ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜ

By moge_world

7.4K 1K 147

JEON JUNGKOOK X PARK JIMIN [11082023] More

ផ្ដើមរឿង:សាកល្បង
ភាគទី១:អ្នកហាត់ការថ្មី!!
ភាគទី២:ក្លែងក្លាយមែនទេ
ភាគទី៣:បណ្ដេញចេញ
ភាគទី៤:គោរពរៀមច្បង
ភាគទី៥:លោកជឿនាង
ភាគទី៦:បាត់ឯកសារ
ភាគទី៧:ឈប់និយាយ
ភាគទី៨:កាតធនាគារ!!
ភាគទី៩:ពាក្យចចាមអារ៉ាម
ភាគទី១០:កំហុសអចេតនា
ភាគទី១១:ស្និទ្ធស្នាលខ្លាំង?!
ភាគទី១២:មិនបានរំពឹងទុក
ភាគទី១៣:ក្មេងលួចលាក់
ភាគទី១៤:រវាងនាងនិងខ្ញុំ
ភាគទី១៥:បានព្រមានហើយ
ភាគទី១៦:នាងទំនេរខ្លាំង?
ភាគទី១៨:ប្រដៅក្មេង!!
ភាគទី១៩:ក្លែងក្លាយ
ភាគទី២០:កាន់តែខ្លាំង

ភាគទី១៧:គ្មានហេតុផល

333 44 5
By moge_world

JEON JUNGKOOK X JIMIN PARK

@អូហ្វីសអគ្គនាយក

ពេលនេះជុងហ្គុកកំពុងអង្គុយស្មឹងស្មាធម្នាក់ឯងអំពីហេតុការណ៍មុននេះបន្ដិចនាយមានអារម្មណ៍ថាធូរទ្រូងបានច្រើនតែថានាយមិនយល់ទេថានេះមានន័យបែបណាហេតុអ្វីនាយបែរទៅជាគិតបែបនេះ?ហើយឥរិយាបថចម្លែករបស់នាយមិនអាចរំលងពីក្រសែភ្នែករបស់ជីមីនបានឡើយ

"នៅមាត់រឹងទៀតទៅ!!!!ចាំមើលថាទប់បានប៉ុន្មានឆាវទៀត!!!អាល់ហ្វា"នាយតូចញញឹមក្នុងនាមអ្នកឈ្នះគេគិតហើយមិនយូរមិនឆាប់នេះទេ

ក្រឡេកទៅមើលហេតុការណ៍នៅឯសាលប្រជុំ

"ហេតុអ្វី??"ជាសំណួររបស់អេណានិងបុគ្គលិកឯទៀតពួកគេសុទ្ធតែមិនយល់និងមិនពេញចិត្ត

"លោកអគ្គនាយកសូមគិតសារជាថ្មីទៅនោះមិនមែនជាដំណែងដែលអាចបំពេញបានទេលោក!!!"ប្រធានHRលូកមាត់ទោះយ៉ាងណាគាត់មិនសូវជាយល់ព្រមដូចគ្នា

"មានន័យថាយ៉ាងមិច!!!នេះលោក"រាងតូចឧទានមកដោយភ្ញាក់ផ្អើលមិនបានព្រៀងគេមិនដឹងថាគួរត្រេកអរឬត្រូវព្រួយបារម្ភឡើយ

"គ្មានហេតុផលទេ!!សម្រេចតាមអ្វីដែលយើងបាននិយាយ!!!ដឹងហើយថាមិនមានសម្ដីលើកទីពីរទេ!!!ហើយផាក ជីមីនរៀបចំសម្ភារៈទៅអ្នកត្រូវផ្ទេរទៅជាន់ជាមួយយើង"ជុងហ្គុកនិយាយទាំងទឹកមុខស្មើរតែថាដែលនាយងាកមកសម្លឹងគេនិងជុនដូនោះបានន័យថាយ៉ាងមិចហើយការដែលញញឹមចុងមាត់និងនាយចង់បង្ហាញពីអ្វី???មិនយល់ទេ

«ប្រុសម្នាក់នេះចំពិតមែន!!!!នេះមានបំណងបំផ្លាញផែនការមែនទេ!!!!យល់សុបិន្ដទៅគ្មានថ្ងៃផាក ជីមីនគេនេះចាញ់នរណាទេគ្មានថ្ងៃដាច់ខាត»នាយតូចរអ៊ូក្នុងចិត្តម្នាក់ឯងក្នាញ់និងជុងហ្គុកណាស់

"មីន!!!!មិនអីទេមែនទេមើលទៅអគ្គនាយកមិនមែនមនុស្សងាយបែបនេះទេ!!!!អាចដែលគាត់មានបំណងអ្វីផ្សេងដែរទេ"ជុនដូប្រញាប់ចូលមកសួរនាំគេមុននេះរវល់តែភ្ញាក់ផ្អើលទើបមិនបានសួរនាំ

"ខ្ញុំមិនអីទេតែ~មើលទៅពួកនាងដូចជាខាំមិនងាយលែងទេ"សម្ដីចុងក្រោយនាយតូចមិនបាននិយាយឲ្យជុនដូឭទេព្រោះនេះរឿងរវាងគេនិងពួកគ្នីគ្នារបស់អេណាប៉ុណ្ណោះចាំគេចាត់ការខ្លួនឯង

"ហូ~មើលទៅរឿងនោះប្រហែលជាការពិតហើយ"លូស៉ីធ្វើជានិយាយតែជីមីនស្មានដឹងថាពួកនាងគ្មានបំណងជាមួយគេឡើយ

"មែនហើយរឿងអីទៅ!!!!ប្រាប់ផងចង់ដឹងណាស់"លីរីយ៉ាចូលមកបន្ថែមនាងនិយាយផងវោលកន្ទុយភ្នែកមើលទៅរាងតូចផងបង្ហាញច្បាស់ណាស់ថាពួកនាងច្បាស់ជាបានត្រៀមល្បិចមកហើយ

"ប្រហែលហើយន៎!!!!ជីមីនទុកដាក់គ្នាឯងណាសួរមួយសំណួរបានទេ"លីលីចូលមករកគេដោយអាកប្បកិរិយាប្លែកគេដឹងហើយតែគេចូលចិត្តណាស់រឿងសម្ដែងអីនិងចាំគេកំដរណា

"មានរឿងអ្វីទៅ!!!ទាក់ទងនិងខ្ញុំហ៎~សួរមកចុះ"រាងតូចសួរទាំងបញ្ចេញទឹកមុខហាក់ដូចជាមិនបានដឹងអ្វីសោះហើយនេះជាអ្វីដែលពួកនាងទទឹមរង់ចាំ

"ឯងមានទំនាក់ទំនងពិសេសជាមួយអគ្គនាយកមែនទេ"លីលីសួរទាំងភ្នែកក្រឡេក្រឡាប់ដូចជាឲ្យសញ្ញាគ្នីគ្នានាងឲ្យបានដុតបន្ដ

"មែននិង!!!ឃើញថាឯងនៅក្មេងណាស់ចូលធ្វើការមិនប៉ុន្មានផងបានឡើងខ្ពស់លឿនបែបនេះ"លូស៉ីអុជអាលបន្ដរាងតម្លើងសម្លេងហើយបុគ្គលិកឯទៀតនាំគ្នាមកជិតដើម្បីតែចង់ដឹងចង់ឭរឿងគេ

"អូរ!!!គឺរឿងនោះទេហេស"នាយតូចញញឹមហាសហាចាំគេលេងជាមួយណាចាំមើល

"ឯងមិនមែនជាកំណាន់ទេណា?!នៅក្មេងមានអនាគតវែងឆ្ងាយចឹងនោះ"មានសម្លេងនរណាមិនដឹងចូលមកលូកមាត់បន្ថែម

"ត្រូវហើយម្យ៉ាងអគ្គនាយកគាត់បានរៀបការហើយឯងព្រមលួចលាក់បែបនេះហ៎"ពាក្យពេចន៍ចេះតែបន្ដមើលទៅចូលចិត្តចង់ដឹងចង់ឭរឿងរ៉ាងគេណាស់

"នេះគ្រប់គ្នាគិតថាជីមីនជាក្មេងចិញ្ចើមរបស់អគ្គនាយកហេសមិនអាចទេ"អេណាធ្វើជាចូលមកបន្ថែមនាងក៏ចង់ដឹងដូចគ្នាថាជីមីននេះណាមានទំនាក់ទំនងយ៉ាងណាជាមួយជុងហ្គុកបើមែនដូចនាងស្មាននោះ

"គាត់មានដៃគូហើយ!!!ឯងគ្មានភាពខ្មាសអៀនទេ!!!ទោះយ៉ាងណាគួរតែរអៀសចិត្តខ្លះដែលចូលទៅបំបែកបំបាក់ចំណងគ្រួសារអ្នកដទៃបែបនេះ"សម្លេងបុគ្គលិកប្រុសមិនដឹងថាមកដែរតាំងពីពេលណានេះមកចោមរោមគេតែម្ដងហើយ

"ល្អ!!!យើងជាក្មេងកំណាន់របស់អគ្គនាយក~យ៉ាងមិចពួកនាងចង់ធ្វើស្អីយើង"អូមេហ្គានិយាយទាំងញញឹមយ៉ាងឌឺកុំគិតថាគេញញើតពួកនាងឲ្យសោះ

"ឯង!!!ពិតជាគ្មានកេរ្តិ៍ខ្មាស"ជូរីនាងស្រែកយ៉ាងខ្លាំងទាំងខឹងនិងខ្មាសនាងមិចនិងអាចឲ្យក្មេងមកថ្មីនេះត្រួតក្បាលបានទៅនិយាយមកគ្មានខ្លាចទេ

"ថាអីចេះខុសគេជាប្រភេទបែបនោះមែនវាមិនចម្លែកទេដែរមានរបស់ថ្លៃប្រើនោះតាមពិតតោងទាមប្រុសអ្នកមានសោះ"លីរីយ៉ាបន្ថែមនាងខឹងនិងជីមីនខ្លាំងណាស់តែមិនហ៊ានរករឿងទេខ្លាចខូចការ

"បើយើងគ្មានកេរ្ដិ៍ខ្មាសតើវាយ៉ាងមិច!!!!ទោះយ៉ាងណាយើងជារបស់មានតម្លៃជាងនាងនោះយើងមកក្រោយពួកនាងតែ!!!!អុប៎!!!អាធ្យាស្រ័យផងអគ្គនាយករបស់ពួកនាងគេដូចជាចាប់អារម្មណ៍យើងជាង"នាយតូចនិយាយដោយមានមោទនភាពគេពេញចិត្តណាស់ចាំមើលគេលេងជាមួយណា

"ឯងហ៊ាន"លូស៉ីស្រែកនាងខ្លាំងសែនខ្លាំងក្មេងនេះឡើងចាងពេកហើយ

"នាងគិតថាយើងខ្លាចហ៎!!!!គិតមើលបើយើងរំអួយតែជុងហ្គុកតែបន្ដិចពួកនាងគិតហេសថាលោកស្រីប្រធានផ្នែករបស់ពួកនាងអាចសង្រ្គោះនាងបាន"ជីមីនញញឹមស្រស់តបកាន់តែខ្លាំងដាក់គេបានចាំគេបង្ហាញឲ្យពួកនាងដឹងថាគេយ៉ាងណា

+កាត់មកដល់ពេលព្រឹកថ្ងៃបន្ទាប់

ពេលដែលជុងហ្គុកមកដល់ក្រុមហ៊ុនបុគ្គលិកជាច្រើននាំគ្នាសម្លឹងមើលនាយលើកក្រោមមិនឈប់ហើយកាន់តែមិនយល់ទៀតនោះគឺអេណាដែលដើរចូលមកតាមក្រោយនាយ

"ឆ្លើយមកថារឿងអ្វី!!!ហេតុអ្វីគ្រប់គ្នាសម្លឹងមកយើងប្លែកយ៉ាងនេះ!!!ជីមីន!!!"ទ្រាំលែងបាននាយទាញដៃនាយតូវទៅកន្លែងស្ងាត់និយាយគ្នាតែម្ដង

"ហិហិ!!!កុំធ្វើមុខចឹងអី~ញញឹមឡើងនេះបងសាកគិតមើលថាបងសំណាងយ៉ាងណាដែលមានSugar babyគួរឲ្យស្រលាញ់ដូចមីនមីននោះ!!!!ក្នុងទីក្រុងនេះអាល់ហ្វាដើររកមើលនរណាគេមាននោះ"រាងតូចមិនខ្លាចញញឹមស្រស់ដាក់នាយបន្ថែម

"ស្អីគេ!!!!!!!!!!"ជុងហ្គុកស្ទើតែស្រែកឲ្យផ្អើលគេទៅហើយមានរឿងរញ៉េរញ៉ៃទៀតហើយគេឆាប់ស្លាប់មិនខានទេ

សូមរង់ចាំតាមដានភាគបន្ដទៀតណា!!!!💗🎀

Continue Reading

You'll Also Like

50.6K 769 17
DELULU & GUILT PLEASURE
306K 40.7K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
285K 13.8K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
47.8K 2.8K 22
𝐁𝐨𝐨𝐤 # 𝟏 𝐨𝐟 𝐓𝐡𝐞 𝐑𝐚𝐚𝐳 𝐬𝐞𝐫𝐢𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...