ទាល់ខ្លួនដែលនៅជាប់បន្ទប់គេងគេ

ទីង«សម្លេងទូរសព្ទ័របស់កម្លោះសង្ហារក៏បន្លឺឡើងដោយមានលោតសារមកស្របពេលជាមួយគ្នាដែរធ្វើអោយអ្នកកម្លោះរហ័សយកទូរសព្ទ័មកមើលសារ នោះ»

"កុំថាយើងមិនដឹងថាឯងកំពុងតែធ្វើអីចំពោះ Tae អោយសោះ ល្មមៗបានហើយបើមិនចង់មានរឿង" សារដែលផ្ញើមកពីលេខចម្លែកបានធ្វើអោយរាងក្រាស់ចងចិញ្ចើមចូលគ្នារបៀបក្ដៅក្រហាយនរណាក៏ថ្លើមពាសមេឃម្ល៉េះដល់ថ្នាក់មកផ្ញើសារគម្រាមអីបែបនេះ

«បែបមិនស្គាល់ងាប់ហើយតើ កុំអោយយើងដឹងថាឯងជាអ្នកណាអោយសោះ»Jiminខាំថ្គាមទាំងបញ្ចេញអាកប្បកិរិយាក្ដៅក្រហាយមកបូករួមនឹងទឹក មុខងាប់នោះកាន់តែធ្វើអោយរាងក្រាស់មើលទៅគួរអោយខ្លាចដូចបិសាចជញ្ជក់ឈាមយ៉ាងអញ្ចឹង

Jimin ងើបចេញពីកៅអីធ្វើការហើយបើកទ្វារដើរចេញពីបន្ទប់ធ្វើការដើម្បីពឹងកូនចៅអោយជួយចាត់រឿងមួយអោយគេបានសប្បាយចិត្ត

«អា Ethan»Jiminស្រែករកកូនចៅខណៈជើងទាំងគូកំពុងចុះជណ្ដើរឡើងញាប់ឆ្មេរ

«បាទចៅហ្វាយមានការអី?»កម្លោះដែលជាកូនចៅ ប្រញាប់រត់ទៅរកអ្នកជាចៅហ្វាយដែលមើលទៅកំពុងតែឆេះដុំនឹងអ្វីម្យ៉ាង

«អោយគេឆែករកមើលថាលេខនេះជាលេខនរណា ស៊ើបមើលអោយបានល្អិតល្អន់ហើយបើបានដំណឹងកាន់តែលឿនកាន់តែល្អព្រោះយើងកំពុងតែរមាស់ដៃ» Jiminហុចទូរសព្ទ័អោយ Ethan បានមើលសារដែលផ្ញើចូលលេខទូរសព្ទ័របស់គេមុននេះ

«យី!! រួចអាណាក៏ថ្លើមរីកម្ល៉េះ គំរាមមិនស្គាល់ខ្ពស់ទាបមែន»ក្រោយពីបានមើលសារនោះហើយ Ethan ក៏ឆេះដុំតាមអ្នកជាចៅហ្វាយដែរ

«ឆាប់ទៅកុំអូសក្រឡាសុីម៉ោងយូរពេក»Jimin

«បាទទានទៅហើយ បាយបាយ»Ethanកាន់ទូរ សព្ទ័រាងក្រាស់ដើរចេញទៅយ៉ាងលឿនព្រោះគេក៏ រមាស់ដៃចង់ដាល់អាក្លាហានដែលហ៊ានផ្ញើសារមកគំរាមចៅហ្វាយគេដែរ

«ចុះមករកស្អី»Jiminបែរទៅក៏ប្រទាក់ក្រសែភ្នែកនឹងរាងតូចដែលចុះមកពីខាងលើទាំងទឹកមុខស្មឿកៗ ដោយមានអាវក្រាស់មួយជាន់ទៀតគ្របដណ្ដប់ពីលើ ព្រោះអាកាសធាតុវារាងត្រជាក់

«ខ្ញុំគ្រាន់តែអផ្សុក»Tae

«ឯងមានដឹងថាខ្លួនឯងឈឺទេ»Jiminសម្លក់រាងតូចថ្មែរមិនយល់ថាហេតុអីគេមានចិត្តបារម្ភនឹងរាងតូចតែ មិនមែនជាអារម្មណ៍ស្រលាញ់ឡើយ

«ខ្ញុំដឹងតែខ្ញុំបានគ្រាន់បើហើយ»Tae

«នៅថាគ្រាន់បើទៀតហេស៎មុខមាត់ឡើងស្លេកដូចខ្មោចងាប់នៅមានមុខមកនិយាយថាគ្រាន់បើទៀត ហេស៎?»Jimin

«បងប្រុសខ្ញុំគ្រាន់តែចង់ចេញទៅក្រៅស្រូបខ្យល់អាកាសខ្លះបងមិនយល់ខ្លះទេឬថាខ្ញុំមិនទាន់បាន ឃើញពិភពលោកទេ»Tae

«ស្រូបខ្យល់ក្បាលឯងទាំងកំពុងធ្លាក់ព្រិលអញ្ចឹងហេស៎? បើឈឺក្បែរងាប់ម្ដងទៀតយើងស្បថថានឹងលែងជួយ»Jiminដើរហួសរាងតូចបំបុកស្មាគេមួយទំហឹងទាំងមួរម៉ៅ

«ចម្លែកៗម៉េចទេបងខ្ញុំ»Taeថាហើយក៏ដើរទៅខាង ក្រៅដើម្បីអង្គុយលេងស្រូបខ្យល់អាកាសខ្លះព្រោះគេនៅប៊ូសានមិនដែលចេញទៅណាក្រៅពីបន្ទប់ឡើយណាមួយគេក៏ចង់ទៅមើលគ្រាប់ព្រិលដែលធ្លាក់ចុះមក

To Be Continued...❤️

Continue Reading

You'll Also Like

69.8K 817 18
For generations Humanity had been thriving but all that changed when a terrorist group unleashed a deadly toxin. During that scientists created the f...
25.2K 2.9K 74
ស្រលាញ់គឺទុក ស្អប់គឺសម្លាប់! Vhopekook : Hobi Bottom Nammin : Jimin Bottom Yoonjin : Jin bottom End : 01.08.2022 ❗ALL ART IS CREDIT TO OWNER ❗
36.3K 2K 52
JK top / Tae btt បច្ចុប្បន្នរឿងកើតឡើងក្នុងឆ្នាំ1945ពេលសង្គ្រាមលោកលើកទី2បញ្ចប់ ហើយក៏ជាឆ្នាំដែលកូរ៉េបែងចែកជា2 កូរ៉េខាងជើង &កូរ៉េខាងត្បូង។ ស្នេហាដ...
126K 1.7K 22
she texted the wrong number {lowercase intended } started: august 2018 finishes: october 2018