"My Beloved Brother"

Autorstwa iraemptycan

40.8K 2.7K 26

"ស្នេហាមួយដែលកើតចេញពីការស្អប់ ស្នេហាដែលពោរពេញទៅដោយភាពល្អកកករដែលស្ទើរតែធ្វើអោយ Kim Taehyung ដែលជាមនុស្សស្លូតត្... Więcej

"You're so cruel"
"អ្នកបម្រើ"
"វិធានការចាប់ស្ដេចជំនួញ"
"I don't let go"
"I'm doing nothing but you scold me without find a true"
Why don't you trust me?
Who was kidnapped Taehyung?
"Who are you?"
"Problem has already solved"
I can't prevent what you want
Live with the pain
I can't describe how hurt I am
I know It hurts but I'm used to it
Who dare you to play with me?
Is it call រទេះភ្លើងបុកគ្នា?
Painful
Am I a robot to you?
Sorry I didn't mean to do that
Sorry for always bother you:)
Without me
Plan to leave korea
"Don't leave me"
"Miss"
"Deal the problem"
Im going to take you back
Finally! We met each other
Why are you here?
First meet
No one can prevent us
Full of happiness
Am I your son?
Meet her again
Ex-girlfriend🙂
Brother
"Blind"
You didn't own me
Don't give me a hope if u don't love me
They ended up together again:)
"ដោះលែងខ្ញុំទៅ"
បញ្ឈឺ
"កុំរញេរញៃក្នុងជីវិតខ្ញុំ"
"សមបំណងឬនៅ?"
"It was my fault"
"Why you did that to me?
"46"
"47"
"48"
49
"50"
"មករកប្រពន្ធកូនមិនបានឬ?"
"52"
"53"
"54"
"ស្រលាញ់អាម្សៀតនោះណាស់ឬ?"
"គេមិនមែនជាមនុស្សអាក្រក់"
"សុខចិត្តធ្វើថោក"
"កុំយកវាមកប្រៀបធៀបនឹងបង"
"ក្មេងនេះក្បាលរឹងមែន"
"60"
"61"
"62"
"63"
"64"
"65"
"66"
"67"
"68"
"69"
"70"
"71"
"72"
"73"
"74"
Happiness existed after you enter my life

I born to get hate from my brother

3.1K 108 1
Autorstwa iraemptycan

Ep.1

<10 years ago>

        វេលាល្ងាចខ្យល់ធម្មជាតិបានបក់មកសែនត្រជាក់និងស្រឡះដល់ខួរក្បាលរបស់ក្មេងប្រុសវ័យ 15 ឆ្នាំដែលអង្គុយអានសៀវភៅនៅលើបង់ក្នុងសួន ច្បារនៅខាងក្រោយភូមិគ្រឹះដែលខ្លួនរស់នៅ។

«កូន Min»សម្លេងរបស់ស្រ្តីវ័យប្រមាណ 36 ឆ្នាំបានបន្លឺឡើងក្រោយខ្នងក្មេងប្រុសនោះធ្វើអោយអ្នកកម្លោះរហ័សងាកទៅមើល

«ម៉ាក់»Jiminទុកសៀវភៅនៅលើតុហើយដើរទៅ រកអ្នកជាម្ដាយតែក៏បង្អាក់ដំណើរក្រោយពីលេចរូប រាងក្មេងប្រុសម្នាក់ចេញមកចំពោះមុខគេ

«Min នេះជាកូន Taehyung ជាប្អូនរបស់កូន» អ្នកស្រី Park Zunna បានណែនាំក្មេងប្រុសមុខ ស្រស់វ័យ 10 ឆ្នាំនោះអោយ Jimin ស្គាល់

«ប្អូន?»អ្នកកម្លោះលើកចិញ្ចើមម្ខាងសួរ នេះកុំប្រាប់ថាម៉ាក់គេមានប្ដីថ្មីទាំងដែលប៉ារបស់គេស្លាប់ទៅមិន ទាន់បានមួយឆ្នាំស្រួលបួល

«ត្រូវហើយនេះជាប្អូនរបស់កូនណា គេជាកូនរបស់ មិត្តជិតស្និតម៉ាក់»អ្នកស្រី Park

«អៅ..កូនមិត្តរបស់ម៉ាក់ហេតុអីក៏ថាជាប្អូនខ្ញុំ?» Jiminសម្លក់សម្លឹងក្មេងនោះដោយក្រសែភ្នែកពេបជ្រាយដែលជាហេតុធ្វើអោយ Tae ប្រញាប់អោនមុខចុះ

«ហឹម..កូន Tae កូនចូលទៅខាងក្នុងវិញសិនទៅ ណាម៉ាក់ចង់និយាយជាមួយបងប្រុសកូនសិន» អ្នក ស្រី Park ដកដង្ហើមធំហើយងាកទៅប្រាប់ក្មេង ប្រុសនោះ

«បាទម៉ាក់»Taeសម្លឹងមុខ Jiminបន្តិចហើយក៏ ដើរទៅខាងក្នុងភូមិគ្រឹះវិញតាមដែលម៉ាក់ចិញ្ចឹមគេប្រាប់

«ហេតុអីម៉ាក់? គេនោះម៉េចនឹងអាចក្លាយជាប្អូនរបស់កូនទៅ»ក្រោយពីរាងតូចដើរចេញទៅបាត់អ្នកកម្លោះក៏សួរអ្នកជាម្ដាយទាំងចិញ្ចើមចងចូលគ្នា

«ស្ដាប់ម៉ាក់ណា Min..ពេលនេះម៉ាក់បានយកគេមកធ្វើជាកូនហើយព្រោះតែកូន Tae ពេលនេះគ្មានប៉ាម៉ាក់ទៀតទេ»អ្នកស្រី Park ចាប់ស្មាកូនប្រុស របស់ខ្លួនដោយព្យាយាមពន្យល់ណែនាំគេ

«ប៉ាម៉ាក់គេកើតអី?»Jimin

«ប៉ាម៉ាក់របស់ Tae ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ ម៉ាក់អាណិតទើបយកគេមកចិញ្ចឹមណា មួយម៉ាក់របស់កូន Tae ជាមិត្តជិតស្និតម៉ាក់ទៀតអញ្ចឹងហើយទើបម៉ាក់យកគេមកចិញ្ចឹមទាំងមិនរុញ រាព្រោះម៉ាក់ស្គាល់ចរិតកូន Tae ថាគេល្អហើយស្លូតណាស់ចូរគិតពីប្អូនក្នុងផ្លូវវិជ្ជមានណាកូន ស្រលាញ់ប្អូនអោយដូចប្អូនបង្កើត តទៅប្អូននឹងមករស់នៅជា មួយយើងហើយ»អ្នកស្រី Park អង្អែលក្បាលអ្នកជាកូនប្រុសតិចៗ

«ចុះគេគ្មានពូមីងទេឬ?»Jimin

«បើគេមានមិនមែនម៉ាក់យកគេមកចិញ្ចឹមទេ»អ្នកស្រី Park

«តែកូនមិនចូលចិត្តកូនអ្នកដទៃមករស់នៅក្នុងផ្ទះតែ មួយជាមួយកូនទេ»Jimin

«Min គេមិនមែនជាកូនអ្នកដទៃទេ កូនឈប់គិតទៅណា Min»អ្នកស្រី Park

«ហ៊ើយ..អ្នកម៉ាក់»Jiminដកដង្ហើមធំហើយហៅ ម៉ាក់គេបង្អូសម្លេងឡើងវែង

«តោះទៅជួបប្អូនណាកូន កុំធ្វើមុខបែបនេះប្អូននឹងគិតថាកូនមិនចូលចិត្តគេ ស្គាល់គ្នាទៅយើងសុទ្ធតែជាបងប្អូនគ្នាទេ»អ្នកស្រី Park និយាយចប់ក៏ដឹកដៃ Jimin ដើរចូលទៅខាងក្នុងភូមិគ្រឹះដើម្បីអោយ ស្គាល់គ្នាជាមួយ Tae កាន់តែច្បាស់

ចាប់តាំងពីថ្ងៃដែល Tae ចូលមករស់នៅក្នុង
គ្រួសារត្រកូល Park គេទទួលបានក្ដីស្រលាញ់ការថ្នាក់ថ្នមពីអ្នកស្រី Park Zunna ដែលជាម្ដាយ ចិញ្ចឹមគេ គាត់ស្រលាញ់ទំនុកបម្រុងគេប្រៀបដូចនឹង Jimin ដែលជាកូនបង្កើតរបស់គាត់អញ្ចឹង។ អ្នកស្រី Park ស្រលាញ់ពួកគេស្មើគ្នាដោយមិនលម្អៀងក្ដីស្រលាញ់ទៅអ្នកណាតែ Jimin បែរជាគិតថាគាត់ ស្រលាញ់និងយកចិត្តទុកដាក់នឹង Tae ជាងខ្លួនដែលជាហេតុធ្វើអោយគេកាន់តែស្អប់ច្រណែន Tae តាំង ពីតូចរហូតដល់ធំដឹងក្ដី។

<Now>

        នាវេលាយប់ភ្លៀងធ្លាក់ចុះមកស្រិចៗបូករួមនឹងខ្យល់ធ្លាក់មករសៀកៗធ្វើអោយវាំងនននៃបង្អួចបក់ផើយផាត់ទៅតាមកម្លាំងខ្យល់បក់ ភ្លើងអំពូលពណ៌ ពងមាន់បានបំភ្លឺឡើងនៅក្នុងបន្ទប់ដ៏ធំទូលាយមួយ បើកបង្ហាញអោយឃើញកម្លោះសង្ហារ រាងខ្ពស់ មាឌក្រាស់ឈរកាន់បារីជក់បង្ហុយផ្សែងចេញទៅតាមខ្យល់អាកាស

«ចៅហ្វាយ»Ethan ដែលជាកូនចៅចំណិតរបស់នាយកម្លោះបានបន្លឺឡើងតិចៗហើយអោនគំនាប់អ្នក ដែលមានងារជាចៅហ្វាយ

«យ៉ាងម៉េច»កម្លោះសង្ហារឆ្លើយទៅកាន់កូនចៅវិញដោយឈរបែរខ្នង

«ចៅហ្វាយមិនត្រឡប់ទៅភូមិគ្រឹះវិញទេឬ?»Ethan បានសួរទៅកាន់គេយ៉ាងគួរសម

«មិនទេ..យើងមិនចង់ទៅជួបមុខអាក្មេងនោះ»Park Jimin ដែលជាបុរសសង្ហារមានឥទ្ធិពលលើបេះដូងស្រីៗគ្រប់គ្នាបានបន្លឺសម្លេងឡើង គេគឺជាអគ្គនាយកក្រុមហ៊ុនផលិតអាវុធគ្រប់ប្រភេទដែលមានកេរ្តិ៍ ឈ្មោះល្បីល្បាញមួយរូបនៅក្នុងប្រទេសកូរ៉េខាង ត្បូងដែលជាប់ឈ្មោះជាសេដ្ឋីវ័យក្មេងលំដាប់ប្រទេស ក្រៅពីមានក្រុមហ៊ុនផលិតអាវុធកាន់កាប់ក្នុងដៃហើយគេនៅមានកាសុីណូរួមទាំងក្លឹបជាច្រើនកន្លែងទៀតដែលគេត្រូវគ្រប់គ្រង

«ប៉ុន្តែអ្នកប្រុសតូចគាត់បានខលមកប្រាប់ខ្ញុំថាគាត់ចង់ជួបចៅហ្វាយ គាត់មកពីថតនៅ Germany វិញមិន ឃើញចៅហ្វាយទើបគាត់ខលមកខ្ញុំបែបនេះ» Ethanនិយាយទាំងមានកូនចិត្តលួចអាណិតអ្នកប្រុ សតូចរបស់គេដែលមិនបានទទួលបានភាពកក់ក្ដៅព្រមទាំងក្ដីស្រលាញ់ពីបងប្រុសចិត្តត្រជាក់ដូចជា Park Jimin ម្ដងណាឡើយ

«ប្រាប់គេវិញទៅយើងមិនចង់ឃើញមុខគេយើងស្អប់គេ»Jiminបន្លឺឡើងហើយចុចកន្ទុយបារីនៅលើចាន ដែលដាក់កន្ទុយបារីមុននឹងឈោងយកស្រាក្រហម ទៅក្រេបបន្តិច នេះគេខំគេចមកសម្ងំនៅក្នុងកាសុីណូ ហើយប្អូនសម្អប់ម្នាក់នោះនៅតែខលមករំខានកូនចៅគេទៀត

«ខ្ញុំថាចៅហ្វាយទៅភូមិគ្រឹះជួបអ្នកប្រុសតូចបន្តិចទៅ»Ethanនៅតែបញ្ចុះបញ្ចូលអ្នកម្ខាងទៀតអោយទៅវិញព្រោះអាណិតរាងតូចដែលខំអង្គុយចាំ

«ឯងចង់យ៉ាងម៉េច Ethan? យើងថាមិនទៅគឺមិន ទៅហើយបើវាចង់ចាំដល់ភ្លឺទៀតក៏អោយវាចាំទៅ យើងមិនខ្វល់ទេ»Jiminស្រែកសម្លុតកូនចៅរបស់ខ្លួនឡើងប៉ោងសរសៃ.ក

«តែអ្នកប្រុសតូចគាត់ខំធ្វើម្ហូបជាច្រើនរងចាំចៅហ្វា យត្រឡប់ទៅវិញគួរណាអាណិតដល់ទឹកចិត្តដែលគាត់ខំធ្វើម្ហូបត្រៀមចាំចៅហ្វាយ»Ethan នៅតែ មិនរាថយក្នុងការបញ្ចុះបញ្ចូលហើយក៏បានផលមែន

«សាំមែន..ចង់ជួបណាស់មែនទេ បានយើងនឹងទៅអោយឃើញមុខ ចង្រៃយ៍»Jiminទាញអាវធំរបស់ខ្លួនមកពាក់មុននឹងដើរចេញពីបន្ទប់ទៅដោយមាន Ethan តាមពីក្រោយ

[SKIP]

<PJM's Villa>

        រាងតូចដែលមានមុខមាត់សរលោង បបូរមាត់ក្រហមពីកំណើតដូចលាបក្រែម ជើងស្រឡូនស្រ ឡៅគ្មានស្នាមប្រៀបបាននឹងមនុស្សស្រីកំពុងតែដើរ ទៅមកនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលជាកម្មសិទ្ធរបស់ Park Jimin គេរងចាំមើលវត្តមានបងប្រុសជាទីស្រលាញ់របស់គេ នេះគេទៅធ្វើការនៅ Ger many អស់រយៈពេលជិតមួយឆ្នាំទៅហើយពេលដែលត្រឡប់មកវិញថានឹងបានជួបមុខបងប្រុសមុនគេតែពេលមកដល់វិញមិនឃើញសម្បីតែស្រមោល

ងុឺត«សម្លេងជាន់ហ្រ្វាំងឡានបានលាន់លឺនៅខាងមុខ ភូមិគ្រឹះធ្វើអោយវាខ្ទរលឺដល់អ្នកខាងក្នុង»

«ច្បាស់ជាបងMin»រាងតូចញញឹមហើយក៏រហ័សដើរចេញទៅមើលហើយអ្វីដែលគេគិតគឺមិនខុសទេពិតជាបងប្រុសរបស់គេមែន

«បង Min»Kim Taehyung ដែលត្រូវជាប្អូន ប្រុសសម្អប់របស់ Park Jimin បានបន្លឺសម្លេងហៅ បងប្រុសគេហើយស្ទុះទៅអោបដៃអ្នកជាបងប្រុសដែលពាក់មុខយក្សដាក់គេគ្រប់ពេល

«មកវិញរកស្អី?»Jiminដកដៃរបស់រាងតូចចេញហើយសួរគេទាំងសម្ដីគម្រោះគម្រើយបំផុតដែលរាងតូចស្ដាប់ឡើងស៊ាំត្រចៀកហើយ

«ហីយ៉ា..ខ្ញុំទៅធ្វើការមិនមែនទៅនៅឯណាហេតុអីក៏មកវិញមិនបាន»Taeឆ្លើយទៅកាន់បងប្រុសវិញ គេទៅទីនោះដើម្បីថតរឿង ការងាររបស់គេជាតារា ដើរម៉ូតផងជាតារាសម្ដែងផង សម្រស់វិញមិនចាញ់ស្រីៗប៉ុន្មានទេអាចធ្វើអោយប្រុសៗខ្លះឃើញហើយបាក់ចិត្តទៅលើគេស្រឹបៗម៉ង

«យើងមិនចង់ឃើញមុខឯងទេ»Jiminដើរចូលទៅខាងក្នុងភូមិគ្រឹះទាំងទឹកមុខមាំ

«អៅ..បើបងមិនចង់ឃើញមុខខ្ញុំហេតុអីក៏បងត្រឡ ប់មកវិញ?»រាងតូចដើរតាមក្រោយគេត្រុកៗហើយ សួរគេវិញយ៉ាងឌឺដង

«ហុឹស..ឯងស្មានថាយើងចង់មកវិញណាស់ឬ? កុំដោយសារតែយើងមិនបានយកឯកសារទៅធ្វើទេកុំអីយើងខ្ពើមនឹងមកមើលមុខឯង ម៉េចមិនរស់នៅ Germany រហូតទៅចាំបាច់លេចមុខអោយយើងឃើញធ្វើអី»Jiminបោះជំហានវែងៗចូលទៅក្នុងបន្ទប់ទទួលភ្ញៀវទាំងដែលគេត្រឡប់មកវិញដោយ សារ Ethan រំអុកគេពេកមិនមែនដើម្បីឯកសារស្អី ទេ

«បើបងភ្លេចឯកសារបងអាចអោយបង Ethan យក ទៅអោយបងបានតើមិនបាច់បងហត់មកមើលមុខខ្ញុំ» Taeដាក់គូទអង្គុយលើសាឡុងក្បែរ Jimin មុននឹង លើកជើងគងអន្ទាក់ខ្លា

«បិទមាត់ឯងទៅ សម្លេងរបស់ឯងពិតជារំខានដល់ ប្រសាទយើងណាស់»Jiminផ្អែកក្បាលនឹងសាឡុង ហើយបិទភ្នែកតិចៗដោយភាពនឿយហត់

«បានជាមកដល់ហើយ តោះទៅញាំបាយទៅខ្ញុំខំ រៀបចំជាពិសេសសម្រាប់បងណា»Taeងើបឈរឡើងហើយទាញដៃអ្នកម្ខាងទៀតអោយងើបតាម

«យើងមិនឃ្លានទេ ចេញទៅកុំរំខានយើង»Jimin គ្រវាសដៃរាងតូចចេញហើយអង្គុយចុះវិញ

«គ្រាន់តែញាំបាយសោះក៏ពិបាកម្ល៉េះ? ឆាប់មក»រាងតូចនៅតែទាញដៃរបស់គេអោយក្រោកឈរឡើង

«ឯងថ្លង់ឬយ៉ាងម៉េចហាស៎?យើងថាមិនឃ្លានគឺមិនឃ្លានហើយ ហេតុអីក៏ឯងរំខានយើងបែបនេះ អញ្ចឹងហើយទើបយើងមិនចង់មកវិញ ព្រោះតែអី?ព្រោះតែឯងនឹងហើយដឹងទេ ពេលដែលឯងទៅ Germany បាត់យើងមានក្ដីសុខណាស់ដល់ពេលឯងត្រឡប់មក វិញក្ដីសុខរបស់យើងក៏រសាត់បាត់ទៅអស់» Jimin ស្រែកសម្លុតអ្នកម្ខាងទៀតទាំងបើកភ្នែកក្រឡោតៗ ដាក់រាងតូចធ្វើអោយរាងតូចរលីងរលោងរកយំ

«គ្រាន់តែប្រាប់ធម្មតាទៅវាយ៉ាងម៉េច ចាំបាច់អីសម្លុតខ្ញុំ បងនៅតែមិនកែប្រែចរិតបងដដែល» Taeស្រែក ដាក់គេវិញទាំងទឹកភ្នែក គេគិតថាបើគេទៅ Germany ហើយមកវិញបងប្រុសរបស់គេអាចនឹង ប្រែចិត្តលែងស្អប់គេតែមានឯណាពេលគេមកវិញ បងប្រុសម្នាក់នេះនៅតែដដែលការស្អប់ទាំងប៉ុន្មាននៅតែមានចំពោះគេ

«ឯងគ្មានសិទ្ធមកស្រែកដាក់យើងទេ Kim Taehyung ពេលនេះគ្មានអ្នកម៉ាក់នៅកាន់ជើងឯងទៀតទេអញ្ចឹងកុំមកធ្វើជាអស្ចារ្យដាក់យើង»រាងក្រាស់ស្ទុះទៅចាប់ដៃរាងតូចមកច្របាច់យ៉ាងខ្លាំងសឹងតែប្រេះឆ្អឹងកដៃទៅហើយ ទឹកភ្នែកជាច្រើនជ្រាបចេញមកពីកែវភ្នែកដ៏ស្រស់ស្អាតរបស់រាងតូច មិនឈប់មិនឈរ

«បងMin ហឹក ហឹក លែងទៅ ហឹក ហឹក ខ្ញុំឈឺ» Taeក្រាញ់ននៀលប្រឹងបេះដៃក្រាស់ដែលចាប់ដៃគេច្របាច់មិនលែងនោះ

«បើឈឺអោយចាំផង យើងស្អប់ឯងណាស់ឯងក៏ដឹងដែរមិនអញ្ចឹង ហេតុអីក៏ឯងព្យាយាមចូលមកជិតយើងបែបនេះ Kim Taehyung?»Jiminកញ្ឆក់រាងតូចចូលមកជិតខ្លួនមិនខ្វល់ពីទឹកភ្នែករបស់រាងតូចដែលស្រក់មកជាច្រើនអនេក

«លែងដៃខ្ញុំទៅបង Min ហឹក ហឹក»Taeនៅតែ ទទូចអង្វរអោយគេលែងតែអ្នកម្ខាងទៀតហាក់បី ដូចជាមិនយកត្រចៀកស្ដាប់គេសោះ

«ក្រែងឯងចង់ជួបយើងហេសឥឡូវយើងមកជួបហើយ ក្រែងឯងចង់អោយយើងប៉ះពាល់ហេស៎ ឥឡូវយើងប៉ះពាល់ហើយ យ៉ាងម៉េចហេតុអីក៏ប្រញាប់ទួញសោកម្ល៉េះ?»Jiminនិយាយទៅកាន់គេទាំងញញឹមឌឺដងដៃមិនព្រមប្រលែងពីកដៃរបស់រាងតូចសោះឡើយ

«ហឹក ហឹក»Taeលែងមាត់លែង.ក អ្វីដែលអ្នកម្ខាង ទៀតនិយាយសុទ្ធតែត្រូវតែមិនមែនជាការ ប៉ះពាល់របៀបហិង្សាបែបនេះទេ

«ចេញអោយបាត់ពីមុខយើងទៅ យើងមិនចង់ឃើញមុខឯងទេ»Jiminរុញរាងតូចអោយដួលព្រូសទៅ លើកម្រាលឥដ្ឋហើយឈរបែរខ្នងដាក់គេ

«សុំទោសដែលរំខានបង»Taeងើបឈរឡើងហើយរត់ទៅជាន់លើយ៉ាងលឿន

«ចង្រៃយ៍ *ប្រាវ*»សម្លេងនៃការបែករបស់ថូផ្កាបាន បន្លឺឡើង កូនថូផ្កាដែលដាក់តាំងនៅលើតុទទួលភ្ញៀវ បានហោះទៅខ្ទប់នឹងជញ្ជាំងដោយសារស្នាដៃរបស់រាងក្រាស់

«ចៅហ្វាយ»Ethan ប្រញាប់រត់ចូលមកមើលព្រោះ លឺសម្លេងរបស់បែកចេញពីបន្ទប់ទទួលភ្ញៀវ

«ចេញទៅ»Jiminស្រែកគំហកដាក់កូនចៅរបស់គេ ទាំងក្រពុលមុខ ឯអ្នកម្ខាងទៀតក៏អោនក្បាលបន្តិចហើយដើរចេញទៅយ៉ាងលឿន

«មកផ្ទះលើកណាក៏មិនដែលថានៅស្ងៀមដែរ បើ មិនបានបោកនេះបោកនោះទេមិនមែនជាលោក Park Jimin ឡើយ»Ethanរអ៊ូតិចៗមុននឹងគ្រវី ក្បាលហួសចិត្តនឹងចៅហ្វាយរបស់គេ

To Be Continued...❤️

Czytaj Dalej

To Też Polubisz

1.2M 48.5K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
700K 15.7K 44
In wich a one night stand turns out to be a lot more than that.
425K 31.8K 28
ဇွတ်အတင်း အဖြောင့်ဟု အော်နေသော ဦးတည်(ခေါ်)ကမ္ဘာတည်စေ ချစ်ရသူ...ချစ်ဦးသူကို ချစ်ခွင့်ရရုံ ငေးကြည့်နေရုံသာ ကျေနပ်နေသော ကဲကဲ(ခေါ်)ငယ်ချစ်ကဲပို မကြွေရဲ...
1.2K 51 11
💜💙🥀ប្រជុំដោយរឿងភាគខ្លីទាំងអស់🥀💙💜