ដំណើរផ្សងព្រេងមួយ

By Happytwinkle2746

4.1K 254 22

ចូលចិត្តដំណើរផ្សងព្រេងតើខ្លាចស្លាប់ដែលឬទេ? ________________________ "ដោះដូរគ្នាល្អទេ?"... More

Part1:ដើមហេតុ
Part 2:អតីតកាល
Part 3:ធ្វើបុណ្យ
Part4:មនុស្សអរូប
Part5:លោកបំផ្លាញគ្រប់យ៉ាងរបស់ខ្ញុំ
Part7: At The Ends
Part8: Come Bake Home
Thank You💖

Part6:សតវត្សទីប៉ុន្មាន?

298 25 6
By Happytwinkle2746

New Day
Morning

ខ្ញុំភ្ញាក់ឡើងក៏ឃើញខ្លួនឯងក្នុងដំណាក់មួយដែលនៅទីនោះមានអ្នកបម្រើចាំបម្រើគ្រប់ពេលតែក្រែងគេយកខ្ញុំមកឲខ្ញុំបម្រើគេអី?

<<ខ្លួនឯងឈ្មោះអី?>>ខ្ញុំសួរស្រីម្នាក់ដែលកំពុងធ្វើម៉ូតសក់ឲខ្ញុំ។កាលមុនសក់ខ្ញុំត្រឹមឆ្អឹងជំនីប៉ុណ្ណោះឥឡូវវាវែងដល់ចង្កេះទៅហើយ។

ណានណាន<<ខ្ញុំម្ចាស់ឈ្មោះណានណាន>>

<<ណានណានមែនទេ?ពីរោះណាស់>>

ណានណាន<<អរព្រះគុណព្រះនាង>>

<<ព្រះនាង!?>>

ណានណាន<<មេម្ចាស់>>

<<ខ្ញុំជាអ្នកបម្រើទេ>>

ណានណាន <<អត់ទេព្រះនាង ម្សិលមិញនេះពេលដែលព្រះអង្គបីព្រះនាងមកវិញក៏តែងតាំងព្រះនាងធ្វើព្រះនាងហើយ>>

<<មែនហេ៎!?>>

ណានណាន <<ព្រះមេ>>

<<គេនៅឯណា?ខ្ញុំទៅរកគេ អា៎!!>>ខ្ញុំងើបដើរទៅតែក៏ត្រូវក្រលាច់ជើងដួល។

<<ឯណាស្បែកជើងខ្ញុំ?>>

ណានណាន <<ស្បែកជើងនោះព្រះអង្គយកទៅដុតចោលហើយ>>

<<ខ្ញុំមិនពាក់ទេ>>រួចខ្ញុំក៏គប់ស្បែកជើងនោះចេញក្រៅតាមបង្អួច។

ណានណាន <<មិនបានទេព្រះនាងដើរជើងទទេមិនបានទេ>>នាងបញ្ជាឲគេយកស្បែកជើងមកវិញ។ស្បែកជើងនោះវាកែងខ្ពស់ដើរមិនស្រួលក្រិចជើងហើយមិនដូចស្បែកជើងប៉ាត់តាទេ។

<<ខ្ញុំមិនពាក់>>

អាមាត្យ<<ព្រះអង្គយាងមកដល់>>រួចអ្នកបម្រើទាំងអស់ក៏អែបកៀក។

ព្រះអង្គ<<ហេតុអីក៏គប់ស្បែកជើងចេញក្រៅ?>>គេដើរចូលមកទាំងក្នុងដៃមានកាន់ស្បែកជើងនោះ។

ណានណាន <<ព្រះនាងទ្រង់មិនទាន់ចេះពាក់>>

អាមាត្យ<<ចេញទៅ>>ហើយក៏នាំគ្នាចេញអស់សល់តែខ្ញុំនឹងគេ។

ព្រះអង្គ<<ពាក់ទៅ!>>គេបោះស្បែកជើងឲខ្ញុំ។

<<មិនពាក់!!>>

ព្រះអង្គ<<នាងចង់ដូចម្សិលមិញទេ?ពាក់ភ្លាម!>>

<<ហឹស!គម្រាមកំហែងគេ!>>

ព្រះអង្គ<<ប្រយ័ត្នសម្តីនាងបន្តិច រៀនពាក់វាទៅ>>ហើយខ្ញុំក៏យកវាមកពាក់។

ព្រះអង្គ<<ដើរទៅយើងឲគេបង្រៀន>>ហើយខ្ញុំក៏ងើបឈរដើរទៅមុខបាន3ជំហានក៏ដួល។

ព្រះអង្គ<<ណានណាន មកណេះ!>>

ណានណាន<<ព្រះពរ>>

ព្រះអង្គ<<បង្រៀននាងទៅ>>ហើយគេក៏ដើរទៅអង្គុយលើកៅអី។

បន្ទាប់ពីរៀនសន្ទុះខ្ញុំក៏ដើរបានល្អជាងមុន។

ព្រះអង្គ<<នៅក្នុងវាំងពាក់ស្បែកជើងនេះពេលចេញក្រៅចាំពាក់ស្បែកជើង-កវែង>>ខ្ញុំមិនមាត់ក៏អង្គុយផឹកតែ។

ផាំង!!

ព្រះអង្គ<<មិនឮទេហេ៎!?>>គេគោះតុមួយដៃ។

<<ទូលបង្គំឮហើយមេម្ចាស់>>

ព្រះអង្គ<<មកណេះ!!>>គេកាន់ដៃខ្ញុំអូសទៅក្រៅ។

<<ទៅណា?>>ហើយគេក៏នាំខ្ញុំមកក្រៅវាំង។

ព្រះអង្គ<<ទៅផ្សារ>>ពេលដើរដល់ផ្សារឃើញមានប្រជាជនច្រើនណាស់ថែមទាំងអ៊ូរអរទៀតផង។ចំណែកឯនៅក្រោយក៏មានកងទ័ពការពារ។

<<ព្រះអង្គ!!>>

ព្រះអង្គ<<ហុឹម!?នាងមិនចូលចិត្តទេហេ៎?>>

<<មិនមែនទេ ក្រែងថ្ងៃនេះព្រះអង្គត្រូវរៀបអភិសេកហេ៎?>>

ព្រះអង្គ<<បន្តិចទៀតចាប់ផ្តើមហើយ>>

<<ហេតុអីព្រះអង្គនៅទីនេះ?មិនចាំព្រះមហេសីទេហេ៎?>>

ព្រះអង្គ<<គេមិនទាន់មកទេកំពុងនៅតាមផ្លូវ>>

<<ព្រះអង្គគួរតែទៅទទួលទ្រង់>>

ព្រះអង្គ<<យើងដឹងហើយកុំនិយាយច្រើនពេក>>

<<Emm>>ហើយខ្ញុំក៏សន្សឹមៗព្រលែងដៃចេញពីគេហើយរត់ទៅមើលបន្តោងគុជដែលគេតាំងលក់។រួចគេក៏បន្តដំណើរប្រហែលមិនចាប់អារម្មណ៍នឹងខ្ញុំទេហើយក៏គ្មាននរណាមកតាមដែលបែបនេះក៏ល្អខ្ញុំក៏លួចរត់ដោយជើងទទេ។

មកដល់តំបន់ស្ងាត់មួយខ្ញុំក៏ដើរធម្មតាវិញ។

<<ហើុយ~>>ខ្ញុំដក់ដង្ហើមធំបន្តិចរួចក៏ឈប់សម្រាកក្រោមដើមឈើធំមួយហើយក៏គេងលក់បាត់ទៅ។

ផាំងៗៗ

សម្លេងផាវលាន់ឮពេញត្រចៀកខ្ញុំក៏ប្រញាប់ងើបឡើងហើយក៏ឃើញថាខ្លួនឯងនៅវាំងឬមួយមិញនេះជាសុបិន?ខ្ញុំងើបឡើងហើយដើរចេញទៅក្រៅមេឃយប់ណាស់ហើយប្រជាជន អ្នកបម្រើនិងកងទ័ពនាំគ្នាផឹកសុីសើចសប្បាយពេញក្នុងវាំងព្រោះជាថ្ងៃសិរីមង្គលរបស់ស្តេចផែនដី។

ខ្ញុំក៏ដើរទៅលេងនឹងគេនឹងឯងដែលមានណានណានដើរតាម។

<<ឯណាព្រះមហេសី?>>

ណានណាន <<ទ្រង់យាងចូលបន្ទប់ផ្សំដំណេកហើយ>>ហើយខ្ញុំមិនមាត់ក៏ដើរលេងនៅផ្សារទីនោះពេលយប់ស្អាតណាស់មានភ្លើងពណ៌លឿងទុំព្រាកៗមានគេទាយកំណាព្យ មានលក់ចង្កៀងគម និយាយរួមទាំងអ៊ូអរទាំងស្អាត។

<<ណានណាន នេះជាសតវត្សទីប៉ុន្មាន?>>

ណានណាន <<សតវត្ស!?មិនដឹងទេមេម្ចាស់ហើយក៏មិនដែលឮ>>បើមិនដឹងបែបនេះប្រហែលជាមុនគ.សហើយ។

ណានណាន <<ព្រះនាងយប់ណាស់ហើយយើងទៅវិញទៅ>>

<<ខ្ញុំចង់លេងតិចទៀត>>

ណានណាន <<ព្រះនាងមិនត្រូវនិយាយថា'ខ្ញុំ'នោះទេត្រូវនិយាយថា'យើង'ជាមួយអ្នកមានឋានៈទាបដូចជាពួកខ្ញុំបើមិនចឹងពួកខ្ញុំប្រាកដជាស្លាប់មិនខាន>>

<<ហុឹម~តោះយើងអស់អារម្មណ៍ហើយ>>រួចពួកយើងក៏ទៅដំណាក់វិញ។ ដំណាក់នេះនៅជិតបឹងឈូកនោះពេលយប់បែបនេះចំហាយត្រជាក់ៗភាយមកជារឿយៗ.

ពេលមកដល់ក៏រៀងស្ងាត់ទៅហើយដោយសារវាយប់ណាស់ហើយទើបប្រជារាស្រ្តទៅផ្ទះកងទ័ពទៅជម្រំឯអ្នកបម្រើក៏ទៅកន្លែងស្នាក់នៅ។

<<ហុឹម~>>ខ្ញុំប្រែខ្លួនចុះឡើងគេងមិនលក់ណានណានក៏មិននៅ។

តុុក តុក...

នរណាមកគោះទ្វារទាំងយប់បែបនេះទើបខ្ញុំពាក់អាវក្រៅហើយដុតទានទើបបើកទ្វារ។

ក្រាក!!

<<អា៎!!>>បុរសមាឌធំម្នាក់ដួលមកលើខ្ញុំក្លិនស្រាភាយឡើងឈ្លក់។

ព្រះអង្គ<<Emma>>

<<ព្រះអង្គមែនទេ?ហេតុអីមិនទៅដំណាក់?>>

ព្រះអង្គ<<ឲយើងនៅទីនេះទៅ>>

<<មិនបានទេ!ព្រះអង្គត្រូវនៅជាមួយមហេសីយប់នេះ>>

ព្រះអង្គ<<ហេតុអីថ្ងៃមិញនាងទៅក្នុងព្រៃនោះម្នាក់ឯង?បើមានបីសាចមកចាប់នាងធ្វើយ៉ាងម៉េច?>>

ក្រិប!!

ទ្វារដំណាក់បិទដោយជើងរបស់គេហើយខ្លួនរបស់គេក៏ផ្តួលមករកខ្ញុំមួយទំហឹងសំណាងហើយដែលមានជញ្ជាំងនៅជិតនេះកុំអីដឹងតែបែកក្បាលហើយ។

ព្រះអង្គ<<យើងចង់ផ្ទំជាមួយនាង>>

<<ព្រះមហេសីកំពុងចាំព្រះអង្គក្នុងដំណាក់ទ្រង់គួរតែទៅរកគាត់>>ខ្ញុំគ្រាហ៍គេឲមកអង្គុយលើកៅអីហើយខ្ញុំអង្គុយតាមក្រោយហើយក៏ចាក់តែឲគេទើបដោះអាវក្រៅចេញ។

ព្រះអង្គ<<យើងទៅហើយៗគេផ្ទំហើយទើបយើងមករកនាង>>គេក៏ដាក់ចង្ការលើស្មាខ្ញុំ។

<<ព្រះអង្គមិនបានផ្សំដំណេកជាមួយទ្រង់ទេ?>>

ព្រះអង្គ<<នៅទេ គេផឹកស្រាខ្លាំងជាងយើងទៀតឡើងស្តូកតែម្តង>>ហើយគេក៏បើកភ្នែកសម្លឹងមុខខ្ញុំ។

<<សោយតែសិនទៅ>>គេផឹកហើយក៏ដាក់ចុះវិញរួចគេក៏ងើបឈរទើបខ្ញុំឈរតាមគេក្រែងមានអ្វី។

<<អាយ៎!!ព្រះអង្គមិនបានទេ....កុំធ្វើបែបនេះអី>>គេក៏ចាប់ខ្ញុំខ្ទប់នឹងជញ្ជាំងហើយចាប់ផ្តើមថើប-កហើយដៃក៏ដោះសម្លៀកបំពាក់របស់ខ្ញុំ។

ព្រះអង្គ<<មិនមែនកំហុសយើងទេនាងជាអ្នកធ្វើឲ្យយើងទប់មិនជាប់>>គេផ្តួលខ្ញុំទៅលើគ្រែហើយក៏ឡើងទ្រោមពីលើ។

<<សូមអង្វរកុំអី....ហុឹក...កុំអី..ឌឹបៗ>>ខ្ញុំវ៉ៃគេខ្លាំងៗទើបគេយកខ្សែចងចង្កេះមកចងដៃខ្ញុំជាប់។

ព្រះអង្គ<<នាងចូលចិត្តតែបែបនេះមិនដូចគេដទៃសោះ>>

<<ទៅរកគេទៅ!ខ្ញុំមិនធ្វើទេ>>

ព្រះអង្គ<<អត់ទេ យើងចូលចិត្តនាងជាង>>ហើយគេក៏ទម្លាក់បបូរមាត់គេមកគ្រប់គ្រងមាត់ខ្ញុំហើយដៃឲរវៀមដូចមឹក។

ព្រះអង្គ<<ចាប់ផ្តើម>>

<<កុំអី..សូមអង្វរ...ហុឹក..កុំធ្វើវាអី>>គេមិនបានស្តាប់ពាក្យអង្វររបស់ខ្ញុំហើយគិតតែពីធ្វើរឿងស្មោកគ្រោកនោះ។

New Day
Morning

<<អាស៎!>>ខ្ញុំរកឈានជើងចុះតែវាមានអារម្មណ៍ថាឈឺទើបគេងវិញ។

ព្រះអង្គ<<ឈឺហេស៎?>>គេគេងនៅខាងក្នុងក៏ងើបឡើងសួរខ្ញុំ។ខ្ញុំមិនមាត់ហើយបិទភ្នែកគេងបន្ត។

ព្រះអង្គ<<ម៉េចមិនឆ្លើយនឹងយើង!?>>គេកញ្ឆក់ខ្លួនខ្ញុំឲងើបឡើងប្រសព្វភ្នែកគេ។

<<ខ្ញុំហត់ហើយ>>ខ្ញុំនិយាយទាំងសម្លេងងងុលៗ.

ព្រះអង្គ<<ហឹស!មោះចាំយើងឲគេយកថ្នាំមកឲ>>គេទាញខ្ញុំទៅគេងវិញហើយដន្តប់ភួយឲខ្ញុំទើបដើរទៅក្រៅ។

មួយសន្ទុះក្រោយមកណានណានក៏ចូលមកជាមួយចានថ្នាំហើយគេក៏មិនដឹងទៅដល់ណាហើយទេ។

ណានណាន <<ព្រះនាងសោយថ្នាំសិនទៅចាំសម្រាកបន្ត>>នាងជួយគ្រាហ៍ខ្ញុំឡើង។

<<អរគុណ>>ហើយខ្ញុំក៏ទទួលចានពីគេទាំងញ័រដៃ។

ព្រះអង្គ<<ចេញទៅ ទុកឲយើង>>

ណានណាន <<ព្រះពរ>>រួចនាងក៏ចេញទៅបាត់។

ព្រះអង្គ<<ចាំយើងបញ្ចុក>>

<<មិនញុាំទេ>>ខ្ញុំនិយាយហើយក៏បែរមុខចេញ។

ព្រះអង្គ<<ចង់ដូចយប់មិញទេ?>>មិនចង់ស្រមៃដល់យប់មិញនឹងទេគេដូចស្រវឹងខ្លាំងគ្រប់គ្រងខ្លួនឯងមិនបានចឹង។ខ្ញុំងាកសម្លក់គេវិញ។

ព្រះអង្គ<<ហា៎~>>គេធ្វើមើលតែខ្ញុំនឹងកូនក្មេងខ្ញុំសើចបន្តិចទើបញុាំ។

អាមាត្យ<<ព្រះមហេសីយាងមកដល់>>គ្រាន់តែឮបែបនេះភ្លាមខ្ញុំរៀបនឹងចុះហើយយកអាវមកពាក់តែគេបែរជាឲខ្ញុំធ្វើធម្មតាញុាំថ្នាំឲអស់។

សៀយ៉ាន<<ព្រះអង្គ!ហេតុអីយប់មិញមិនទៅដំណាក់?>>នាងដើរមកទាញដៃគេឲបែរទៅនាង។

<<ថ្វាយបង្គំព្រះមហេសី>>ខ្ញុំឱនក្បាលបន្តិចទុកជាការគោរព។

សៀយ៉ាន<<ដោយសារស្រីម្នាក់នេះហេ៎!?>>នាងសួរដោយកំហឹងរួចក៏ចាប់អូសខ្ញុំទម្លាក់គ្រែ។

<<អា៎!!>>ឈឺស្ទើរស្លាប់ទៅហើយលោកអើយ ហើយគេក៏ចាប់បីខ្ញុំដាក់លើគ្រែវិញ។

ព្រះអង្គ<<សៀយ៉ាន!!ទោះយើងធ្វើអីជារឿងរបស់យើង!យើងរៀបអភិសេកជាមួយទ្រង់ដើម្បីបំពេញមុខមាត់មិនមែនក្តីស្រឡាញ់ហើយទ្រង់ក៏គ្មានសិទ្ធិហាមឃាត់យើងដែលត្រឹមជាប្រពន្ធប៉ុណ្ណោះមិនមែនមាតាយើងហើយសួរថាយប់មិញម៉េចបានយើងមិនទៅដំណាក់ហេ៎!?មានមើលខ្លួនឯងទេស្រវឹងឡើងជោគឲយើងនៅផ្ទំជាមួយទ្រង់យ៉ាងម៉េច!?>>

សៀយ៉ាន<<ទ្រង់...>>នាងនិយាយបានប៉ុណ្ណឹងក៏ចេញទៅបាត់។

<<ព្រះ..>>

ព្រះអង្គ<<ញុាំទៅ>>គេបញ្ចុកខ្ញុំម្តងទៀត។

ព្រះអង្គ<<ផ្ទំយកកម្លាំងទៅ>>រួចគេដើរចេញទៅបាត់ដោយមិនភ្លេចថើបថ្ងាសខ្ញុំ។

ថ្ងៃត្រង់

ណានណាន<<ព្រះនាងសោយក្រយាសិនទៅព្រះមេ>>

<<ឈ្ងុយដល់ហើយ>>ខ្ញុំក៏ដើរមកតុអាហារ។

<<សោយជាមួយគ្នាទេ?>>

ណានណាន <<អត់ទេមេម្ចាស់>>

<<អផ្សុកសឹងស្លាប់ហើយបាយក៏ម្នាក់ឯងអីក៏ម្នាក់ឯង>>នាងមិននិយាយអីបានត្រឹមសើចញឹមៗ.

<<បង្រៀនខ្ញុំប៉ាក់រូបបានទេ?>>

ណានណាន <<បានព្រះមេ>>

<<អរគុណ>>ហើយខ្ញុំក៏ញុាំបាយឡើងពេញមាត់ដើម្បីបានលេង។

បន្ទាប់ពីញុាំអីហើយនាងក៏បង្រៀនខ្ញុំប៉ាក់រូបផ្កា។ដំបូងៗឈាមដៃតែយូរៗទៅក៏សុាំ។

ល្ងាច

ណានណាន <<ដល់ម៉ោងផឹកថ្នាំហើយព្រះនាង>>

<<ហើុយ~បន្ទាប់ពីញុាំបាយហើយផឹកតែថ្នាំល្វឹងនឹង>>ខ្ញុំដើរពីជ្រុងមួយនៃដំណាក់ដែលមានបង្អួចមួយហើយក៏មានផ្កាជាច្រើនមើលពីក្នុងទៅឃើញបឹងឈូកនោះចំតែម្តង។

ណានណាន <<បើព្រះនាងមិនសោយទេខ្ញុំនឹងត្រូវព្រះអង្គដាក់ទោសមិនខាន>>

<<ឯងតែងតែយកព្រះអង្គមកគំរាមយើងរហូត>>ហើយខ្ញុំក៏ផឹកថ្នាំនោះ។

ប៉ុក!!

ព្រះអង្គ<<ល្វឹងទេ?>>គ្រាន់តែខ្ញុំដាក់ចានចុះភ្លាមគេក៏សួរភ្លែត។

<<អាយ៎!!ណានណាន!!ខ្មោចលង!>>ខ្ញុំប្រុងរត់ទៅហើយគេក៏ទាញខ្ញុំទៅអង្គុយលើភ្លៅគេ។

ព្រះអង្គ<<មិនមែនខ្មោចទេ!>>

<<លោះព្រលឹងអស់ហើយ>>

ព្រះអង្គ<<លែងឈឺហើយហេ៎បានជាស្រែកបានរអ៊ូបាន>>

<<ហឹស!>>ខ្ញុំមិនឆ្លើយនឹងសំណួរគេក៏ចុះពីលើភ្លៅគេ។

ព្រះអង្គ<<យើងឲ>>គេហុចស្នៀតសក់មួយមកឲខ្ញុំ។

<<ស្អាតណាស់>>ខ្ញុំទទួលវាហើយមើលដោយយកចិត្តទុកដាក់។

New Day
Morning

សៀយ៉ាន<<ភ្ញាក់ហើយហេ៎?>>

<<ព្រះមហេសី!?>>ហើយអ្នកបម្រើរបស់នាងក៏ចាប់ឲខ្ញុំមកលុតជង្គង់មុខនាង។

សៀយ៉ាន<<នាងមិនសមមកនៅទីនេះទេ ទើសមុខទើសមាត់យើងណាស់>>

<<ខ្ញុំមិនបានប៉ះពាល់ទ្រង់ទេហេតុអីធ្វើបាបអ្នកបម្រើខ្ញុំ?>>ខ្ញុំក្រឡេកទៅមើលពួកគេដែលម្នាក់ៗមានឈាមពេញខ្លួន។

សៀយ៉ាន<<មិនបានយ៉ាងម៉េច?នាងដណ្តើមព្រះអង្គពីយើង>>

<<ខ្ញុំមិនបាន..ផាច់!!>>មុខខ្ញុំក៏ងាកតាមកម្លាំងដៃរបស់នាង។

សៀយ៉ាន<<កុំប្រើពាក្យមិនបាននាងប្រើសិល្ប៍បីសាចលើគេមែនទេ?>>

<<ខ្ញុំមិនបានទេ>>ហើយនាងក៏ប្រើយុទ្ធសិល្ប៍វាយស្មាខាងឆ្វេងខ្ញុំមួយដៃ។

សៀយ៉ាន<<ចាកចេញពីគេបើមិនចង់ឈឺខ្លួនឥតអំពើ ទៅវិញ!!>>ហើយនាងក៏ចេញទៅបាត់។

<<ណានណាន ណានណាន>>ខ្ញុំរត់ទៅរកនាងដែលងើបស្ទើរមិនរួចគេវ៉ៃនាងឡើងទ្រោមខ្លួនអស់ហើយ។

ណានណាន <<ព្រះនាងមិនអីទេហេ៎?>>

<<មិនអីទេ ក្រោកមកយើងលាបថ្នាំឲ>>រួចខ្ញុំក៏លាបថ្នាំឲនាងទាំងឈឺស្មាជាខ្លាំង។

<<លាបឲអ្នកផ្សេងតទៅណា យើងហត់ចង់សម្រាកបើមានគេមករកថាយើងមិននៅដំណាក់ទេឮទេ?>>

ណានណាន <<មេម្ចាស់>>រួចខ្ញុំក៏ដើរទៅងូតទឹកទើបឃើញរបួសនោះវាឡើងជាំមួយដុំធំហើយក៏ឈឺមិនស្ទើរដែរ។

<<Taehyung ហុឹកៗ..មនុស្សអាក្រក់..ហេតុអីទៅចោលខ្ញុំ?ហុឹក..>>ខ្ញុំអង្គុយយំក្នុងនោះមួយសន្ទុះទើបចេញមកអង្គុយគិតរឿងនោះវិញ។

អាមាត្យ<<ព្រះអង្គយាងមកដល់>>

ណានណាន <<ព្រះអង្គព្រះនាងមិននៅទេព្រះពរ>>

ព្រះអង្គ<<នាងទៅណា?>>

ណានណាន <<ទ្រង់មិនបានប្រាប់ទេព្រះមេ>>

ព្រះអង្គ<<ចៀសចេញ!>>

ណានណាន <<ខាងក្នុងរញ៉េរញ៉ៃណាស់ព្រះពរ>>

ព្រះអង្គ<<យើងប្រាប់ឲចៀសមិនឮទេហេ៎!?>>

ក្រាក!!

ព្រះអង្គ<<ខឹកៗ ហេតុអីសុទ្ធតែធូលីយ៉ាងនេះ?>>ខ្ញុំគ្រាន់តែហែកខ្នើយប៉ុណ្ណោះដើម្បីការពារណានណាន។

ព្រះអង្គ<<Emma ខឹកៗ>>រួចគេក៏ចេញទៅវិញបន្ទាប់ពីដើរមើលសព្វគ្រប់។ខ្ញុំឯណេះខំតែភ័យពេលគេដើរមកជិតគ្រែទាយដឹងទេថាខ្ញុំពួននៅឯណា?

ព្រះអង្គ<<នាងធ្វើការយ៉ាងម៉េចបានជាព្រះនាងបាត់មួយទាំងមូលមិនដឹង?>>

ណានណាន <<ខ្ញុំម្ចាស់មិនដឹងថាទ្រង់ទៅពីពេលណាទេដឹងត្រឹមតែព្រឹកឡើងទ្រង់ក៏បាត់ព្រះកាយ>>

ព្រះអង្គ<<ហើុយ!!>>ខ្ញុំលួចមើលពីលើដំបូលនេះភ័យជំនួសនាងសឹងស្លាប់បន្ទាប់ពីដឹងថាមិនអីហើយខ្ញុំគិតថានៅក្នុងវាំងមិនបានទេទើបរត់ទៅក្រៅវាំង។តាមទ្វារក្រោយក៏បិទទ្វារមុខក៏មានអ្នកយាមទៀតទើបមានតែបន្លំខ្លួនប៉ុណ្ណោះ។

សេនា<<ឈប់!!ដោះមួកចេញ!>>ទើបខ្ញុំដោះមួកចេញតាមគេ។ហើយគេយកក្រដាសគំនូរមួយមកមើល។

សេនា<<ទៅៗ>>គ្រាន់តែប៉ុណ្ណឹងក៏មើលមិនស្គាល់ដែល។ថែមតែមាត់ឲធំបន្តិចចិញ្ចើមក្រាស់បន្តិចសោះក៏មើលមិនដឹងភ្នែកអន់មែន។

ព្រះអង្គ<<សេនាមើលនាងមិនស្គាល់តែយើងមើលស្គាល់>>គេមកពីណាមិនដឹងមករារាំងផ្លូវខ្ញុំដើរ។

<<អត់ទោសលោកគឺ...>>

ព្រះអង្គ<<កុំធ្វើភ្លឺមកណេះ!>>ក៏ចាប់ទាញស្មាឆ្វេងខ្ញុំទៅ។

<<អា៎!!ឈឺខ្លាំងណាស់!ខ្ញុំដើរបានលែងទៅ!>>

ព្រះអង្គ<<ប៉ះតែបន្តិចឈឺ!?កុំមករំអួយ!>>

<<ខ្ញុំមិនបានរំអួយទេឈឺពិតមែនលែងទៅ!>>

ព្រះអង្គ<<មើល!ស្មានឹងវាយ៉ាងម៉េចបានប៉ះបន្តិចឈឺដូចគេចាក់នោះ!?>>គេក៏ទាញចង្កេះខ្ញុំទៅហើយទាញ-កអាវមើល។

ព្រះអង្គ<<គ្មានឃើញស្អីទេហេតុអីក៏ឈឺ!?នាងបោកយើងហេ៎!?យើងនឹងប្រដៅនាងឲខ្លាំងជាងលើកមុនទៀត>>ហើយគេក៏បីខ្ញុំចូលវាំងវិញ។បានអីឃើញបើមើលខុសកន្លែង🥴

ប្រូង!!

មកដល់ដំណាក់គេភ្លាមក៏បោះខ្ញុំចូលអាងទឹកតែម្តងរួចគេដោះសម្លៀកបំពាក់ចេញហើយចូលមកក្នុងអាងទឹកដែរ។

<<ព្រះអង្គ...>>

ព្រះអង្គ<<ដុសខ្នងឲយើង>>ហ្វូ~ខំភ័យ។

ព្រះអង្គ<<ដុសឲស្អាតមិនចឹងនាងងើបពីគ្រែលែងរួចហើយ>>

ខ្ញុំដុសសុខៗគេស្រាប់តែចាប់ដៃរបស់ខ្ញុំហើយបែរមករកខ្ញុំរួចចាប់ផ្តើមស្រាយខ្សែអាវខ្ញុំចេញ។

<<ធ្វើអីនឹង!?>>ខ្ញុំប្រញាប់ខ្ទប់អាវហើយឡើងលើវិញតែគេទាញខ្ញុំទៅជិតគេរួចដោះសម្លៀកបំពាក់ខ្ញុំចេញសល់តែអាវមួយតង់ទៀតប៉ុណ្ណោះ។

<<ព្រះអង្គទ្រង់ស្រវឹងហើយ>>

ព្រះអង្គ<<យើងមិនបានផឹកផងម៉េចនឹងស្រវឹង>>

<<ចុះទ្រង់ចង់បានអី?>>

ព្រះអង្គ<<យើងគ្រាន់តែឆ្ងល់ហេតុអីនាងចូលចិត្តគេចពីយើងហេតុអីមិនឲខ្លួនឲប្រាណឲយើងដូចអ្នកដទៃ?>>

<<មកពីខ្ញុំម្ចាស់មិនបានស្រឡាញ់ព្រះអង្គខ្ញុំម្ចាស់ស្រឡាញ់ Kim Taehyung>>ខ្ញុំក៏ឃើញមុខគេប្រែជាខឹងសម្បារឡើង។

ព្រះអង្គ<<ទាំងដែលយើងធ្លាប់បានដេកជាមួយគ្នាហើយគេបានត្រឹមថើបនាង?>>

<<ខ្ញុំមិនបានយល់ព្រមទ្រង់ជាអ្នកបង្ខំ>>

ព្រះអង្គ<<ល្អ!!ចឹងយើងបង្ខំនាងឲស្រឡាញ់យើងនាងត្រូវតែស្រឡាញ់យើង!>>គេក៏ចាប់ប្របាច់ស្មាខ្ញុំទាំងសងខាង។

<<ស្នេហាមិនអាចបង្ខំបានទេ>>ខ្ញុំប្រឹងនិយាយទាំងជិតគ្រាំក្នុងទៅហើយ។

ព្រះអង្គ<<យើងមិនខ្វល់យើងចង់បានអីត្រូវតែបាននាងចាំទុក!>>គេក្តោបស្មាខ្ញុំកាន់តែខ្លាំងទើបដើរចេញទៅ។

<<ហុឹកៗ..ហេតុអីរឿងនេះវាធ្លាក់លើខ្ញុំដដែលៗបែបនេះ?>>ខ្ញុំក្តោបស្មាឆ្វេងហើយមើលរបួសម្តងទៀតវាកាន់តែដុនដាបទៅហើយទើបខ្ញុំប្រញាប់យកថ្នាំបំបាត់ការឈឺចាប់ផឹកហើយគេង។

ល្ងាច

ខ្ញុំភ្ញាក់ម្តងហើយក៏បិទទ្វារបន្ទប់សូម្បីតែណានណានក៏មិនឲចូល។

តុក តុក...

ព្រះអង្គ<<បើកទ្វារ>>ខ្ញុំក៏ធ្វើជាគេងមិនខ្វល់មិនចាប់អារម្មណ៍នឹងសម្លេងរបស់នរណាទាំងអស់។

ព្រះអង្គ<<បើយើងចូលទៅបាននាងនឹងងើបពីគ្រែមិនរួចមិនខាន បើកទ្វារ>>

ក្រាក!!

គេប្រហែលប្រើយុទ្ធសិល្ប៍ទៀតហើយ។

ព្រះអង្គ<<យើងប្រាប់ឲបើកទ្វារម៉េចក៏មិនបើក>>គេចាប់ស្មាឆ្វេងរបស់ខ្ញុំឲបែរមករកគេ។របៀបថាខ្ញុំគេងបែរខ្នង។

<<កុំប៉ះ!!>>

ព្រះអង្គ<<កំណាច់ខ្លួនម្ល៉េះ!?ប៉ះប៉ុណ្ណឹងមិនបានហេ៎!?>>ហើយគេក៏ឡើងទ្រោមពីលើខ្ញុំ។

<<ព្រះអង្គ~ខ្ញុំម្ចាស់ល្វើយណាស់គ្មានកម្លាំងបម្រើទ្រង់ទេទ្រង់ទៅរកស្នំផ្សេងទៅ>>

ព្រះអង្គ<<ល្វើយ!?នាងទើបតែដេកជាមួយកងទ័ពយើងហើយហេ៎!?>>

ផាច់!!

<<ខ្ញុំមិនមែនដាច់ដាបថោកទាបបែបនេះទេ បើមិនពេញចិត្តក៏ចេញបើទើសក៏សម្លាប់ចោលចំពោះលោកវាស្រួលដូចបកចេកអញ្ចឹងចាំបាច់មើលងាយមើលថោកគេ!?>>

ព្រះអង្គ<<ក៏ព្រោះតែយើងនិយាយត្រូវមែនទេបានជាខឹង?>>

<<លោកកុំហួសហេតុពេក ខ្ញុំមិនបម្រើទេចេញទៅ!!>>

ព្រះអង្គ<<នាងហ៊ានដេញយើង!?ឥឡូវនេះដុសស្លាបហើយហេ៎!?ត្រឹមជាកញ្ចះបម្រើតណ្ហាយើងមួយពេលៗថោកៗយកបានចោលក៏បានគ្មានសិទ្ធិដេញយើងទេ>>ខ្ញុំមិនដឹងនិយាយជាមួយគេយ៉ាងម៉េចទៀតទេទើបងាកមុខចេញ។

ព្រះអង្គ<<ងាកមុខចេញបែបនេះចង់ឲយើងឃើញ-កសខ្ចីនោះហើយអាងយើងរំលោភនាងហេ៎!?>>

<<ចេញទៅ!និយាយអត់ប្រយោជន៍ឡើងមកអង្គុយលើគេលើឯងមិនដឹងខ្លួនឯងធ្ងន់ទេហេ៎?>>

ព្រះអង្គ<<មិនដឹងយើងចង់អង្គុយបែបនេះ>>ហើយគេក៏ងើបឡើងហើយទម្លាក់ខ្លួនមកអង្គុយលើខ្ញុំមួយទំហឹង។

<<អឹក!!លោក!!អា៎!!>>

ព្រះអង្គ<<យ៉ាងម៉េច!?យើងយ៉ាងម៉េច!?>>ហើយគេអង្គុយចុះលើគ្រែមើលខ្ញុំរនាលពេញគ្រែព្រងើយ។

<<អា៎!>>ស្មាវាផ្តើមធ្វើទុក្ខបូករួមនឹងមិញនេះគេអុកខ្លាំងយ៉ាងនេះវាស្ទួនពេកហើយ។

<<ណានណាន ណានណាន យកថ្នាំយក..អា៎!យកថ្មាំមក>>ខ្ញុំស្រែកហៅនាង។

ព្រះអង្គ<<Emma Emma នាងយ៉ាងម៉េចនឹង!?>>គេចាប់ផ្តើមត្រកងខ្ញុំឡើង។

<<ចេញទៅ!!ខ្ញុំមិនល្អដូចគេទេមិនសមនឹងព្រះអង្គដ៏ខ្ពង់ខ្ពស់ដូចជាលោកទេត្រឹមជាកញ្ចះមួយប៉ុណ្ណោះ>>

ណានណាន <<ព្រះនាង!ថ្នាំមកហើយ!>>ហើយខ្ញុំច្រានគេចេញបន្តិចរួចចុះពីលើគ្រែទៅរកណានណានដែលរត់យកថ្នាំមកឲ។

ណានណាន <<មួយៗប្រយ័ត្នឈ្លក់មួយៗ>>ខ្ញុំដើរទៅរកនាងហើយនាងក៏គ្រាហ៍ខ្ញុំទៅអង្គុយហើយហុចមួយចានមក។

<<អា៎!យកថ្នាំមក>>នាងហុចថ្នាំឲខ្ញុំមួយចានទៀតហើយខ្ញុំក៏ផឹកយកៗទាំងមិនល្វឹងមកពីអណ្តាតវាសាបមិនដឹងរសជាតិ។

ណានណាន <<ព្រះនាង!!ព្រះនាង!!>>

<<យើងទៅ!ចាកចេញពីទីនេះ!តោះ>>ខ្ញុំងើបឈរឡើងហើយទាញដៃនាងដើរចេញពីដំណាក់។

ព្រះអង្គ<<Emma!!នាងទៅមិនបានទេ!>>គេរត់មកតោងស្មាខ្ញុំខាងឆ្វេងរប្រៀបថាម្រាមដៃចង្អុលគេចាក់ចំរបួសខ្លាំង។

<<អា៎!ចុកណាស់!>>ខ្ញុំក៏ទន់ជើងមួយរំពេច។

ព្រះអង្គ<<នាងឈឺស្មាមែនទេ!?យើង!យើងមើលឲ្យ!នាងកុំគេង!កុំគេង!>>ហើយគេក៏លើកខ្ញុំដាក់លើគ្រែ។

<<ហុឹកៗ...កុំមើលអី!>>ពេលគេរកបើកអាវខ្ញុំមើលខ្ញុំក៏ស្រែក។

ព្រះអង្គ<<ហេតុអី!?>>

<<កុំមើល!ចេញទៅ!ដោះលែងខ្ញុំទៅឲខ្ញុំស្លាប់ថ្ងៃនេះម្តងទៅកុំឲទើសភ្នែកអ្នកដទៃតទៅទៀត>>

ព្រះអង្គ<<ខ្ញុំមិនឲនាងស្លាប់ទេនាងត្រូវតែរស់បម្រើយើង!>>ហើយគេក៏ដោះអាវខ្ញុំចេញ។

<<កុំមើលមិនឮទេហេ៎!?>>

ព្រះអង្គ<<Em-Emma!?នរណា!?នរណាជាអ្នកធ្វើវា!?នរណា!?>>គេស្រែកខ្លាំងៗ.

<<តិចទៀត!បន្តិចទៀតយើងលែងជួបគ្នាហើយចាំបន្តិចទៅខ្ញុំនឹងទៅមិននៅឲលោកទើសភ្នែកទេខ្ញុំសន្យា>>

ព្រះអង្គ<<យើងមិនព្រម បើយើងមិនដេញនាងគ្មានសិទ្ធិទៅទេ!នាងត្រូវតែនៅទីនេះបម្រើយើង!>>រួចគេចាប់ផ្តើមបញ្ចូលកម្លាំងធាតុឲខ្ញុំ។

<<មិនបាច់ទេ!វាហួសពេលហើយ>>ភ្នែកក៏ចាប់ផ្តើមទន់ទៅៗ.

ព្រះអង្គ<<ទោះបីនាងស្លាប់យើងនឹងយកនាងពីយមរាជមកវិញរស់ជាមនុស្សរបស់យើងស្លាប់ក៏ជាមនុស្សរបស់យើង យើងមិនទាន់បានប្រាប់អាថ៌កំបាំងរបស់ Taehyung ឲនាងដឹងនៅឡើយទេ នាងត្រូវតែរស់ចាំស្តាប់>>

<<ខ្ញុំ...>>ភ្លឹប!ដាច់ភ្លើង!ធ្វើលេងទេ។

New Day
Morning

ខ្ញុំបើកភ្នែកម្តងបន្តិចៗឲសុាំនឹងពន្លឺព្រះអាទិត្យ។ក្រឡេកជុំវិញខ្លួនក៏ឃើញគេអង្គុយអោបខ្ញុំជាប់។ខ្ញុំនៅតែមិនស្លាប់កម្មក្រាស់ណាស់។

ព្រះអង្គ<<នាងត្រូវតែរស់>>ខ្ញុំមើលមុខគេបន្តិចតាមពិតគេមមើសោះ។

<<អា៎!>>ខ្ញុំរៀបងើបឡើងតែវាឈឺត្រង់របួសខ្លាំង។

ព្រះអង្គ<<នៅឈឺហេ៎!?ចាំមួយភ្លែត>>គេដាក់ខ្ញុំឲគេងស្រួលបួលហើយក៏រត់ទៅយកចានថ្នាំលើតុ។

ព្រះអង្គ<<ផឹកវាទៅ!>>

<<ហេតុអីមិនទុកឲខ្ញុំស្លាប់?>>

ព្រះអង្គ<<មិនងាយនោះទេ>>ហើយគេក៏ហុចចានឲខ្ញុំ។

<<មិនផឹកទេ>>

ព្រះអង្គ<<លឿនទាន់នៅក្តៅ!>>

<<អត់ទេ>>គេផឹកខ្លួនឯងហើយក៏ផ្ទេរឲខ្ញុំតាមមាត់ដូចលើកមុន។

<<ល្វឹងណាស់!>>ហើយគេក៏មកថើបខ្ញុំ។ខ្ញុំក៏មិនដែលដឹងថាមាត់គេផ្អែមលើកទីមួយដែលខ្ញុំដឹង។

ព្រះអង្គ<<និយាយមកអ្នកណាវ៉ៃនាង!?កម្លាំងនេះជាក្រុមរបស់ពពួកនាគនិយាយមកបើមិនការពិតយើងនឹងរំលោភនាង>>

<<គ្មាននរណាគេធ្វើអីខ្ញុំទេ>>

ព្រះអង្គ<<នាងកុហកយើងហើយ!>>

<<គ្មានមែនគ្រាន់តែដើរប៉ះដើមឈើមានពិសប៉ុណ្ណោះ>>

ព្រះអង្គ<<ណានណាន ប្រាប់ថាមហេសីមករកនាងជាគេមែនទេ?>>ខ្ញុំមើលមុខគេបន្តិចរួចក្រវីក្បាល។

ព្រះអង្គ<<ណានណាន ក៏ប្រាប់យើងដែលថាពួកគេចាប់នាងឲលុតជង្គង់មុខមហេសីហើយថែមទាំងវ៉ៃអ្នកបម្រើក្នុងដំណាក់ទៀតមែនទេ!?>>ខ្ញុំក្រវីក្បាលម្តងទៀត។

ព្រះអង្គ<<ល្អយើងនឹងលែងលះ>>គេងើបឈរឡើងហើយដើរចេញទៅ។

<<ព្រះអង្គ អា៎!>>ខ្ញុំរកឃាត់គេមិនទាន់គេទៅបាត់ហើយ។

អាមាត្យ<<ព្រះមហេសីយាងមកដល់>>គេចេញបានមួយជំហាននាងក៏មកដល់។

សៀយ៉ាន<<ខ្ញុំម្ចាស់ឮថាព្រះនាងទ្រង់ព្រះឈួនទើបទូលបង្គំមកមើល>>

ព្រះអង្គ<<ល្អ!យើងចង់រកទ្រង់ល្មមចូលមក!>>គេដើរចូលមកវិញដោយអូសដៃនាងមកជិតខ្ញុំ។

ព្រះអង្គ<<នាងជាអ្នកធ្វើហេ៎!?>>

សៀយ៉ាន<<ខ្ញុំម្ចាស់មិនបានធ្វើនោះទេ>>នាងប្រកែកទាំងទឹកភ្នែក។

ព្រះអង្គ<<មួយវាំងនេះមានតែទ្រង់ទេដែលជាពូជពង្សនាគមានអ្វីប្រកែកទៀតទេ!?>>

<<ព្រះអង្គទ្រង់មិនបានធ្វើទេ>>

ព្រះអង្គ<<ស្ងាត់ទៅយើងមិនបានសួរនាងទេ!>>

ព្រះអង្គ<<និយាយមក!ទ្រង់ជាអ្នកធ្វើមែនទេ!?>>ហើយខ្ញុំក៏ក្រវីក្បាលប្រាប់នាងមិនឲនិយាយខ្ញុំខំជួយលាក់យ៉ាងនេះបើឲគេដឹងស្លាប់មិនខាន។

សៀយ៉ាន<<មែន!ខ្ញុំម្ចាស់ជាអ្នកធ្វើ។មកពីនាងពុតត្បុតមាយាដើរដេកជាមួយប្រុសផ្សេងមិនគិតពីមុខមាត់កិត្តិយសក្បត់ព្រះអង្គ!>>

ព្រះអង្គ<<មែនហេ៎!?>>គេងាកមកសួរខ្ញុំ។

<<ខ្ញុំមិនបានធ្វើទេព្រះអង្គអាចសួរណានណានបានខ្ញុំនៅជាមួយនាងរាល់ពេលហើយម្សិលមិញនេះព្រះអង្គក៏ដឹងឮ>>

សៀយ៉ាន<<ចោរមិនដែលសារភាពថាខ្លួនលួចទេ សាមីខ្លួនដឹងច្បាស់ជាងនរណាៗទាំងអស់>>

<<ព្រះអង្គជឿខ្ញុំម្ចាស់ទៅទោះបីខ្ញុំម្ចាស់មកពីសម័យកាលផ្សេងតែគ្រប់យ៉ាងព្រះបានយកអស់ហើយខ្ញុំម្ចាស់ម៉េចនឹងហ៊ាននោះព្រះពរ>>

សៀយ៉ាន<<នាងនិយាយមិនពិតមិនដឹងថាកុហកស្តេចមានទោសស្លាប់ទេហេ៎!?>>

<<ខ្ញុំម្ចាស់មិនបានពុតត្បុតនោះទេបើដូច្នោះមែនខ្ញុំក៏ឲខ្លួនទៅទ្រង់ដោយងាយហើយមិនមែនឲទ្រង់មកបំពានបែបនេះទេ>>

ព្រះអង្គ<<បានហើយ!!>>គេថាហើយក៏ចេញទៅបាត់។

<<ទ្រង់ពិសពុល>>ហើយនាងញញឹមចុងមាត់បន្តិចក៏ទៅដែលបាត់ទៅ។

Afternoon

ណានណាន <<ព្រះនាងសោយក្រយាទៅព្រះពរ>>

<<យើងសោយមិនចូលទេ!...មានឃើញព្រះអង្គយាងមកទេ?>>

ណានណាន <<អត់ទេមេម្ចាស់>>ហើយខ្ញុំក៏ឲនាងចេញទៅ។

Evening

មួយភ្លែតសោះក៏ល្ងាចទៅហើយខ្ញុំក៏គ្មានអារម្មណ៍ថាឃ្លានសូម្បីបន្តិចចិត្តនឹកគិតតែគេម្នាក់នោះ។

ណានណាន <<ព្រះនាង~បើទ្រង់មិនសោយក្រយាទេក៏ត្រូវផឹកថ្នាំដែលមេម្ចាស់>>

<<អត់ទេយើងចង់សម្រាក អួក!!>>ហើយខ្ញុំក៏រត់ទៅក្អួតនៅកន្លែងស្រង់ទឹក។

ណានណាន <<ព្រះនាង!>>

<<អួក!..យើងមិន..អួក!>>

ណានណាន <<ខ្ញុំម្ចាស់ទៅហៅរាជពេទ្យ>>

<<មិន!មិនអីទេ..អួក!>>

ណានណាន <<មិនបានទេ!>>

<<យើងថាមិនបាច់គឺមិនបាច់!!..អួក!>>ខ្ញុំស្រែកឲនាងបន្តិចក៏ចាប់ផ្តើមក្អួតទៀត។

មួយសន្ទុះក្រោយមកក៏លែងអីវិញហើយខ្ញុំក៏ដាក់ខ្លួនគេងលើគ្រែនោះទាំងកណ្តោចកណ្តែងធម្មតាតែងមានគេនៅឥឡូវបាត់គេបាត់មិនឃើញមក។

<<ហុឹក!!>>មិនដឹងយ៉ាងម៉េចស្រាប់តែចង់យំទើបខ្ញុំបំពេញតាមអារម្មណ៍យំចេញមក។

<<ហុឹក!ខ្ញុំនឹកលោក>>ហើយខ្ញុំក៏គេងលង់លក់ទៅ។

ក្រាក!!

ប្រហែលជាយប់រំលងអាធ្រាត្រក៏ឮសម្លេងបើកទ្វារខ្ញុំក៏មិនងាកមើលព្រោះគិតថាជាណានណានទើបបន្តគេងទៀត។មួយសន្ទុះក្រោយមិនឮនាងនិយាយអីរៀងចម្លែកចិត្តដែលទើបងាកមើល។Oh My God!គ្រាន់តែងាកទៅក៏ឃើញគេគេងនៅជិតខ្ញុំប៉ះធ្លាក់ពីលើគ្រែទៅហើយនេះគេគេងកើតដែលហេ៎?ហើយខ្ញុំក៏ទាញគេខិតចូលក្នុងកុំឲធ្លាក់រួចក៏គេងលើទ្រូងហាប់ណែនរបស់គេ គេស្រាប់តែអោបខ្ញុំជាប់។

<<ព្រះអង្គ!?ខ្ញុំម្ចាស់ធ្វើឲទ្រង់ភ្ញាក់មែនទេ!?ខ្ញុំម្ចាស់សមតែស្លាប់សូមព្រះអង្គលើកទោស>>ខ្ញុំឃើញគេភ្ញាក់ក៏ចុះពីលើគ្រែហើយលុតជង្គង់មុខគេ។

ព្រះអង្គ<<Emma នាងយ៉ាងម៉េចនឹង!?ហេតុអីក៏ធ្វើខ្លួនប្លែកៗបែបនេះ!?>>គេក្រោកអង្គុយ។

<<ខ្ញុំម្ចាស់...ហុឹក...សូមព្រះអង្គជ្រាបខ្ញុំម្ចាស់មិនបានប្រព្រឹត្តិរឿងដែលមហេសីប្រាប់និយាយទេ...ហុឹក..ព្រះអង្គកុំព្រងើយកន្តើយនឹងខ្ញុំម្ចាស់អី..ខ្ញុំម្ចាស់កណ្តោចកណ្តែងណាស់ព្រះពរ>>ខ្ញុំរៀបរាប់ពីអារម្មណ៍ពិតនៅពេលនេះទាំងភ្នែកហូរដូចបាក់ទំនប់តែធ្វើម៉េចវាទប់មិនជាប់។

ព្រះអង្គ<<ក្រែងនាងថាមិនបានស្រឡាញ់យើងមិនចឹង!?>>

<<ទូលបង្គំ..ទូលបង្គំស្រឡាញ់ព្រះអង្គ>>ខ្ញុំក៏ដាច់ចិត្តសារភាពចេញមក។

ព្រះអង្គ<<ហាហា៎ ត្រឹមតែប៉ុណ្ណឹងយើងអាចជឿនាងយ៉ាងម៉េចមានអីមកបញ្ជាក់?>>ខ្ញុំក៏ទៅអង្គុយលើភ្លៅគេរួចអង្អែលទ្រង់គេដូចដែលបានមើលរឿងភាគកន្លងមកបន្ទាប់មកក៏លើកដៃម្ខាងទៀតកាន់កញ្ចឹង-កគេហើយប្រុងថើបគេទៅហើយរំពិចនោះស្រាប់តែ....

<<អួក!!អួក!>>ខ្ញុំរត់ទៅកន្លែងស្រង់ទឹកហើយក្អួតយកៗឡើងទន់ជង្គង់ទៅហើយ។

ព្រះអង្គ<<នាងយ៉ាងម៉េចនឹង!?>>គេគ្រាហ៍ខ្ញុំឡើង។

<<ខ្ញុំម្ចាស់មិន អួក!អួក!>>ហេតុអីក៏វាចេះតែបែបនេះខ្ញុំពុលចំណីទេដឹង!?

ព្រះអង្គ<<Emma នាងកើតអី!?>>

<<ខ្ញុំម្ចាស់មិនសូវស្រួលខ្លួន អួក!>>ហើយខ្ញុំក៏ទន់ជង្គង់ងើបលែងរួចទើបគេបីខ្ញុំទៅគ្រែ។

ព្រះអង្គ<<យើងទៅហៅរាជពេទ្យ>>

<<ព្រះអង្គមិនបាច់ទេនៅជាមួយខ្ញុំម្ចាស់ទៅ បានទេ?>>ខ្ញុំចាប់ដៃគេ។

ព្រះអង្គ<<តែ...>>

<<ព្រះអង្គ~>>

ព្រះអង្គ<<Emm>>ហើយគេក៏គេងអោបខ្ញុំ។ឬមួយខ្ញុំមានកូន!?មិនអាចទេម៉េចនឹងអាចទៅ។

New Day
Morning

ខ្ញុំភ្ញាក់ឡើងក៏ឃើញគេនៅគេងដដែលហើយខ្ញុំក៏ត្រសុលចូលក្នុងរង្វង់ដៃគេហើយអោបគេ។

ព្រះអង្គ<<ហុឹម~>>គេក្រហឹមបន្តិចរួចអោបខ្ញុំវិញ។

<<អួក!>>ខ្ញុំក៏រត់វឹងទៅកន្លែងងូតទឹកម្តងទៀត។

ព្រះអង្គ<<Emma!!>>ហើយគេក៏ដើរមកតាមក្រោយ។

ព្រះអង្គ<<នាងចេះតែយ៉ាងម៉េចនឹង!?ហេតុអីក្អួតរហូតបែបនេះ!?>>គេវ៉ៃខ្នងខ្ញុំតិចៗហើយខ្ញុំនៅតែបន្តក្អួតរហូតសន្លប់បាត់។

ខ្ញុំសន្សឹមៗបើកភ្នែកឡើងត្របកភ្នែកធ្ងន់ឡើងដូចគេយកភ្នំមកដាក់។

<<ព្រះអង្គ!?ទ្រង់មិនទៅធ្វើរាជកិច្ចទេ!?>>ខ្ញុំឃើញគេអង្គុយផឹកតែយ៉ាងព្រងើយរួចគេក៏ដើរមករកខ្ញុំទាំងទឹកមុខស្រពោនកែវភ្នែកមានទឹកដក់ក្នុងនោះបន្ទាប់មកក៏អង្គុយជិតខ្ញុំហើយចាប់ដៃទាំងសងខាងរបស់ខ្ញុំ។

<<ព្រះអង្គទ្រង់យ៉ាងម៉េចនឹង!?>>គេក៏អោបខ្ញុំ។

ព្រះអង្គ<<Emma យើងមានបុត្រហើយ!>>គេនិយាយទាំងរំភើបហើយអោបខ្ញុំណែនដៃ។

<<មែនហេ៎!?>>

ព្រះអង្គ<<Emm>>

<<ហុឹក!>>ហើយខ្ញុំក៏អោបគេវិញ។

To be continue......💋💖

Continue Reading

You'll Also Like

65.2K 3.3K 93
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
557K 16.3K 39
MALE WEDNESDAY X READER "I love you...Wednesday Addams" The girl cried while hugging him as tight as she could. "I love you too....Amore mio. Please...
3K 286 10
នេះហើយគឺជាជីវិតyang jungwonជាភរិយារបស់jay parkដែលអ្នកទាំងអស់គ្នាចង់បានជីវិតដូចខ្ញុំ ចង់ក្លាយជាខ្ញុំ ចង់បានប្តីដែលមានអំណាចស្មើមេឃទោះទេវតាក៏ប្រៀបមិនបាន...
200K 29.7K 115
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...